គេមាននាឡិកាដីខ្សាច់(Hourglass)ចំនួនពីរ គឺ A (មានរង្វាស់៧នាទី) និង B (មានរង្វាស់៥នាទី) ។ ដោយប្រើនាឡិកាទាំងពីរនេះ តើត្រូវធ្វើយ៉ាងដូចម្តេច ទើបគេអាចវាស់កំនត់រយៈពេល១៦នាទីបាន?
បន្ថែម៖ លក្ខខណ្ឌគឺ នៅពេលដែលចាប់ផ្តើមទំលាក់ខ្សាច់អោយហូរ រយៈពេលគឺត្រូវចាប់រាប់ពីពេលនោះ។




ខានមកលែងទីនេះយូរ!
ចឹងហើយ តាមានប្រពន្ធមានកូនគឺរវល់ចឹងឯង មិនប្រកាន់ទេ ហិហិ
ចុម! វាយប្រហាដោយសម្ងាត់!
ហិហិ
អត់ចេះ !
អ្នកចេះគេចូលចិត្តតែលាក់ចំនេះចឹងឯង
ស្អប់ណាស់នរណាថាខ្ញុំចេះគណិតវិទ្យា ល្ងង់សុទ្ធ និយាយមិនអួត ប្រឡងបាក់ឌុប ជាប់៩មុខ ក្នុងនោះអត់មាន គណិត ។
អូ ឡូយមែន :mrgeen:
ដំបូងដាក់អោយនាឡិកាខ្សាច់ទាំងពីរហ្នឹង
ចាប់ដើរដំណាលគ្នា តែយើងផ្ដើមវាស់ពេលដោយ
រាប់យកតែខាងអាធំនៅពេលដែលអាតូចធ្លាក់អស់ខ្សាច់
យើងបានតែពីរនាទីពេលអាធំអស់ខ្សាច់
….ក៏ដូចបាន១៦នាទីដែរ ( (៧x២)+២= ១៦ )
អូ បកប្រែប្រធានខុសតិច។ នៅមានលក្ខខណ្ឌមួយទៀត គឺ នៅពេលដែលចាប់ផ្តើមទំលាក់ខ្សាច់អោយហូរ រយៈពេលគឺត្រូវចាប់រាប់ពីពេលនោះ។ ឧទាហរណ៍ ក្នុងករណីចំលើយរបស់បង ៥នាទី ដំបូង ក៏ត្រូវរាប់បញ្ចូលដែរ…
-ដំបូងដំណើរការនាឡិការទាំង២ ព្រមគ្នារហូតដល់នាឡិកា B អស់ (បាន៥នាទី) Aនៅសល់២នាទី
-បន្ទាប់មកយើងក្រឡាប់នាឡិការ B មកវិញរហូតដល់នាឡិកា A អស់ (បាន២នាទី) B នៅសល់ ៣នាទី
-បន្ទាប់មកយើងក្រឡាប់នាឡិកា A ដែលមាន៧នាទីមកវិញរហូតដល់នាឡិកា B អស់ (បាន៣នាទី) នៅពេលនោះនាឡិកា A បានធ្លាក់គ្រាប់ខ្សាច់អស់៣នាទីទៅក្រោម
-លើកនេះក្រឡាប់នាឡិកាទាំងពីរព្រមគ្នា ដែលនាឡិកា A មានតែ ៣នាទីប៉ុណ្ណោះ រងចាំរហូតដល់អស់ពីនាឡិកា A (បាន៣នាទី) ពេលនោះនាឡិកា B បានធ្លាក់គ្រាប់ខ្សាច់អស់ ៣នាទី
-ចុងក្រោយនេះយើងក្រឡាប់នាឡិកា B ដែលមានគ្រាប់ខ្សាច់៣នាទី រងចំរហូតដល់នាឡិកា B អស់(បាន ៣នាទី) បញ្ឈប់ដំណើរការ
ត្រឹមត្រូវ!
បើចង់បានចំលើយកាន់តែខ្លី៖
ដំបូងដាក់តែនាឡិកាAអោយដើរតែឯង(បាន៧នាទី)។ បន្ទាប់មកអនុវត្តតាមចំលើយខាងលើត្រង់ចំនុចទី១និងទី២(បាន៧នាទី)។ចុងក្រោយត្រលប់នាឡិកាB(បាន២នាទី)។សរុប១៦នាទី។