The Greatest Meet of Super Minds Ever…

30 05 2012

តើ​អ្នក​ស្គាល់​អ្នក​ប្រាជ្ញ​ណា​​ខ្លះ​​នៅ​ក្នុង​រូប​នេះ?

From FB Page: Do you Know?
THE GREATEST MEET OF SUPER MINDS EVER ..
SOLVAY CONFERENCE, 1927 :: Perhaps the most famous conference was the October 1927 Fifth Solvay International Conference on Electrons and Photons, where the world’s most notable physicists met to discuss the newly formulated quantum theory. The leading figures were Albert Einstein and Niels Bohr. Einstein, disenchanted with Heisenberg’s “Uncertainty Principle,” remarked “God does not play dice.” Bohr replied, “Einstein, stop telling God what to do.” Seventeen of the twenty-nine attendees were or became Nobel Prize winners, including Marie Curie, who alone among them, had won Nobel Prizes in two separate scientific disciplines !!!

អានបន្ថែម៖ Lorentz & the Solvay conferences





តើ​អ្នក​ដឹង​ទេ​ថា​ពាក្យ​FUNCINPEC ចេញ​មក​ពី​ពាក្យ​អ្វី​ទេ?

6 01 2012

បើ​យោង​តាម​គេហ​ទំព័រ​វិគីភីឌា​ពាក្យ​ FUNCINPEC​ (ហ៊្វុន​ស៊ិន​ប៉ិច) ចេញ​មក​ពី​ពាក្យ​កាត់​ជា​ភាសា​បារាំង​ថា៖

Front Uni National pour un Cambodge Indépendant, Neutre, Pacifique, et Coopératif

ដែល​អាច​បក​ប្រែ​ជា​ភាសា​អង់គ្លេស​ថា៖

National United Front for an Independent, Neutral, Peaceful, and Cooperative Cambodia

និង​ជា​ភាសា​ខ្មែរ​ថា៖

រណ​សិរ្ស​បង្រួប​បង្រួម​ជាតិ​ដើម្បី​កម្ពុជា​ឯករាជ្យ អព្យា​ក្រិត សន្តិភាព និង​សហ​ប្រតិ​បត្តិការ

ប៉ុន្តែ​បើ​យោង​ទៅ​តាម​ផ្លាក​សញ្ញា​របស់​គណបក្ស FUNCINPEC ដែល​មាន​សរសេរ​ជា​អក្សរ​ខ្មែរ​ថា៖

រ រ ជ ក ឯ អ ស​ ស

ការ​បក​ប្រែ​ជា​ភាសាខ្មែរ​គួរ​តែ​ប្រែ​ថា៖

ណសិរ្សរួបរួមជាតិដើម្បីកម្ពុជាឯករាជ្យ អព្យាក្រិត សន្តិ​ភាព និង​សហ​ប្រតិ​បត្តិការ





ទិវាចំនួនអាវ៉ូកាដ្រូឆ្នាំ២០១១

23 10 2011

ឆ្នាំ​នេះ​ក៏​ដូច​ជា​រៀង​រាល់​ឆ្នាំ​ដែរ ថ្ងៃ​២៣​ខែ​តុលា គឺ​ជា​ថ្ងៃ​ដែល​គេ​តែង​តែ​ប្រារព្ធ​នូវ​ទិវា​ចំនួន​អាវ៉ូកាដ្រូ(National Mole Day)។ ទិវា​នេះ​ប្រារព្ធ​ធ្វើ​ចាប់​ពី​ម៉ោង​៦​និង​២​នាទី​ព្រឹក​ រហូត​ដល់​ម៉ោង​៦​និង​២​នាទី​ល្ងាច(6:02AM-6:02PM)។ ចំនួន​អាវ៉ូ​កាដ្រូ​=​៦.០២*១០^២៣​ក្នុង​មួយ​ម៉ូល។​ ចំនួន​នេះ​ត្រូវ​បាន​រក​ឃើញ ​ដោយ​រូប​វិទូ​អ៊ីតាលី​លោក Amadeo Avogadro ។

អានផងដែរ៖ Pi Day





ត្បូង​​ថ្ម​ខួប​កំនើត​ប្រចាំ​ខែ​​នីមួយៗ

19 05 2011

ពាក្យ​ថា Birthstone គឺ​សំដៅ​ទៅ​លើ​​ត្បូង​​ថ្ម​មាន​តំលៃ​មួយ​ចំនួន​ដែល​ប្រើ​សំរាប់​ជា​អំណោយ​​ថ្ងៃ​ខួប​កំនើត។​​ត្បូង​ថ្ម​​មាន​តំលៃ​នីមួយ​ៗ​គឺ​ត្រូវ​បាន​ប្រើ​ប្រាស់​សំរាប់​ជា​អំណោយ​ខុស​ៗ​គ្នា​អាស្រ័យ​ទៅ​លើ​ខែ​កំនើត​របស់​អ្នក។​ឧទាហរណ៍​​ប្រសិន​បើ​អ្នក​កើត​នៅ​​ក្នុង​​ខែ​មេសា អំណោយ​ដែល​អ្នក​គួរ​តែ​ត្រូវ​បាន​ទទួល​គឺ​ជា​ប្រភេទ​ត្បូង​ពេជ្រ បើ​ខែ​ឧសភា​គឺ​ត្បូង​មរកត​ជា​ដើម។​​ជំនឿ​នេះ​គឺ​មាន​តាំង​ពី​សម័យ​បុរាណ​រហូត​មក​ដល់​ពេញ​បច្ចុប្បន្ន​នេះ តែ​មាន​ការ​ប្រែ​ប្រួល​បន្តិច​បន្តួច​ទៅ​លើ​ប្រភេទ​​ត្បូង​ថ្ម​មាន​តំលៃ​ដែល​ត្រូវ​ធ្វើ​ជា​អំណោយ។​

ខាង​ក្រោម​នេះ​គឺ​ជា​ត្បូង​​ថ្ម​ប្រចាំ​ខែ​នីមួយ​ៗ​​សំរាប់​ពេល​បច្ចុប្បន្ន​នេះ៖

សំរាប់ខែមករា៖ Garnet (ត្បូងទទឹម)

សំរាប់ខែកុម្ភៈ៖​ Amethyst (ត្បូងកណ្តៀងស្វាយ)

សំរាប់ខែមីនា៖ Aquamarine

សំរាប់ខែមេសា៖ Diamond (ត្បូងពេជ្រ)

សំរាប់ខែឧសភា៖ Emerald (ត្បូងមរកត)

សំរាប់ខែមិថុនា៖ Moonstone (ថ្មហ្វែលស្ប៉ាថ?) និង Pearl (គជ់ខ្យង)

សំរាប់ខែកក្កដា៖ Ruby (ត្បូងទទឹម)

សំរាប់ខែសីហា៖ Peridot

សំរាប់ខែកញ្ញា៖ Sapphire (ត្បូងកណ្តៀង)

សំរាប់ខែតុលា៖ Tourmaline និង Opal

សំរាប់ខែវិច្ឆិកា៖ Topaz (ត្បូងថៃលឿង?) និង Citrine

សំរាប់ខែធ្នូ៖ Tanzanite, Zircon (ពេជ្រថៃ?) និង Turquoise (ថ្មកែងខៀវ?)

តើ​អ្នក​មាន​ថ្ងៃ​កំនើត​នៅ​ក្នុង​ខែ​ណា​មួយ​ដែរ?​ត្រូវ​ចំ​ខែ​ណា សូម​អញ្ចើញ​កូពី​យក​ចុះ។​នេះ​ជា​អំណោយ​បន្តិច​បន្តួច​ពី​ទន្សាយ​តូច :D

បន្ថែម៖ ត្បូងថ្មខួបកំនើតប្រចាំថ្ងៃនីមួយៗ (Birthday stone)៖
ថ្ងៃចន្ទ៖ Pearl (គជ់ខ្យង)
ថ្ងៃអង្គារ៖ Garnet (ត្បូងទទឹម)
ថ្ងៃពុធ៖ Emerald (ត្បូងមរកត)
ថ្ងៃព្រហស្បតិ៍៖ Topaz (ត្បូងថៃលឿង?)
ថ្ងៃសុក្រ៖ Diamond (ត្បូងពេជ្រ)
ថ្ងៃសៅរ៍៖ Blue Sapphire (ត្បូងកណ្តៀងខៀវ)
ថ្ងៃអាទិត្យ៖ Ruby (ត្បូងទទឹម)

បញ្ជាក់៖
>> ប្រភេទ​ត្បូង Zircon (ត្បូងថៃ?) នេះ​គឺ​មាន​សំបូរ​នៅ​តំបន់ Chanthaburi នៃ​ប្រទេស​ថៃ ខេត្ត​ប៉ៃលិន​នៃ​ប្រទេស​កម្ពុជា និង​នៅ​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​វៀតណាម។
>> Garnet និង Ruby ត្រូវ​បាន​បក​ប្រែ​ជា​ភាសា​ខ្មែរ​ថា​ត្បូង​ទទឹម​ដូច​គ្នា តែ​ត្បូង​ទាំង​ពីរ​នេះ​មិន​ដូច​គ្នា​ទេ គ្រាន់​តែ​ស្រដៀង​ គ្នា​ងាយ​នឹង​ធ្វើ​អោយ​គេ​មាន​ការ​​ភាន់​ច្រលំ។





ឈរ​ជើង​មួយ​ដោយ​បិទ​ភ្នែក​ទាំង​ពីរ

23 04 2011

អ្នក​ទាំង​អស់​គ្នា​ប្រហែល​ជា​ធ្លាប់​ឈរ​ជើង​មួយ​ហើយ​មែន​ទេ? (ប្រហែល​ជា​មិន​ត្រឹម​តែ​ធ្លាប់​ទេ​ អាច​ថា​ឧស្សាហ៍​ត្រូវ​គ្រូ​អោយ​ឈរ​ជើង​មួយ​កាល​នៅ​រៀន​​នៅ​ថ្នាក់​​តូច​ៗ​ទៀត​មែន​ទេ?​ :D )។​តើ​ពេល​នោះ​មាន​ការ​លំបាក​ឬ​អត់? ឥលូវ​នេះ​ចូរ​អ្នក​សាក​ល្បង​ឈរ​ជើង​មួយ​ដោយ​បិទ​ភ្នែក​របស់​អ្នក​ទាំង​ពីរ អ្នក​នឹង​ឃើញ​ថា​អ្នក​នឹង​រឹត​តែ​ពិបាក​នឹង​រក្សា​លំនឹង​របស់​អ្នក​ទៅ​ទៀត​។​នេះ​គឺ​មក​ពី​ការ​ឈរ​ដើម្បី​រក្សា​លំនឹង​របស់​ខ្លួន​យើង យើង​ត្រូវ​ការ​ទាំង​អស់ ភ្នែក ត្រ​ចៀក សាច់​ដុំ ខួរ​ក្បាល សរសៃ​វិញ្ញាណ​​អោយ​ធ្វើ​ការ​ជា​មួយ​​គ្នា។​នៅ​ពេល​ដែល​អ្នក​បិទ​ភ្នែក​អ្នក​នឹង​បាត់​បង់​គោល​តំរុយ​ដែល​អ្នក​អាច​មើល​ឃើញ​នៅ​ពេល​អ្នក​បើក​ភ្នែក ហើយ​វា​នឹង​ធ្វើ​អោយ​អ្នក​ពិបាក​រក្សា​លំនឹង​របស់​​ខ្លួន​អ្នក។ចូរ​សាក​ល្បង​មើល!!

ខាង​ក្រោម​នេះ​ជា​ទិន្នន័យ​នៃ​រយៈ​ពេល​ជា​មធ្យម​ក្នុង​ការ​ឈរ​ជើង​មួយ​ដោយ​បិទ​ភ្នែក​(យោង​ទៅ​តាម​ការ​ស្រាវ​ជ្រាវ​របស់​University of Missouri)៖
ចំពោះ​អ្នក​ដែល​មាន​អាយុ​២០~​២៩​ឆ្នាំ​ អាច​ឈរ​បាន​ជា​មធ្យម​២១​វិនាទី
ចំពោះ​អ្នក​ដែល​មាន​អាយុ​៣០~​៣៩​ឆ្នាំ អាច​ឈរ​បាន​ជា​មធ្យម​១៤​វិនាទី
ចំពោះ​អ្នក​ដែល​មាន​អាយុ​៤០~​៤៩​ឆ្នាំ​ អាច​ឈរ​បាន​ជា​មធ្យម​១០​វិនាទី
ចំពោះ​អ្នក​ដែល​មាន​អាយុ​៥០~​៥៩​ឆ្នាំ អាច​ឈរ​បាន​ជា​មធ្យម​៨​វិនាទី
ចំពោះ​អ្នក​ដែល​មាន​អាយុ​៦០~​៦៩​ឆ្នាំ អាច​ឈរ​បាន​ជា​មធ្យម​៥​វិនាទី
ចំពោះ​អ្នក​ដែល​មាន​អាយុ​៧០~​៧៩​ឆ្នាំ អាច​ឈរ​បាន​ជា​មធ្យម​៤​វិនាទី





ខ្ញុំ​គិត​ថា​សៀវភៅ​ដែល​ថា​អង្គរ​វត្ត​ស្ថិត​ក្នុង​​អច្ឆរិយ​​វត្ថុ​​ទាំង​​៧​នៃ​​យុគ​​សម័យ​​កណ្តាល​គឺ​ខុស

19 03 2011

ដូច​ដែល​ខ្ញុំ​ធ្លាប់​បាន​ដាក់​ប្រកាស​ពី​មុន​រួច​មក​ហើយ​ស្តី​អំពី​បញ្ហា​ដែល​ថា​ប្រសាទ​អង្គរ​វត្ត​ជា​អច្ឆរិយ​វត្ថុ​ទី​៧​ក្នុង​លោក​ឬ​អត់។​ហើយ​ទាក់​ទង​នឹង​សៀវ​ភៅ​ដែល​ខ្ញុំ​បាន​លើក​ឡើង​នា​ពេល​នោះ​ ឥលូវ​ខ្ញុំ​បាន​ស្វែង​រក​ឃើញ​ហើយ​គឺ​មាន​ចំនង​ជើង​ថា​”អច្ឆរិយ​វត្ថុ​ទាំង​៧​នៃ​យុគ​សម័យ​បុរាណ”​ដែល​រៀប​រៀង​ដោយ​សុមនោ។​នៅ​ក្នុង​អារម្ភ​កថា​គាត់​បាន​សរសេរ​ថា៖

“…​មក​ដល់​ត្រង់​ចំណុច​នេះ អាច​មាន​មិត្ត​អ្នក​អាន​ខ្លះ​មាន​ចម្ងល់​ថា ចុះ​ហេតុ​អ្វី​ទើប​មិន​ឃើញ​មាន​និយាយ​អំពី​”ប្រសាទ​អង្គរ​វត្ត”​ដ៏​ល្បី​ល្បាញ​របស់​ខ្មែរ​យើង នៅ​ក្នុង​បញ្ជី​រាយ​នាម​នៃ​អច្ឆរិយ​វត្ថុ​ទាំង​៧​ខាង​លើ​នេះ​ផង​(ក្រែង​ថា​ប្រាសាទ​អង្គរ​វត្ត​របស់​ខ្មែរ​ជា​អច្ឆរិយ​វត្ថុ​មួយ​ក្នុង​ចំណោម​អច្ឆរិយ​វត្ថុ​ទាំង​៧​នោះ​អី?​)។​ចំពោះ​ចម្ងល់​ខាង​លើ​នេះ ខ្ញុំ​បាទ​ដែល​ជា​អ្នក​រៀង​រៀង សូម​ឆ្លើយ​បញ្ជាក់​នៅ​ក្នុង​ទី​នេះ​តែ​ម្តង​ថា រាល់​បណ្តា​ស្ថាប​ន​កម្ម​នៅ​ក្នុង​លោក ដែល​គេ​ចាត់​ទុក​ថា​ជា​វត្ថុ​ដ៏​អស្ចារ្យ ឬ​ជា​សំណង់​ដែល​គេ​សង់​បាន​ដោយ​លំបាក​នោះ អ្នក​បុរាណ​វិទ្យា​ទាំង​ឡាយ បាន​ធ្វើ​ការ​បែង​ចែក​ចេញ​ជា​៣​យុគ​សម័យ​កាល​ដូច​ត​ទៅ
១. អច្ឆរិយវត្ថុ​ទាំង​៧​នៃ​យុគ​សម័យ​បុរាណ
២. អច្ឆរិយវត្ថុ​ទាំង​៧​នៃ​យុគ​សម័យ​កណ្តាល
៣. អច្ឆរិយវត្ថុ​ទាំង​៧​នៃ​បច្ឆិម​យុគ​(យុគ​ចុង​ក្រោយ)
សម្រាប់​ប្រាសាទ​អង្គរ​វត្ត​ដ៏​ល្បី​ល្បាញ​របស់​ខ្មែរ​យើង គឺ​ត្រូវ​បាន​គេ​រាប់​បញ្ចូល​ទៅ​ក្នុង​អច្ឆរិយ​វត្ថុ​ទាំង​៧ នៃ​យុគ​សម័យ​កណ្តាល…”

តែ​បើ​យោង​តាម​ Wikipedia ប្រសាទ​អង្គរ​វត្ត​គឺ​មិន​ស្ថិត​នៅ​ក្នុង​បញ្ជី​អច្ឆរិយ​វត្ថុ​​ទាំង​​៧​​នៃ​​យុគ​​សម័យ​​កណ្តាល​នោះ​ទេ។(សូមអានលំអិត៖ អង្គរ​វត្ត​ជា​អច្ឆរិយ​វត្ថុ​ទី​៧​ក្នុង​លោក?)

ខ្ញុំ​បាន​ផ្ញើ​សារ​សួរ​ទៅ​កាន់​អ្នក​រៀប​រៀង​សៀវ​ភៅ​​ហើយ​អំពី​បញ្ហា​នេះ​ប្រហែល​មួយ​អាទិត្យ​ហើយ​តែ​ទាន់​ឃើញ​មាន​ការ​ឆ្លើយ​តប​នៅ​ឡើយ​ទេ។
ការ​ដែល​ខ្ញុំ​ចេះ​តែ​លើក​ឡើង​ម្តង​ហើយ​ម្តង​ទៀត​នេះ​​គឺ​​មិន​មែន​ខ្ញុំ​​មិន​​អោយ​តំលៃ​ទៅ​លើ​ប្រសាទ​អង្គរ​វត្ត​ដ៏​​វិសេស​វិសាល​របស់​យើង​ទាំង​អស់​គ្នា​ទេ​ គ្រាន់​តែ​មិន​ចង់​អោយ​អ្នក​ទាំង​អស់​គ្នា​យល់​ភ័ន្ត​​ច្រលំ​ពី​បញ្ហា​នេះ​តែ​បណ្ណោះ។

ក្រប​មុខ​នៃ​សៀវភៅ

ក្រប​ខាង​ក្រោយ​នៃ​សៀវភៅ

អារម្ភ​ក​ថា

ប្រកាសមុន៖
អង្គរវត្តជាអច្ឆរិយវត្ថុទី៧ក្នុងលោក?
Repost: អង្គរ​វត្ត​ជា​អច្ឆរិយ​វត្ថុ​ទី៧​ក្នុង​លោក?​





Repost៖ Pi Day

15 03 2011

ថ្ងៃ​ទី​១៤​មីនា​ត្រូវ​បាន​ចាត់​ទុក​ជា​ថ្ងៃ​សំខាន់​មួយ​នៅ​ក្នុង​ពិភព​គណិត​វិទ្យា។​១៤​មីនា​(3/14)​គឺ​ជា​ថ្ងៃ​Pi Day(π=3.14) ហើយ​១៤​មីនា​ក៏​ជា​ថ្ងៃ​ខួប​កំនើត​របស់​អ្នក​ប្រាជ្ញ​ទ្រឹស្តី​រូបវិទ្យា​Albert Einstein​ផង​ដែរ​(១៤​មីនា​១៨៧៩-​១៨​មេសា​១៩៥៥)។​ថ្ងៃ​នេះ​គេ​តែង​ប្រារព្ធ​ពិធី​ទាំង​ពីរ​នេះ​ជា​មួយ​គ្នា។​ភាគ​ច្រើន​គេ​ប្រារព្ធ​Pi Day​ដោយ​នាំ​គ្នា​ញ៉ាំ​នំ​Pie​និង​ជជែក​ពី​បញ្ហា​ផ្សេង​ៗ​ដែល​ទាក់​ទង​នឹង​ចំនួន​Pi​នេះ​(π=3.14159 26535 89793 23846 26433 83279 50288 41971 69399 37510…)។​ពេល​ខ្លះ​គេ​ក៏​ប្រារព្ធ​Pi Minute​និង​Pi Second​ផង​ដែរ​ដោយ​Pi Minute​គេ​ប្រារព្ធ​នៅ​ថ្ងៃ​១៤​មីនា​វេលា​ម៉ោង​១​និង​៥៩​នាទី​រសៀល​(π=3.14159) និង​Pi Second​នៅ​វេលា​ម៉ោង​១​និង​៥៩​នាទី​២៦​វិនាទី​រសៀល​(π=3.1415926)។និមិត្ត​សញ្ញា​Pi​(π)​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​ដំបូង​ដោយ​យក​តាម​អក្សរ​ក្រិច​នៅ​ឆ្នាំ​១៧០៧​ដោយ​William Jones​​​ហើយ​ត្រូវ​បាន​គេ​ស្គាល់​និង​ប្រើ​ប្រាស់​ទូ​លំ​ទូ​លាយ​នៅ​ឆ្នាំ​១៧៣៧​(ដោយ​Leonhard Euler)។

បន្ថែម៖ ថ្ងៃនេះនៅជប៉ុនក៏ជាថ្ងៃដែលប្រុសៗត្រូវជូនកាដូទៅកាន់ស្រីៗវិញផងដែរ :)
អានប្រកាសមុន៖ទំនៀមទំលាប់ថ្ងៃបុណ្យValentineរបស់ជនជាតិជប៉ុន

ប្រកាសដើម៖ Pi Day








តាមដាន

Get every new post delivered to your Inbox.

Join 36 other followers