ដល់ឃើញអត្ថបទមួយនេះ (អគ្គលេខាធិការ NOCC : កម្ពុជាទទួលបានមេដាយមាស៨ ប្រាក់១៧ សំរិទ្ធ២៥) ចេញផ្សាយ ខ្ញុំដូចនិយាយលែងចេញហ្មង វាទៅជាការរាប់ចំនួនដែលកីឡាករបានមេដាយទៅជាការរាប់ផ្លូវការទៅវិញ។ បើថាវាផ្លូវការចឹង គួរតែនាំគ្នារាប់ហើយដាក់លទ្ធផលចឹងទាំងអស់គ្នាទៅហ្មងទៅ។ ចាំមើល៍ គ្រាន់តែបាល់ទាត់ម៉ាលេ១ក្រុមឈ្នះមេដាយមាសជាង២០បាត់ទៅហើយ។ ហើយបើគិតទៅឆ្នាំ២០០៩ដូចចង់ឆ្ងល់ ចុះបើរាប់បែបនេះ មេដាយសរុបកាលពីឆ្នាំ២០០៩ហ្នឹង បានប៉ុន្មានវិញទៅ???
ប្រហែលជាមកពីប្រទេសយើងគេហៅថា Kingdom of Wonder ហើយ បានជាចូលចិត្តធ្វើអោយគេ Wonder ម៉េះ។ ចំនែកនៅគេហទំព័រសប្បាយវិញ ក៏មានការចុះផ្សាយនូវការបកស្រាយពីការរាប់មេដាយនេះដែរ(វ៉ាត់ ចំរើន បកស្រាយការរាប់មេដាយ) តែណ្ហើយមិនដឹងថាត្រូវនិយាយថាម៉េចទេ បើគេចង់រាប់អោយបាន៥០គឺបាន៥០ហើយ។
ងាកទៅមើលគេហទំព័រគណៈកម្មាធិការអូឡាំពិកកម្ពុជា ដែលមាន២ភាសាក៏ផ្សាយខុសគ្នាដែរ ជាភាសាខ្មែរដាក់ថាមេដាយមាស៨ ប្រាក់១៧ សំរឹទ្ធិ២៥ ចំនែកជាភាសាអង់គ្លេសវិញដាក់ថាមេដាយមាស៤ ប្រាក់១១ សំរឹទ្ធិ២៤។ សូម្បីតែក្នុងគេហទំព័រគណៈកម្មាធិការអូឡាំពិកកម្ពុជា តែមួយក៏មានការរាប់ផ្សេងគ្នាដែរ។
មុនបញ្ចប់សូមបន្ថែមរឿងមួយទៀត ក្នុងគេហទំព័រនឹង ទាំងខ្មែរទាំងអង់គ្លេសសរសេរមេដាយសំរឹទ្ធិខុសទាំងពីរ។ ជាខ្មែរដាក់ថា “សំរិទ្ធ” ចំនែកអង់គ្លេសវិញដាក់ថា Brown។ បើតាមវចនានុក្រមសម្តេច ជួន ណាត គេសរសេរ “សំរឹទ្ធិ” ឬ “សំរឹទ្ធ”។
ចំនួនមេដាយដែលដាក់បង្ហាញនៅគេហទំព័រគណៈកម្មាធិការអូឡាំពិកកម្ពុជាជាភាសាខ្មែរ៖
(http://camnoc.org/index.php?lang=2)

ចំនួនមេដាយដែលដាក់បង្ហាញនៅគេហទំព័រគណៈកម្មាធិការអូឡាំពិកកម្ពុជាជាភាសាអង់គ្លេស៖
(http://camnoc.org/index.php?lang=1)

អានផងដែរ៖ ខ្មែរបានមេដាយសរុប៥០ ឬ៣៩?
Like this:
ប្លកហ្គ័រម្នាក់ចូលចិត្ត អត្ថបទ នេះ។
មតិថ្មីៗ