នេះជាគំនូរជីវចលមួយស្តីពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃការទំលាក់គ្រាប់បែកអាតូមិក នាទីក្រុងហ៊ីរ៉ូស៊ីម៉ាកាលពីថ្ងៃទី៦កញ្ញា១៩៤៥ ដោយសហរដ្ឋអាមេរិក។ ប្រជាជនប្រមាណជា៩ម៉ឺនទៅ១៦ម៉ឺន៦ពាន់នាក់ បានស្លាប់បាត់បង់ជីវិត បូករួមនឹងប្រជាជនជាច្រើននាក់ទៀតដែលមានជំងឺបណ្តាលមកពីធាតុវិទ្យុសកម្មនៃការទំលាក់គ្រាប់បែក។ ៣ថ្ងៃក្រោយមក គ្រាប់បែកអាតូមិកមួយគ្រាប់ទៀតបានត្រូវទំលាក់នាទីក្រុងណាហ្កាសាគី ដែលបណ្តាលអោយមនុស្សប្រមាណពី៦ទៅ៨ម៉ឺននាក់ស្លាប់បាត់បង់ជីវិត។មកទល់ពេលនេះ អាមេរិកនៅតែអះអាងថាការទំលាក់គ្រាប់បែកនេះគឺទង្វើដែលធ្វើឡើងដើម្បីបញ្ចប់សង្គ្រាមលោកលើកទី២។
“គ្មាននរណាម្នាក់យល់ច្បាស់ពីការតក់ស្លុត ការភ័យរន្ធត់ នៃអាវុធនុយក្លេអ៊ែរ ជាជាងប្រជាជននៃទីក្រុងហ៊ីរ៉ូស៊ីម៉ានិងណាហ្កាសាគីទេ។”



មតិថ្មីៗ