After the long cold winter, finally I could feel the WARMNESS of spring
ចូលរដូវរងា…
30 11 2011អាកាសធាតុនៅទីនេះប្រែប្រួលលឿនណាស់ ម្តងត្រជាក់ម្តងក្តៅ នេះសំនាងហើយដែលខ្ញុំមានសុខភាពមាំទាំល្អ បើមិនចឹងទេច្បាស់ជាវេទនាហើយ ឈឺគ្មានអ្នកណាជួយមើលថែទេ។ មើលតែសីតុណ្ហភាពថ្ងៃនេះនិងថ្ងៃស្អែក មិនមែនចុះទៅម្តងតិចៗទៅទេ ទៅម្តងសុទ្ធតែចែកនឹងពីរហ្មង។ ពេលនេះគឺចាប់ផ្តើមចូលរដូវរងាហើយ។ និយាយតាមត្រង់ទៅ ក្រៅពីព្រិលមួយចេញ អត់ចូលចិត្តរដូវរងាទាល់តែសោះ រងាចឹងចេញទៅណាក៏មិនចង់ចេញដែរក្រៅពីនៅក្នុងបន្ទប់ដ៏តូចមួយនេះ ហើយពេលថ្ងៃទៀតសោតក៏ខ្លីជាងពេលយប់ ម៉ោង៥ល្ងាចមិនទាន់ទេ ងងឹតមើលអីលែងឃើញហើយ។ តែនិយាយរឿងថាចូលចិត្តព្រិលនឹង គឺបានតែម្តងម្កាលទេ តែធ្លាក់រាល់ថ្ងៃក៏មិនចូលចិត្តដែរ ទៅណាមកណាពិបាកធ្វើដំនើរណាស់
មតិ : ទំលាក់ មួយវិចារ »
ចំណាត់ក្រុម : កំនត់ហេតុខ្ញុំ, ខ្ញុំ&ប្រទេសជប៉ុន, អាកាសធាតុ, អំពីប្រទេសជប៉ុន
ចាប់ផ្តើមត្រជាក់ពេលចូលរដូវស្លឹកឈើជ្រុះ
28 09 2011ឆ្នាំនេះហាក់ដូចជាលឿនជាងឆ្នាំមុន គ្រាន់តែចាប់ផ្តើមចូលដល់រដូវស្លឹកឈើជ្រុះភ្លាម(ពីថ្ងៃសុក្រសប្តាហ៍មុន) អាកាសធាតុក៏ចាប់ផ្តើមត្រជាក់ភ្លាម ហិហិ…មិនទាន់បានសប្បាយរដូវក្តៅអស់ចិត្តផង ឥលូវរងាវិញទៀតហើយ។

មតិ : ទំលាក់ មួយវិចារ »
ចំណាត់ក្រុម : ពីនេះពីនោះ, អាកាសធាតុ, អំពីប្រទេសជប៉ុន
ថ្ងៃទី១នៃរដូវក្តៅ…
22 06 2011
ថ្ងៃនេះជាថ្ងៃទី១នៃរដូវក្តៅនៅប្រទេសជប៉ុន។ស្វាគមន៍ជាមួយនឹងថ្ងៃទី១នេះ សីតុណ្ហភាពនៅខេត្ត Gunma បានឡើងដល់ប្រមាណ៣៥អង្សារ។ហិហិ… ទំរាំតែចូលដល់រដូវក្តៅមែនទែនមិនដឹងជាយ៉ាងណាទេឆ្នាំនេះ។
យោងតាមសារព័ត៌មាន ក្រុង Otsuki នៃខេត្ត Yamanashi សីតុណ្ហភាពបានឡើងដល់៣៤.៧អង្សារ ក្រុង Toyama ទីរួមខេត្តនៃខេត្ត Toyama សីតុណ្ហភាពបានឡើងដល់៣៤.៥អង្សារ ហើយក្រុង Maebashi ទីរួមខេត្តនៃខេត្ត Gunma សីតុណ្ហភាពបានឡើងដល់៣៤.៣អង្សារ។
ចំនែកឯនៅតំបន់ដែលរងគ្រោះដោយគ្រោះរញ្ជួយដីនិងរលកយក្សកាលពីថ្ងៃទី១១មីនា សីតុណ្ហភាពក៏មានការកើនឡើងខ្ពស់ដែរ។ក្រុងពីរនៃខេត្ត Fukushima គឺក្រុង Sendai និងក្រុង Namie សីតុណ្ហភាពបានឡើងដល់៣១.៣អង្សារ ចំនែកក្រុង Kamaishi នៃខេត្ត Iwate សីតុណ្ហភាពបានឡើងដល់៣១.២អង្សារ។
មតិ : ទំលាក់ មួយវិចារ »
ចំណាត់ក្រុម : ពីនេះពីនោះ, អាកាសធាតុ, អំពីប្រទេសជប៉ុន
First Snow in Gunma in 2011
11 02 2011ដូចរៀងរាល់ឆ្នាំដែរ បើទោះជាវាចូលដល់រដូវស្លឹកឈើជ្រុះហើយក្តី ក៏តំបន់មួយចំនួនដូចជាខេត្តដែលខ្ញុំរស់នៅ(Gunma) ក្រុងតូក្យូ និងខេត្តមួយចំនួនទៀតនៅក្បែរក្រុងតូក្យូ គឺទើបតែចាប់ផ្តើមធ្លាក់ព្រិលទេ។នេះជារូបភាពមួយចំនួនដែលញ៉ុមបានថត វាជាការធ្លាក់ព្រិលលើកដំបូងក្នុងឆ្នាំនេះ(កាលពីម្សិលម៉ិញ)។
ពីបង្អួចបន្ទប់របស់ខ្ញុំ


មុខអគារដែលញ៉ុមស្នាក់នៅ

នៅតារាងបាល់

ខ្វះតែទឹកស៊ីរ៉ូទេ កុំអី… ![]()

ក្មេងលេងព្រិល

My name ^^

Just now that I learned how beautiful the snow is when it’s falling down.
Sitting and seeing the soft white ice falling off is one of great happiness.
អានផងដែរ៖ First Snow in Tokyo in 2010
មតិ : មតិ 2 »
ចំណាត់ក្រុម : កំនត់ហេតុខ្ញុំ, ខ្ញុំ&ប្រទេសជប៉ុន, ពីនេះពីនោះ, អាកាសធាតុ, អំពីប្រទេសជប៉ុន
រងារ!!!
8 01 2011សីតុណ្ហភាពនៅGunmaព្រឹកនេះ-១អង្សារ!
មិនចូលចិត្តត្រជាក់ម៉េចក៏ត្រូវតែទ្រាំដែរ
ហើយនៅនឹងខ្យល់ក៏បក់ខ្លាំងទៀត ថ្ងៃនឹង១០គីឡូម៉ែត្រក្នុងមួយម៉ោង។

មតិ : ទំលាក់ មួយវិចារ »
ចំណាត់ក្រុម : ពីនេះពីនោះ, អាកាសធាតុ, អំពីប្រទេសជប៉ុន
First Snow in Tokyo in 2010
1 02 2010មតិ : មតិ 3 »
ចំណាត់ក្រុម : កំនត់ហេតុខ្ញុំ, ខ្ញុំ&ប្រទេសជប៉ុន, ពីនេះពីនោះ, អាកាសធាតុ, អំពីប្រទេសជប៉ុន









មតិថ្មីៗ