កំប្លែង៖ ថាំង​ចេង​ទៅ​ចំលង​ធម៌​សម័យ Internet

27 11 2011

បន្ទាប់​ពី​ឆ្លង​កាត់​នូវ​គ្រោះ​ថ្នាក់​ទាំង៨១ រួច​មក​ទាំង​គ្រូ​និង​សិស្ស​ទាំង​អស់​រួម​មាន ថាំងចេង អ៊ូខុង ប៉ាចេ អារក្ស​ទឹក និង​សេះ ក៏​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​តំបន់​ទឹក​ដី​ព្រះ​ដែល​ជា​កន្លែង​ត្រូវ​ទៅ​ចំលង​ធម៌​នោះ។ ពេល​ដែល​ចូល​ទៅ​ជួប​ព្រះ​យូ​ឡាយ ដើម្បី​ចំលង​ធម៌​នោះ ព្រះ​យូឡាយ​ក៏​បាន​សួរ​ទៅ​កាន់​គ្រូ​និង​សិស្ស​ទាំង​អស់​នោះ៖

ព្រះ​យូឡាយ៖ តើ​អ្នក​ទាំង​អស់​គ្នា​មាន​បាន​យក USB មក​ដែរ​រឺ​ទេ?
គ្រូនិងសិស្សទាំងអស់៖ បាន​ឆ្លើយ​ព្រម​គ្នា! ខ្ញុំ​ព្រះ​ករុណា​មិន​បាន​នាំ​មក​ជា​មួយ​ទេ​ព្រះ​អង្គ
ព្រះយូឡាយ៖ បើ​អត់​យក​មក​អញ្ចឹង តើ​យើង​ចំលង​ធម៌​ទៅ​អោយ​អ្នក​រាល់​គ្នា​យ៉ាង​ដូច​ម្តេច?
អ៊ូខុង​បាន​ឆ្លើយ​តប​ទៅ​វិញ​យ៉ាង​រហ័ស៖ បើ​អញ្ចឹង​ព្រះ​អង្គ​បាញ់​តាម Bluetooth ចូល​ក្នុង​ទូរស័ព្ទ​របស់​ខ្ញុំ​ករុណា​មក។ អ៊ូខុង​មិន​បង្អង់​ក៏​បាន​លូក​ដៃ​ចូល​ក្នុង​ហោ​ប៉ៅ​ដក​យក​ទូរស័ព្ទ iPhone 4 ពណ៌​ស​ចេញ​មក រួច​បើក Bluetooth ភ្លាម។ គ្រាន់​តែ​បាន​ឃើញ ព្រះ​យូឡាយ​ក៏​មិន​បង្អង់​យូរ​ដែរ ក្នុង​នាម​ជា​ព្រះ​កំពូល​មួយ​អង្គ​របស់​ប្រើ​ប្រាស់​ក៏​មិន​អន់​ជាង​អ៊ូខុង​ប៉ុន្មាន​ដែរ ព្រះ​អង្គ​ក៏​បាន​ទាញ​យក Mac Air Book 2011 អេក្រង់១៥​អ៊ីង ថ្មី​ស្រឡាង​ចេញ​ពី​ថង់​យាម​រួច​បើក Bluetooth ភ្លាម​ៗ​ផង​ដែរ។​ត្រឹម​តែ​រយៈ​ពេល​មិន​យូរ​ប៉ុន្មាន​ផង​ការចំលង​ធម៌ នោះ​ក៏​បាន​រួច​រាល់ ព្រះ​យូឡាយ​ក៏​បាន​ហោះ​ទៅ​បាត់​ទៅ​ដែរ។
ថាំង​ចេង​គិត​ក្នុង​ចិត្ត​រួច​និយាយ​ថា៖ បើ​ដឹង​អញ្ចឹង​មិន​ចាំ​បាច់​មក​ទេ នាំ​តែ​ខាត​ពេល​នៅ​វត្ត search Google download វិញ​លឿន​ជាង មិន​​ប្រថុយ​គ្រោះ​ថ្នាក់​ផង​។

ប្រភព៖ កំប្លែង: ថាំងចេងទៅចំលងធម៌សម័យ Internet





Short Joke Collection

20 05 2011

Teacher: if 1+1=2, 2+2=4, what is 4+4?
Students: Not fair teacher, you answered the easiest ones and leave the hard one for us.

A man went to the Police Station wishing to speak with the burglar who had broken into his house the night before.
Police: You’ll get your chance in court.
Man: No, no no! I want to ask the burglar about how he got into the house without waking my wife…I have been trying for years. ^^

Dad: i just created a fb account. can u teach me how 2 play?
Daughter: huh? u created fb…WTF!
Dad: what does WTF mean?
Daughter: oh, it means Welcome To Facenook.

Teacher: Tell me a sentence that starts with an “I”.
Student: I is the….
Teacher: Stop! Never put ‘is’ after an “I”. Always put ‘am’ after an “I”.
Student: OK. I am the ninth letter of the alphabet.

A man receives a phone call from his doctor.
Doctor: I have some good news and some bad news.
Man: OK, give me the good news first.
Doctor: The good news is, you have 24 hours to live.
Man: Oh no! If that’s the good news, then what’s the bad news?
Doctor: The bad news is, I forgot to call you yesterday.

Little Lily: Teacher, can I go to the bathroom?
Teacher: Little Lily, MAY I go to the bathroom?
Little Johnny: But I asked first!

A: Just look at that young person with the short hair and blue jeans. It’s a boy or a girl?
B: It’s a girl. She is my daughter.
A: Oh I’m sorry, sir. I didn’t know that you were her father.
B: I’m not. I’m her mother.
A: ???

Boy: Will you kiss me?
Girl: No, I never will.
Boy: Did you hear what I said?
Girl: Yes.
Boy: What did I said?
Girl: Will you kiss me?
Boy: YES!!! ^^

Son: Dad, I’m hungry.
Dad: hi hungry. Nice to meet you.
Son: Dad, I’m serious.
Dad: I thought you were hungry…
Son: Are you kidding me?
Dad: No, I’m dad :D

Man: Why did you make women so beautiful?
God: So that you will love them.
Man: But why did you make them so dumb?
God: So that they will love you.

Husband: Today is holiday n I want to have REST, so i bought 3 movie tickets.
Wife: Why 3?
Husband: 1 for u n 2 for yr parents?





2*2ជាអ្វី?

21 02 2010

សំនួរមួយត្រូវបានបំផុសឡើង…2*2ជាអ្វី?
វិស្វករបានទាញបន្ទាត់មកវាស់វែងរួចក៏ឆ្លើយឡើងថា៖2*2គឺ​មាន​តំលៃ​3.99។
រូបវិទូបានបញ្ចូលបញ្ហានេះទៅក្នុងក្នុងកម្មវិធីកុំព្យូទ័ររួចក៏ឆ្លើយថា៖វាស្ថិត​នៅ​ចន្លោះ​3.98​និង​4.02។
គណិតវិទូគិតមួយសន្ធុះរួចឆ្លើយថា៖ខ្ញុំមិនដឹងចំលើយទេគ្រាន់តែដឹងថាចំលើយ​គឺ​ពិតជា​អាច​រក​​បាន។
ទស្សនវិទូនិយាយទាំងញញឹមថា៖តើអ្នកចង់និយាយទាក់ទងពីរឿងអី 2*2​នឹង​?
អ្នកតក្កវិជ្ជា៖តើអាចកំនត់សំនួរអោយច្បាស់ជាងនេះបានទេ?
អ្នកសង្គមវិទ្យា៖ខ្ញុំមិនដឹងទេ តែវាគឺជាប្រធានបទដ៏ល្អមួយសំរាប់​ជជែក​គ្នា​។
អ្នករៀនខាងពេទ្យ៖ចំលើយគឺច្បាស់ជា4ហើយ!
អ្នកទាំអស់គ្នាក៏ងាកមកសួរទាំងភ្ញាក់ផ្អើល៖ម៉េចក៏ដឹងច្បាស់?
អ្នករៀនខាងពេទ្យ៖ខ្ញុំទន្ទេញចាំមកចឹង!!! :D





កាដូសំរាប់ម្តាយ

15 01 2010

នៅ​ថ្ងៃ​ខួបកំនើត​គំរប់​៥០ឆ្នាំ​របស់​ម្តាយ​ កូន​បី​នាក់​បាន​ផ្ញើ​ជូន​កាដូ​រៀងៗ​ទៅ​កាន់​ម្តាយ។​ក្រោយ​ពី​ផ្ញើ​ជូន​កាដូ​រួច​មក កូនៗ​ទាំង​បី​ក៏​បាន​ជួប​គ្នា​និយាយ​ពី​រឿង​កាដូ​ដែល​បាន​ផ្ញើ។កូន​ទី១​បាន​និយាយ​ថា​គេ​បាន​ទិញ​ផ្ទះ​យ៉ាង​ធំ​មួយ​ជូន​ម្តាយ។​កូន​ទី២​បាន​និយាយ​ថា​គេ​បាន​ទិញ​រថយន្ត​Mercedes​ដ៏​ទំនើប​មួយ​គ្រឿង។​ចំនែក​ឯ​កូន​ទី៣​បាន​និយាយ​ថា​បងៗ​ទាំង​ពីរ​ពិត​ជា​យល់​ខុស​ហើយ​ អ្នកម្តាយ​យើង​គាត់​ចូល​ចិត្ត​គម្ពីរ​ប៊ីប​បំផុត​ តែ​គាត់​ចាស់​ហើយ​មិន​អាច​មើល​អក្សរ​នៅ​ក្នុង​គម្ពីរ​ប៊ីប​បាន​ទេ។​ខ្ញុំ​បាន​ផ្ញើ​សេក​មួយ​ទៅ​ជូន​គាត់។​សេក​នោះ​គឺ​អស្ចារ្យ​ណាស់ វា​អាច​សូត្រ​ឡើង​វិញ​នូវ​អ្វីៗ​ទាំង​អស់​ដែល​មាន​ក្នុង​គម្ពី​​ប៊ីប។​ខ្ញុំ​បានសន្យា​បង់​លុយ​ថ្លៃ​សេក​នោះ​១លាន​ដុល្លា​កុ្នង​១ឆ្នាំ​ក្នុង​រយៈ​ពេល​១០​ឆ្នាំ។ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ម្តាយ​ក៏​បាន​ផ្ញើ​សំបុត្រ​ត្រលប់​មក​វិញ។
សំបុត្រទៅកាន់កូនទី១៖ ផ្ទះ​នោះ​ធំ​ណាស់​ ម្តាយ​រស់​នៅ​តែ​មួយ​បន្ទប់​ទេ​ តែ​ម្តាយ​ត្រូវ​សំអាត​ផ្ទះ​ដ៏​ធំ​នោះ​ទាំង​អស់…។
សំបុត្រទៅកាន់កូនទី២៖ ម្តាយ​មិន​ត្រូវ​ការ​ឡាន​នោះ​ទេ​ព្រោះ​ម្តាយ​ចាស់​ហើយ​មិន​អាច​ធ្វើ​ដំនើរ​ទៅ​ណា​បាន​ទេ។
សំបុត្រទៅកាន់កូនទី៣៖ កូន​ជា​ទី​ស្រលាញ់ កូន​ពិត​ជា​យល់​ចិត្ត​ម្តាយ​មែន អរគុណ​កូន​ហើយ​ដែល​បាន​ផ្ញើ​សត្វ​មាន់​មក វា​ពិត​ជា​ឆ្ងាញ់​មែន!!!





កំប្លែងៈគឺប៉ាស្កាល់មិនមែនញូវតុនទេ!

26 11 2009

ថ្ងៃ​មួយ​អ្នក​រូប​វិទ្យា​ល្បី​ទាំង​អស់​បាន​មក​លេង​បិទ​ពួន​ជា​មួយ​គ្នា​ដោយ​អាញស្តាញ​គឺ​ជា​អ្នក​ចាំ​ទី​ដំបូង។​ក្រោយ​ពី​បិទ​ភ្នែក​រាប់​ដល់​១០០​មក​អាញស្តាញ​ក៏​បើក​ភ្នែក​ស្រាប់​តែ​ឃើញ​ញូវតុន​ឈរ​នៅ​ពី​មុខ​គាត់។
អាញស្តាញ៖​រក​ឃើញ​ឯង​ហើយ​ញូវតុន ​ឯង​ចាញ់​ហើយ!
ញូវតុន៖​ទេ​មិន​មែន​ខ្ញុំ​ទេ​ដែល​ចាញ់​នោះ អ្នក​ដែល​ចាញ់​គឺ​ប៉ាស្កាល់!
អាញស្តាញ៖​តែ​អ្នក​ដែល​ខ្ញុំ​ឃើញ​ជា​ឯង​ណា!(គាត់​បាន​តប​វិញ​ទាំង​ងឿង​ឆ្ងល់)
ញូវតុន៖​ស្តាប់​ខ្ញុំ​ពន្យល់​សិន។
ញូវតុន​ក៏​ទាញ​ឈើ​មួយ​មក​គូស​លើ​ដី​នូវ​ការេ​មួយ​ដែល​មាន​ជ្រុង​១​ម៉ែត្រ។
ញូវតុន៖​ឯង​ឃើញ​ទេ​ញូវតុន​លើ​មួយ​ម៉ែត្រ​ការេ​ជា​អ្វី?​គឺប៉ាស្កាល់!!!





កំប្លែងៈអាល្ងីល្ងឺបួននាក់

24 10 2009

កាល​ពី​ព្រេង​នាយ​មាន​បុរស​បួន​នាក់​ត្រួវ​គេ​ដាក់​ឈ្មោះ​អោយ​ថា​អា​ល្ងី​ល្ងឺ​បួន​នាក់​ពី​ព្រោះ​តែ​ពួក​វា​ល្ងង់​រក​លេខ​ដាក់​គ្មាន។​ថ្ងៃ​មួយ​វា​បាន​នាំ​គ្នា​ទៅ​រក​អណ្តើក​នៅ​ក្នុង​ព្រៃ។​បន្ទាប់​ពី​រក​មួយ​កំនាត់​ថ្ងៃ​មក​ពួក​វា​រក​បាន​អណ្តើក​ចំនួន​ប្រាំ​ក្បាល។​ពេល​វា​នាំ​គ្នា​ចែក​អណ្តើក​គ្នា​វា​ចែក​មិន​ដាច់​សោះ យកម្នាក់មួយ​សល់​មួយ យក​ម្នាក់​ពីរ​ខ្វះ​បី។​​មិន​ដឹង​ធ្វើ​ម៉េច​ទេ ចែក​អស់​ពេល​មួយ​មួយ​ល្ងាច​ទៀត! គាប់​ជួន​ចៃ​ដន្យ​អី​មាន​តា​ចំនាស់​ម្នាក់​​បាន​ដើរ​​កាត់​(កុំ​អី​ប្រហែល​អង្គុយ​ចែក​ទាល់​ភ្លឺ​ទៀត​ហើយ​មើល​ទៅ)។​ក្រោយ​ពី​តា​ចំនាស់​បាន​ដឹង​រឿង​គាត់​ក៏​បាន​ជួយ​ចែក​អោយ​ដោយ​ខ្លួន​គាត់​យក​បាន​អណ្តើក​មួយ​នឹង​គេ​ដែរ​(យក​បាន​អា​ធំ​ជាង​គេ​ទៀត) :) អា​ល្ងី​ល្ងឺ​បួន​នាក់​សប្បាយ​ចិត្ត​ជា​ខ្លាំង​​ ហើយ​​​ដោយ​សារ​ឃើញ​តា​ចំនាស់​នោះ​ជា​មនុស្ស​ឆ្លាត ពួក​វា​ក៏​បាន​សុំ​ទៅ​នៅ​រៀន​ជា​មួយ​តា​ចំនាស់​នោះ។​នៅ​បាន​ប៉ុន្មាន​ថ្ងៃ​តា​ចំនាស់​ក៏​បាន​ប្រាប់​អោយ​អា​ល្ងី​ល្ងឺ​ទាំង​បួន​នាក់​ទៅ​រក​ឃ្មុំ​នៅ​ក្នុង​ព្រៃ។​ពេល​ពួក​វា​ទៅ​ដល់​ក្នុង​ព្រៃ​អា​ល្ងី​ល្ងឺ​ទាំង​បួន​នាក់​បាន​ឃើញ​ឃ្មុំ​មួយ​នៅ​លើ​ដើម​ឈើ​ខ្ពស់​មួយ​ក្បែរ​មាត់​ទឹក។​អា​ល្ងី​ល្ងឺ​ទី​មួយ​រៀប​នឹង​ឡើង​យក​ស្រាប់​តែ​អា​ល្ងី​ល្ងឺ​ទី​ពីរ​បន្លឺ​ឡើង​“វ៉ើយ​អា​ខាង​ក្រោម​នេះ​ជិត​ស្រួល​យក​ជាង​កុំ​ពិបាក​ទៅ​ឡើង​យក​អា​លើ​ដើម​ឈើ​ខ្ពស់​នោះ​អី“​(វា​បាន​ចង្អុល​ទៅ​ក្នុង​ស្រមោល​ឃ្មុំ​ដែល​នៅ​ក្នុង​ទឹក)។​លឺ​ដូច្នេះ​អា​ល្ងី​ល្ងឺ​ទី​មួយ​ក៏​លោត​ប្រូង​ទៅ​ក្នុង​ទឹក​ហើយ​ងើប​មក​វិញ​ហើយ​និយាយ​ថា​“ឃ្មុំ​នេះ​ចេះ​បំបាំង​កាយ​ហើយ​មិន​ដឹង​ជា​ពួក​វា​ប្រើ​កំលាំង​អី​ទេ​រុញ​អញ​ឡើង​មក​លើ​វិញ“។​វា​បាន​សាក​ជា​ច្រើន​ដង​តែ​មិន​បាន​សំរេច។​ក្រោយ​ពី​គិត​គ្នា​មួយ​សន្ទុះ​មក​ពួក​វា​ក៏​បាន​សំរេច​ចិត្ត​ចង​ខ្លួន​ពួក​វា​នឹង​ដុំ​ថ្ម​ទាំង​បី​នាក់​រួច​លោត​ចុះ​ទៅ​ក្នុង​ទឹក​ដោយ​ទុក​អោយ​អា​ល្ងី​ល្ងឺ​ទី​បួន​នៅ​ចាំ​មើល​ស្ថាន​ការណ៍។​អង្គុយ​ចាំ​អស់​បី​ថ្ងៃ​បី​យប់​នៅ​តែ​មិន​ឃើញ​សំលាញ់​វា​ត្រលប់​មក​វិញ។​​និយាយ​ពី​តា​ចំនាស់​ដោយ​បាត់​អា​ល្ងី​ល្ងឺ​ទាំង​បួន​នាក់​យូរ​ពេក គាត់​ក៏​ដើរ​មក​រក​ពួក​វា​នៅ​ក្នុង​ព្រៃ​ស្រាប់​តែ​ឃើញ​អា​ល្ងី​ល្ងឺ​ទី​បួន​នៅ​អង្គុយ​ម្នាក់​ឯង​ហើយ​ក៏​សួរ​រក​គ្នា​វា​ដ៏ទៃ​​ទៀត។​វា​ក៏​ឆ្លើយ​ថា​ពួក​វា​ ចុះ​ទៅ​យក​ឃ្មុំ!​ស្រាប់​តែ​ចៃ​ដន្យ​អី​ស្រាប់​តែ​សាក​សព​ទាំង​បី​នាក់​នោះ​អណ្តែត​ឡើង​មក​។​វា​ក៏​ភ្លាត់មាត់​ស្រែក​ឡើង​ថា​“នោះ​ពួក​វា​ត្រលប់​មក​វិញ​ហើយ!!!“ តា​ចំនាស់​ហួស​ចិត្ត​រួច​ក៏​បាន​ពន្យល់​វា​ថា​ តែ​ពេល​ណា​ហើម​ស្អុយ​អី​ចឹង​បាន​ន័យ​ថា​ស្លាប់​ហើយ!​យល់​អី​ចឹង​ហើយ​វា​ក៏​បាន​សុំ​តា​ចំនាស់​នោះ ទៅ​ដើរ​ផ្សង​ព្រេង​នៅ​កន្លែង​ដ៏ទៃ​ទៀត​វិញ។​ក្រោយ​ពី​ធ្វើ​ដំនើរ​ហត់​អស់​មួយ​មួយ​ព្រឹក​មក​វា​ក៏​អង្គុយ​ឈប់​សំរាក​ក្រោម​ដើម​ឈើ​មួយ។​ចៃ​ដន្យ​អី​ស្រាប់​តែ​វា​លេច​ផើម​ធំ​ក្លិន​ស្អុយ​មែន​ទែន :D ។​ក្រោយ​ពី​ពិចារ​ណា​មួយ​សន្ទុះ​ពី​សំដី​ចុង​ក្រោយ​ដែល​តា​ចំនាស់​បាន​ប្រាប់​វា​មក​វា​ក៏​ស្រែក​ឡើង​ថា“ពុទ្ធោ​ខ្ញុំ​ស្អុយ​​អី​ចឹង​ខ្ញុំ​ពិត​ជា​ស្លាប់​ហើយ។“ ហើយ​វា​ក៏​ទៅ​ដេក​ស្លាប់​លើ​ផ្លូវ​ក្បែរ​នោះ។​ក្រោយ​មក​មាន​អ្នក​បរទេស​គោ​បរ​កាត់​តាម​ផ្លូវ​នោះ​ក៏​ស្រែក​ឡើង​ថា​“ម៉េច​បាន​មក​ដេក​នៅ​កណ្តាល​ផ្លូវ​អី​ចឹង​កិន​ស្លាប់​ឥលូវ​ហើយ។“ វា​ក៏​ឆ្លើយ​វិញ​ថា​“កិន​ស្លាប់​កិន​ទៅ​ព្រោះ​វា​ស្លាប់​ស្រាប់​ហើយ​នឹង“ អ្នក​បរ​ទេស​មិន​ដឹង​ធ្វើ​ម៉េច​ក៏​យក​ខ្សែ​មោង​គោ​មក​ចាក់​ក្រលេក​វា​ពេញ​ខ្លួន។​ដោយ​ទ្រាំ​មិន​បាន​នឹង​ភាព​រសើប​វា​ក៏​ស្ទុះ​ឡើង​ហើយ​ស្រែក​ឡើង​ថា​“វា​បាន​រស់​ឡើង​វិញ​ហើយ​ខ្សែ​តី​មោង​គោ​នេះ​ពិត​ជា​អស្ចារ្យ​មែន។“​វា​ក៏​បាន​យក​របស់​របរ​ដែល​វា​មាន​ជាប់​ខ្លួន​ទាំង​ប៉ុន្មាន​យកទៅ​​ដូរ​យក​ខ្សែ​តី​វេទមន្ត​នោះ​។​រួច​ក៏​បាន​បន្ត​ដំនើរ​ទៅ​ទៀត​ទៅ​ដល់​ភូមិ​មួយ​វា​បាន​លឺ​សំលេង​ម្តាយ​កំពុង​យំ​ដោយ​សារ​កូន​ស្រ្តី​នោះ​ទើប​​តែ​ស្លាប់។​វា​បាន​ចូល​ទៅ​មើល​ហើយ​ប្រាប់​អោយ​ស្រ្តី​នោះ​រៀប​ចំ​ដាំ​បាយ​ទឹក​សំរាប់​កូន​នោះ​ទៅ​វា​នឹង​ជួយ​អោយ​រស់​ឡើង​វិញ។​វា​ក៏​បាន​ទាញ​ខ្សែ​តី​វេទ​មន្ត​របស់​វា​មក​ចាក់​ក្រលេក​កូន​នោះ។​ចាក់​យ៉ាង​ណា​ក៏​កូន​នោះ​មិន​កំរើក​វា​គិត​តែ​នៅ​ប្រឹង​ចាក់។​លុះ​ស្រ្តី​នោះ​ត្រលប់​ពី​រៀប​ចំ​បាយ​ទឹក​រួច​មក​ឃើញ​កូន​ខ្លួន​នៅ​ស្លាប់​ដដែល​ហើយ​គិត​ថា​អាល្ងី​ល្ងឺ​គឺ​ជា​មនុស្ស​បោក​ប្រាស់​ក៏​ដេញ​វា​យអា​ល្ងី​ល្ងឺ។​អា​ល្ងី​ល្ងឺ​រត់​យ៉ាង​លឿន​រវល់​តែ​មើល​ក្រោយ​បុក​ដើម​ល្ហុង​ប៉ាំង​ធ្លាក់​ផ្លែ​ល្ហុង​ត្រូវ​ក្បាល​វា​ក៏​លាន់​មាត់​ថា​លេង​ដាក់​អន្ទាក់​ពី​មុខ​ហើយ​គប់​ពី​ក្រោយ​ចំ​ក្បាល​អស់​ទាស់ ពិត​ជា​ដៃ​ត្រង់​មែន​ចំងាយ​ឆ្ងាយ​ប៉ុណ្ណឹង​ហើយ​​គប់​​ត្រូវ​ទៀត៕ :D :D :D
(សុំ​ទោស​ផង​សរសេរ​មិន​សូវ​បាន​ល្អ​ទេ រាល់​ដង​ធ្លាប់​តែ​និយាយ​អោយ​គេ​ស្តាប់​ដល់​សរសេរ​ពិបាក​​រៀប​ពាក្យ​ដល់​ហើយ!)








តាមដាន

Get every new post delivered to your Inbox.

Join 36 other followers