Shibuyaគឺជាទីប្រជុំជនមួយដ៏ធំនៅក្រុងតូក្យូ។អ្នកគ្រប់គ្នាដែលបានមកដល់ស្ថានីយរថភ្លើងShibuyaភាគច្រើនពិតជានឹងបានប្រទះឃើញនូវផ្ទាំងគំនូរដ៏ធំមួយដែលត្រូវបានបិទភ្ជាប់នៅលើជញ្ជាំង។រូបភាពនេះត្រូវបានគូរដោយលោកTaro Okamoto(១៩១១-១៩៩៦)នៅឆ្នាំ១៩៦៧ មានប្រវែង៣០ម៉ែត្រនិងមានកំពស់៥ម៉ែត្រកន្លះ។វាមានឈ្មោះថាMyth of tomorrow(Ashita no Shinwa)។រូបភាពMyth of tomorrowគឺជារូបភាពដែលគូរបង្ហាញពីភាពរន្ធត់និងវិនាសកម្មនៃការទំលាក់គ្រាប់បែកបរិមាណូរបស់អាមេរិកនៅHiroshimaនិងNagasakiនៅថ្ងៃទី៦និងទី៩ខែសីហាឆ្នាំ១៩៤៥។
ដំបូងរូបភាពនេះត្រូវបានគូរនៅលើជញ្ជាំងនៃបន្ទប់ទទួលភ្ញៀវក្នុងសណ្ឋាគារដ៏ប្រណិតមួយនៅទីក្រុងម៉ិចស៊ិចកូដែលគ្រប់គ្រងដោយជនជាតិម៉ិចស៊ិចកូម្នាក់ដែលជាproperty developer។នៅឆ្នាំ១៩៦៩នោះដោយសារតែជនជាតិម៉ិចស៊ិចកូនោះមានវិបត្តិថវិកាគាត់ក៏បង្ខំចិត្តលក់សណ្ឋាគារនោះ។ចំនែករូបភាពនោះក៏ត្រូវគេរុះរើចោលហើយក៏បាត់ដំនឹងរហូត។លុះមកដល់ឆ្នាំ២០០៣គេក៏ប្រទះឃើញរូបភាពនោះវិញនៅកន្លែងដាក់សំភារៈសំនង់មួយនៅជាយក្រុងមិចស៊ិចកូ។ក្រោយពីប្រគល់មកអោយជប៉ុនវិញរូបភាពMyth of tomorrowត្រូវបានដាក់តាំងនៅក្នុងMuseum of Contemporary Art Tokyoចាប់ពីថ្ងៃទី២៧មេសា២០០៧ដល់ថ្ងៃ១៣មេសា២០០៨។បន្ទាប់មកគេក៏បានយករូបនោះមកដាក់តាំងជាសាធារណៈនៅស្ថានីយរថភ្លើងShibuyaចាប់ពីថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០០៨។
មតិថ្មីៗ