No Tittle
12 05 2012People in Japan live to work, not work to live. (លឺគេថា
មតិ : ទំលាក់ មួយវិចារ »
ចំណាត់ក្រុម : ផ្សេងៗពីជប៉ុន, ពីនេះពីនោះ, អំពីប្រទេសជប៉ុន
៩៩៩ឆ្នាំខាងមុខ ប្រទេសជប៉ុននឹងគ្មានក្មេងក្រោមអាយុ១៥ឆ្នាំទៀតទេ
12 05 2012នឹងលែងមានក្មេងក្រោមអាយុ១៥ទៀតហើយក្នុងប្រទេសជប៉ុន នាកំឡុងពេល៩៩៩ឆ្នាំខាងមុខនេះ នេះបើតាមការគណនាប៉ាន់ប្រមាណមួយរបស់អ្នកស្រាវជ្រាវមួយក្រុម នៃសាកលវិទ្យាល័យតូហុគឹ។
ក្រុមអ្នកស្រាវជ្រាវនេះដែលដឹកនាំដោយ សាស្ត្រាចារ្យ ហ៊ិរ៉ុស៊ិ យ៉ុស៊ិដា ក៏បានយកលទ្ធផលដែលទទួលបាន ដាក់បង្ហាញនៅគេហទំព័ររបស់សាកលវិទ្យាល័យផងដែរ។ របស់ដែលដាក់បង្ហាញនេះ គេហៅថានាឡិកានៃចំនួនក្មេងជប៉ុន។ នាឡិកានេះគឺបង្ហាញពីចំនួនប៉ាន់ប្រមាណរបស់ក្មេងជប៉ុនក្រោមអាយុ១៥ឆ្នាំ ដែលកំពុងថយចុះជាលំដាប់។
លទ្វផលនេះគឺបានដោយធ្វើការគណនាលើទិន្នន័យនៃការធ្លាក់ចុះនូវចំនួនក្មេងក្រោមអាយុ១៥ របស់ប្រទេសជប៉ុន ក្នុងចន្លោះពីឆ្នាំ២០១១និង២០១២។ក្នុងរយៈពេលមួយឆ្នាំនេះ ចំនួនក្មេងក្រោមអាយុ១៥ឆ្នាំ បានធ្លាក់ចុះពី១៦.៩លាននាក់ ទៅ១៦.៦លាននាក់។
បើតាមនាឡិកានេះ ក្មេងជប៉ុនក្រោមអាយុ១៥ឆ្នាំ នឹងថយចុះម្នាក់រៀងរាល់១០០វិនាទី។ ជាលទ្ធផលនៅថ្ងៃ១៨ឧសភាឆ្នាំ៣០១១ នឹងលែងមានទៀតហើយ ក្មេងក្រោមអាយុ១៥ឆ្នាំនៅប្រទេសជប៉ុន។ ហើយក៏នឹងលែងមានផងដែរ ទិវាកុមារថ្ងៃទី៥ឧសភាឆ្នាំ៣០១២។
នាឡិកាបំរែបំរួលនៃចំនួនក្មេងជប៉ុននេះនឹងធ្វើការកែប្រែជារៀងរាល់ឆ្នាំ ដោយផ្អែកលើទន្នន័យនៃចំនួនក្មេងនៅឆ្នាំក្រោយៗ។
លោកសាស្ត្រាចារ្យ ហ៊ិរ៉ុស៊ិ យ៉ុស៊ិដា បាននិយាយថា ការធ្វើការប៉ាន់ប្រមាណនិងដាក់បង្ហាញនូវនាឡិកានេះ គឺមានគោលបំណងចំបងដើម្បីពញាក់ស្មារតីប្រជាជនជប៉ុនអោយគិតគូរឡើងវិញម្តងទៀត ពីបញ្ហានៃការធ្លាក់ចុះនូវចំនួនកុមារក្នុងប្រទេសនេះ។
នាឡិកានៃចំនួនក្មេងជប៉ុន៖ 日本の子ども人口時計
អានផងដែរ៖
‘Population clock’ forecasts no children after year 3011
少子化が進めば1000 年後の5 月5 日のこどもの日は来ない
មតិ : ទំលាក់ មួយវិចារ »
ចំណាត់ក្រុម : ផ្សេងៗពីជប៉ុន, ពីនេះពីនោះ, អំពីប្រទេសជប៉ុន
ព្រះចៅអធិរាជជប៉ុនយាងចេញពីមន្ទីរពេទ្យក្រោយទទួលការវះកាត់បានជោគជ័យ
6 03 2012កាលពីថ្ងៃអាទិត្យម្សិលម៉្ងៃ ព្រះចៅអធិរាជជប៉ុន អាគិហ៊ិតុ បានយាងចេញពីមន្ទីរពេទ្យតូដៃ ក្រោយពីទទួលការវះកាត់ (heart bypass surgery) បានជោគជ័យរួចមកកាលពីថ្ងៃទី១៨កុម្ភៈ។ គួរបញ្ជាក់ដែរថាព្រះចៅអធិរាជដែលមានជន្មាយុ ៧៨ព្រះវស្សារូបនេះ មានមានបញ្ហាសុខភាពមិនសូវជាល្អប៉ុន្មានទេ តួយ៉ាងព្រះអង្គមានជំងឺមហារីកក្រពេញប្រូស្តាតចាប់តាំងពីឆ្នាំ២០០៣ និងជំងីរលាកសួតកាលពីឆ្នាំទៅមិញនេះ។
មតិ : មតិ 4 »
ចំណាត់ក្រុម : ផ្សេងៗពីជប៉ុន, ពីនេះពីនោះ, អំពីប្រទេសជប៉ុន
ហ្វេសប៊ុកសាកល្បង Disaster Message Board សំរាប់អ្នកដែលរស់នៅប្រទេសជប៉ុន
28 02 2012នៅថ្ងៃនេះ សំរាប់អ្នកដែលស្នាក់នៅប្រទេសជប៉ុន នៅពេលដែលអ្នកចូលមកកាន់គេហទំព័រហ្វេសប៊ុករបស់អ្នក អ្នកនឹងបានឃើញនូវផ្ទាំងផ្សព្វផ្សាយមួយនៅផ្នែកខាងលើ។ វាគឺជាការដាក់សាកល្បង នូវមុខងារថ្មីមួយដែលហៅថា Disaster Message Board ។ Disaster Message Board គឺមានប្រយោជន័អាចអោយយើងដឹងថាមិត្តភក្តិរបស់យើងកំពុងតែមានសុវត្ថិភាពឬអត់។ បើអ្នកចង់ដឹងពីមុខងារថ្មីនេះ ថាតើវាដំនើរការបែបណា សូមចុចមើលទីនេះ៖
Facebook Testing Disaster Message Board in Japan
Introducing the Disaster Message Board
មតិ : មតិ 3 »
ចំណាត់ក្រុម : ផ្សេងៗពីជប៉ុន, ពីនេះពីនោះ, អំពីប្រទេសជប៉ុន
One Piece ភាគទី៦៥ នឹងបំបែកឯតទគ្គកម្មថ្មី
3 02 2012One Piece ដែលជារឿង Manga ដ៏ពេញនិយមជាងគេមួយនៅប្រទេសជប៉ុន គ្រោងនឹងបំបែកឯតទគ្គកម្មជាថ្មីទៀតនៅថ្ងៃសុក្រចុងសប្តាហ៍នេះ។ ភាគទី៦៥ ចំនួន៤លានក្បាល គ្រោងនឹងដាក់លក់នៅថ្ងៃសុក្រនេះ ដែលវានឹងបំបែកឯតទគ្គកម្មជាថ្មី លើឯតទគ្គកម្មចាស់(៣.៨លានក្បាល)។ ៤លានក្បាល មានន័យថាយ៉ាងហោចណាស់ប្រជាជនជប៉ុនប្រមាណ៣% អានភាគទី៦៥នេះ។
រឿង Manga ណាដែលអាចលក់បានច្រើនជាង១លានក្បាល ត្រូវបានគេចាត់ទុកថា ជាការជោគជ័យដ៏អស្ចារ្យរួចទៅហើយ។ មានរឿង Manga តែប៉ុន្មានរឿងប៉ុណ្ណោះ ដែលទទួលបានជោគជ័យបែបនេះ។ រឿងទាំងនោះមានដូចជា Nodame Cantabile, Bleach, Naruto, Full Metal Alchemist និង Kimi no Todoke ។
បើគិតរាប់ចាប់តាំងពីភាគដំបូង រឿង One Piece នេះគឺស្តិតនៅចំនាត់ថ្នាក់លេខ១ ដោយលក់ដាច់អស់ប្រមាណ២៥០លានក្បាល តាមពីក្រោយដោយរឿង Kochi no kame និងរឿង Dragon Ball ដែលលក់បានប្រមាណជាជិត២០០លានក្បាល។
មតិ : មតិ 6 »
ចំណាត់ក្រុម : ផ្សេងៗពីជប៉ុន, ពីនេះពីនោះ, អំពីប្រទេសជប៉ុន
កាដូBumblebee(Transformers) ពីMcDonald
10 08 2011មតិ : ទំលាក់ មួយវិចារ »
ចំណាត់ក្រុម : ផ្សេងៗពីជប៉ុន, ពីនេះពីនោះ, អំពីប្រទេសជប៉ុន
គ្រោះថ្នាក់ជណ្តើរយន្តមួយកាលពីឆ្នាំ២០០៨
9 01 2011នេះគឺជាគ្រោះថ្នាក់មួយដែលកើតឡើងនៅជណ្តើរយន្តមួយនាក្រុងតូក្យូកាលពីដើមខែសីហាឆ្នាំ២០០៨។ដំបូងជណ្តើរយន្តបានគាំងដោយគ្មានមូលហេតុធ្វើអោយមនុស្សបួនដប់នាក់ដួល ភ្លាមៗនោះទៀតសោតជណ្តើរយន្តក៏បានធ្វើចលនាវិញតែធ្វើចលនាក្នុងទិសដៅផ្ទុយទៅវិញ…។មនុស្សប្រហែលជាម្ភៃនាក់បានរងរបួសនៅក្នុងឧបទ្ទវហេតុនេះ។
មតិ : មតិ 6 »
ចំណាត់ក្រុម : ផ្សេងៗពីជប៉ុន, ពីនេះពីនោះ, អំពីប្រទេសជប៉ុន










មតិថ្មីៗ