ឆ្នាំ២០០១
ឆ្នាំ២០០១

Doodle 4 Google គឺជាការប្រកួតប្រជែងសំរាប់សិស្សសាលាក្នុងការរចនារូបឡូហ្កូសំរាប់ដាក់នៅលើគេហទំព័រដើមGoogle។ ការប្រកួតគឺធ្វើឡើងដាច់ដោយឡែកពីគ្នាទៅតាមប្រទេសនីមួយ។ ចំនែកកាលបរិច្ឆេទធ្វើក៏ខុសៗគ្នាដែរ។ ដោយឡែកផ្ទាំងឡូហ្កូដែលរំលេចឡើងនៅលើគេហទំព័រ Google នាថ្ងៃនេះ គឺជាផ្ទាំងរូបភាពជ័យលាភី Doodle 4 Google នៅប្រទេសជប៉ុន។ ប្រធានបទ Doodle 4 Google នៅប្រទេសជប៉ុនគឺ “អ្វីដែលចង់ធ្វើនៅពេលអនាគត”។ ការប្រកួតប្រជែងគឺធ្វើឡើងសំរាប់ថ្នាក់ទី១ដល់ទី១២ ហើយជ័យលាភីគឺត្រូវចែកចេញជា៤កំរិតគឺ កំរិតបឋមសិក្សា(ថ្នាក់ទី១-៣) កំរិតបឋមសិក្សា(ថ្នាក់ទី៤-៦) កំរិតអនុវិទ្យាល័យ និងកំរិតវិទ្យាល័យ។ តែឡូហ្កូដែលដាក់បង្ហាញនៅគេហទំព័រ Google ថ្ងៃនេះ គឺជាជ័យលាភីនៅក្នុងកំរិតបឋមសិក្សា(ថ្នាក់ទី១-៣)។
ជ័យលាភីកំរិតបឋមសិក្សា(ថ្នាក់ទី១-៣) និងជាជ័យលាភី Grand Prix
រូបភាព៖ អ្នកម្តាយ
គូរដោយ៖ 床井 海心
ជាសិស្សថ្នាក់ទី១នៃសាលាបឋមសិក្សាBunkyōkuritsu Kagomachi (文京区立駕籠町) នៃក្រុងតូក្យូ
“នៅពេលដែលខ្ញុំធំឡើងខ្ញុំចង់ក្លាយជាអ្នកម្តាយដ៏ល្អម្នាក់។”

ជ័យលាភីកំរិតបឋមសិក្សា(ថ្នាក់ទី៤-៦)
រូបភាព៖ ចង់ក្លាយជាបុគ្គលិកធនាគារ
គូរដោយ៖ 板東 亜沙香
ជាសិស្សថ្នាក់ទី៥នៃសាលាបឋមសិសិក្សាTokushimashiritsu Kamona Minami (徳島市加茂名南) នៃខេត្តតុគឹស៊ីម៉ា
“អ្នកម្តាយខ្ញុំដែលធ្វើការនៅធនាគារបានប្រាប់ខ្ញុំថាត្រាគឺជារបស់ដ៏សំខាន់។ ដើម្បីគូររង្វង់មូលមានការលំបាកខ្លាំងណាស់ តែបើសិនជាប្រើប្រាស់ដែកឈានដែលប្រើក្នុងគណិតវិទ្យាវិញ គឺយើងអាចគូរបានរង្វង់យ៉ាងស្អាត។”

ជ័យលាភីកំរិតអនុវិទ្យាល័យ
រូបភាព៖ ផាត់ពណ៌ទៅកាន់សុបិនរបស់ខ្លួន
គូរដោយ៖ 岩本 汀
ជាសិស្សថ្នាក់ទី២នៃអនុវិទ្យាល័យMoriyamashiritsu Moriyama (守山市立守山) នៃខេត្តស៊ីហ្កា
“នៅពេលអនាគតខ្ញុំចង់ក្លាយជាវិចិត្រករម្នាក់។ ការគូរនូវរូបភាពខុសៗគ្នា គឺដោយសារតែវាបង្ហាញនូវរបៀបនៃការគូរផ្សេងៗគ្នាដែរ។ ក្រលេកមើលរូបនេះ ប្រសិនបើអ្នកអាចយល់ដឹងពីវា ខ្ញុំពិតជាសប្បាយចិត្តណាស់។”

ជ័យលាភីកំរិតវិទ្យាល័យ
រូបភាព៖ ស្រាវជ្រាវរកអ្វីដែលថ្មីៗជុំវិញពិភពលោក
គូរដោយ៖ 三船 亜子
ជាសិស្សថ្នាក់ទី១នៃវិទ្យាល័យOfune (大船) នៃខេត្តកាណាហ្កាវ៉ា
“រចនាអក្សរ Google គួបផ្សំនឹងការគូរទង់ជាតិតូចៗ នៃប្រទេសទាំងឡាយដោយដៃ និងរូបភាពយន្តហោះដែលខ្ញុំជិះឆ្ពោះទៅកាន់ពពកដែលតំនាងអោយផែនទីពិភពលោក គឺជាអ្វីដែលខ្ញុំចង់បង្ហាញ។”

ជ៏យលាភីនៅតាមប្រទេសផ្សេងៗទៀត៖
ជ៏យលាភីDoodle 4 Google នៅប្រទេសឥណ្ឌា

ជ៏យលាភីDoodle 4 Google នៅប្រទេសអ៊ីតាលី

ជ៏យលាភីDoodle 4 Google នៅប្រទេសន័រវែស

ជ៏យលាភីDoodle 4 Google នៅប្រទេសប៉ូឡូញ

ជ៏យលាភីDoodle 4 Google នៅប្រទេសហ្កាណា


ជ៏យលាភីDoodle 4 Google នៅប្រទេសហុងគ្រី

ជ៏យលាភីDoodle 4 Google នៅប្រទេសអាមេរិក

ជ៏យលាភីDoodle 4 Google នៅប្រទេសអៀរឡង់

ជ៏យលាភីDoodle 4 Google នៅប្រទេសប្រេស៊ីល

បញ្ជាក់៖
***ប្រព័ន្ធអប់រំនៅជប៉ុនគឺ១២ឆ្នាំ ដូចនៅខ្មែរយើងដែរ គឺបឋមសិក្សា៦ឆ្នាំ អនុវិទ្យាល័យ៣ឆ្នាំ និងវិទ្យល័យ៣ឆ្នាំ។ ក៏ប៉ុន្តែនៅជប៉ុនគេមិនរាប់បន្តដូចនៅខ្មែរទេ គឺរាប់ដាច់ចេញពីគ្នា។ ឧទាហរណ៍ថាបើនៅខ្មែរគេថារៀនថ្នាក់ទី៨ នៅទីនេះគេថារៀនថ្នាក់ទី២នៃអនុវិទ្យាល័យ។
***សុំអភ័យដែលមិនអាចធ្វើការបកប្រែឈ្មោះជ័យលាភីបាន ព្រោះការអានឈ្មោះរបស់ជនជាតិជប៉ុន គឺមិនមានក្បួនច្បាប់ណាត្រឹមត្រូវ១០០%ទេ។ ជៀសវាងកំហុស សុំរក្សាទុកឈ្មោះនៅដដែល។
ថ្ងៃនេះគេហទំព័រដែលបំរើការសំរាប់ការស្វែងរកព័ត៌មានដ៏ពេលនិយមGoogle បានប្រារព្ធនូវពិធីបុណ្យខួបកំនើតគំរប់១៣ឆ្នាំដ៏អស្ចារ្យ ដោយបានបង្កើតនូវផ្ទាំងឡូហ្កូ Google Doodle ដ៏ស្រស់ស្អាតដាក់នៅខាងមុខក្នុងគេហទំព័រដើមរបស់ខ្លួន។
Google បានចាប់កំនើតដំបូងបំផុតគឺនៅឆ្នាំ១៩៩៦ ដែលវាជាគំរោងស្រាវជ្រាវរបស់និស្សិតពីររូបគឺ Larry Page និង Sergey Brin ខណៈដែលពួកគេទាំងកំពុងសិក្សាថ្នាក់បណ្ឌិតនាសាកលវិទ្យាល័យ Stanford ។ ក្រោយមកអ្នកទាំងពីរបានចូលរួមបង្កើតនូវក្រុមហ៊ុន Google នេះឡើងនាថ្ងៃទី៤កញ្ញា១៩៩៨។ លុះមកដល់ថ្ងៃ១៥កញ្ញា Google បានប្រើប្រាស់ជាផ្លូវការនូវដូម៉ែនដែលមានឈ្មោះថា Google.com ខណៈដែលដូម៉ែនពីមុនមានឈ្មោះថា google.stanford.edu ។ ប៉ុន្តែថ្ងៃដែល Google ប្រារព្ធបុណ្យខួបកំនើតរបស់ខ្លួនបែរជាថ្ងៃទី៧កញ្ញា(២០០៤-២០០៥)និងថ្ងៃទី២៧កញ្ញា(២០០២និង២០០៦-២០១១)ទៅវិញ។រហូតមកទល់ពេលនេះ គ្មានបំនកស្រាយណាមួយដែលអាចបញ្ជាក់អះអាងអោយបានច្បាស់លាស់ទេថា ហេតុអ្វីបានជាក្រុមហ៊ុន Google បានជ្រើសរើសយកថ្ងៃទាំងពីរនេះ មកធ្វើជាថ្ងៃបុណ្យខួបកំនើតរបស់ខ្លួន។
ស្ថាបនិកក្រុមហ៊ុនGoogle (Larry Page និង Sergey Brin)

ផ្ទាំងឡូហ្កូGoogleចាប់ពីឆ្នាំ២០០២ដល់ឆ្នាំ២០១០
ខួបកំនើតគំរប់៤ឆ្នាំ ថ្ងៃទី២៧កញ្ញា២០០២

ខួបកំនើតគំរប់៥ឆ្នាំ ថ្ងៃទី៧កញ្ញា២០០៣

ខួបកំនើតគំរប់៦ឆ្នាំ ថ្ងៃទី៧កញ្ញា២០០៤

ខួបកំនើតគំរប់៧ឆ្នាំ ថ្ងៃទី២៧កញ្ញា២០០៥

ខួបកំនើតគំរប់៨ឆ្នាំ ថ្ងៃទី២៧កញ្ញា២០០៦

ខួបកំនើតគំរប់៩ឆ្នាំ ថ្ងៃទី២៧កញ្ញា២០០៧

ខួបកំនើតគំរប់១០ឆ្នាំ ថ្ងៃទី២៧កញ្ញា២០០៨

ខួបកំនើតគំរប់១១ឆ្នាំ ថ្ងៃទី២៧កញ្ញា២០០៩

ខួបកំនើតគំរប់១២ឆ្នាំ ថ្ងៃទី២៧កញ្ញា២០១០

អានផងដែរ៖
ប្រវត្តិក្រុមហ៊ុនGoogle
ប្រវត្តិផ្ទាំងឡូហ្កូGoogle
នេះគឺជាផ្ទាំងឡូហ្កូ Google (Google Doodle) សំរាប់អបអរដល់ថ្ងៃទី១នៃរដូវក្តៅ។ផ្ទាំងឡូហ្កូមួយនេះត្រូវបានបង្កើតដោយអ្នកគំនូរជនជាតិជប៉ុនម្នាក់ឈ្មោះ Takashi Murakami ។ ថ្ងៃទី១នៃរដូវក្តៅជាធម្មតាគឺនៅថ្ងៃទី២១ខែមិថុនា(ម៉ោងសាកល) ជាថ្ងៃដែលតំបន់នៅអឌ្ឍគោលខាងជើងពេលថ្ងៃមានរយៈពេលយូរជាងគេបំផុត។
អានផងដែរ៖
ឡូហ្កូGoogleអបអរថ្ងៃខួបកំនើតរបស់អ្នក
ឡូហ្កូGoogleទាំង១៦សំរាប់ថ្ងៃនេះ – Mr. Men & Little Miss
ឡូហ្កូGoogleសំរាប់Mother’s Day
ចុះទៅលេងក្នុងបាតសមុទ្រជាមួយគ្នា!
ឆ្លុះមើលឆ្អឹងរបស់Google
Pac-Man ខួប៣០ឆ្នាំ
វាមិនមែនជារឿងថ្មីទេ តែក៏មិនចាស់ណាស់ណាដែរ តែខ្ញុំទើបតែដឹង
។ Google បានបង្កើតនូវផ្ទាំងឡូហ្កូជាច្រើនដែលគេហៅថា Google Doodle ដាក់នៅលើគេហទំព័រដើមនាថ្ងៃបុណ្យពិសេសណាមួយឬក៏អបអរថ្ងៃកំនើតអ្នកមានកេរ្តិ៍ឈ្មោះល្បីល្បាញជាដើម។តែឥលូវនេះ Google ក៏បានបង្កើតនូវផ្ទាំងឡូហ្កូដើម្បីអបអរដល់ថ្ងៃខួបកំនើតរបស់អ្នកផងដែរ។សូមចូលទៅបង្កើតនូវ Google Profile របស់អ្នកនៅទីនេះ៖ https://profiles.google.com/ អ្នកនឹងទទួលបាននូវផ្ទាំងឡូហ្កូអបអរនៅថ្ងៃខួបកំនើតរបស់អ្នក (កុំភ្លេច Sign in ចូលផងនៅថ្ងៃនោះ
)។

អានផងដែរ៖
ឡូហ្កូGoogleទាំង១៦សំរាប់ថ្ងៃនេះ – Mr. Men & Little Miss
ឡូហ្កូGoogleសំរាប់Mother’s Day
ចុះទៅលេងក្នុងបាតសមុទ្រជាមួយគ្នា!
ឆ្លុះមើលឆ្អឹងរបស់Google
Pac-Man ខួប៣០ឆ្នាំ

ថ្ងៃនេះដែរដើម្បីអបអរដល់ថ្ងៃកំនើតរបស់ Charles Roger Hargreaves ឡូហ្កូGoogleចំនួន១៦រូបត្រូវបានបង្កើតឡើងដើម្បីរំលេចនៅលើផ្ទាំងទំព័រដើមនៃគេហទំព័រGoogle។លោកHargreavesគឺជាអ្នកនិពន្ធនិងគូររូបរឿងតុក្កតាជនជាតិអង់គ្លេសកើតនៅថ្ងៃទី៩មេសាឆ្នាំ១៩៣៥។ស្នាដៃដែលល្បីល្បាញរបស់លោកគឺសៀវភៅរឿងសំរាប់កុមារ Mr. Men និង Little Miss ។ នៅក្នុងស៊េរីរឿង Mr. Men ទាំងអស់មាន៤៨ភាគ ចំនែកស៊េរីរឿង Little Miss វិញមានចំនួន៤២ភាគ។លោកHargreavesបានស្លាប់នៅថ្ងៃទី១១កញ្ញា១៩៨៨ក្នុងអាយុ៥៣ឆ្នាំ។
ខាងក្រោមនេះគឺជា Google Doodle ទាំង១៦រូប។វានឹងលោតចេញរូបភាពផ្សេងៗគ្នា នៅពេលដែលអ្នកចូលទៅកាន់គេហទំព័រGoogleនេះ។
អានផងដែរ៖
ឡូហ្កូGoogleសំរាប់Mother’s Day
ចុះទៅលេងក្នុងបាតសមុទ្រជាមួយគ្នា!
ឆ្លុះមើលឆ្អឹងរបស់Google
Pac-Man ខួប៣០ឆ្នាំ

ឆ្នាំនេះក៏មិនខុសពីឆ្នាំមុនៗដែរដើម្បីអបអរដល់ Mother’s Day ក្រុមហ៊ុន Google បានបង្កើតនូវឡូហ្កូ (Google Doodle) មួយសំរាប់ដាក់នៅលើគេហទំព័រដើមរបស់ខ្លួន។ឡូហ្កូឆ្នាំនេះរាងខុសពីឆ្នាំមុនៗបន្តិច ប៉ុន្តែអ្វីដែលនៅតែដដែលនោះគឺនៅក្នុងឡូហ្កូឆ្នាំនេះនៅតែមានលំអរចនាទៅដោយផ្កាដដែល។
Google Doodleឆ្នាំមុនៗសំរាប់Mother’s Day៖
ឆ្នាំ២០០០និង២០០១

អានផងដែរ៖
ចុះទៅលេងក្នុងបាតសមុទ្រជាមួយគ្នា!
ឆ្លុះមើលឆ្អឹងរបស់Google
Pac-Man ខួប៣០ឆ្នាំ
មតិថ្មីៗ