ជនជាតិ​ហុងគ្រី​បំបែក​ឯត​​ទគ្គ​​កម្ម​ថ្មី​ក្នុង​​ការ​​ដោះ​​ស្រាយ​​Rubik’s Cube 3*3 ដោយ​បិទ​ភ្នែក

7 03 2012

កាល​ពី​ថ្ងៃ​ទី​២៦​ខែ​កុម្ភៈ​ឆ្នាំ​២០១២​​នេះ នៅ​ក្នុង​ការ​ប្រកួត Zonhoven Open 2012 នា​ប្រទេស​ប៊ែលហ្ស៊ីក ជនជាតិ​ហុងគ្រី​ Marcell Endrey បាន​បំបែក​​ឯត​​​ទគ្គ​​កម្ម​ថ្មី​ក្នុង​​ការ​​ដោះ​​ស្រាយ​​Rubik’s Cube 3*3 ដោយ​បិទ​ភ្នែក ក្នុង​ថេរ​វេលា​ ២៨.៨០វិនាទី។

ឯត​​ទគ្គ​​កម្ម​ចាស់ៗ​ក្នុង​ពេល​ថ្មី​ៗ​ចុង​ក្រោយ​នេះ​…
ខែ​តុលា​ឆ្នាំ​២០១១ ដោយ​ជនជាតិ​ចិន Yuhui Xu ក្នុង​ថេរ​វេលា​ ៣០.៥៨វិនាទី

ថ្ងៃ​ទី​១១​ធ្នូ​២០១០ ដោយ​ជន​ជាតិ​ម៉ិកស៊ិកកូ Gabriel Alejandro Orozco Casillas ក្នុង​ថេរ​វេលា​ ៣០.៩០វិនាទី

ថ្ងៃ​ទី​៤​មេសា​២០១០ ដោយ​ជន​ជាតិ​ចិន Haiyan Zhuang ក្នុង​ថេរ​វេលា ៣០.៩៤វិនាទី





ពិត​ជា​មិន​គួរ​អោយ​ជឿ ឯត​​​ទគ្គ​​កម្ម​ថ្មី​៥.៦៦​​វិនាទី

21 09 2011

៧.០៣​វិនាទី ៦.៧៧​វិនាទី ៦.៦៥​វិនាទី ៦.២៤​វិនាទី គឺ​ជា​​ឯត​​ទគ្គ​​កម្ម​បន្ត​បន្ទាប់​គ្នា​​ក្នុង​​​ការ​​​ដោះ​​ស្រាយ​​Rubik’s Cube 3*3​ ដែល​ធ្វើ​ឡើង​ដោយ​​ក្មេង​ប្រុស​ជន​ជាតិ​អូស្រ្តលី Feliks Zemdegs ។ ហើយ​កាល​ពី​ខែ​មិថុនា​នេះ​​ឯត​​ទគ្គ​​កម្ម​ថ្មី​មួយ​ទៀត​​ដ៏​មិន​គួរ​អោយ​ជឿ​ត្រូវ​បាន​បំបែក​​គឺ​​៥.៦៦​វិនាទី។ Well done Feliks Zemdegs!!!

​​៥.៦៦​វិនាទី​ ដោយ​ Feliks Zemdegs

រូបភាព​យឺតៗ

អានផងដែរ៖
រ៉ូបូត​ដោះ​​​Rubik’s Cube​តែ​ក្នុង​រយៈ​ពេល​១០.១៨​វិនាទី
ឯត​​ទគ្គ​​កម្ម​ថ្មី​ក្នុង​​ការ​​ដោះ​​ស្រាយ​​Rubik’s Cube 3*3 : ៦.២៤វិនាទី
ឯត​​ទគ្គ​​កម្ម​ថ្មី​ក្នុង​​ការ​​ដោះ​​ស្រាយ​​Rubik’s Cube 3*3 : ៦.៦៥វិនាទី
​ឯត​​ទគ្គ​​កម្ម​ថ្មី​ក្នុង​​ការ​​ដោះ​​ស្រាយ​​Rubik’s Cube 3*3 : ៦.៧៧វិនាទី
ទិញ​Rubik’s CubeនិងIQ Ring
Magic Cube: Pyraminx





សូម្បីតែសុនខក៏ចេះដោះRubik’s Cubeដែរ! ^^

7 09 2011

មើលហើយ ហាមជេរម្ចាស់ប្លក :D :D :D





ដោះ​​ Rubik’s Cube ដោយ​ប្រើ​ចង្កឹះ

3 08 2011





រ៉ូបូត​ដោះ​​​Rubik’s Cube​តែ​ក្នុង​រយៈ​ពេល​១០.១៨​វិនាទី

2 06 2011

សិស្ស​មួយ​ក្រុម​នៃ​សាកល​វិទ្យា​ល័យ​បច្ចេក​វិទ្យា​Swinburne (Swinburne University of Technology)​ បាន​បង្កើត​នូវ​រ៉ូបូត​មួយ​សំរាប់​ដោះ​ Rubik’s Cube។ ក្រុម​សិស្ស​ដែល​បាន​បង្កើត​រ៉ូបូត​នេះ​មាន​គ្នា​៦​នាក់​គឺ David​ Bain, Richard Bain, Daniel Purvis, Jarrod Boyes, Miriam Parkinson និង Jonathan Goldwasser។​រ៉ូបូត​ដែល​បាន​បង្កើត​ឡើង​នេះ​មាន​ឈ្មោះ​ថា Ruby ដែល​ជា​ប្រភេទ​រ៉ូបូត​មាន​ដៃ​ពីរ។​វា​ចំនាយ​ពេល​ត្រឹម​តែ​១០.១៨​វិនាទី​ប៉ុណ្ណោះ​ដើម្បី​ដោះ​ Rubik’s Cube (បូក​រួម​ទាំង​ថេរ​វេលា​ដែល​គិត​មុន​ពេល​ដោះ)។​សព្វ​ថ្ងៃ​នេះ​អ្នក​ដែល​អាច​ដោះ​ស្រាយ​ប្រភេទ Rubik’s Cube 3*3 បាន​លឿន​បំផុត​គឺ Feliks Zemdegs ក្នុង​ថេរ​វេលា​៦.២៤​វិនាទី ដោយ​មិន​គិត​បញ្ចូល​នូវ​ពេល​វេលា​នៃ​ការ​គិត​មុន​ដោះ។

ប្រភេទ​ផ្សេង​ទៀត​នៃ​រ៉ូបូត​សំរាប់​ដោះ Rubik’s Cube អាច​ជា​ប្រភេទ​ដែល​មាន​ដៃ​បី​ឬ​បួន​…
ប្រភេទ​រ៉ូបូត​ដៃ​បី

ប្រភេទ​រ៉ូបូត​ដៃ​បួន

អានផងដែរ៖
ឯត​​ទគ្គ​​កម្ម​ថ្មី​ក្នុង​​ការ​​ដោះ​​ស្រាយ​​Rubik’s Cube 3*3 : ៦.២៤វិនាទី
ឯត​​ទគ្គ​​កម្ម​ថ្មី​ក្នុង​​ការ​​ដោះ​​ស្រាយ​​Rubik’s Cube 3*3 : ៦.៦៥វិនាទី
​ឯត​​ទគ្គ​​កម្ម​ថ្មី​ក្នុង​​ការ​​ដោះ​​ស្រាយ​​Rubik’s Cube 3*3 : ៦.៧៧វិនាទី
ទិញ​Rubik’s CubeនិងIQ Ring
Magic Cube: Pyraminx





ឯត​​ទគ្គ​​កម្ម​ថ្មី​ក្នុង​​ការ​​ដោះ​​ស្រាយ​​Rubik’s Cube 3*3 : ៦.២៤វិនាទី

9 05 2011

កាល​ពី​ថ្ងៃ​ទី​៧​ឧសភា​ក្នុង​ការ​ប្រកួត​ Kubaroo Open 2011 ថេរ​វេលា​៦.២៤​វិនាទី​គឺ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ឯត​​​​ទគ្គ​​​កម្ម​ថ្មី​​ក្នុង​​​ការ​​​ដោះ​​​ស្រាយ​​ Rubik’s Cube 3*3 ។​ក្មេង​​ប្រុស​​ជន​​ជាតិ​​អូស្រ្តាលី​​អាយុ​​១៦​​ឆ្នាំ ​Feliks Zemdegs គឺ​ជា​អ្នក​បំបែក​នូវ​ឯត​​​​ទគ្គ​​​កម្មថ្មី​នេះ​លើ​​ឯត​​​ទគ្គ​​​កម្ម​ចាស់​របស់​ខ្លួន​ដែល​កាល​ពី​មុន​នោះ​គឺ​ប្រើ​ពេល​៦.៦៥​វិនាទី។

អានផងដែរ៖
ឯត​​ទគ្គ​​កម្ម​ថ្មី​ក្នុង​​ការ​​ដោះ​​ស្រាយ​​Rubik’s Cube 3*3 : ៦.៦៥វិនាទី
​ឯត​​ទគ្គ​​កម្ម​ថ្មី​ក្នុង​​ការ​​ដោះ​​ស្រាយ​​Rubik’s Cube 3*3 : ៦.៧៧វិនាទី
ទិញ​Rubik’s CubeនិងIQ Ring
Magic Cube: Pyraminx





​ឯត​​ទគ្គ​​កម្ម​ថ្មី​ក្នុង​​ការ​​ដោះ​​ស្រាយ​​Rubik’s Cube 3*3 : ៦.៦៥វិនាទី

28 03 2011


ឯត​ទគ្គ​កម្ម​ថ្មីក្នុងការដោះ​ស្រាយ​ ​Rubik’s Cube​​ 3*3៖
ជា​ថ្មី​ម្តង​ទៀត​ក្មេង​ប្រុស​ជន​ជាតិ​អូស្រ្តាលី​អាយុ​១៦​ឆ្នាំ ​Feliks Zemdegs បាន​បំបែក​ឯត​​​ទគ្គ​​​កម្ម​ក្នុង​​ការ​​ដោះ​​ស្រាយ​​ Rubik’s Cube 3*3 នា​​ការ​ប្រកួត Melbourne Summer Open 2011 កាល​ពី​ខែ​មករា​ឆ្នាំ​២០១១​​ក្នុង​ថេរ​វេលា​៦.៦៥​វិនាទី។​ឯត​​​ទគ្គ​​​កម្ម​ចាស់​គឺ​​៦.៧៧វិនាទី។

ឯត​ទគ្គ​កម្ម​ថ្មីក្នុងការដោះស្រាយ​ Rubik’s Cube 3*3 ​គិត​​ជា​មធ្យម៖
ក្នុង​​ថ្ងៃ​​ប្រកួត Melbourne Summer Open 2011 នោះ​​ដែរ ​Feliks Zemdegs​ ក៏​​បាន​​បំបែក​ឯត​ទគ្គ​កម្ម​ក្នុង​ការ​ដោះ​ស្រាយ​ Rubik’s Cube ​ក្នុង​​រយៈ​ពេល​ជាមធ្យម​​​៧.៨៧​​វិនាទី។​លទ្ធ​ផល​នៃ​ការ​ដោះ​ស្រាយ ​Rubik’s Cube ​នី​មួយ​​ៗ​​គឺ៨.៥៦​វិនាទី ​៧.៣១​វិនាទី ៨.២២​វិនាទី ៧.៣១​វិនាទី​ និង ៨.០៩​វិនាទី។​ឯត​ទគ្គ​កម្ម​​ចាស់​គឺ​៧.៩១​វិនាទី(​១១.៧៨​​វិនាទី ៧.៤០​​វិនាទី ៧.៦៣​​វិនាទី ៨.៦៩​​វិនាទី និង ៧.០៩​​វិនាទី)។
បញ្ជាក់៖ នៅ​ពេល​គិត​មធ្យម​ភាគ លទ្ធផល​ដែល​ល្អ​ជាង​គេ​និង​អាក្រក់​ជាង​គេ​មិន​ត្រូវបាន​គិត​បញ្ចូល​ទេ។

អានផងដែរ៖
​ឯត​​ទគ្គ​​កម្ម​ថ្មី​ក្នុង​​ការ​​ដោះ​​ស្រាយ​​Rubik’s Cube 3*3 : ៦.៧៧វិនាទី
ទិញ​Rubik’s CubeនិងIQ Ring
Magic Cube: Pyraminx








តាមដាន

Get every new post delivered to your Inbox.

Join 36 other followers