ក្រសួង​អប់រំ​មិន​បាន​បញ្ជូន​សិស្ស​ទៅ​ចូល​រួម​ការ​ប្រកួត​អ្នក​វិទ្យា​សាស្រ្ត​វ័យ​ក្មេង​២០១១

5 01 2012

វា​ពិត​ជា​រឿង​ដ៏​គួរ​អោយ​សោក​ស្តាយ នៅ​ពេល​ដែល​បាន​ដឹង​ថា​ក្រសួង​អប់រំ​ខ្មែរ​មិន​បាន​បញ្ជូន​សិស្ស​ទៅ​ចូល​រួម​ការ​ប្រកួត​អ្នក​វិទ្យា​សាស្រ្ត​វ័យ​ក្មេង​កាល​ពី​ថ្ងៃ​ដើម​ខែ​ធ្នូ​ឆ្នាំ​២០១១។​ ខាង​ក្រោម​​នេះ​​ជា​លីង​ចូល​ទៅ​កាន់​បញ្ជី​ឈ្មោះ​ប្រទេស​ដែល​បាន​បញ្ជូន​សិស្ស​ទៅ​ចូល​រួម​ការ​ប្រលង​នេះ។

IJSO_participants_2011

មិន​ដឹង​ថា​លើក​នេះ​មាន​មូល​ហេតុ​អ្វី​ទៀត​ទេ ខ្លាច​ចាញ់​គេ? អត់​លុយ? មិន​មែន​ជា​កូន​ខ្លួន​ឯង​ដែល​ត្រូវ​ទៅ​ប្រលង​ទើប​មិន​អើ​ពើ? លើក​នេះ​ប្រហែល​ជា​គ្មាន​ភាគ​បន្ត​ទេ ក្នុង​មួយ​ឆ្នាំ​២០១១​នេះ ក្រសួង​ហាក់​បាន​លុប​ចោល​ការ​បញ្ជូន​សិស្ស​ទៅ​ប្រលង​នៅ​ក្រៅ​ប្រទេស​ទាំង​ស្រុង តើ​ក្រសួង​អប់រំ​កំពុង​តែ​ធ្វើ​អ្វី? កំពុង​តែ​លេង​ល្បែង​បំផ្លាញ​ទំពាំង​ល្អ​ ទុក​ទំពាំង​ស្អុយ​រលួយ?

អានផងដែរ៖ លទ្ធផល​សិស្ស​ខ្មែរ​ដែល​ទទួល​បាន​លើ​ឆាក​អន្តរជាតិ





បញ្ជី​ចំនាត់​ថ្នាក់​នៃ​អំពើ​ពុក​រលួយ​ឆ្នាំ​២០១១៖​​​​ កម្ពុជា​លេខ​១៦៤​លើ​១៨៣​ប្រទេស

1 12 2011

ពីRFI៖ កម្ពុជា​ជាប់លេខ ​១៦៤ ​ផ្នែកអំពើ​ពុករលួយ​
ប្រទេស​​កម្ពុជា​​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ ១៦៤ ​ក្នុងចំណោម​ ១៨៣ ​ប្រទេស​ផ្នែក​ខាង​អំពើ​ពុក​រលួយ​។ ​អំពើ​ពុករលួយ​ ដែល​កើតឡើង​ខ្លាំង​ជាងគេ ​នៅ​ស្ថាប័ន​តុលាការ ​បន្ទាប់​មក​ពី​ជួរ​ប៉ូលិស ​និង​នៅក្នុង​រដ្ឋបាល​សាធារណៈ​តាម​ស្ថាប័នរដ្ឋ​នានា​។ ​នេះ​បើ​តាម​ការវាយតម្លៃ​របស់​អង្គការ​តម្លាភា​ព​អន្តរជាតិ​ ( Transparency International )​ ដែល​បាន​ចេញផ្សាយ​របាយការណ៍​ នៅ​ថ្ងៃ​ទី១​ធ្នូ​ ឆ្នាំ​២០១១​ ស្តីពី​ការវាយ​តម្លៃ​ពី​អំពើ​ពុករលួយ​លើ ១៨៣ ​ប្រទេស ​បូក​រួម​ទាំង​កម្ពុជា ​សម្រាប់​ឆ្នាំ​២០១១​។

របាយការណ៍​អំពើ​ពុករលួយ​របស់​អង្គការ​តម្លាភាព​អន្តរជាតិ ​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី១​ធ្នូ​ ឆ្នាំ​២០១១​ បង្ហាញថា ​កម្ពុជា ​ស្ថិតនៅ​លំដាប់​លេខ​រៀង​ទី ១៦៤​ ក្នុងចំណោម ១៨៣​ ប្រទេស​ដែល​អង្គការ​អន្តរជាតិ​មួយ​នេះ ​បាន​ដាក់​ពិន្ទុ​សម្រាប់​អំពើ​ពុករលួយ​។ ​កម្ពុជា​ទទួលបាន​ពិន្ទុ​តែ ២,១ ដែល​មានន័យថា ​ជា​ប្រទេស ដែល​កើតមាន​អំពើ​ពុករលួយ​បង្គួរ​។

ចំណាត់​ថ្នាក់​នេះ ​បង្ហាញថា ​កម្ពុជា​ប្រសើរ​ជាង​ប្រទេស​ភូមា ដែល​មាន​លំដាប់​លេខ​រៀង ១៨០។​ ប៉ុន្តែ​កម្ពុជា​ស្ថិតនៅក្រោម​ប្រទេស​ឡាវ​ ដែល​ទទួលបាន​ចំណាត់ថ្នាក់ ១៥៤ ​និង​ប្រទេស​វៀតណាម​ ស្ថិត​នៅ​លេខ ១១២​។​ចំណែក​ប្រទេស​ថៃ ​ស្ថិត​នៅ​លេខ ៨០​។ កាលពី​ឆ្នាំ​២០១០ ​អង្គការ​តម្លាភាព​អន្តរជាតិ បាន​វាយតម្លៃ​ថា កម្ពុជា​ស្ថិត​នៅ​លំដាប់​លេខ​១៥៤​។

ប្រធាន​អង្គការ​តម្លាភាព​ ប្រចាំ​កម្ពុជា ​លោក ព្រាប កុល ​បាន​លើកឡើង​ក្នុង​សន្និសីទកាសែត​នៅ​ព្រឹក​មិញ​ថា ​អំពើពុករលួយ​នៅ​កម្ពុជា ​កើតឡើង​ខ្លាំងជាង​គេ នៅ​ស្ថាប័ន​តុលាការ ​ក្នុង​ជួរប៉ូលិស​ និង​វិស័យ​រដ្ឋបាល​សាធារណៈ​។​តាម​ការកត់​សម្គាល់រ​បស់​អង្គការ​តម្លាភាព​អន្តរជាតិ ​កម្ពុជា ​ក៏​មិន​បាន​ធ្វើឲ្យ​ប្រសើរ​ លើ​យន្តការ​ប្រឆាំង​អំពើ​ពុករលួយ​នៅ​ឡើយ​ដែរ​។

ការវាយតម្លៃ​លើ​ចំណាត់​ថ្នាក់​ពុករលួយ​នៅ​កម្ពុជា​ ត្រូវបាន​អង្គការ​តម្លាភាព​អន្តរជាតិ​ ប្រមូល​ចេញពី​មាន​ប្រភព​ស្ថាប័ន​ចំនួន ១០ ​នៅ​កម្ពុជា​។​ ក្នុងនោះ អង្គការ​តម្លាភាព​អន្តរជាតិ បាន​ប្រមូល​ពី​ធនាគារ​អភិវឌ្ឍន៍អាស៊ី​ និង​ធនាគារ​ពិភពលោក ជាដើម​។​

យ៉ាងណាក៏ដោយ​លោក ផៃ ស៊ីផា​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី បាន​ច្រានចោល​នូវ​ការវាយតម្លៃ​របស់​អង្គការ​តម្លាភាព​អន្តរជាតិ​ខាងលើ​។ ​ផ្ទុយទៅវិញ មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា បាន​អះអាង​ថា នៅ​ឆ្នាំ​២០១១​នេះ រដ្ឋាភិបាល​កម្ពុជា បាន​ប្តេជ្ញាចិត្ត​ខ្ពស់​ ក្នុង​ការលុប​បំបាត់​អំពើ​ពុករលួយ តាមរយៈ​ការអនុវត្តន៍​​ច្បាប់​ប្រឆាំង​អំពើពុក​រលួ​យ និង​មន្ត្រី​រដ្ឋាភិបាល​ ប្រកាស​ទ្រព្យសម្បត្តិ​ជាដើម​។

ការវាយតម្លៃ​របស់​អង្គការ​តម្លាភាព​អន្តរជាតិ ដែល​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​១​ធ្នូ បង្ហាញថា​ ប្រទេស​ញូហ្សឺលែន​ជាប់​លំដាប់​ថ្នាក់​លេខ ១ ​ខាង​ស្អាតស្អំ ​បន្ទាប់​មក​ប្រទេស ហ្វីន​លែន ​និង​ដាណាម៉ាក​។​ ចំណែក​ប្រទេស​សូម៉ាលី​ ប្រទេស​កូរ៉េខាងជើង​និង​ប្រទេស​ភូមា ​ជាប់​លំដាប់​ថ្នាក់​ចុង​គេ ​ខាងកើត​មាន​អំពើ​ពុករលួយ​ខ្លាំង។








ប្រភព៖ Corruption Perceptions Index 2011





កាយ​រិទ្ធិ​ប្រមាណ​៥០​​នាក់​ដួល​សន្លប់

30 11 2011

អានបន្ថែម៖
សន្លប់​​នៅ​ស្តាត​!
យុវជនកាយញារិទ្ធ ដែលដួលសន្លប់ បានចេញពីមន្ទីរពេទ្យ អស់ហើយ
យុវជនកាយញារិទ្ធ ដួលសន្លប់ជាបន្ដ បន្ទាប់ ពេលចូលរួម បំពាក់កន្សែងនៅ ស្ដាតអូឡាំពិក





ទំនួញ​កោះ​ពេជ្រ

22 11 2011

ដើម្បី​រំលឹក​ដល់​ខួប​មួយ​ឆ្នាំ​នៃ​សោកនាដ​កម្ម​នៅ​ស្ពាន​កោះ​ពេជ្រ សូម​ចែក​ជូន​ដល់​បទ​ចំរៀង​មួយ​បទ​ដែល​មាន​ចំនង​ជើង​ថា “ទំនួញ​កោះ​ពេជ្រ” ច្រៀង​ដោយ កញ្ញា ហេង សុនីតា និង ហេង កន្និដ្ឋា។

អានផងដែរ៖
បទ​វិច្ឆិកា​សង្ខារ​រលត់ និង បទ​វិច្ឆិកា​ខ្មែរ​កាន់​ទុក្ខ
ទិដ្ឋភាព​នៅ​ភូមិ​WordPress​និង​Facebook
២២​​វិច្ឆិកា​​២០១០​-មេរៀន​មួយ​សំរាប់​ខ្មែរ





ផែនទី​ទឹក​ជំនន់​នៅ​ខ្មែរ (១០តុលា២០១១)

11 10 2011





លទ្ធផល​សិស្ស​ខ្មែរ​ដែល​ទទួល​បាន​លើ​ឆាក​អន្តរជាតិ

4 10 2011

I. ការ​ប្រលង​អ្នក​វិទ្យាសាស្រ្ត​វ័យ​ក្មេង​អន្តរ​ជាតិ(IJSO)
១.​ លើក​ទី​១ ឆ្នាំ​២០០៤ នា​ប្រទេស​ឥណ្ឌូ​នេស៊ី
ចំនួន​​សិស្ស​ដែល​បាន​បញ្ជូន​​ទៅ​​ចូល​រួម៖ បាន​​បញ្ជូនទៅ​ចូល​រួម(ចំនួន???)។
លទ្ធផល៖ ​មិន​អាច​រក​ព័ត៌​មាន​ដែល​ទាក់​ទង​នឹង​លទ្ធផល​បាន។
ចំនួន​ប្រទេស​ចូល​រួម៖ ​​៣៣​ប្រទេស។

២. លើក​ទី​២ ឆ្នាំ​២០០៥ នា​ប្រទេស​ឥណ្ឌូ​នេស៊ី
ចំនួន​​សិស្ស​ដែល​បាន​បញ្ជូន​​ទៅ​​ចូល​រួម៖ ៦​នាក់។
លទ្ធផល៖ ​សិស្ស​ម្នាក់​ទទួល​បាន​មេដាយ​មាស​(ឌី គុជសារ) ២​​នាក់​​ទទួល​បាន​មេដាយ​ប្រាក់​(ទី សុវិសាល និង មុំ ចរិយា) និង​៣​នាក់​ទៀត​ទទួល​បាន​មេដាយ​សំរឹទ្ធិ (ហ៊ុន វណ្ណាសូឡា, ហួយ ចាន់ណារ៉ែន និង សាយ ប៊ុនថា)។
ចំនួន​ប្រទេស​ចូល​រួម៖ ​​៣៦​​ប្រទេស។

៣. លើក​ទី​៣ ឆ្នាំ​២០០៦ នា​ប្រទេស​ប្រេស៊ីល
ចំនួន​​សិស្ស​ដែល​បាន​បញ្ជូន​​ទៅ​​ចូល​រួម៖ ​៦​នាក់។
លទ្ធផល៖ ​សិស្ស​២​នាក់​ទទួល​បាន​មេដាយ​ប្រាក់ និង​៤​នាក់​ទៀត​ទទួល​បាន​មេដាយ​សំរឹទ្ធិ។
លទ្ធផលជារួម៖ កម្ពុជា​ស្ថិត​ក្នុង​ចំនាត់​ថ្នាក់​ទី​៩​ក្នុង​ចំនោម​ប្រទេស​ចូល​រួម​ទាំង​៣១​ប្រទេស។

៤. លើកទី៤ ឆ្នាំ២០០៧ នាប្រទេសតៃវ៉ាន់
មិន​បាន​បញ្ជូន​ទៅ​ចូល​រួម​ដោយ​សារ​​បញ្ហា​នយោបាយ។

៥. លើកទី៥ ឆ្នាំ​២០០៨ នា​ប្រទេស​កូរ៉េ​ខាងត្បូង
ចំនួន​​សិស្ស​ដែល​បាន​បញ្ជូន​​ទៅ​​ចូល​រួម៖ ​៦​នាក់។
លទ្ធផល៖ ​បានទទួលមេដាយសំរឹទ្ធិចំនួន២។
លទ្ធផលជារួម៖ ​កម្ពុជា​ធ្លាក់​មក​កាន់​លេខ​២៨​ក្នុង​ចំនោម​ប្រទេស​ចូល​រួម​ទាំង​៤៩​ប្រទេស។

៦. លើកទី៦ ឆ្នាំ២០០៩ នាប្រទេសអាហ្ស៊ែបៃហ្សង់
ចំនួន​​សិស្ស​ដែល​បាន​បញ្ជូន​​ទៅ​​ចូល​រួម៖ បាន​​បញ្ជូនទៅ​ចូល​រួម(ចំនួន?)។
លទ្ធផល៖ ​បានទទួលមេដាយសំរិទ្ធចំនួន៣។

៧. លើកទី៧ ឆ្នាំ២០១០ នាប្រទេសនីហ្សេរីយ៉ា
មិន​​អាច​​រក​​ព័ត៌​មាន​​ដែល​​ទាក់​​ទង​បាន។

៨. លើកទី៨ ឆ្នាំ២០១១ នាប្រទេសអាហ្រ្វិកខាងត្បូង
នឹង​បញ្ជូន​ទៅ​ចូល​រួម​ប្រកួត​ចាប់​ពី​ថ្ងៃ​ទី​១​ដល់​ទី​១០​ខែ​ធ្នូ​ឆ្នាំ​២០១១។

II. ការ​ប្រលង​​គណិតវិទ្យា​អន្តរជាតិ(IMO)
១. លើក​ទី៤៨ ឆ្នាំ២០០៧ នាប្រទេសវៀតណាម
ចំនួន​​សិស្ស​ដែល​បាន​បញ្ជូន​​ទៅ​​ចូល​រួម៖ ​៤នាក់។
លទ្ធផល៖ ​សិស្ស​៣​នាក់​ទទួលវិញ្ញា​បន​បត្រ​​កិត្តិយស​(Mak Rasmey Pheng Sovanlandy Song KimLeang)។
លទ្ធផលជារួម៖ កម្ពុជា​ស្ថិត​ក្នុង​ចំនាត់​ថ្នាក់​ទី​​៨២​​ក្នុង​ចំនោម​ប្រទេស​ចូល​រួម​ទាំង​​៩៣​​ប្រទេស។

២. លើកទី៤៩ ឆ្នាំ២០០៨ នាប្រទេសអេស្បាញ
ចំនួន​​សិស្ស​ដែល​បាន​បញ្ជូន​​ទៅ​​ចូល​រួម៖ ​៦​នាក់។
លទ្ធផល៖ ​សិស្ស​​​ម្នាក់​​ទទួល​វិញ្ញា​បន​បត្រ​​កិត្តិយស​​(លី​ សំឫទ្ធិ​)។
លទ្ធផលជារួម៖ កម្ពុជា​ស្ថិត​ក្នុង​ចំនាត់​ថ្នាក់​ទី​​៨៣​​ក្នុង​ចំនោម​ប្រទេស​ចូល​រួម​ទាំង​​៩៧​​ប្រទេស។

៣. លើកទី៥០ ឆ្នាំ២០០៩ នាប្រទេសអាឡឺម៉ង់
ចំនួន​​សិស្ស​ដែល​បាន​បញ្ជូន​​ទៅ​​ចូល​រួម៖ ​៦​នាក់។
លទ្ធផល៖ ​មិន​មាន​សិស្ស​ណា​ម្នាក់​ទទួល​បាន​មេដាយ​ឬវិញ្ញា​បន​បត្រ​​កិត្តិយស​ទេ។
លទ្ធផលជារួម៖ កម្ពុជា​ស្ថិត​ក្នុង​ចំនាត់​ថ្នាក់​ទី​​៩១​​ក្នុង​ចំនោម​ប្រទេស​ចូល​រួម​ទាំង​​១០៤​​ប្រទេស។

៤. លើកទី៥១ ឆ្នាំ២០១០ នាប្រទេសកាហ្សាស្តង់
ចំនួន​​សិស្ស​ដែល​បាន​បញ្ជូន​​ទៅ​​ចូល​រួម៖ ​៦​នាក់។
លទ្ធផល៖ ​សិស្ស​​​​៥នាក់​​​ទទួល​វិញ្ញា​បន​បត្រ​​កិត្តិយស​​​​(Iea Bunthan Chea Pumsakheyna Vong Vuthea Seng Sodarith Soth Bunchhieng)។
លទ្ធផលជារួម៖ កម្ពុជា​ស្ថិត​ក្នុង​ចំនាត់​ថ្នាក់​ទី​​៦៦​​ក្នុង​ចំនោម​ប្រទេស​ចូល​រួម​ទាំង​​៩៧​​ប្រទេស។

៥. លើកទី៥២ ឆ្នាំ២០១១ នាប្រទេសហូឡង់
មិន​បាន​បញ្ជូន​​ទៅ​ចូល​រួម​​​ទេ ព្រោះ​បញ្ហា​ថវិកា។

៥. លើកទី៥៣ ឆ្នាំ២០១២ នាប្រទេសអាហ្សង់ទីន
នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ថ្ងៃ​ទី​៤​ដល់​១៦​កក្កដា​ឆ្នាំ​២០១២។

កំនត់សំគាល់
ក្នុង​ការ​ប្រលង​គណិត​វិទ្យា​អន្តរជាតិ ពិន្ទុ​ពេញ​គឺ​៤២​ពិន្ទុ​(៦​លំហាត់​*​៧​ពិន្ទុ​ក្នុង​មួយ​លំហាត់)
មេដាយមាស៖ ចាប់ពីពិន្ទុ២៧ឡើងទៅ
មេដាយប្រាក់៖ ចាប់ពីពិន្ទុ២១ឡើងទៅ
មេដាយសំរឹទ្ធិ៖ ចាប់ពីពិន្ទុ១៥ឡើងទៅ
រង្វាន់កិត្តិយស៖ ធ្វើ​បាន​ពិន្ទុ​​ពេញ(៧​ពិន្ទុ)​យ៉ាង​ហោច​ណាស់​មួយ​លំហាត់​ក្នុង​ចំនោម​លំហាត់​ទាំង​៦។
(ការ​ប្រលង​គណិត​វិទ្យា​អន្តរជាតិ​នេះ ​ប្រទេស​កម្ពុជា​មិន​ធ្លាប់​បាន​ទទួល​មេដាយ​ទេ​គឺ​ទទួល​បាន​តែ​វិញ្ញា​បន​បត្រ​​កិត្តិយស​ប៉ុណ្ណោះ។​ នា​ឆ្នាំ​២០១០​យុវ​សិស្ស Iea Bunthan ធ្វើ​បាន​ពិន្ទុ​សរុប​១៤​ពិន្ទុ​គឺ​ខ្វះ​តែ​១​ពិន្ទុ​ទៀត​ប៉ុណ្ណោះនឹង​ទទួល​បាន​មេដាយ​សំរឹទ្ធិ)

III. ការ​ប្រលង​គណិតវិទ្យា​អាស៊ី​ប៉ាស៊ីភិច(APMO)
១. លើកទី២០ ឆ្នាំ២០០៨
បេក្ខជន​ប្រលង៖ ​៦​នាក់​(តែ​បើ​តាម​លោក​ ម៉ែន ចាន់​សុខា មន្ត្រី​ទទួល​បន្ទុក​ខាង​ការ​ប្រលង​អូឡាំព្យាដ​មាន​បេក្ខជន​ចំនួន​៤០​នាក់)។
លទ្ធផល៖ បាន​ទទួល​មេដាយ​សំរឹទ្ធិ​ម្នាក់​(សែ​ ដារា​)។
លទ្ធផលជារួម៖ កម្ពុជា​ស្ថិត​ក្នុង​ចំនាត់​ថ្នាក់​ទី​​១៩​​ក្នុង​ចំនោម​ប្រទេស​ចូល​រួម​ទាំង​២៨​​ប្រទេស។

២. លើកទី២១ ឆ្នាំ២០០៩
បេក្ខជន​ប្រលង៖ ១០នាក់។
លទ្ធផល៖ បាន​ទទួល​មេដាយ​សំរឹទ្ធិ​ម្នាក់​​(Touch Sopheak)។
លទ្ធផលជារួម៖ កម្ពុជា​ស្ថិត​ក្នុង​ចំនាត់​ថ្នាក់​ទី​​១៥​​ក្នុង​ចំនោម​ប្រទេស​ចូល​រួម​ទាំង​២៨​​ប្រទេស។

៣. លើកទី២២ ឆ្នាំ២០១០
បេក្ខជន​ប្រលង៖ ១០នាក់។
លទ្ធផល៖ បាន​ទទួល​មេដាយ​សំរឹទ្ធិ​ម្នាក់​​​(Vuthea Vong)។
លទ្ធផលជារួម៖ កម្ពុជា​ស្ថិត​ក្នុង​ចំនាត់​ថ្នាក់​ទី​​២២​​ក្នុង​ចំនោម​ប្រទេស​ចូល​រួម​ទាំង​៣៣​​ប្រទេស។

៤. លើកទី២៣ ឆ្នាំ២០១១
បេក្ខជន​ប្រលង៖ ១០នាក់។
លទ្ធផល៖ បាន​ទទួល​​វិញ្ញា​បន​បត្រ​​កិត្តិយស​​ម្នាក់​​​​(Rattanak Rith)។
លទ្ធផលជារួម៖ កម្ពុជា​ស្ថិត​ក្នុង​ចំនាត់​ថ្នាក់​ទី​​២៦​ក្នុង​ចំនោម​ប្រទេស​ចូល​រួម​ទាំង​៣៥​​ប្រទេស។

កំនត់សំគាល់
ការ​ប្រលង​គឺ​ធ្វើ​ឡើង​តាម​ប្រទេស​នីមួយ​ៗ​រៀង​ៗ​ខ្លួន ហើយ​ទើប​យក​ទៅ​កែ​នា​ប្រទេស​ជប៉ុន។

IV. ការប្រលងរូបវិទ្យាអន្តរជាតិ(IPhO)
១. លើកទី៣៧ ឆ្នាំ២០០៦ នាប្រទេសសិង្ហបុរី
មិន​​អាច​​រក​​ព័ត៌​មាន​​ដែល​​ទាក់​​ទង​បាន។

២. លើកទី៣៨ ឆ្នាំ២០០៧ នាប្រទេសអ៊ីរ៉ង់
មិន​​អាច​​រក​​ព័ត៌​មាន​​ដែល​​ទាក់​​ទង​បាន។

៣. លើកទី៣៩ ឆ្នាំ២០០៨ នាប្រទេសវៀតណាម
ចំនួន​​សិស្ស​ដែល​បាន​បញ្ជូន​​ទៅ​​ចូល​រួម៖ ​៥នាក់។
លទ្ធផល៖ ​មិន​មាន​សិស្ស​ណា​ម្នាក់​ទទួល​បាន​មេដាយ​ឬវិញ្ញា​បន​បត្រ​​កិត្តិយស​ទេ។
ចំនួន​ប្រទេស​ចូល​រួម​៖ ៨២​ប្រទេស។

៤. លើកទី៤០ ឆ្នាំ២០០៩ នាប្រទេសមិចស៊ិចកូ
មិនបានបញ្ជូនទៅ មិនដឹងមូលហេតុ។

៥. លើកទី៤១ ឆ្នាំ២០១០ នាប្រទេសក្រូអាត
ចំនួន​​សិស្ស​ដែល​បាន​បញ្ជូន​​ទៅ​​ចូល​រួម៖ ​៥នាក់។
លទ្ធផល៖ ​ទទួល​បាន​មេដាយ​សំរឹទ្ធិ​ម្នាក់​(Sorn Sopheak) និងវិញ្ញា​បន​បត្រ​​កិត្តិយស​ម្នាក់(Ny Vannat)។
ចំនួន​ប្រទេស​ចូល​រួម​៖ ៨០​ប្រទេស។

៦. លើកទី៤២ ឆ្នាំ២០១១ នាប្រទេសថៃ
ចំនួន​​សិស្ស​ដែល​បាន​បញ្ជូន​​ទៅ​​ចូល​រួម៖ ​៥នាក់។
លទ្ធផល៖
Sorn Sopheak ទទួលបានមេដាយប្រាក់ ធ្វើបាន ៣៤.៥០ពិន្ទុ
Kim Pichatha ទទួលបានមេដាយសំរិទ្ធ ធ្វើបាន ២៦.០០ពិន្ទុ
Meas Sopheap ទទួលបានមេដាយកិត្តិយស ធ្វើបាន ២៣.៥០ពិន្ទុ
(វា​គឺ​ជា​លើក​ទី​១​ហើយ​ដែល​កម្ពុជា​ទទួល​បាន​មេដាយ​ប្រាក់​ក្នុង​ការ​ប្រលង​រូបវិទ្យា​អន្តរជាតិ។)

៧. លើកទី៤៣ ឆ្នាំ២០១២ នាប្រទេសអេសស្តូនី
មិនទាន់ដឹង។

V. ការប្រលងរូបវិទ្យាប្រចាំទ្វីបអាស៊ី(APhO)
១. លើកទី៥ ឆ្នាំ២០០៤ នាប្រទេសវៀតណាម
លទ្ធផល៖ មិនមានជាប់។
ប្រទេសចូលរួម៖ ១៣ប្រទេស។

២. លើកទី៦ ឆ្នាំ២០០៥ នាប្រទេសឥណ្ឌូនេស៊ី
លទ្ធផល៖ មិនមានជាប់។
ប្រទេសចូលរួម៖ ១៦ប្រទេស។

៣. លើកទី៧ ឆ្នាំ២០០៦ នាប្រទេសកាហ្សាស្តង់
លទ្ធផល៖ មិនមានជាប់។
ប្រទេសចូលរួម៖ ១៨ប្រទេស។

៤. លើកទី៨ ឆ្នាំ២០០៧ នាប្រទេសចិន
មិន​​អាច​​រក​​ព័ត៌​មាន​​ដែល​​ទាក់​​ទង​បាន។

៥. លើកទី៩ ឆ្នាំ២០០៨ នាប្រទេសម៉ុងហ្គោល
មិន​​អាច​​រក​​ព័ត៌​មាន​​ដែល​​ទាក់​​ទង​បាន។

៦. លើកទី១០ ឆ្នាំ២០០៩ នាប្រទេសថៃ
មិនបានបញ្ជូន ដោយសារ​អស្ថេរភាព​នយោបាយ​នៃ​ប្រទេស​ថៃ???

៧. លើកទី១១ ឆ្នាំ២០១០ នាប្រទេសតៃវ៉ាន់
មិនបានបញ្ជូន ដោយសារបញ្ហានយោបាយ???

៨. លើកទី១២ ឆ្នាំ២០១១ នាប្រទេសអ៊ីស្រាអែល
មិនបានបញ្ជូន ដោយសារបញ្ហាថវិកា។

៩. លើកទី១៣ ឆ្នាំ២០១២ នាប្រទេសឥណ្ឌា
នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​៣០​មេសា​ដល់​ថ្ងៃ​ទី​៧​ឧសភា​ឆ្នាំ​២០១២។





ណូ ខំម៉ិន

22 09 2011

ពេលនេះគ្មានខំម៉ិនទេ ចាំទស្សនាទាំងអស់គ្នានាថ្ងៃ២៤ខានស្អែកនេះ!








តាមដាន

Get every new post delivered to your Inbox.

Join 36 other followers