ហ៊ីណាម៉ាត់ស៊ឹរី(Hinamatsuri)(ជាភាសាអង់គ្លេស Doll Festival ឬ Girls’ Day) គឺជាពិធីបុណ្យមួយ ដែលប្រជាជនជប៉ុនតែងតែប្រារព្ធនៅថ្ងៃទី៣ខែមីនា ជារៀងរាល់ឆ្នាំ។ ពិធីនេះប្រារព្ធសំរាបតែគ្រួសារណា ដែលមានកូនស្រីតែប៉ុណ្ណោះ ហើយការប្រារព្ធនេះគឺធ្វើឡើងក្នុងគោលបំណង ដើម្បីអោយកូនស្រីធំធាត់មានសុខភាពល្អ។ នៅក្នុងពិធីបុណ្យនេះ គេមានការដាក់តាំងនូវរូបតុក្កតានិងសំភារៈមួយចំនួន។ គេមានជំនឿថារូបតុក្កតាទាំងនេះនឹងអាចបណ្តេញគ្រោះចង្រៃទាំងឡាយអោយចេញផុតបាន។
ការដាក់តាំងនូវរូបតុក្កតាចែកចេញជា៧ថ្នាក់៖
១. នៅថ្នាក់ទី១ដែលជាថ្នាក់លើគេ មានរូបតុក្កតាចំនួន២ ដែលតំនាងអោយព្រះចៅអធិរាជ និង អធិរាជិនី។
២. នៅថ្នាក់ទី២ដែលជាថ្នាក់បន្ទាប់ មានរូបតុក្កតាចំនួនប៣ ដែលតំនាងអោយ Court Ladies ចំនួន៣នាក់។ (ខ្មែរ?)
៣. នៅថ្នាក់ទី៣ មានរូបតុក្កតាចំនួន៥ ដែលតំនាងអោយអ្នកលេងភ្លេងបុរសចំនួន៥នាក់។
៤. នៅថ្នាក់ទី៤ មានរូបតុក្កតាចំនួន២ ដែលតំនាងអោយរដ្ឋមន្ត្រីចំនួន៣រូប។
៥. នៅថ្នាក់ទី៥ មានរូបតុក្កតាចំនួន៣ ដែលតំនាងអោយសាមុរ៉ៃដែលជាអ្នកការពារ។
៦. នៅថ្នាក់ទី៦និងទី៧ មានដាក់តាំងនូវរបស់របរមួយចំនួនដូចជារទេះ គ្រឿងសង្ហារឹមជាដើម។


































មតិថ្មីៗ