ឯត​​ទគ្គ​​កម្ម​​​ដោះ​​អាវ​​ទ្រនាប់​!!

24 09 2011

ដោយ​ប្រើ​ដៃ​ម្ខាង​គាត់​អាច​ដោះ​ប្រឡេះ​ទំពក់​អាវ​ទ្រនាប់​បាន​​​ចំនួន​៥៦​ក្នុង​រយៈ​ពេល​តែ​១​នាទី​ប៉ុណ្ណោះ!





វិដេអូ​ដែល​ពេញ​និយម​​ជាង​​គេ​​នៅ​​​​​​​​Youtube (សីហា​២០១១)

1 09 2011

ធៀប​នឹង​ចំនាត់​ថ្នាក់​កាល​ពី​ខែ​ឧសភា ចំនាត់​ថ្នាក់​ពី​លេខ​១​ដល់​លេខ​៥​គឺ​គ្មាន​ការ​ប្រែ​ប្រួល​ទេ។​ចាប់​ពី​លេខ​៦​ដល់​១០​ចំនាត់​ថ្នាក់​គឺ​មាន​ការ​ប្រែ​ប្រួល​ខ្លះ ហើយ​ក្នុង​នោះ​ដែរ​មាន​​វិដេអូ​ថ្មី​ចំនួន​២​គឺ​ Jennifer Lopez – On The Floor ft. Pitbull និង thigh massage video បាន​ចូល​មក​ក្នុង​តារាង ហើយ​បាន​រុញ​ច្រាន​វិដេអូ Miley Cyrus – Party In The U.S.A. និង Tootin’ Bathtub Baby Cousins អោយ​ខ្ទាត​ចេញ​ពី​តារាង។

នេះ​ជា​វិដេអូ​ដែល​ពេញ​និយម​ជាង​គេ​ចំនួន​១០​(សីហា​២០១១)៖
ទី១គឺវិដេអូ Justin Bieber – Baby ft. Ludacris (ការចុចមើលជាង​៦១៤​លានដង)

ទី២គឺវិដេអូ Lady Gaga – Bad Romance (ការចុចមើលជាង​៤១០​លានដង)

ទី៣គឺវិដេអូ Shakira – Waka Waka(This Time for Africa) (ការចុចមើលជាង៣៨៩​លានដង)

ទី៤គឺវិដេអូ Eminem – Love The Way You Lie ft. Rihanna (ការចុចមើលជាង៣៧៦​លានដង)

ទី៥គឺវិដេអូ​ Charlie bit my finger – again ! (ការចុចមើលជិត៣៧០​លានដង)

ទី៦គឺវិដេអូ Jennifer Lopez – On The Floor ft. Pitbull (ការ​ចុច​មើល​ជាង​៣៦៤​លាន​ដង)

ទី៧គឺវិដេអូ Eminem – Not Afraid (ការចុចមើលជាង​២៧០​លានដង)

ទី៨គឺវិដេអូ Justin Bieber – One Time (ការចុចមើលជាង​២៦២​លានដង)

ទី៩គឺវិដេអូ Justin Bieber – Never Say Never ft. Jaden Smith (ការចុចមើលជាង២៥២​លានដង)

ទី១០គឺវិដេអូ thigh massage video (ការចុចមើលជិត​២៤៦​​លានដង)

អានផងដែរ៖
វិដេអូ​ដែល​ពេញ​និយម​​ជាង​​គេ​​នៅ​​​​​​​​Youtube (ឧសភា​២០១១)
វិដេអូ​ដែល​ពេញ​និយម​ជាង​គេ​នៅ​Youtube





វិដេអូ​ដែល​ពេញ​និយម​​ជាង​​គេ​​នៅ​​​​​​​​Youtube (ឧសភា​២០១១)

17 05 2011

រហូត​មក​ដល់​ខែ​ឧសភា​នេះ វិដេអូ​ដែល​ពេញ​និយម​ជាង​គេ​គឺ​នៅ​តែ​ជា​វិដេអូ Justin Bieber – Baby ft. Ludacris ដដែល​ ដោយ​ពេល​នេះ​ចំនួន​នៃ​ការ​ចុច​ចូល​ទស្សនា​កើន​​រហូត​ដល់​​ជាង​៥៤៣​លាន​ដង ឈ្នះ​ដាច់​វិដេអូ Lady Gaga – Bad Romance ដែល​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​ពីរ​ជា​មួយ​នឹង​ការ​ចុច​ចូល​ទស្សនា​ជាង​៣៧៨​លាន​ដង។​បើ​និយាយ​ពី​វិដេអូ​ដែល​ពេញ​និយម​ជាង​គេ​ចំនួន​១០ មាន​បី​ទៅ​ហើយ​ដែល​ជា​វិដេអូ​ចំរៀង​របស់​ Justin Bieber ។

នេះ​ជា​វិដេអូ​ដែល​ពេញ​និយម​ជាង​គេ​ចំនួន​១០​(ឧសភា​២០១១)៖
ទី១គឺវិដេអូ Justin Bieber – Baby ft. Ludacris (ការចុចមើលជាង៥៤៣លានដង)

ទី២គឺវិដេអូ Lady Gaga – Bad Romance (ការចុចមើលជាង៣៧៨លានដង)

ទី៣គឺវិដេអូ Shakira – Waka Waka(This Time for Africa) (ការចុចមើលជាង៣៤២លានដង)

ទី៤គឺវិដេអូ Eminem – Love The Way You Lie ft. Rihanna (ការចុចមើលជាង៣៣៤លានដង)

ទី៥គឺវិដេអូ​ Charlie bit my finger – again ! (ការចុចមើលជិត៣២២លានដង)

ទី៦គឺវិដេអូ Justin Bieber – One Time (ការចុចមើលជិត២៤២លានដង)

ទី៧គឺវិដេអូ Eminem – Not Afraid (ការចុចមើលជិត២៣៦លានដង)

ទី៨គឺវិដេអូ Miley Cyrus – Party In The U.S.A. (ការចុចមើលជាង២១៨លានដង)

ទី៩គឺវិដេអូ Justin Bieber – Never Say Never ft. Jaden Smith (ការចុចមើលជាង២០៧លានដង)

ទី១០គឺវិដេអូ Tootin’ Bathtub Baby Cousins (ការចុចមើលជាង១៨៥លានដង)

អានផងដែរ៖ វិដេអូ​ដែល​ពេញ​និយម​ជាង​គេ​នៅ​Youtube





កង់​ដែល​ខ្ពស់​ជាង​គេ​បំផុត

24 01 2011


កង់​ខាង​លើ​នេះ​ត្រូវ​បាន​ជាប់​ឯត​​ទគ្គ​​កម្ម​​ថា​ជា​កង់​ដែល​ដែល​ខ្ពស់​ជាង​គេ​បំផុត​ក្នុង​ពិភព​លោក។​វា​មាន​កំពស់​រហូត​ដល់​ទៅ​៥.៥៥​ម៉ែត្រ។​អ្នក​ដែល​បង្កើត​កង់​នេះ​គឺ​ជា​គ្រូ​​គង្វាល​​គ្រិស្ត​​សាសនា​​ម្នាក់​ឈ្មោះ​ Terry Goertzen នៅ​វិហារ​កាតូលិក​ Jubilee Mennonite (ក្នុង​ក្រុង Winnipeg នៃ​ខេត្ត Manitoba ប្រទេស​កាណាដា)។





The Longest Single Word Domain Name in the World?

22 01 2011

វែបសាយ៍​ពីរ​ខាង​ក្រោម​នេះ​មាន​៦៣​តួ​អក្សរ(ដោយ​មិន​រាប់​បញ្ចូល​តួ​អក្សរ​www.​និង​.com)៖
http://www.iamtheproudownerofthelongestlongestlongestdomainnameinthisworld.com/

http://www.abcdefghijklmnopqrstuvwxyzabcdefghijklmnopqrstuvwxyzabcdefghijk.com/

ចំនែកមួយនេះវិញសុទ្ធតែលេខ(Pi)៖
http://3.141592653589793238462643383279502884197169399375105820974944592.com/

និងវែបសាយ៍53 o’s៖
http://gooooooooooooooooooooooooooooooooooooooooooooooooooooogle.com/





​Hard Disk Drive​ដែល​ធំ​ជាង​គេ​បំផុត

15 01 2011


នេះ​គឺ​ជា​Hard Disk Drive​ដែល​មាន​ធំ​ជាង​គេ​លើ​ពិភពលោក។​​វា​មាន​ទំហំ​60inches​​*​68​inches​​*​29​inches​(១.៥២​ម៉ែត្រ​*​១.៧៣​ម៉ែត្រ​*​០.៧៤​ម៉ែត្រ)។​ហើយ​ទំហំ​ដែល​វា​អាច​ផ្ទុក​បាន​គឺ​5MB។​វា​គឺ​ជា​Hard Disk Drive​​ដំបូង​គេ​​ដែល​ផលិត​ដោយ​ក្រុម​ហ៊ុម​IBM។
បច្ចុប្បន្ន​នេះ​Internal Hard Disk Drive​ដែល​មាន​ទំហំ​ផ្ទុក​ធំ​ជាង​គេ​គឺ​3TB​ផលិត​ដោយ​ក្រុម​ហ៊ុន​Western Digital​នៅ​ខែ​តុលា​ឆ្នាំ​២០១០​ហើយ​External Hard Disk Drive​ដែល​ធំ​ជាង​គេ​គឺ​3TB​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​Seagate Technology​នៅ​ថ្ងៃ​ទី​២៩​ខែ​មិថុនា​ឆ្នាំ​២០១០។





ឡាន​ដែល​វែង​ជាង​គេ​លើ​ពិភព​លោក

12 01 2011

បើ​យោង​តាម​Guinness World Records​ឡាន​ដែល​វែង​ជាង​គេ​នៅ​លើ​ពិភព​លោក​គឺ​26-Wheeled Limousine​ដែល​ឌី​ហ្សាញ​ដោយ​លោក​Jay Ohrberg។​វា​មាន​ប្រវែង​សរុប​៣០.៥​ម៉ែត្រ។​ឡាន​នេះ​ត្រូវ​បាន​ប្រើ​ប្រាស់​តែ​នៅ​ក្នុង​ការ​ថត​ខ្សែ​ភាព​យន្ត​និង​ការ​តាំង​​ពិព័រណ៍​ប៉ុណ្ណោះ។








តាមដាន

Get every new post delivered to your Inbox.

Join 36 other followers