The Tales of Beedle the Bard គឺជាសៀវភៅរឿងមួយដែលនិពន្ធឡើងដោយអ្នកស្រី J. K. Rowling ដែលជាអ្នកនិពន្ធនូវរឿង Harry Potter ដ៏ល្បីល្បាញ។ដំបូងសៀវភៅគឺមានតែ៧ក្បាលប៉ុណ្ណោះ ដែលសរសេរដោយនិងរចនារូបភាពដោយដៃផ្ទាល់របស់អ្នកស្រី J. K. Rowling។សៀវភៅមួយក្បាលក្នុងចំនោមសៀវភៅទាំង៧ក្បាលដែលសរសេរដោយដៃនោះ ត្រូវបានដាក់ដេញថ្លៃនាចុងឆ្នាំ២០០៧។កាលនោះគេរំពឹងថាសៀវនៅនេះនឹងអាចលក់បានក្នុងតំលៃប្រមាណ១សែនដុល្លារអាមេរិកប៉ុណ្ណោះ តែអ្វីដែលគេទទួលបានគឺគេអាចលក់បានក្នុងតំលៃរហូតដល់៤លានដុល្លារអាមេរិក(១.៩៥ផោន) ទិញដោយAmazon.com។វាបានក្លាយទៅសៀវភៅអក្សរសិល្បិ៍សម័យទំនើបសរសេរដោយដៃ ដែលដាក់ដេញថ្ងៃបានថ្លៃជាងគេបំផុត។ថវិកាទាំងអស់គឺបានបរិច្ចាគទៅអោយ Lumos Charity ដើម្បីជួយក្មេងៗ(ពីមុនមានឈ្មោះថា Children’s High Level Group)។សៀវភៅនេះត្រូវបានបោះពុម្ពជាសាធារណៈនាថ្ងៃទី៤ធ្នូ២០០៨។
នៅក្នុងរឿង Harry Potter and the Deathly Hallows គឺសៀវភៅនេះហើយដែល Albus Dumbledore បន្សល់ទុកអោយ Hermione Granger ។
ទាញយកសៀវនៅនេះ៖ The Tales Of Beedle The Bard











មតិថ្មីៗ