ថ្ងៃនេះសូមណែនាំសៀវភៅមួយក្បាលដែលទើបតែចេញលក់នាពេលថ្មីៗនេះមានចំនងជើងថា A Geek in Japan: Discovering the Land of Manga, Anime, Zen, and the Tea Ceremony ។សៀវភៅនេះសរសេរដោយអ្នកសរសេរប្លក់ជនជាតិអេស្បាញម្នាក់ឈ្មោះ Héctor García ។ប្លក់របស់គាត់មានឈ្មោះថា A Geek in Japan គឺជាប្លក់មួយដែលនិយាយអំពីប្រទេសជប៉ុនដ៏ពេញនិយមមួយ។តាមរយៈការអានប្លក់របស់គាត់ និងការអានអត្ថបទខ្លះៗនៅក្នុងសៀវភៅនេះ ខ្ញុំអាចនិយាយបានថាសៀវភៅនេះពិតជាគួរអោយចាប់អារម្មណ៍ណាស់។ប្រសិនបើអ្នកចង់ស្វែងយល់បន្ថែមពីប្រទេសមួយនេះ ស្វែងយល់ពីវប្បធម៌ជប៉ុនសម័យទំនើប សៀវភៅនេះពិតជាអាចជួយលោកអ្នកបាន(ហិហិ…មិនមែនជួយឃោសនាអោយគេទេណា បើមិនជឿមើលខ្លួនឯងសាកមើលទៅ
)។
សៀវភៅនេះនឹងមានលក់នៅតាមបណ្ណាគារពីថ្ងៃសុក្រនេះទៅ(តែមិនដឹងថាមានលក់នៅស្រុកណាខ្លះទេ
)។អ្នកក៏អាចរកទិញសៀវភៅនេះបានដែរតាមរយៈ Amazon.com ក្នុងតំលៃប្រមាណជា១៥ដុល្លាអាមេរិក (http://www.amazon.com/Geek-Japan-Discovering-Manga-Ceremony/dp/4805311290/?&tag=kirainet-20) ។សំរាប់នៅជប៉ុន ត្រូវរង់ចាំរហូតដល់ថ្ងៃ៣០មិថុនាទើបអាចរកទិញបាន ឬក៏អាចកក់ទិញបានតាមរយៈ Amazon.co.jp ផងដែរក្នុងតំលៃ១៨៩០យ៉េន តែក៏នៅត្រូវរង់ចាំរហូតថ្ងៃ៣០មិថុនាដដែលដែរ (http://www.amazon.co.jp/Geek-Japan-Discovering-Manga-Ceremony/dp/4805311290) ។
A Geek in Japan: Discovering the Land of Manga, Anime, Zen, and the Tea Ceremony
10 06 2011មតិ : ទំលាក់ មួយវិចារ »
ចំណាត់ក្រុម : ពីនេះពីនោះ, សៀវភៅ, សៀវភៅអង់គ្លេស
“The Notebook” & “A Walk to Remember”
11 03 2011It’s been a while that I’ve never read novel…Now wanna experience with the another author, Nicholas Sparks. “The Notebook” and “A Walk to Remember”!!! Hope I can finish them before the new term start next month.
មតិ : មតិ 7 »
ចំណាត់ក្រុម : ពីនេះពីនោះ, សៀវភៅ, សៀវភៅអង់គ្លេស
បែកគ្នាកន្លះឆ្នាំ!
15 11 2009
មតិ : មតិ 15 »
ចំណាត់ក្រុម : ពីនេះពីនោះ, សៀវភៅ, សៀវភៅអង់គ្លេស, Harry Potter





មតិថ្មីៗ