បាល់​ទះ​នារី​ជប៉ុន និង​ដំនើរ​ទៅ​កាន់​បាល់​ទះ​​អូឡាំពិច​​២០១២​​ក្នុង​ថ្ងៃ​ទី​៧ ដែល​ជា​ថ្ងៃ​ចុង​ក្រោយ

28 05 2012

ចូល​មក​ដល់​ថ្ងៃ​ចុង​ក្រោយ​នេះ ការ​ប្រកួត​ចុង​ក្រោយ​រវាង​ក្រុម​ជប៉ុន​និង​ក្រុម​ស៊ែប៊ី​គឺ​ជា​ការ​ប្រកួត​ដ៏​សំខាន់ ព្រោះ​វា​ជា​កត្តា​កំនត់​ដល់​ក្រុម​ដែល​នៅ​សល់​ទាំង​៣​គឺ​ក្រុម​ជប៉ុន ថៃ និង​ស៊ែប៊ី ថា​តើ​ពីរ​ក្រុម​ណា​ដែល​នឹង​មាន​សិទ្ធិ​ទៅ​ចូល​លេង​កីឡា​អូឡាំពិច ក្រោយ​ពី​ក្រុម​ថៃ​បាន​យក​ឈ្នះ​ក្រុម​គុយបា​(៣-១)​នៅ​ព្រឹក​ថ្ងៃ​ទី​២៧​ឧសភា​នេះ។ បើ​ក្រុម​ជប៉ុន​ឈ្នះ​ស៊ែប៊ី​ ៣-០ ឬ ៣-១ ឬ ៣-២ នោះ​ក្រុម​ដែល​បាន​ឡើង​ទៅ​លេង​កីឡា​អូឡាំពិច​គឺ​ក្រុម​ជប៉ុន​និង​ក្រុម​ថៃ។ បើ​​ក្រុម​ជប៉ុន​ចាញ់​ស៊ែប៊ី​ ២-៣ នោះ​ក្រុម​ដែល​បាន​ឡើង​គឺ​ក្រុម​ជប៉ុន​និង​ស៊ែប៊ី។ តែ​បើ​ក្រុម​ជប៉ុន​ចាញ់​ស៊ែប៊ី​ ០-៣ ឬ ១-៣ នោះ​ក្រុម​ដែល​បាន​ឡើង​គឺ​ក្រុម​ស៊ែប៊ី​និង​ថៃ។ ជា​លទ្ធផល​ស៊ែប៊ី​បាន​យក​ឈ្នះ​ជប៉ុន ៣-២។ ជា​លទ្ធផល​មួយ​ដែល​ក្រុម​ទាំង​ពីរ​ពេញ​ចិត្ត​រៀង​ៗ​ខ្លួន ទុក​អោយ​ក្រុម​ថៃ​ជា​អ្នក​ដេក​យំ។ បើ​ទោះ​ជា​ក្រុម​ជប៉ុន​ចាញ់​ក៏​ក្រុម​ជប៉ុន​ចាញ់​ទាំង​សប្បាយ​ចិត្ត ព្រោះ​ជា​មួយ​​នឹង​លទ្ធផល​នេះ ខ្លួន​អាច​ទៅ​ចូល​រួម​កីឡា​អូឡាំពិច​បាន។

ដូច្នេះលទ្ធផលនៃការជំរុះលើកនេះក្រុម​ដែល​បាន​ឡើង​ទៅ​លេង​កីឡា​អូឡាំពិច​គឺ
១. រុស្ស៊ី
២. កូរ៉េខាងត្បូង
៣. ស៊ែប៊ី
៤. ជប៉ុន

ហើយជាសរុបក្រុមទាំង១២​ដែល​នឹង​លេង​នៅ​ក្នុង​កីឡា​អូឡាំពិច​គឺ៖
១. អង់គ្លេស (ម្ចាស់​ផ្ទះ)
២. អ៊ីតាលី (មេដាយ​មាស​បាល់​ទះ​ពិភព​លោក​នារី​ឆ្នាំ​២០១១)
៣. អាមេរិក (មេដាយ​ប្រាក់​បាល់​ទះ​ពិភព​លោក​នារី​ឆ្នាំ​២០១១)
៤. ចិន (មេដាយ​សំរឹទ្ធ​បាល់​ទះ​ពិភព​លោក​នារី​ឆ្នាំ​២០១១)
៥. អាល់ហ្សេរី (African Qualification Tournament)
៦. ដូមីនីកេន (North American Qualification Tournament)
៧. ទួរគី (European Qualification Tournament)
៨. ប្រេស៊ីល (South American Qualification Tournament)
៩. រុស្ស៊ី (លេខ១ World Qualification Tournament)
១០. កូរ៉េខាងត្បូង (លេខ២ World Qualification Tournament)
១១. ស៊ែប៊ី (លេខ៣ World Qualification Tournament)
១២. ជប៉ុន (Asian Qualification Tournament)

លទ្ធផលនៅថ្ងៃទី៧ដែលជា​ថ្ងៃ​ចុង​ក្រោយ៖

លទ្ធផលចុងក្រោយ៖

រូបភាពខ្លះៗពីក្រុមជប៉ុនក្នុងពេលប្រកួតជាមួយក្រុមស៊ែប៊ី៖

អានផងដែរ៖
បាល់​ទះ​នារី​ជប៉ុន និង​ដំនើរ​ទៅ​កាន់​បាល់​ទះ​​អូឡាំពិច​​២០១២​​ក្នុង​ថ្ងៃ​ទី​៦
បាល់​ទះ​នារី​ជប៉ុន និង​ដំនើរ​ទៅ​កាន់​បាល់​ទះ​​អូឡាំពិច​​២០១២​​ក្នុង​ថ្ងៃ​ទី​៤​និង​ទី​៥
បាល់​ទះ​នារី​ជប៉ុន និង​ដំនើរ​ទៅ​កាន់​បាល់​ទះ​អូឡាំពិច​២០១២​សារ​ជា​ថ្មី

អានបន្ថែម៖
Serbia top Japan in five sets as both teams secure Olympic berths
Serbia coach Zoran thanks players for their efforts in win
The Women’s Olympic Picture is complete
2012 FIVB Women’s World Olympic Qualification Tournament
Volleyball at the 2012 Summer Olympics





បាល់​ទះ​នារី​ជប៉ុន និង​ដំនើរ​ទៅ​កាន់​បាល់​ទះ​​អូឡាំពិច​​២០១២​​ក្នុង​ថ្ងៃ​ទី​៦

27 05 2012

គិត​មក​ដល់​ត្រឹម​ថ្ងៃ​ទី​៦​នេះ គេ​រក​ឃើញ​ក្រុម​មួយ​ទៀត​ហើយ ដែល​នឹង​មាន​សិទ្ធិ​ទៅ​ចូល​រួម​ប្រកួត​កីឡា​បាល់ទះ​អូឡាំពិច​នារី​ឆ្នាំ​២០១២ នោះ​គឺ​ក្រុម​កូរ៉េ​ខាង​ត្បូង ក្រោយ​ពី​ក្រុម​នេះ​យក​ឈ្នះ​លើ​ក្រុម​ថៃ​(៣-០)។ ក្រុម​ពីរ​ទៀត​ក្នុង​ចំនោម​ក្រុម​ចំនួន​បី​(ជប៉ុន ថៃ និង​ស៊ែប៊ី) នឹង​ត្រូវ​សំរេច​នៅ​ក្នុង​ការ​ប្រកួត​ថ្ងៃ​ទី​៧។

ចំនែក​ជប៉ុន ក្រោយ​ពី​ចាញ់​ក្រុម​រុស្ស៊ី​នៅ​ថ្ងៃ​ទី​៦​នេះ ជប៉ុន​ស្ថិត​នៅ​លើ​ផ្លូវ​ដ៏​តាន​តឹង​មួយ។ ប្រសិន​បើ​ក្រុម​ថៃ ឈ្នះ​ក្រុម​គុយបា​នៅ​ថ្ងៃ​ស្អែក នោះ​ជប៉ុន​មិន​អាច​បណ្តែត​បណ្តោយ​អោយ​ខ្លួន​ចាញ់​ស៊ែប៊ី​បាន​ទេ។ បើ​ចាញ់ ក្តី​ប៉ង​ប្រាថ្នា​ទាំង​ឡាយ​របស់​ជប៉ុន​នឹង​ត្រូវ​បញ្ចប់។ ចាំ​មើល​មើល័​លទ្ធផល​ថ្ងៃ​ស្អែក​នឹង​ទៅ​ជា​យ៉ាង​ណា។

លទ្ធផលនៅថ្ងៃទី៦៖

លទ្ធផលគិតត្រឹមថ្ងៃទី៦៖

រូបភាពខ្លះៗពីក្រុមជប៉ុនក្នុងពេលប្រកួតជាមួយក្រុមរុស្ស៊ី៖

អានផងដែរ៖
បាល់​ទះ​នារី​ជប៉ុន និង​ដំនើរ​ទៅ​កាន់​បាល់​ទះ​​អូឡាំពិច​​២០១២​​ក្នុង​ថ្ងៃ​ទី​៤​និង​ទី​៥
បាល់​ទះ​នារី​ជប៉ុន និង​ដំនើរ​ទៅ​កាន់​បាល់​ទះ​អូឡាំពិច​២០១២​សារ​ជា​ថ្មី

អានបន្ថែម៖
Russia defense overpowers Japan spikers





បាល់​ទះ​នារី​ជប៉ុន និង​ដំនើរ​ទៅ​កាន់​បាល់​ទះ​​អូឡាំពិច​​២០១២​​ក្នុង​ថ្ងៃ​ទី​៤​និង​ទី​៥

26 05 2012

លទ្ធផល​នៃ​ការ​ប្រកួត​ជំរុះ​ដើម្បី​បាន​ទៅ​ចូល​រួម​លេង​បាល់​ទះ​អូឡាំពិច​នារី​ឆ្នាំ​២០១២ គិត​ត្រឹម​ថ្ងៃ​ទី​៥​នេះ​(នៅ​សល់​២​ប្រកួត​ម្នាក់​ទៀត) រុស្ស៊ី​ដែល​ឈ្នះ​៥​ប្រកួត​ជាប់​គ្នា នឹង​ជា​ក្រុម​១​ក្នុង​ចំនោម​ក្រុម​ទាំង​៤ដែល​នឹង​បាន​ទៅ​ចូល​រួម​ក្នុង​កីឡា​អូឡាំពិច។ គុយបា ពេរូ និង​តៃវ៉ាន់ បាន​បាត់​បង់​ឪកាស​របស់​ខ្លួន​រួច​បាត់​ទៅ​ហើយ។ ដូច្នេះ​នៅ​សល់​ក្រុម​ចំនួន​៤​ទៀត​ប៉ុណ្ណោះ​ដែល​មិន​ទាន់​ដឹង​នូវ​ជោគ​វាសនា​របស់​ខ្លួន នោះ​គឺ​ជប៉ុន ថៃ កូរ៉េ និង​ស៊ែប៊ី។

ងាក​មក​និយាយ​ពី​ក្រុម​ជប៉ុន​វិញ​ម្តង ក្រោយ​ឈ្នះ​៣​ប្រកួត​ជាប់​ៗ​គ្នា នៅ​ថ្ងៃ​ទី​៤ ជប៉ុន​បាន​ចាញ់​ក្រុម​កូរ៉េ​យ៉ាង​ធ្ងន់​ធ្ងរ ខុស​ពី​ការ​ព្រៀង​ទុក​ទាំង​ស្រុង។ ការ​ចាញ់​ក្រុម​កូរ៉េ​នៅ​ថ្ងៃ​ទី​៤ បាន​ធ្វើ​អោយ​ដំនើរ​របស់​ក្រុម​ជប៉ុន​មាន​ភាព​ស្រពិច​ស្រពិល​យ៉ាង​ខ្លាំង ដោយ​នៅ​​ក្នុង​ការ​ប្រកួត​​បន្ត​បន្ទាប់​​ទៀត ជប៉ុន​​សុទ្ធ​តែ​ត្រូវ​ជួប​ជាមួយនឹង​ក្រុម​ខ្លាំង​។ នៅ​ថ្ងៃ​ទី​៥ អ្វីៗ​ហាក់​បាន​ប្រសើរ​ឡើង​វិញ​បន្តិច ដោយ​ក្រុម​ជប៉ុន​អាច​យក​ឈ្នះ​ក្រុម​គុយបា​បាន​(៣-២)​។ វា​ជា​ការ​ប្រកួត​មួយ​ដែល​ធ្វើ​អោយ​ក្រុម​អ្នក​គាំ​ទ្រ​សឹង​តែ​មិន​ហ៊ាន​ដក​ដង្ហើម​(រួម​ទាំង​ខ្ញុំ​ផង​ដែរ :D )។ អរគុណ​ដល់​កីឡា​ការិនី សាកូដា ដែល​បាន​ជួយ​អោយ​ក្រុម​ជប៉ុន​ឈ្នះ​ការ​ប្រកួត​មួយ​នេះ។

លទ្ធផលនៃការប្រកួតនៅថ្ងៃទី៤និងទី៥៖

លទ្ធផលសរុបគិតត្រឹមថ្ងៃទី៥៖

គ្រូបង្វឹកជប៉ុនក្រោយជប៉ុនឈ្នះក្រុមគុយបា

កីឡាការិនីជប៉ុនក្រោយជ័យជំនះលើក្រុមគុយបា

សាកូដា វីរនារីជប៉ុននាការប្រកួតយប់នេះ…

អានផងដែរ៖ បាល់​ទះ​នារី​ជប៉ុន និង​ដំនើរ​ទៅ​កាន់​បាល់​ទះ​អូឡាំពិច​២០១២​សារ​ជា​ថ្មី

អានបន្ថែម៖
Japan edges Cuba in Olympic women’s volleyball qualifier
Sakoda says she did job by changing flow of game
Sakoda’s heroics send Japan to five-set victory over Cuba





បាល់​ទះ​នារី​ជប៉ុន និង​ដំនើរ​ទៅ​កាន់​បាល់​ទះ​អូឡាំពិច​២០១២​សារ​ជា​ថ្មី

22 05 2012

ក្រោយ​ពី​ការ​ប្រកួត​បាល់​ទះ​ពិភព​លោក​នារី​ឆ្នាំ​២០១១ ដោយ​បញ្ចប់​នៅ​ត្រឹម​លេខ​៤ ចាញ់​ប្រទេស​អ៊ីតាលី អាមេរិក និង​ចិន មក ប្រទេស​ជប៉ុន​មាន​ឪកាស​ម្តង​ទៀត​ដើម្បី​អាច​ឈាន​ទៅ​កាន់​ការ​ចូល​រូម​កីឡា​បាល់​ទះ​អូឡាំពិច​នារី​ឆ្នាំ​២០១២​ គឺ​ការ​ប្រកួត World Qualification Tournament និង Asian Qualification Tournament បញ្ចូល​គ្នា ដោយ​ជ្រើស​រើស​ក្រុម​ដែល​ឈ្នះ​ចំនួន​៤​ក្រុម(មេដាយ​មាស ប្រាក់ សំរឹទ្ធ និង​ក្រុម​ក្នុង​ទ្វីប​អាស៊ី​ដែល​នាំ​មុខ​គេ) ដើម្បី​ចូល​រួម​ការ​ប្រកួត​បាល់​ទះ​អូឡាំពិច​នារី​ឆ្នាំ​២០១២។

រហូត​មក​ទល់​ពេល​នេះ​មាន​៨​ក្រុម​ហើយ​ដែល​មាន​សិទ្ធិ​ទៅ​ចូល​រួម​កីឡា​បាល់​ទះ​អូឡាំពិច​នារី​២០១២ ក្រោយ​ការ​ប្រកួត​ជំរុះ​នានា។ ក្រុម​ទាំង​នោះ​រួម​មាន៖
១. អង់គ្លេស (ម្ចាស់​ផ្ទះ)
២. អ៊ីតាលី (មេដាយ​មាស​បាល់​ទះ​ពិភព​លោក​នារី​ឆ្នាំ​២០១១)
៣. អាមេរិក (មេដាយ​ប្រាក់​បាល់​ទះ​ពិភព​លោក​នារី​ឆ្នាំ​២០១១)
៤. ចិន (មេដាយ​សំរឹទ្ធ​បាល់​ទះ​ពិភព​លោក​នារី​ឆ្នាំ​២០១១)
៥. អាល់ហ្សេរី (African Qualification Tournament)
៦. ដូមីនីកេន (North American Qualification Tournament)
៧. ទួរគី (European Qualification Tournament)
៨. ប្រេស៊ីល (South American Qualification Tournament)

និង​៤​ក្រុម​ទៀត​នឹង​ត្រូវ​ជ្រើស​រើស​ពី​ការ​ប្រកួត World Qualification Tournament និង Asian Qualification Tournament បញ្ចូល​គ្នា។

ការ​ប្រកួត​ World Qualification Tournament និង Asian Qualification Tournament នេះ មាន​៨​ក្រុម​ចូល​រួម រួម​មាន៖
១. ម្ចាស់ផ្ទះ៖ ជប៉ុន
២. បីក្រុម​ជ្រើស​ចេញ​ពី 2011 Asian Women’s Volleyball Championship៖ កូរ៉េ ថៃ និង​តៃវ៉ាន់។
៣. ៤ក្រុម​ជ្រើស​ចេញ​ពី FIVB World Rankings៖ ស៊ែប៊ី រុស្ស៊ី គុយបា និង​ពេរូ។

លទ្ធ​ផល​នៃ​ការ​ប្រកួត World Qualification Tournament និង Asian Qualification Tournament៖

គិត​ត្រឹម​៣​ប្រកួត​នេះ លទ្ធផល​គឺ៖
(ម្នាក់​ៗ​នៅ​សល់​៤​ប្រកួត​ទៀត ដើម្បី​សំរេច​ថា​តើ​នរណា​អាច​មាន​សិទ្ធិ​ឈាន​ទៅ​កាន់​បាល់​ទះ​អូឡាំពិច​នារី​ឆ្នាំ​២០១២​បាន។)

ចំនែក​ការ​ជំរុះ​ផ្នែក​បុរស៖





ពាន​រង្វាន់​បាល់​ទះ​ពិភព​លោក​នារី៖ ជប៉ុន​​បំបាក់​អាមេរិក​៣​សិត​ទល់​នឹង​០

19 11 2011

អ្វី​ៗ​ហាក់​ដូច​ជា​ខុស​ពី​ការ​គិត​ទុក ក្រុម​បាល់​ទះ​ជំរើស​ជាតិ​នារី​របស់​អាមេរិក​បែរ​ជា​ចាញ់​ក្រុម​ជំរើស​ជប៉ុន​៣​សិត​ទល់​នឹង​០ ធ្វើ​អោយ​អាមេរិក​បាត់​បង់​តំនែង​ជា​ម្ចាស់​ពាន​រង្វាន់​បាល់​ទះ​ពិភពលោក។ ចំនែក​ចិន​វិញ​បាន​បំបាក់​អាល្លឺម៉ង់​៣​សិត​ទល់​នឹង​០​ដូច​ជា​ការ​ដែល​គេ​ព្រាង​ទុក​មែន។ ជា​សរុប​​ ជប៉ុន​នៅ​តែ​មិន​អាច​ដណ្តើម​បាន​តំនែល​​លេខ​បី​ដដែល ហើយ​ក៏​មាន​ន័យ​ថា​ជប៉ុន​បាន​បាត់​​បង់​ឱកាស​ទី​១​របស់​ខ្លួន ក្នុង​​ការ​​ទៅ​ចូល​រួម​ប្រកួត​ក្នុង​កីឡា​អូឡាំពិច​ឆ្នាំ​២០១២​នា​ទីក្រុង​​ឡុង​ដែរ​។ ក៏​ប៉ុន្តែ​ជប៉ុន​នៅ​មាន​ឱកាស​ម្តង​ទៀត​នៅ​ឆ្នាំ​ក្រោយ​ក្នុង​ការ​ប្រកួត​ជ្រើស​រើស​តាម​ទ្វីប​ចំនួន​៨​ក្រុម​ផ្សេង​ទៀត។

លទ្ធ​ផល​នៃ​ការ​ប្រកួត​ពាន​រង្វាន់​កីឡា​បាល់​ទះ​នារី​នេះ ប្រទេស​អ៊ីតាលី​បាន​លេខ​១ អាមេរិក​លេខ​២ និង​ចិន​លេខ​៣។ ប្រទេស​ទាំង​៣​នេះ​នឹង​មាន​សិទ្ធិ​ទៅ​ចូល​រួម​ប្រកួត​កីឡា​អូឡាំពិច​ដោយ​ស្វ័យ​ប្រវត្តិ។

ការប្រកួតរវាងជប៉ុននិងអាមេរិក

អានផងដែរ៖
ពាន​រង្វាន់​បាល់​ទះ​ពិភព​លោក​នារី៖ ជប៉ុន​និង​ដំនើរ​ទៅ​កាន់​បាល់​ទះ​អូឡាំពិច​២០១២
Japan spoil USA’s hopes for top spot in World Cup in straight sets win
USA captain Lindsey Berg: Japan came out to play
Italy win back to back World Cup titles as China clinch third and final Olympic ticket





ពាន​រង្វាន់​បាល់​ទះ​ពិភព​លោក​នារី៖ ជប៉ុន​និង​ដំនើរ​ទៅ​កាន់​បាល់​ទះ​អូឡាំពិច​២០១២

17 11 2011


ក្រោយ​ពី​ឈ្នះ​ការ​ប្រកួត​ជាមួយ​ប្រទេស​អាល្លឺម៉ង់​យ៉ាង​ត្រចះ​ត្រចង់​នា​ល្ងាច​មិញ​នេះ ជប៉ុន​មាន​ទឹក​មាត់​ឡើង​វិញ​ថា​នឹង​អាច​ឈាន​ទៅ​កាន់​តំនែង​លេខ​បី​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​បាល់​ទះ​នារី​ឆ្នាំ​២០១១​(FIVB Volleyball Women’s World Cup)។ គិត​មក​ត្រឹម​ពេល​នេះ ក្នុង​១០​ប្រកួត ជប៉ុន​ឈ្នះ​៧​ដង ចាញ់​៣​ដង មាន​២១​ពិន្ទុ ស្ថិត​នៅ​ក្នុង​ចំនាត់​ថ្នាក់​លេខ​៤​ក្នុង​តារាង​តាម​ពី​ក្រោយ អាមេរិក​(២៦​ពិន្ទុ) អ៊ីតាលី​(២៥​ពិន្ទុ) និង​ចិន(២៣​ពិន្ទុ)។

ការ​ប្រកួត​ពាន​រង្វាន់​បាល់​ទះ​នារី​នេះ មាន​ប្រទេស​ចំនួន​១២​ចូល​រួម ដោយ​ជ្រើស​រើស​ក្រុម​ខ្លាំង​ៗ​ប្រចាំ​ទ្វីប​នីមួយ​ៗ​មក​ប្រកួត។ ក្នុង​មួយ​ក្រុម​ត្រូវ​ប្រកួត​ចំនួន​១១​ដង​(ប្រកួត​វិល​ជុំ)។ ក្រុម​ដែល​ជាប់​ចំនាត់​ថ្នាក់​ពី​លេខ​១​ដល់​លេខ​៣ នឹង​មាន​សិទ្ធិ​ទៅ​ចូល​រួម​ប្រកួត​នា​កីឡា​អូឡាំពិច​ឆ្នាំ​២០១២​នា​ប្រទេស​អាល្លឺម៉ង់​ដោយ​ស្វ័យ​ប្រវត្តិ។

និយាយ​ពី​ជប៉ុន​វិញ​ម្តង ជប៉ុន​នឹង​ប្រកួត​ចុង​ក្រោយ​នៅ​ថ្ងៃ​ស្អែក​ជា​មួយ​អាមេ​រិក ចំនែក​ចិន​នឹង​ប្រកួត​ជា​មួយ​នឹង​អាល្លឺម៉ង់។ ប្រសិន​បើ​ជប៉ុន​ឈ្នះ​អាមេរិក​(អាច​ទៅ​រួច​បើ​សិន​ជា​លេង​បាន​ល្អ​​ដូច​ក្នុង​សិត​ទី៤​និង​ទី៥​ក្នុង​ការ​ប្រកួត​ថ្ងៃ​​នេះ) ហើយ​ចិន​ចាញ់​អាល្លឺម៉ង់​ នោះ​ជប៉ុន​នឹង​អាច​មាន​សំនាង​ឡើង​កាន់​តំនែង​លេខ​៣ និង​ត្រៀម​ខ្លួន​​​ទៅ​កាន់​កីឡា​អូឡាំពិក​បន្ត​ទៀត។ ចាំ​មើល​មើល៍ តើ​អាច​ទៅ​រួច​អត់?

លទ្ធផលគិតត្រឹមល្ងាចមិញនេះ

ការប្រកួតរវាងជប៉ុននិងអាល្លឺម៉ង់

អានផងដែរ៖ Speedy Japan defence withstands German onslaught





ជប៉ុន​លើក​ពាន​បាល់​ទាត់​ពិភព​លោក​នារី​លើក​ទី​៦​ឆ្នាំ​២០១១

18 07 2011


កា​ប្រកួត​បាល់​ទាត់​ពិភព​លោក​នារី​បាន​បញ្ចប់​ទៅ​កាល​ពី​ម្សិល​ម៉ិញ​នេះ​ហើយ​ដោយ​ប្រទេស​ជប៉ុន​បាន​លើក​ពាន​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​ខ្លួន។​ហើយ​​នេះ​​វា​​ក៏​ជា​លើក​​ដំបូង​ដែរ ដែល​ប្រទេស​ក្នុង​ទ្វីប​អាស៊ី​បាន​ធ្វើ​ជា​ម្ចាស់​​ពាន​រង្វាន់​បាល់​ទាត់​ពិភព​លោក​នារី។​
ក្រោយ​ពី​យក​ឈ្នះ​អាឡឺ​ម៉ង់​ដែល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​វគ្គ​មួយ​ភាគ​បួន​ផ្តាច់​ព្រ័ត្រ​១​ទល់​នឹង​០​ក្នុង​ម៉ោង​បន្ថែម ជប៉ុន​បាន​យក​ឈ្នះ​ស៊ុយ​អែត​៣​ទល់​១​ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ហើយ​ចុង​ក្រោយ​ជប៉ុន​បាន​ឡើង​មក​ជួប​នឹង​សហរដ្ឋ​អាមេរិក​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​កាល​ពី​​ម្សិល​​ម៉ិញ​នេះ។​ក្នុង​ការ​ប្រកួត​កាល​ពី​ម្សិល​ម៉ិញ​​ទាំង​សង​ខាង​​រក​បាន​ពីរ​គ្រាប់​ដូច​គ្នា​ក្នុង​រយៈ​ពេល​ប្រកួត​១២០​នាទី​(បូក​រួម​នឹង​ម៉ោង​បន្ថែម​៣០​នាទី) ហើយ​ជប៉ុន​បាន​យក​ឈ្នះ​ក្នុង​គ្រាប់​បាល់​ប៉េ​ណាល់​ទី​៣​ទល់​នឹង​១។

ជា​លទ្ធ​ផល​សរុប៖
ម្ចាស់ពាន៖ ប្រទេសជប៉ុន
លេខពីរ៖ អាមេរិក
លេខបី៖ ស៊ុយអែត
លេខបួន៖ បារាំង
កីឡា​ការិនី​ដែល​ទាត់​បាល់​ចូល​បាន​ច្រើន​ជាង​គេ៖ ៥​គ្រាប់​ដោយ​កីឡា​ការិនី​ជប៉ុន Homare Sawa
កីឡា​ការិនី​ដែល​លេង​បាន​ល្អ​ជាង​គេ៖ កីឡា​ការិនី​ជប៉ុន Homare Sawa
កីឡា​ការិនី​ចាំ​ទី​ដែល​ល្អ​ជាង​គេ៖ កីឡា​ការិនី​អាមេរិក Hope Solo

ប្រវត្តិ​ម្ចាស់​ពាន់​រង្វាន់​បាល់​ទាត់​ពិភព​លោក​នារី៖
លើកទី១នាឆ្នាំ១៩៩១៖ អាមេរិក
លើកទី២នាឆ្នាំ១៩៩៥៖ ន័រវែស
លើកទី៣នាឆ្នាំ១៩៩៩៖ អាមេរិក
លើកទី៤នាឆ្នាំ២០០៣៖ អាឡឺម៉ង់
លើកទី៥នាឆ្នាំ២០០៧៖ អាឡឺម៉ង់
លើកទី៦នាឆ្នាំ២០១១៖ ជប៉ុន

***ការ​ប្រកួត​កីឡា​បាល់​ទាត់​នារី​លើក​ទី​៧​នា​ឆ្នាំ​២០១៥​នឹង​ធ្វើ​ឡើង​នៅ​ប្រទេស​កាណាដា។








តាមដាន

Get every new post delivered to your Inbox.

Join 36 other followers