តើនរណាជាអ្នកទទួលខុសត្រូវចំពោះសោកនាដកម្មកាលពីយប់ម៉ិញនៅលើស្ពានដែលតភ្ជាប់ទៅកាន់កោះពេជ្រ???នៅក្នុងសោកនាដកម្មនេះគេសង្កេតឃើញថាមានហេតុផលពីរធំៗដែលគួរតែយកមកពិចារណា៖
ហេតុផលទី១គឺអាចនិយាយបានថាមកពីសំនង់ស្ពាន៖
១. មុនពេលសាងសង់ស្ពានមិនបានគិតគូរអោយបានដិតដល់ពីចំនួនមនុស្សដែលត្រូវឆ្លងនៅថ្ងៃពិសេសៗ(ដោយធ្វើស្ពានដែលមានទំហំតូចដែលមិនសមនឹងចំនួនមនុស្សដែលឆ្លងទៅឆ្លងមក) ឬក៏បានគិតគូរហើយតែនៅតែបំពានសាងសង់ស្ពានប៉ាប៉ុននឹងទៀត ដោយសារតែការចង់កេងចំនេញយកលុយទុក។នេះមិនបាច់និយាយដល់មនុស្សជាង៤លាននាក់(ខ្លះថាជាង២លាននាក់)ដែលមកចូលរួមបុណ្យអុំទូកឆ្នាំនេះផង គេសង្កេតឃើញថាសូម្បីតែកាលពីតាំងពិព័រលើកមុនក៏មានការកកស្ទះចូលទៅកោះពេជ្រនឹងមិនបានផង។
២. បច្ចេកទេសសាងសង់ស្ពានមានការធ្វេសប្រហែស៖ ករណីនេះប្រសិនបើព័ត៌មានដែលថាមនុស្សបួនដប់នាក់ដំបូងបានដួលស្លាប់នោះគឺស្លាប់ដោយសារការឆក់ខ្សែភ្លើងមែននោះ។
ហេតុផលទី២គឺអាចថាមកពីអាជ្ញាធរដែលគ្រប់គ្រង៖
អាជ្ញាធរដែលគ្រប់គ្រងបានបណ្តែតបណ្តោយអោយមនុស្សយ៉ាងច្រើនឆ្លងចូលទៅកាន់កោះពេជ្រដោយមិនបានកំនត់ពីចំនួនមនុស្សអោយបានច្បាស់លាស់។បើយោងតាមព័ត៌មានដែលផ្សាយនៅគេហទំព័រYahooគេបាននិយាយថាអាជ្ញាធរបានបិទស្ពានមួយនៅពេលថ្ងៃបន្តិច ហើយប្រើប្រាស់ស្ពានតែមួយប៉ុណ្ណោះ អោយមនុស្សរាប់ពាន់នាក់ឆ្លងទៅឆ្លងមក។
ឥលូវអីៗវាបានចប់ទៅហើយ មិនអាចអោយមនុស្សដែលស្លាប់ជិត៤០០នាក់នឹងរស់ឡើងវិញបានទេ។ ខ្ញុំដឹងថាសោកនាដកម្មនេះគ្មាននរណានឹកស្មានដល់ថាវានឹងកើតឡើងនោះទេ ហើយក៏គ្មានអ្នកណាចង់អោយវាកើតឡើងដោយចេតនាដែរ វាគ្រាន់តែជាការធ្វេសប្រហែសមួយប៉ុណ្ណោះ។ សង្ឃឹមថាអ្នកដែលមានការពាក់ព័ន្ធទាំងអស់នឹងគិតគូរពីរឿងនេះឡើងវិញ ហើយនៅលើកក្រោយៗកុំអោយវាកើតឡើងជាថ្មីម្តងទៀត៕
ជាចុងក្រោយខ្ញុំសូមចូលរួមរំលែកទុក្ខសំរាប់ជនជាតិខ្មែរដែលបានស្លាប់ទាំងអស់ផង។
















Like this:
6 bloggers like this អត្ថបទ.
មតិថ្មីៗ