សុំនិយាយពីប្រព័ន្ធអប់រំខ្មែរឥលូវ
6 04 2011កាលខ្ញុំទៅលេងស្រុកខ្មែរ ខ្ញុំបានរើរកឯកសារចាស់ៗមួយចំនួន ហើយក៏ប្រទះភ្នែកនឹងក្រដាសមួយសន្លឹក។គឺជាវិញ្ញាសាប្រលងភាសាខ្មែរ ដែលចេញដោយគ្រូខ្ញុំម្នាក់កាលខ្ញុំរៀនថ្នាក់ទី១០។

នេះខ្ញុំមិនចង់រិះគន់គាត់ទេ គ្រាន់តែចង់បង្ហាញពីស្ថានភាពនៃប្រព័ន្ធអប់រំនៅស្រុកខ្មែរជាពិសេសនៅតាមជនបទដូចជានៅវិទ្យាល័យរបស់ខ្ញុំជាដើម។ការពិតគាត់មិនមែនជាគ្រូភាសាខ្មែរទេ តែដោយសារតែនៅសាលារបស់ខ្ញុំខ្វះគ្រូភាសាខ្មែរ គាត់ដែលជាគ្រូបរិញ្ញាផ្នែកជីវវិទ្យាក៏យល់ព្រមទទួលបង្រៀនភាសាខ្មែរនេះ(ចឹងហើយបានសរសេរខុសដូចព្យុះ)។ករណីដែលខ្វះគ្រូនេះ យកគ្រូនោះមកដាក់បង្រៀននឹងមិនមែនមានតិចទេនៅសាលារបស់ខ្ញុំ និយាយទៅសូម្បីតែមុខវិជ្ជាគណិតវិទ្យា ក៏ត្រូវបង្រៀនដោយគ្រូមុខវិជ្ជាផ្សេងដែរ។នេះរឿងម្យ៉ាងដែលខ្ញុំចង់និយាយ។
ចំនែករឿងមួយទៀតដែលខ្ញុំចង់និយាយគឺការផ្លាស់ប្តូរសៀវភៅសិក្សានាពេលប៉ុន្មានឆ្នាំថ្មីៗនេះរបស់ក្រសួងអប់រំ ដែលតំរូវអោយសិស្សបែងចែកជាពីរក្រុមគឺវិទ្យាសាស្រ្តសង្គម និងវិទ្យាសាស្រ្តពិត(កំរិតខ្ពស់និងកំរិតទាប)។ផលវិបាកពីរដែលគេមើលឃើញក្រោយពីផ្លាស់ប្តូរបានមួយឆ្នាំពីរឆ្នាំ៖
ទី១៖ គ្រូៗមួយចំនួនធំជាពិសេសផ្នែកវិទ្យាសាស្រ្តពិតបានថ្ងូថាសៀវភៅថ្មីនេះមានកំរិតខ្ពស់ដែលសិស្សពិបាកចាប់យក ហើយពេលខ្លះសូម្បីតែខ្លួនគាត់ផ្ទាល់ក៏មិនសូវយល់ពីមេរៀនទាំងនេះដែរ ព្រោះក្រសួងបានរើយកមេរៀនចាស់ៗមកដាក់បញ្ចូលក្នុងកម្មវិធីថ្មីវិញ ហើយគណិតវិទ្យាសំរាប់សិស្សពួកែមួយចំនួនក៏ត្រូវបានដាក់បញ្ចូលដែរ(ក្នុងគណិតថ្នាក់ខ្ពស់)។ក្រសួងហាក់ដូចជាមិនយល់ពីសមត្ថភាពរបស់សិស្សនិងគ្រូបង្រៀនរបស់ខ្លួនសោះ ចង់ធ្វើម៉េចអោយតែកម្មវីធីសិក្សាមានកំរិតខ្ពស់ដូចប្រទេសដទៃ។ហ៊ឹម…ធ្វើចឹងដូចធ្វើបាបតែខ្លួនឯងនឹង!!!
ទី២៖ អ្នកដែលរើសយកមុខវិជ្ជាវិទ្យាសាស្រ្តសង្គម(មិនតំរូវអោយរៀនគណិតឬរូបវិទ្យា…ទេ)នៅថ្នាក់ទី១១កាលពី២ឆ្នាំមុន ស្រាប់តែឆ្នាំទៅពេលដែលពួកគេបានឡើងថ្នាក់ទី១២ ពួកគេតំរូវអោយមករៀនគណិតនិងរូបវិទ្យា…វិញ។ដល់ចឹងគ្នារៀនម៉េចយល់បើអត់បានរៀនទី១១ស្រាប់តែអោយមករៀនទី១២…ពិបាកពីណាមានតែគ្រូនិងសិស្សនឹងឯង។
មតិ : មតិ 25 »
ចំណាត់ក្រុម : ពីនេះពីនោះ, អក្សរសាស្ត្រ, អំពីស្រុកខ្មែរ
ពាក្យចាស់បូរាណនិងសម័យឥលូវ
18 01 2011ពាក្យចាស់បូរាណ៖
១. ចិត្តល្អក្រមិនយូរ។
២. ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់។
៣. មនុស្សគេយកសំដី ដំរីគេយកភ្លុក។
៤. នៅផ្ទៃម្តាយទីទៃ នៅព្រៃម្តាយតែមួយ។
៥. ចានក្នុងរាវតែងមានរណ្តំ។
ពាក្យសម័យឥលូវ៖
១. ចិត្តល្អក្រឆាប់។
២. ធ្វើល្អបានល្អ ធ្វើអាក្រក់បានលុយ។
៣. មនុស្សគេយកសំដី ដំរីវាយកដំរីគ្នាវា។
៤. នៅផ្ទៃម្តាយទីទៃ នៅព្រៃម្តាយនៅផ្ទះ។
៥. ចានក្នុងរាវតែងមានរណ្តំ ឯចានផ្ទះខ្ញុំរណ្តំរាល់ថ្ងៃ។
បើមានពាក្យអ្វីផ្សេងៗទៀតសូមជួយបន្ថែមផង!
មតិ : មតិ 17 »
ចំណាត់ក្រុម : ពីនេះពីនោះ, អក្សរសាស្ត្រ, អំពីស្រុកខ្មែរ
បើអាចទៅរួច សុំពិនិត្យមើលឡើងវិញផង!!!
9 01 2011ខ្ញុំមិនដឹងថានរណាគេជាអ្នកបកប្រែជាភាសាខ្មែរនៅគេហទំព័រហ្វេសប៊ុក(Facebook)ទេ គ្រាន់តែមើលត្រួសៗដូចតឹងចិត្តដល់ហើយ យូរៗទៅភាសាខ្មែរមិនដឹងក្លាយទៅជាស្អីទេ បើអាចសុំពិនិត្យមើលឡើងវិញផង!!!
“ព័តមាន”គួរតែសរសេរជា”ព័ត៌មាន”
ក្នុងពាក្យ”ពួកស្រ្តី”គួរតែលុបពាក្យ”ពួក”ចោល

“វិច្ឆិកា”ម៉េចក៏មិនសរសេរមិនអោយអស់
ម៉េចក៏ឧសភាមានខែពីមុខចឹង ហើយផ្សេងៗទៀតអត់មាន?

“ព្រឹត្តិការ”គួរតែសរសេរជា”ព្រឹត្តិការណ៍”

“មនុស្ស”ហើយ”មនុស្ស”ទៀត!
“របស់នេះ”គួរតែកែជា”ប្រកាសនេះ”

“មួយម៉ោងកន្លះ”គួរតែកែជា”មួយម៉ោងកន្លះមុន”

ម្តងប្រើពាក្យ”វិចារ”ម្តងប្រើពាក្យ”មតិ”???

…
…
…
ពាក្យ”ព័ត៌មាន”និងពាក្យ”ព្រឹត្តិការណ៍”តាមវចនានុក្រមសម្តេច ជួន ណាត


មតិ : មតិ 12 »
ចំណាត់ក្រុម : ពីនេះពីនោះ, អក្សរសាស្ត្រ, អំពីស្រុកខ្មែរ
យល់យ៉ាងម៉េចដែរពីអត្ថបទមួយនេះ?
4 01 2011ដើមអំពិល៖ យុទ្ធវិធីដែលនារីត្រូវយល់ដឹងនៅពេលរួមភេទ
មតិ : មតិ 3 »
ចំណាត់ក្រុម : ពីនេះពីនោះ, អក្សរសាស្ត្រ, អំពីស្រុកខ្មែរ
ហ្វេសប៊ុកជាគេហទំព័រដែលពេញនិយមជាងគេប្រចាំឆ្នាំ២០១០?
4 01 2011តាមដើមអំពិលបកប្រែពីFinancialfeed៖

តាមគេហទំព័រFinancialfeedផ្ទាល់ គេសរសេរថាគេគិតតែនៅក្នុងសហរដ្ឋអាមេរិកទេ៖

ដើមអំពិល៖ ហ្វេសប៊ុកជាគេហទំព័រជាប់ចំណាត់ថ្នាក់លេខ១ប្រចាំឆ្នាំ២០១០
Financialfeed៖ Facebook 2010’s Most Visited Site
មតិ : មតិ 2 »
ចំណាត់ក្រុម : ពីនេះពីនោះ, អក្សរសាស្ត្រ, អំពីស្រុកខ្មែរ
បំលាស់ប្តូរ អ្នកបានធ្វើ នឹងបាត់បង់ បើអ្នកត្រាច់រក ឆ្ងាយពី ទំព័រនេះ។
3 12 2010មតិ : មតិ 9 »
ចំណាត់ក្រុម : ពីនេះពីនោះ, អក្សរសាស្ត្រ, អំពីស្រុកខ្មែរ







មតិថ្មីៗ