គេមានកូនឃ្លីចំនួនដប់ដែលមានទំងន់ខុសៗគ្នា(១ក្រាម ២ក្រាម ៣ក្រាម … និង ១០ក្រាម)។ កូនឃ្លីទាំង១០នេះត្រូវបានគេព្យួរថ្លឹងដូចរូបខាងក្រោម។ តាងកូនឃ្លីនីមួយៗដោយ A B … និង J ។ ដោយដឹងថាកូនឃ្លីE មានទំងន់៥ក្រាម។ សំនួរ៖ តើកូនឃ្លីដទៃទៀតមានទំងន់ប៉ុន្មាន?
តាមរូបខាងក្រោម គេទាញបានលក្ខខណ្ឌដូចតទៅ៖
១. D ស្រាលជាង E
២. D+E ស្រាលជាង C
៣. A ស្រាលជាង B
៤. A+B និង C+D+E មានទំងន់ស្មើគ្នា
៥. I ស្រាលជាង J
៦. H និង I+J មានទំងន់ស្មើគ្នា
៧. G ស្រាលជាង F
៨. H+I+J ស្រាលជាង G+F
៩. A+B+C+D+E ស្រាលជាង F+G+H+I+J

ដកស្រង់និងប្រែសំរួលចេញពីការប្រលងគណិតវិទ្យាអូឡាំពិកសំរាប់សិស្សបឋមសិក្សាឆ្នាំ២០០៥(ប្រទេសជប៉ុន)។



A=3
B=10
C=7
D=1
E=5
F=9
G=8
H=6
J=4
I=2
It’s so hard to think. i spend very long time but i’m happy to do it.thx u
ពិតជាត្រឹមត្រូវ! សុំសរសើរសុំសរសើរ!!
បើមានពេលទំនេរ សុំជួយធ្វើការបកស្រាយបញ្ជាក់ផងបានទេ
okay i’ll do it
យើងមាន
E=5
D<E=5
នោះD=1,2,3,4
D+E<C
D+5<C
~បើ D=1(1)
C=7,8,9 ទើបផ្ទៀងផ្ទាត់D+E<C
ហើយ A<B
A+B=C+D+E=13,14,15
~បើ D=2(2)
C=8,9 ទើបផ្ទៀងផ្ទាត់D+E<C
ហើយ A<B
A+B=C+D+E=15,16
~បើ D=3(3)
C=9 ទើបផ្ទៀងផ្ទាត់D+E<C
ហើយ A<B
A+B=C+D+E=17
យើងដឹងថា A+B+…+J=1+2+…+10=10*(1+10)/2=55 ម៉ាសសរុប
នោះF+G+H+I+J=55-(A+B+C+D+E)=55-2(A+B)
ហើយ A+B+C+D+E<F+G+H+I+J (*)
តាមសំរាយ(1),(2)&(3)
មានតែ តំលៃD=1& C=7 ទើបផ្ទៀងផ្ទាត់ (*)
យើងរកបាន E=5,C=7,& D=1
នៅសល់ម៉ាស 2g,3g,4g,6g,8g,9g,&10g
ម៉ាសដែលផ្ទៀងផ្ទាត់A<B ,A+B=C+D+E=13គឺ
A+B=3+10,4+9
យើងមានសម្មតិកម្ម(**)
I<J
H=I+J
G<F
I+J+H<G+F
នៅសល់ម៉ាស 2g,6g,8g,(3g,10g),&(4g,9g)
បើនៅសល់ម៉ាស2g,6g,8g,3g,10g
មិនផ្ទៀងផ្ទាត់សម្មតិកម្ម(**)
បើនៅសល់ម៉ាស 2g,6g,8g,4g,9g
មានតែតំលៃ 2+4+6<8+9 ទេដែលផ្ទៀងផ្ទាត់សម្មតិកម្ម(**)
I=2<J=4
H=6=I+J=2+4
G=8<F=9
នោះA+B=3+10,A<B
A=3,B=10
ដូចនេះ A=3,B=10,C=7,D=1,E=5,F=9,G=8,H=6,I=2,J=4
ដំនោះស្រាយគឺបែបនេះហើយ។ អរគុណសំរាប់ការសំរាយបញ្ជាក់ដ៏ក្បោះក្បាយ!!
តើបងប្រុសមានរបៀបដោះស្រាយផ្សេងទៀតទេ
ញ៉ុមចង់add friend បង តើfacebook ឈ្មោះអ្វី?
ចំណែកaccount ញ៉ុមគឺchamroeun panda
thx
ចាំតែអាសិបទៅ
បាទអរគុណបងប្រុស