រញ្ជួយដីកំរិតM7.0មួយ បានទទួលស្វាគមន៍ប្រទេសជប៉ុននៅថ្ងៃទី១នៃឆ្នាំថ្មីនេះ ដោយធ្វើអោយញ័ររញ្ជួយទីក្រុងតូក្យូនិងបណ្តាតំបន់មួយចំនួនធំនៅជុំវិញទីក្រុងតូក្យូ។ ការរញ្ជួយបានកើតឡើងនៅវេលាម៉ោង២និង២៨នាទី រសៀលថ្ងៃទី១មករាឆ្នាំ២០១២។ ចំនុចរញ្ជួយបានកើតឡើងនៅក្បែរកោះ Torishima ចំងាយប្រមាណ៥៦០គីឡូម៉ែត្រភាគខាងត្បូងទីក្រុងតូក្យូ និងស្ថិតនៅក្នុងជំរៅ៣៧០គីឡូម៉ែត្រ។ ក៏ប៉ុន្តែមិនមានរបាយការណ៍ពីគ្រោះថ្នាក់ធ្ងន់ធ្ងរដែលបណ្តាលមកពីរញ្ជួយដីមួយនេះទេ។
ជប៉ុនស្វាគមន៍ដោយរញ្ជួយដីM7.0នៅថ្ងៃទី១នៃឆ្នាំ២០១២
3 01 2012មតិ : មតិ 2 »
ចំណាត់ក្រុម : គ្រោះធម្មជាតិ, ពីនេះពីនោះ, អំពីប្រទេសជប៉ុន
ជំលៀសប្រជាជន៨ម៉ឺននាក់ចេញពីទីក្រុងណាហ្កូយ៉ា
21 09 2011នៅថ្ងៃពុធនេះព្យុះសង្ឈរាដែលមានឈ្មោះរ៉ុកេ(Roke) បាននិងកំពុងតែបោកបក់នាំយកទឹកភ្លៀងយ៉ាងសន្ធឹកសន្ធាប់មកកាន់ដែលកោះនៃប្រទេសជប៉ុន។ ប្រជាជនប្រមាណជា៨ម៉ឺននាក់បានត្រូវជំលៀសចេញពីទីក្រុងណាហ្កូយ៉ា។ ប្រជាជនប្រមាណ១លាន៣សែននាក់បានត្រូវប្រកាសអោយចាកចេញពីលំនៅដ្ឋានបណ្តោះអាសន្ន។
ពេលនេះព្យុះ Roke កំពុងតែធ្វើដំនើរទៅកាន់ខេត្តហ្គឹគឹស៊ិម៉ាភាគឥសាននៃប្រទេស ទីដែលគេព្រួយបារម្ភជាងគេ ព្រោះវាជាកន្លែងនៃរោងចក្រនុយក្លេអ៊ែរដែលរងគ្រោះដោយរលកយក្សកាលពីថ្ងៃទី១១មីនា។
រហូតមកទល់ពេលនេះយ៉ាងហោចណាស់មានមនុស្ស៤នាក់បានស្លាប់បាត់បង់ជីវិត។
មតិ : មតិ១ »
ចំណាត់ក្រុម : គ្រោះធម្មជាតិ, ពីនេះពីនោះ, អំពីប្រទេសជប៉ុន
ផុតពីព្យុះTalas ឥលូវចូលដល់ព្យុះRokeម្តង
20 09 2011មិនទាន់បានមួយខែស្រួលបួលផង ចាប់តាំងពីព្យុះ Talas ដែលបានផ្តាច់អាយុជីវិតប្រជាជនជាង៩០នាក់ កាលពីដើមខែនេះ ព្យុះមួយទៀតដែលមានឈ្មោះថា Roke នឹងបោកបក់មកលើប្រទេសជប៉ុននាថ្ងៃពុធសប្តាហ៍នេះ។ ខាងក្រោមនេះគឺជាផែនទីបង្ហាញពីដំនើរនៃការបោកបក់របស់ព្យុះRoke។
អានផងដែរ៖ ព្យុះTalas កំពុងតែបក់បោកមកកាន់ដែនកោះជប៉ុន
មតិ : មតិ១ »
ចំណាត់ក្រុម : គ្រោះធម្មជាតិ, ពីនេះពីនោះ, អំពីប្រទេសជប៉ុន
ព្យុះTalas កំពុងតែបក់បោកមកកាន់ដែនកោះជប៉ុន
31 08 2011ផែនទីបង្ហាញពីដំនើរនៃព្យុះសង្ឃរាTalas (ចុចលើរូប ដើម្បីអាចមើលឃើញច្បាស់)

ការពន្យល់ពីព្យុះសង្ឃរាTalas
ឥលូវនេះនៅខាងក្រៅភ្លៀងកំពុងតែចាប់ផ្តើមធ្លាក់ហើយ ប៉ុន្មានថ្ងៃនេះបែបពិបាកធ្វើដំនើរចេញទៅក្រៅហើយខ្ញុំ
មតិ : មតិ១ »
ចំណាត់ក្រុម : គ្រោះធម្មជាតិ, ពីនេះពីនោះ, អំពីប្រទេសជប៉ុន










មតិថ្មីៗ