One Piece ដែលជារឿង Manga ដ៏ពេញនិយមជាងគេមួយនៅប្រទេសជប៉ុន គ្រោងនឹងបំបែកឯតទគ្គកម្មជាថ្មីទៀតនៅថ្ងៃសុក្រចុងសប្តាហ៍នេះ។ ភាគទី៦៥ ចំនួន៤លានក្បាល គ្រោងនឹងដាក់លក់នៅថ្ងៃសុក្រនេះ ដែលវានឹងបំបែកឯតទគ្គកម្មជាថ្មី លើឯតទគ្គកម្មចាស់(៣.៨លានក្បាល)។ ៤លានក្បាល មានន័យថាយ៉ាងហោចណាស់ប្រជាជនជប៉ុនប្រមាណ៣% អានភាគទី៦៥នេះ។
រឿង Manga ណាដែលអាចលក់បានច្រើនជាង១លានក្បាល ត្រូវបានគេចាត់ទុកថា ជាការជោគជ័យដ៏អស្ចារ្យរួចទៅហើយ។ មានរឿង Manga តែប៉ុន្មានរឿងប៉ុណ្ណោះ ដែលទទួលបានជោគជ័យបែបនេះ។ រឿងទាំងនោះមានដូចជា Nodame Cantabile, Bleach, Naruto, Full Metal Alchemist និង Kimi no Todoke ។
បើគិតរាប់ចាប់តាំងពីភាគដំបូង រឿង One Piece នេះគឺស្តិតនៅចំនាត់ថ្នាក់លេខ១ ដោយលក់ដាច់អស់ប្រមាណ២៥០លានក្បាល តាមពីក្រោយដោយរឿង Kochi no kame និងរឿង Dragon Ball ដែលលក់បានប្រមាណជាជិត២០០លានក្បាល។




មតិថ្មីៗ