តើអ្នកជាជនជាតិខ្មែរឬក៏មិនមែន?តើអ្នកអាចគូររូបទង់ជាតិរបស់ប្រទេសខ្លួនបានអត់?តើប្រាសាទនុងមានខឿនម៉ានថ្នាក់?ក្បាច់ម៉ានជាន់?ហើយវាតំនាងអោយអ្វី?
ទាំងនេះគឺជាសំនួរដែលខ្ញុំត្រូវបានសិស្សបរទេសម្នាក់សួរនៅថ្ងៃនេះ។ហើយចំលើយដ៏ខ្មាសអៀនមួយគឺ“មិនអាច”។គេបានបន្ថែមចុងក្រោយថា៖អ្នកមិនមែនជាជនជាតិខ្មែរទេ!ទង់ជាតិខ្មែរប្រហែលជាចង់គូររបៀបម៉េចក៏បានតាមចិត្តហើយមើលទៅ! សង្ស័យតែចឹងដឹង(ខ្ញុំគិតក្នុងចិត្ត)។
វាដូចនឹងប្រកាសរបស់លោកគ្រូវិចិត្រមួយដែលមានចំនងជើងថា“ទង់ជាតិខ្មែរ ត្រូវបានគេប្រើប្រាស់យ៉ាងអាវាសែ.. ស្រេចតែលើចិន”បាននិយាយអំពីការដែលទង់ជាតិខ្មែរត្រូវបានប្រើប្រាស់យ៉ាងផ្តេសផ្តេស គ្មានការកំនត់អោយបានច្បាស់លាស់ត្រឹមត្រូវ។
ទង់ជាតិខ្មែរនៅក្នុងរដ្ឋធម្មនុញ្ញ

ទង់ជាតិខ្មែរនៅWikipedia

ទង់ជាតិខ្មែរដែលញ៉ុមទិញពីផ្សារទួលទំពូង

មើលមកទង់ជាតិសម័យឥលូវឃើញថាក្បាច់រចនាស្អាតឡូយជាងអាសម័យឆ្នាំ៩៣។សង្ស័យតែចឹងដឹងបានគេនាំគ្នាមកប្រើអាសម័យថ្មីនឹងអស់រលីង!!!
បើតាមគំនិតញ៉ុមបើចង់ផ្លាស់ប្តូរ ផ្លាស់ប្តូរទៅមិនថាអីទេ តែគួរតែកំនត់អោយបានច្បាស់ថាប្រាសាទអង្គរវត្តក្នុងទង់ជាតិមានខឿនម៉ានថ្នាក់ មានកាំជណ្តើរអត់? បើមានមានម៉ានកាំ? មានទ្វាបង្អួចម៉ាន? មានក្បាច់ម៉ានជាន់ ម៉ានថ្នាក់? បើសិនជាអាចជួយពន្យល់ពីនិយមន័យអោយបានច្បាស់ទាស់ផង!!!
ប្រកាសស្រដៀង៖ ពង្សាវតារខ្មែរៈបទចំរៀងដែលត្រូវចងចាំ!



មតិថ្មីៗ