គណិត​វិទ្យា​អូឡាំពិក​សំរាប់​សិស្ស​បឋម​សិក្សា៖ លំហាត់​កូន​ឃ្លី​១០

1 02 2012

គេ​មាន​កូន​ឃ្លី​ចំនួន​ដប់​ដែល​មាន​ទំងន់​ខុស​ៗ​គ្នា​(១​ក្រាម ២​ក្រាម​​ ៣​ក្រាម … និង ១០​ក្រាម)។ កូន​ឃ្លី​ទាំង​១០​នេះ​ត្រូវ​បាន​គេ​ព្យួរ​ថ្លឹង​ដូច​រូប​ខាង​ក្រោម។​ តាង​​​កូន​ឃ្លី​នីមួយ​ៗ​ដោយ​ A B … និង J ។ ដោយ​ដឹង​ថា​កូន​ឃ្លី​E មាន​ទំងន់​៥​ក្រាម។ សំនួរ៖ តើ​កូន​ឃ្លី​ដទៃ​ទៀត​មាន​ទំងន់​ប៉ុន្មាន?
តាមរូបខាងក្រោម គេទាញបានលក្ខខណ្ឌដូចតទៅ៖
១. D ស្រាលជាង E
២. D+E ស្រាលជាង C
៣. A ស្រាលជាង B
៤. A+B និង C+D+E មានទំងន់ស្មើគ្នា
៥.​ I ស្រាលជាង J
៦. H និង I+J មានទំងន់ស្មើគ្នា
៧. G ស្រាលជាង F
៨. H+I+J ស្រាលជាង G+F
៩. A+B+C+D+E ស្រាលជាង F+G+H+I+J

ដក​ស្រង់​និង​ប្រែ​សំរួល​ចេញ​ពី​ការ​ប្រលង​គណិត​វិទ្យា​អូឡាំពិក​សំរាប់​សិស្ស​បឋម​សិក្សា​ឆ្នាំ​២០០៥​(ប្រទេស​ជប៉ុន)។








តាមដាន

Get every new post delivered to your Inbox.

Join 36 other followers