The 50 Greatest Harry Potter Moments

18 08 2011

Part 1

Part 2

Part 3

Part 4

Part 5

Part 6

Part 7

Part 8

Part 9

All 50 Greatest Harry Potter Moments:
50. Philosopher’s/Sorcerer’s Stone – Harry, Ron, and Hermione first meet on the Hogwarts Express
49. Order of the Phoenix – Welcome to the Ministry of Magic (Harry and Arthur Weasley)
48. Chamber of Secrets – Ron’s Howler from his mother in the Great Hall
47. Philosopher’s/Sorcerer’s Stone – The Mirror of Erised (Harry seeing his parents)
46. Deathly Hallows: Part 1 – Harry and Hermione dancing in the tent
45. Chamber of Secrets – Dobby levitating the cake at Privet Drive
44. Prisoner of Azkaban – The Dementor attack in the Hogwarts Express
43. Chamber of Secrets – Harry and Ron in the Flying Ford Anglia
42. Prisoner of Azkaban – The Knight Bus at Privet Drive
41. Prisoner of Azkaban – Sirius Black and Harry bonding at Hogwarts
40. Goblet of Fire – The Quidditch World Cup
39. Deathly Hallows: Part 1 – Ron and Harry’s fight in the tent
38. Chamber of Secrets – The Cornish Pixies attach Defence Against the Dark Arts class
37. Prisoner of Azkaban – Remus Lupin turns into a werewolf
36. Order of the Phoenix – Harry’s first kiss with Cho Chang in the Room of Requirement
35. Philosopher’s/Sorcerer’s Stone – Harry’s left with the Dursleys at Privet Drive
34. Goblet of Fire – The Yule Ball, and Hermione growing up
33. Prisoner of Azkaban – Aunt Marge’s Comeuppence via Harry
32. Philosopher’s/Sorcerer’s Stone – Owls deliver Harry’s Hogwarts letter at Privet Drive
31. Goblet of Fire – Harry returns with Cedric Diggory’s dead body
30. Order of the Phoenix – Harry’s detention with Dolores Umbridge
29. Half-Blood Prince – The Millennium Bridge is destroyed
28. Half-Blood Prince – Dumbledore drinks to uncover a Horcrux
27. Deathly Hallows: Part 1 – The Seven Harrys
26. Deathly Hallows: Part 1 – The Tale of the Three Brothers
25. Philosopher’s/Sorcerer’s Stone – The Chess Room and Match
24. Philosopher’s/Sorcerer’s Stone – Harry’s trip to Ollivander’s Wand Shop
23. Goblet of Fire – The Second Task in the lake
22. Order of the Phoenix – Dementors attack Harry and Dudley in the underpass
21. Prisoner of Azkaban – Harry conjures his Patronus in the Forbidden Forest
20. Half-Blood Prince – Ron under the love potion
19. Chamber of Secrets – Harry and Ron turn into Goyle and Crabbe via Polyjuice Potion
18. Deathly Hallows: Part 1 – Ron destroys the locket Horcrux
17. Goblet of Fire – Voldemort is resurrected
16. Goblet of Fire – The Arrival of the Beauxbatons girls
15. Deathly Hallows: Part 1 – Bathida Bagshot’s revelation at Godric’s Hollow
14. Philosopher’s/Sorcerer’s Stone – The Sorting ceremony at the opening feast
13. Prisoner of Azkaban – Meeting Buckbeak in Care of Magical Creatures class
12. Order of the Phoenix – Sirius Black’s death
11. Goblet of Fire – Harry and Voldemort’s duel in the graveyard
10. Philosopher’s/Sorcerer’s Stone – Hagrid tells Harry he’s a wizard
9. Philosopher’s/Sorcerer’s Stone – First Quidditch match
8. Philosopher’s/Sorcerer’s Stone – The journey to Platform 9 3/4
7. Order of the Phoenix – Fred and George’s Fireworks’ extravaganza
6. Prisoner of Azkaban – Hermione punches Draco Malfoy
5. Philosopher’s/Sorcerer’s Stone – Harry enters Diagon Alley for the first time
4. Order of the Phoenix – Dumbledore and Voldemort’s duel in the Ministry
3. Deathly Hallows: Part 1 – Dobby’s sacrifice and death
2. Half-Blood Prince – Snape kills Dumbledore
1. Philosopher’s/Sorcerer’s Stone – The first look at Hogwarts School of Witchcraft and Wizardry

Source: Videos: “50 Greatest Harry Potter Moments”





Magic Beyond Words: The J. K. Rowling Story

18 08 2011

Magic Beyond Words: The J.K. Rowling Story គឺ​ជា​ខ្សែ​ភាព​យន្ត​បែប​ជីវ​ប្រវត្តិ​មួយ​ដែល​បាន​ចាក់​បញ្ចាំង​តាម​ទូរ​ទស្សន៍​កាល​ពី​ថ្ងៃ​ទី​១៨​កក្កដា​ឆ្នាំ​២០១១​នេះ។​រឿង​នេះ​និយាយ​ពី​ប្រវត្តិ​របស់​អ្នក​និពន្ធ​រឿង Harry Potter ដ៏​ល្បី​ល្បាញ អ្នក​ស្រី J. K. Rowling ដែល​បាន​តស៊ូ​ពុះ​ពារ​គ្រប់​ឧប​សគ្គ​ទំរាំ​តែ​គាត់​បាន​ល្បី​ល្បាញ​ដូច​សព្វ​ថ្ងៃ​នេះ។​

ទស្សនារឿងនេះតាមរយៈលីងនេះ៖ Magic Beyond Words: The J.K. Rowling Story





ចំនាប់អារម្មណ៍ខ្ញុំចំពោះរឿង Harry Potter and the Deathly Hallows – Part 2

18 08 2011

ដូច​ដែល​អ្នក​បាន​ដឹង​ហើយ ខ្សែ​ភាព​យន្ត Harry Potter and the Deathly Hallows – Part 2 គឺ​ជា​ភាគ​បន្ត​របស់​ខ្សែ​ភាព​យន្ត Harry Potter and the Deathly Hallows – Part 1 ហើយ​វា​ក៏​ជា​ខ្សែ​ភាព​យន្ត​ចុង​ក្រោយ​នៅ​ក្នុង​ស៊េរី​រឿង Harry Potter ដែរ។​រឿង​នេះ​បាន​ចាប់​បញ្ចាំង​កាល​ពី​ថ្ងៃ​ទី​១៥​កក្កដា​ឆ្នាំ​២០១១​នេះ។​ខ្ញុំ​បាន​ទៅ​ទស្សនា​រឿង​នៅ​ក្រោយ​ចាប់​បញ្ចាំង​​បាន​២​​​ថ្ងៃ​គឺ​នៅ​ថ្ងៃ​១៧​កក្កដា តែ​ដោយ​សារ​តែ​រវល់​បន្តិច ទើប​មិន​ទាន់​បាន​សរសេរ​ប្រកាស​មួយ​នេះ :D ។​កុំ​អោយ​វែង​ឆ្ងាយ​សុំ​ចូល​សាច់​រឿង​ហ្មង :D ​ចំនាប់​​អារម្មណ៍​​ខ្ញុំ​​ចំពោះ​រឿង​​នេះ​​មាន​ដូច​ត​ទៅ៖
សាហាវ
រឿង​នេះ​ក៏​ត្រូវ​ចាត់​ចូល​ទៅ​ក្នុង​កំរិត​​PG-13​​ដែរ តែ​បើ​ធៀប​នឹង​ភាគ​មុន​រឿង​នេះ​មិន​សូវ​ជា​សាហាវ​ដូច​ភាគ​មុន​ប៉ុន្មាន​ទេ។
កំសត់
នៅ​ពេល​មើល​លើក​ទី​១​ខ្ញុំ​យល់​ថា​រឿង​នេះ​មិន​សូវ​កំសត់​ដូច​វគ្គ​មុន​ប៉ុន្មាន​ទេ ព្រោះ​វគ្គ​ខ្លះ​ដែល​ត្រូវ​កំសត់​យូរ​តែ​តួអង្គ​គ្មាន​ឪកាស​នឹង​បញ្ចេញ​ភាព​កំសត់​បាន​(រវល់​​ប្រយុទ្ធ​គ្នា :D )។​ប៉ុន្តែ​នៅ​ពេល​ដែល​មើល​រឿង​នេះ​បួន​ប្រាំ​ដង​ទៅ ខ្ញុំ​មាន​អារម្មណ៍​ថា​រឿង​នេះ​កាន់​តែ​កំសត់​ទៅ​កំសត់​ទៅ​(មិន​ដឹង​ថា​មក​ពី​មូល​ហេតុ​អ្វី​ដែរ)។​សំរាប់​ខ្ញុំ​ឈុត​ដែល​កំសត់​ជាង​គេ​មាន​៣។​​ទី១គឺ​ឈុត​ដែល​ Fred ស្លាប់។​ទី​២​គឺ​ឈុត​ដែល​អ្នក​គ្រប់​​គ្នា​បញ្ចេញ​វេទ​មន្ត​ការពារ​សាលា​ Hogwarts ។​ទី​៣​គឺ​ឈុត​​ដែល Harry ជួប​នឹង​ឪពុក​ម្តាយ(James និង Lily) Sirius និង Lupin។​លក្ខណៈ​ពិសេស​ដែល​ធ្វើ​អោយ​រឿង​នេះ​កាន់​តែ​កំសត់​គឺ​ Soundtrack នៅ​ក្នុង​រឿង​នេះ។​Soundtrack នៅ​ក្នុង​រឿង​នេះ​គឺ​កំសត់​ជាង​គេ​ខុស​ពី​ពី​វគ្គ​ផ្សេង​ៗ​ទៀត។
កំប្លែង
បើ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក៏​អ្នក​ដឹក​នាំ​រឿង​ព្យាយាម​បញ្ចូល​នូវ​ឈុត​ឆាក​កំប្លែង​មួយ​ចំនួន​ដែរ ដូច​ជា​ត្រង់​វគ្គ​ដែល Harry និយាយ​ពី Horcruxes ដែល​ទាក់​ទិន​នឹង​ក្រុម​ Ravenclaw ហើយ​អ្នក​ឯ​ទៀត​បាន​សួរ​ថា​វា​ជា​អ្វី? នៅ​ឯ​ណា? ចំលើយ​ដែល​ទទួល​បាន​មក​វិញ​គឺ​មិន​ដឹង :D ។​មួយ​ទៀត​គឺ​ត្រង់​វគ្គ​ដែល Filch រត់​មក​​ដាស់​សិស្ស​​ប្រជុំ ខណៈ​ដែល​សិស្ស​ទាំង​អស់​ភ្ញាក់​ពី​ដំណេក​រួច​ទៅ​ហើយ។
មនោសញ្ចេតនា
គឺ​ច្បាស់​ជា​ឈុត​ថើប​គ្នា​និង​​ឈុត​​កាន់​​ដៃ​គ្នា​រវាង Ron និង Hermione ហើយ។​ចំពោះ​ខ្ញុំ ការ​សំដែង​រវាង Harry និង Ginny វិញ​(តាំង​ពី​វគ្គ​មុន​ៗ​ម្លេះ)​ហាក់​ដូច​ជា​មិន​សូវ​ទំនង​សោះ។​ហាក់​ដូច​ជា​មិន​សូវ​រំជើប​រំជួល​ :D
វគ្គដែលល្អមើល
ទី​១​គឺ​វគ្គ​​ប្រយុទ្ធ​គ្នា​ចុង​ក្រោយ​រវាង Harry និង Voldemort។​ទី​២​គឺ​វគ្គ​ដែល Harry, Hermione និង Ron ចូល​ទៅ​ក្នុង​ធនា​គារ​វេទ​មន្ត Gringotts ដើម្បី​ចូល​ទៅ​លួច​យក Hufflepuff’s Cup។​ទី​៣​គឺ​​វគ្គ​​ដែល​​អ្នក​ទាំង​បី​ចូល​ទៅ​ក្នុង Room of Requirement ដើម្បី​ទៅ​រក Ravenclaw’s Diadem។
ការផ្លាស់ប្តូរ
ដូច​វគ្គ​មុន​ៗ​ចឹង អ្នក​ដឹក​នាំ​តែង​តែ​ធ្វើ​ការ​ផ្លាស់​ប្តូរ​ឈុត​មួយ​ចំនួន​ខុស​ពី​ក្នុង​សៀវភៅ។​នៅ​ក្នុង​វគ្គ​នេះ ឈុត​ប្រយុទ្ធ​គ្នា​ចុង​ក្រោយ​រវាង​ Harry និង Voldemort គឺ​ត្រូវ​បាន​ផ្លាស់​ប្តូរ​ទាំង​ស្រុង ប៉ុន្តែ​ក៏​នៅ​តែ​ល្អ​មើល​ម្យ៉ាង​ដែរ គ្រាន់​តែ​ដូរ​ចឹង​ទៅ​ធ្វើ​អោយ Harry មិន​បាន​និយាយ​អី​ច្រើន​ជាមួយ Voldemort ដូច​​ក្នុង​សៀវភៅ​ទេ។
ខុសពីការរំពឹងទុក
ឈុត​ដែល​សាស្ត្រាចារ្យ Snape ត្រូវ Voldemort សំលាប់​និង​ឈុត​និយាយ​ពី​ប្រវត្តិ​សាស្ត្រាចារ្យ Snape គឺ​ជា​ឈុត​ដែល​ខ្ញុំ​គិត​ថា​កំសត់​ជាង​គេ​នៅ​ក្នុង​វគ្គ​នេះ តែ​ដល់​មើល​ទៅ​ដូច​ជា​មិន​សូវ​កំសត់​សោះ។​មួយ​ទៀត​គឺ​នៅ​ឈុត​ចុង​ក្រោយ​(១៩​ឆ្នាំ​ក្រោយ​មក)។​វគ្គ​នឹង​តួអង្គ​ដូច​បញ្ចូល​អារម្មណ៍​មិន​សូវ​ត្រូវ​គ្នា​សោះ។
សរុបជារួម
ធៀប​នឹង​ភាគ​មុន គឺ​ល្អ​មើល​ប្រហាក់​ប្រហែល​គ្នា។​តួអង្គ​ Harry បាន​បង្ហាញ​ថា​ខ្លួន​គេ​ពិត​ជា​បាន​ធំ​ពេញ​វ័យ​ហើយ​ក្រោយ​ពី​រៀន​នៅ​សាលា Hogwart អស់​៧​ឆ្នាំ(ឆ្នាំ​ចុង​ក្រោយ​អត់​បាន​ចូល​សាលា)​។

ចំពោះអ្នកវិញ តើអ្នកយល់យ៉ាងណាដែរចំពោះរឿងនេះ?

អានផងដែរ៖
ទៅ​មើល​កុន​Harry Potter​ភាគ​ទី​៧
រឿង Harry Potter and the Deathly Hallows – Part 2 បាន​ឡើង​មក​លេខ​៣​ក្នុង​តារាង
រឿង Harry Potter and the Deathly Hallows – Part 2 រក​ចំនូល​បាន​១​ពាន់​លាន​ដុល្លារ​អាមេរិក​
ចំនូល​រឿង Harry Potter and the Deathly Hallows – Part 2 បាន​បំបែក​ឯត​​ទគ្គ​​កម្ម​ជា​បន្ត​បន្ទាប់​





រឿង Harry Potter and the Deathly Hallows – Part 2 បាន​ឡើង​មក​លេខ​៣​ក្នុង​តារាង

12 08 2011

ដោយ​សារ​តែ​មាន​ជំនួយ​ក្នុង​ការ​ចាប់​បញ្ចាំង Harry Potter and the Deathly Hallows – Part 2 កាល​ពី​ថ្ងៃ​៤​សីហា​​នា​ប្រទេស​ចិន​រួច​មក នា​ថ្ងៃ​ទី​៧​សីហា​នេះ​ចំនូល​សរុប​របស់​រឿង​នេះ​គឺ​មាន​ចំនួន​១១៣៥​​លាន​​ដុល្លារ​អាមេរិក ធ្វើ​អោយ​រឿង​នេះ​ឡើង​មក​កាន់​ចំនាត់​ថ្នាក់​ទី​៣​ក្នុង​តារាង​ដោយ​យក​ឈ្នះ​លើ​រឿង The Lord of the Rings: The Return of the King (១១១៩​លាន​ដុល្លារ​អាមេរិក)។​គេ​រំពឹង​ថា​នា​ពេល​ចុង​ក្រោយ​រឿង​នេះ​នឹង​អាច​រក​ចំនូល​បាន​១១២៥​លាន​ដុល្លារ​អាមេរិក។

ចំនូល​រឿង​ទាំង​១០​ដែល​រក​ចំនូល​បាន​ច្រើន​ជាង​គេ​គិត​ត្រឹម​ថ្ងៃ​១០​សីហា៖

អានផងដែរ៖
រឿង Harry Potter and the Deathly Hallows – Part 2 រក​ចំនូល​បាន​១​ពាន់​លាន​ដុល្លារ​អាមេរិក​
ចំនូល​រឿង Harry Potter and the Deathly Hallows – Part 2 បាន​បំបែក​ឯត​​ទគ្គ​​កម្ម​ជា​បន្ត​បន្ទាប់​





​រឿង Harry Potter and the Deathly Hallows – Part 2 រក​ចំនូល​បាន​១​ពាន់​លាន​ដុល្លារ​អាមេរិក​

2 08 2011

ក្រោយ​ពី​រឿង Harry Potter and the Deathly Hallows – Part 2 បាន​បំបែក​​ឯត​​ទគ្គ​​កម្ម​ខ្សែ​ភាព​យន្ត​ដែល​រក​ចំនូល​សរុប​បាន​៩០០​លាន​ដុល្លារ​អាមេរិក​បាន​លឿន​បំផុត​កាល​ពី​ថ្ងៃ​ពុធ​ដោយ​ចំនាយ​ពេល​ត្រឹម​តែ​១៥​ថ្ងៃ(រឿង​ Avatar ចំនាយ​ពេល​១៨​ថ្ងៃ)​នោះ​មក នៅ​ថ្ងៃ​អាទិត្យ​ទី​៣១​កក្កដា​នេះ​(ដែល​វា​ក៏​ជា​ថ្ងៃ​ខួប​កំនើត​អ្នក​និពន្ធ​រឿង​នេះ J. K. Rowling និង​ខួប​កំនើត​តួ​អង្គ​ប្រឌិត Harry Potter ផង​នោះ) រឿង​នេះ​បាន​ក្លាយ​ជា​រឿង​ដែល​រក​ចំនូល​បាន​១០០០​លាន​ដុល្លារ​អាមេរិក​បាន​លឿន​បំផុត​ក្នុង​ប្រវត្តិ​សាស្រ្ត​ខ្សែ​ភាព​យន្ត​(១៩​ថ្ងៃ ស្មើ​ជា​មួយ​នឹង​រឿង​ Avatar ដែរ)។​ចំនូល​សរុប​នា​ពេល​នេះ​គឺ​១០០៨.៩​លាន​ដុល្លារ​អាមេរិក​(ក្នុង​ស្រុក​៣១៨.៥​លាន ក្រៅ​ស្រុក​៦៩០.៤​លាន)។​វា​កំពុង​តែ​ស្ថិត​នៅ​ចំនាត់​ថ្នាក់​លេខ​២​រឿង​ដែល​រក​បាន​ចំនូល​ច្រើន​បំផុត​ប្រចាំ​ឆ្នាំ​២០១១ ដោយ​បាន​យក​ឈ្នះ​លើ​រឿង​ Transformers: Dark of the Moon (៩៨៣​លាន​ដុល្លារ​អាមេរិក)​តែ​នៅ​ចាញ់​រឿង Pirates of the Caribbean: On Stranger Tides (១០៣៣​លាន​ដុល្លារ​អាមេរិក)។​ចំនែក​ក្នុង​តារាង​រឿង​ដែល​រក​ចំនូល​បាន​ច្រើន​បំផុត​គ្រប់​ពេល​វេលា​វិញ​គឺ​ស្ថិត​នៅ​ចំនាត់​ថ្នាក់​លេខ​៨។​តាម​ការ​ប៉ាន់​ប្រមាណ​ក្រោយ​ពី​រឿង​នេះ​ចាប់​ផ្តើម​បញ្ចាំង​នៅ​ប្រទេស​ចិន​ក្នុង​សប្តាហ៍​នេះ រឿង​នេះ​នឹង​ឈាន​មក​ចំនាត់​ថ្នាក់​លេខ​៣​ជា​មិន​ខាន​ដោយ​នឹង​យក​ឈ្នះ​លើ​រឿង​ The Lord of the Rings: The Return of the King ដែល​កំពុង​តែ​ស្ថិត​ក្នុង​ចំនាត់​ថ្នាក់​លេខ​៣​​ក្នុង​​តារាង​ជា​មួយ​នឹង​ចំនូល​សរុប​១១១៩.១​លាន​ដុល្លារ​អាមេរិក។

តារាងរឿងដែលរកចំនូលបានច្រើនបំផុតគ្រប់សម៏យកាល៖

អានផងដែរ៖ ចំនូល​រឿង Harry Potter and the Deathly Hallows – Part 2 បាន​បំបែក​ឯត​​ទគ្គ​​កម្ម​ជា​បន្ត​បន្ទាប់​





ចំនូល​រឿង Harry Potter and the Deathly Hallows – Part 2 បាន​បំបែក​ឯត​​ទគ្គ​​កម្ម​ជា​បន្ត​បន្ទាប់​

16 07 2011

បំបែក​ឯត​​ទគ្គ​​កម្ម​នៅ​អូស្រ្តាលី​និង​ប្រទេស​មួយ​ចំនួន​ទៀត៖
ចាប់​ផ្តើម​បញ្ចាំង​ក្នុង​ប្រទេស​ចំនួន​២៦​នា​ថ្ងៃ​ទី​១៣​កក្កដា​២០១១​នេះ រឿង Harry Potter and the Deathly Hallows – Part 2 រក​ចំនូល​បាន​ប្រមាណ​៤៣.៦​លាន​ដុល្លារ​អាមេរិក គឺ​កើន​ច្រើន​ជាង​រឿង Harry Potter and the Deathly Hallows – Part 1 ប្រមាណ​ជា​៨៦% និង​ច្រើន​ជាង​រឿង Harry Potter and the Half-Blood Prince ប្រមាណ​ជា​៤៩%។​នៅ​អូស្រ្តាលី​រឿង​នេះ​បាន​ឯត​​ទគ្គ​​កម្ម​ដោយ​រក​ចំនូល​បាន​ប្រមាណ​៧.៤៤​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ថ្ងៃ​ដំបូង គឺ​ច្រើន​ជាង​ឯត​​​ទគ្គ​​កម្ម​​ចាស់​​ជិត​១.៨​លាន​ដុល្លារ​អាមេរិក​(Lord Of The Rings: Return Of The King)។
ក្រៅ​ពី​នេះ​រឿង​នេះ​ក៏​បាន​បំបែក​ឯត​​ទគ្គ​​កម្ម​​នៅ​តាម​ប្រទេស​ជា​ច្រើន​ទៀត​ដូច​ជា​នូវែល​ហ្សេ​ឡង់ អ៊ី​តា​លី ស៊ុយ​អ៊ែត ន័រ​វែស ដា​ណឺ​ម៉ាក ហូ​ឡង់ និង​ហ្វាំង​ឡង់។

បំបែក​ឯត​​ទគ្គ​​កម្ម​​នៅ​អាមេរិក​ខាង​ជើង ខ្សែ​ភាព​យន្ត​ដែល​ចាប់​បញ្ចាំង​នៅ​ពាក់​កណ្តាល​អា​ធ្រាត្រ៖
សំបុត្រ​កុន​ដែល​មាន​តំលៃ​ប្រមាណ​៣២​លាន​ដុល្លារ​អាមេរិក​ត្រូវ​បាន​លក់​អស់​នៅ​ឯ​អាមេរិក​ខាង​ជើង ហើយ​សំរាប់​ការ​បញ្ចាំង​រឿង​នេះ​នៅ​អាមេរិក​ខាង​ជើង​នា​ពេល​ពាក់​កណ្តាល់​អា​ធ្រាត្រ​នៅ​ថ្ងៃ​ទី​១៥​កក្កដា រឿង​នេះ​អាច​រក​ចំនូល​បាន​រហូត​ដល់​៤៣.៥​លាន​ដុល្លារ​អាមេរិក​ច្រើន​ជាង​ឯត​​ទគ្គ​​កម្ម​​ចាស់​ដោយ​រឿង The Twilight Saga: Eclipse (៣០​លាន​ដុល្លារ​អាមេរិក)។​គេ​សង្ឃឹម​ថា​រហូត​ដល់​ថ្ងៃ​ពាក់​កណ្តាល​អាធ្រាត្រ​ថ្ងៃ​ថ្ងៃ​១៥​កក្កដា​នេះ​គេ​នឹង​អាច​រក​ចំនូល​បាន​បន្ថែម​ប្រមាណ​៤០​លាន​ដុល្លារ​អាមេរិក​ហើយ​ពេល​នេះ​រឿង​នេះ​នឹង​បំបែក​ឯត​​ទគ្គ​​កម្ម​​របស់​រឿង The Twilight Saga: New Moon ដែល​កាល​នោះ​រឿង​នេះ​អាច​រក​ចំនូល​បាន​៧២.៧​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ថ្ងៃ​ដំបូង​ដែល​ចាប់​បញ្ចាំង។​ក្នុង​រយៈ​ពេល​ចុង​សប្តាហ៍​បី​ថ្ងៃ​នេះ​គេ​​រំពឹង​ថា​វា​នឹង​បំបែក​ឯត​​​ទគ្គ​​កម្ម​​ ខ្សែ​ភាព​យន្ត​ដែល​រក​ចំនូល​បាន​ច្រើន​ជាង​គេ​ក្នុង​ពេល​ចុង​សប្តាហ៍។​ឯត​​ទគ្គ​​កម្ម​​ចាស់​គឺ​១៥៨.៤​លាន​ដុល្លារ​អាមេរិក​ដោយ​រឿង The Dark Knight នា​ឆ្នាំ​២០០៨។

រហូត​មក​ដល់​ពេល​នេះ​រឿង​នេះ​រក​ចំនូល​សរុប​​បាន​ប្រមាណ​ជា​១២៦​លាន​ដុល្លារ​អាមេរិក​ហើយ​(ចំ​នូល​ក្នុង​ស្រុក​៤៣.៥​លាន​ដុល្លារ​អាមេរិក​+​ចំនូល​ក្រៅ​ស្រុក​៨២.៥​លាន​ដុល្លារ​អាមេរិក)។

Update​ (Jul 17, 00:30​ in JP)​: ក្នុង​មួយ​ថ្ងៃ​សុក្រ​ទី​១៥​កក្កដា​នេះ​ចំនូល​ក្នុង​ស្រុក​(នៅ​អាមេរិក​ខាង​ជើង)​សរុប​គឺ​៩២.១​លាន​ដុល្លារ​អាមេរិក យក​ឈ្នះ​លើ​ The Twilight Saga: New Moon ដែល​​កាល​​នោះ​​រឿង​​នេះ​​អាច​​រក​​ចំនូល​​បាន​ត្រឹម​​៧២.៧​លាន​ដុល្លារ​អាមេរិក​​ប៉ុណ្ណោះ។

រហូត​មក​ដល់​ពេល​នេះ​រឿង​នេះ​រក​ចំនូល​​សរុប​បាន​ប្រមាណ​ជា​​២៤៩.៦​លាន​ដុល្លារ​អាមេរិក​ហើយ​(ចំ​នូល​ក្នុង​ស្រុក​​៩២.១​​លាន​ដុល្លារ​អាមេរិក​+​ចំនូល​ក្រៅ​ស្រុក​​១៥៧.៥​​លាន​ដុល្លារ​អាមេរិក)។​បច្ចុប្បន្ន​នេះ​រឿង​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ចំនាត់​ថ្នាក់​ទី​១០​ក្នុង​ចំនោម​រឿង​ដែល​រក​ចំនូល​បាន​ច្រើន​បំផុត​ក្នុង​ឆ្នាំ​២០១១​និង​ទី​៣២៨​ក្នុង​ចំនោម​រឿង​ដែល​រក​ចំនូល​បាន​ច្រើន​គ្រប់​ពេល​​ណា​ណា​ទាំង​អស់។

Update​ (Jul 19, 18:30​ in JP)​: ក្នុង​​រយៈ​ពេល​ចុង​សប្តាហ៍​បី​ថ្ងៃ​នេះ​​ចំនូល​​ក្នុង​ស្រុក​(នៅ​អាមេរិក​ខាង​ជើង)​សរុប​គឺ​​​ជិត​១៦៩.២​​​លាន​ដុល្លារ​អាមេរិក យក​ឈ្នះ​លើ​ Dark Knight ដែល​​កាល​​នោះ​​រឿង​​នេះ​​អាច​​រក​​ចំនូល​​បាន​ត្រឹម​​​១៥៨.៤​​លាន​ដុល្លារ​អាមេរិក​​ប៉ុណ្ណោះ។

ក្នុង​​រយៈ​ពេល​ចុង​សប្តាហ៍​បី​ថ្ងៃ​នេះ​​ចំនូល​​​ក្រៅ​ស្រុក​​សរុប​គឺ​​​៣១២.៣​​លាន​ដុល្លារ​អាមេរិក យក​ឈ្នះ​លើ​ Pirates of the Caribbean: On Stranger Tides ដែល​​កាល​​នោះ​​រឿង​​នេះ​​អាច​​រក​​ចំនូល​​បាន​ត្រឹម​​​​​២៦០.៤​​​លាន​ដុល្លារ​អាមេរិក​​ប៉ុណ្ណោះ។

ក្នុង​​រយៈ​ពេល​ចុង​សប្តាហ៍​បី​ថ្ងៃ​នេះ​​ចំនូល​​​​សរុប​ទាំង​​ក្នុង​ស្រុក​ទាំង​ក្រៅ​ស្រុក​​សរុប​គឺ​​​​៤៧៥.៥៥​លាន​ដុល្លារ​អាមេរិក យក​ឈ្នះ​លើ​ Harry Potter and the Half-Blood Prince ដែល​​កាល​​នោះ​​រឿង​​នេះ​​អាច​​រក​​ចំនូល​​បាន​ត្រឹម​៣៩៤​លាន​ដុល្លារ​អាមេរិក​​ប៉ុណ្ណោះ។

រហូត​មក​ដល់​ពេល​នេះ​រឿង​នេះ​រក​ចំនូល​​សរុប​បាន​ប្រមាណ​​ជិត​​​​៤៨១.៥​​​លាន​ដុល្លារ​អាមេរិក​ហើយ​(ចំ​នូល​ក្នុង​ស្រុក​ជិត​​​​១៦៩.២​​លាន​ដុល្លារ​អាមេរិក​+​ចំនូល​ក្រៅ​ស្រុក​​​៣១២.៣លាន​ដុល្លារ​អាមេរិក)។​បច្ចុប្បន្ន​នេះ​រឿង​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ចំនាត់​ថ្នាក់​ទី​​៦​ក្នុង​ចំនោម​រឿង​ដែល​រក​ចំនូល​បាន​ច្រើន​បំផុត​ក្នុង​ឆ្នាំ​២០១១​និង​ទី​​៩៥​​ក្នុង​ចំនោម​រឿង​ដែល​រក​ចំនូល​បាន​ច្រើន​គ្រប់​ពេល​​ណា​ណា​ទាំង​អស់។

Update​ (Jul 20, 23:00​ in JP)​: នៅ​ថ្ងៃ​ចន្ទ​ដែល​ជា​ថ្ងៃ​ទី​៤​នេះ នៅ​អាមេរិក​ខាង​ជើង រឿង​នេះ​រក​បាន​ចំនូល​បន្ថែម​ចំនួន​១៨​លាន​ដុល្លារ​អាមេរិក ធើ្វ​អោយ​រឿង​នេះ​បំបែក​​ឯត​​ទគ្គ​​កម្ម​​មួយ​​ថ្មី​ទៀត​គឺ​រឿង​ដែល​រក​បាន​ចំនូល​ច្រើន​បំផុត​ក្នុង​រយៈ​ពេល​៤​ថ្ងៃ​(១៨៧.២​លាន​ដុល្លារ​អាមេរិក)។​ឯត​​​ទគ្គ​​កម្ម​​ចាស់​គឺ​១៨២.៩​លាន​ដុល្លារ​អាមេរិក​ដោយ​រឿង​ The Dark Knight ។

បូក​រួម​ទាំង​ចំនូល​ក្រៅ​ស្រុក​៣៥៥​លាន​ដែល​រឿង​នេះ​រក​បាន​គិត​ត្រឹម​ថ្ងៃ​ចន្ទ ចំនូល​សរុប​នេះ​រឿង​នេះ​គឺ​ប្រមាណ​ជា​៥៤២.២​លាន​ដុល្លារ​អាមេរិក គឺ​ជា​អ្វី​ដែល​មិន​ធ្លាប់​មាន​​ទាល់​តែ​សោះ​នៅ​​ក្នុង​វិស័យ​ខ្សែ​ភាព​យន្ត​ដែល​ត្រឹម​តែ​រយៈ​ពេល​៦​ថ្ងៃ​ប៉ុណ្ណោះ​ អាច​រក​ចំនូល​បាន​រហូត​ដល់​ជាង​៥០០​លាន​ដុល្លារ​អាមេរិក។​​បច្ចុប្បន្ន​នេះ​រឿង​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ចំនាត់​ថ្នាក់​ទី​​៦​​ដដែល​ក្នុង​ចំនោម​រឿង​ដែល​រក​ចំនូល​បាន​ច្រើន​បំផុត​ក្នុង​ឆ្នាំ​២០១១​និង​ទី​​៧៦​​​ក្នុង​ចំនោម​រឿង​ដែល​រក​ចំនូល​បាន​ច្រើន​គ្រប់​ពេល​​ណា​ណា​ទាំង​អស់។

Update​ (Jul 23, 23:00​ in JP)​: នៅ​ថ្ងៃ​អង្គារ​ដែល​ជា​ថ្ងៃ​ទី​៥​រឿង​នេះ​រក​បាន​ចំនូល​ក្នុង​ស្រុក​បន្ថែម​បាន​១៥.៤​លាន​ដុល្លារ​អាមេរិក ធ្វើ​អោយ​រឿង​នេះ​ធ្លាក់​មក​ចំនាត់​ថ្នាក់​លេខ​២​(២០២.៦​លាន​ដុល្លារ​អាមេរិក) រឿង​ដែល​រក​ចំនូល​បាន​ច្រើន​ជាង​គេ​ក្នុង​រយៈ​ពេល​៥​ថ្ងៃ​ដោយ​ចាញ់​រឿង The Dark Knight (២០៣.៨​លាន​ដុល្លារ​​អាមេរិក)។

ចំនែក​ចំនូល​ក្រៅ​ស្រុក​វិញ​រឿង​នេះ​រក​បាន​៣៤​លាន​ដុល្លារ​អាមេរិក សរុប​ទាំង​អស់​ចំនូល​សរុប​គឺ​៥៩២.៦​លាន​ដុល្លារ​អាមេរិក​(ក្នុង​ស្រុក​២០២.៦ ក្រៅ​ស្រុក​៣៩០) ធ្វើ​អោយ​រឿង​នេះ​ឡើង​មក​កាន់​ចំនាត់​ថ្នាក់​លេខ​៤​ក្នុង​តារាង​រឿង​ដែល​រក​ចំនូល​បាន​ច្រើន​បំផុត​ក្នុង​ឆ្នាំ​២០១១​ដោយ​យក​ឈ្នះ​លើ​រឿង The Hangover Part II និង​រឿង Kung Fu Panda 2។​ចំនែក​ចំនាត់​ថ្នាក់​​រឿង​​ដែល​​រក​​ចំនូល​​បាន​​ច្រើន​ជាង​គេ​​គ្រប់​​ពេល​​​ណា​ណា​ទាំង​អស់​គឺ​ឡើង​មក​កាន់​លេខ​៦២​ហើយ។

ចំនែក​នៅ​ថ្ងៃ​ពុធ​ដែល​ជា​ថ្ងៃ​ទី​៦​វិញ​រឿង​នេះ​រក​បាន​ចំនូល​ក្នុង​ស្រុក​បន្ថែម​បាន​១២.៣​លាន​ដុល្លារ​អាមេរិក ធ្វើ​អោយ​រឿង​នេះ​ធ្លាក់​មួយ​កំរិត​ទៀត​គឺ​មក​កាន់​ចំនាត់​ថ្នាក់​លេខ​៣​(២១៤.៨៨​លាន​ដុល្លារ​អាមេរិក) រឿង​ដែល​រក​ចំនូល​បាន​ច្រើន​ជាង​គេ​ក្នុង​រយៈ​ពេល​៦​ថ្ងៃ​ដោយ​ចាញ់​រឿង The Dark Knight (២២២.១​លាន​ដុល្លារ​អាមេរិក) និង​រឿង Transformers: Revenge of the Fallen (២១៤.៩៣​លាន​ដុល្លារ​អាមេរិក)។

ចំនែក​ចំនូល​ក្រៅ​ស្រុក​វិញ​រឿង​នេះ​រក​បាន​៣៥.២​លាន​ដុល្លារ​អាមេរិក សរុប​ទាំង​អស់​ចំនូល​សរុប​គឺ​៦៤០.២​លាន​ដុល្លារ​អាមេរិក​(ក្នុង​ស្រុក​២១៤.៩ ក្រៅ​ស្រុក​៤២៥.៣) ធ្វើ​អោយ​រឿង​នេះ​ឡើង​មក​កាន់​ចំនាត់​ថ្នាក់​លេខ​៣​ក្នុង​តារាង​រឿង​ដែល​រក​ចំនូល​បាន​ច្រើន​បំផុត​ក្នុង​ឆ្នាំ​២០១១​ដោយ​យក​ឈ្នះ​លើ​រឿង Fast Five។​ចំនែក​ចំនាត់​ថ្នាក់​​រឿង​​ដែល​​រក​ចំនូល​បាន​ច្រើនជាងគេ​គ្រប់​​ពេល​​​ណា​ណា​ទាំង​អស់​គឺ​ឡើង​មក​កាន់​លេខ​៥៩​ហើយ។​រឿង​នេះ​គឺ​ជា​រឿង​ដែល​រក​ចំនូល​បាន​លើស​ពី​៦០០​លាន​យ៉ាង​លឿន​គឺ​ត្រឹម​តែ​រយៈ​ពេល​៨​ថ្ងៃ បើ​ធៀប​នឹង​ឯត​​​ទគ្គ​​កម្ម​​​ចាស់​រឿង Transformers: Dark of the Moon គឺ​ចំនាយ​ពេល​រហូត​ដល់​១១​ថ្ងៃ​ឯ​​ណោះ​ ទើប​អាច​រក​ចំនូល​បាន​លើស​ពី​៦០០​លាន​ដុល្លារ​អាមេរិក។

ចំនែក​នៅ​ថ្ងៃ​ព្រហ​ស្បតិ៍​ដែល​ជា​ថ្ងៃ​ទី​៧​គំរប់​មួយ​សប្តាហ៍ ចំនូល​ក្នុង​ស្រុក​បន្ថែម​គឺ​១១.២​លាន​ដុល្លារ​អាមេរិក​គឺ​ស្ថិត​នៅ​ចំនាត់​ថ្នាក់​លេខ​៣​ដដែល​(២២៦.១​លាន​ដុល្លារ​អាមេរិក)។​ចំនូល​ក្រៅ​ស្រុក​បន្ថែម​គឺ​២៧.៤​លាន​ដុល្លារ​អាមេរិក​(សរុប​៤៥២.៧​លាន​ដុល្លារ​អាមេរិក)។​សរុប​ចំនូល​ទាំង​អស់​គឺ​បាន​៦៧៨.៨​លាន​ដុល្លារ​អាមេរិក គឺ​ស្ថិត​នៅ​ក្នុង​ចំនាត់​ថ្នាក់​លេខ​៣​ដដែល​ក្នុង​តារាង​រឿង​ដែល​រក​ចំនូល​បាន​ច្រើន​បំផុត​ក្នុង​ឆ្នាំ​២០១១ និង​ឡើង​មក​កាន់​ចំនាត់​ថា្នក់​លេខ​៤៦​​រឿង​​ដែល​​រក​ចំនូល​បាន​ច្រើន​ជាង​គេ​​គ្រប់​​ពេល​​​ណា​​ណា​ទាំង​​អស់។





ថ្ងៃ​ចាប់​បញ្ចាំង​ខ្សែ​ភាព​យន្ត Harry Potter and the Deathly Hallows – Part 2 តាម​ប្រទេស​​នានា​លើ​​ពិភពលោក

13 07 2011


គុយវែត (Kuwait) : ថ្ងៃទី១២កក្កដា២០១១
អូស្រ្តាលី (Australia)​: ថ្ងៃទី១៣កក្កដា២០១១
អាហ្ស៊ែបៃហ្សង់ (Azerbaijan) :​ ថ្ងៃទី១៣កក្កដា២០១១
ប៊ែលហ្ស៊ីក (Belgium) : ថ្ងៃទី១៣កក្កដា២០១១
បូស្នីអេហ្ស៊ែកូវីន (Bosnia and Herzegovina) : ថ្ងៃទី១៣កក្កដា២០១១
ដាណឺម៉ាក (Denmark) : ថ្ងៃទី១៣កក្កដា២០១១
អេហ្ស៊ីប (Egypt) : ថ្ងៃទី១៣កក្កដា២០១១
ហ្វាំងឡង់ (Finland) : ថ្ងៃទី១៣កក្កដា២០១១
បារាំង (France) : ថ្ងៃទី១៣កក្កដា២០១១
អាឡឺម៉ង់ (Germany) : ថ្ងៃទី១៣កក្កដា២០១១
អ៊ីសឡង់ (Iceland) : ថ្ងៃទី១៣កក្កដា២០១១
អ៊ីស្រាអែល (Israel) : ថ្ងៃទី១៣កក្កដា២០១១
អ៊ីតាលី (Italy) : ថ្ងៃទី១៣កក្កដា២០១១
ហូឡង់ (Netherlands) : ថ្ងៃទី១៣កក្កដា២០១១
ន័រវ៉េស (Norway) : ថ្ងៃទី១៣កក្កដា២០១១
រុស្ស៊ី (Russia) : ថ្ងៃទី១៣កក្កដា២០១១
ស៊ែប៊ី (Serbia) : ថ្ងៃទី១៣កក្កដា២០១១
ស៊ុយអ៊ែត (Sweden) : ថ្ងៃទី១៣កក្កដា២០១១
ទួរគី (Turkey) : ថ្ងៃទី១៣កក្កដា២០១១
អាហ្សង់ទីន (Argentina) : ថ្ងៃទី១៤កក្កដា២០១១
ក្រូអាត (Croatia) : ថ្ងៃទី១៤កក្កដា២០១១
សាធារណរដ្ឋឆេក (Czech Republic) : ថ្ងៃទី១៤កក្កដា២០១១
ហ្សកហ្ស៊ី (Georgia) : ថ្ងៃទី១៤កក្កដា២០១១
ក្រិក (Greece) : ថ្ងៃទី១៤កក្កដា២០១១
ហុងកុង (Hong Kong) : ថ្ងៃទី១៤កក្កដា២០១១
ម៉ាឡេស៊ី (Malaysia) : ថ្ងៃទី១៤កក្កដា២០១១
នូវែលហ្សេឡង់ (New Zealand) : ថ្ងៃទី១៤កក្កដា២០១១
ពេរូ (Peru) : ថ្ងៃទី១៤កក្កដា២០១១
ភីលីពីន (Philippines) : ថ្ងៃទី១៤កក្កដា២០១១
ព័រទុយហ្កាល់ (Portugal) : ថ្ងៃទី១៤កក្កដា២០១១
ពែកតូរីកូ (Puerto Rico) : ថ្ងៃទី១៤កក្កដា២០១១
សិង្ហបុរី (Singapore) : ថ្ងៃទី១៤កក្កដា២០១១
ស្លូវ៉ានី (Slovenia) : ថ្ងៃទី១៤កក្កដា២០១១
កូរ៉េខាងត្បូង (South Korea) : ថ្ងៃទី១៤កក្កដា២០១១
តៃវ៉ាន់ (Taiwan)​​ : ថ្ងៃទី១៤កក្កដា២០១១
ថៃ (Thailand) : ថ្ងៃទី១៤កក្កដា២០១១
អាមេនី (Armenia) : ថ្ងៃទី១៤កក្កដា២០១១
ប្រេស៊ីល (Brazil) : ថ្ងៃទី១៥កក្កដា២០១១
ប៊ុលហ្ការី (Bulgaria) : ថ្ងៃទី១៥កក្កដា២០១១
កាណាដា (Canada) : ថ្ងៃទី១៥កក្កដា២០១១
កូឡុំប៊ី (Colombia) : ថ្ងៃទី១៥កក្កដា២០១១
អេសតូនី (Estonia) : ថ្ងៃទី១៥កក្កដា២០១១
ហុងគ្រី (Hungary) : ថ្ងៃទី១៥កក្កដា២០១១
ឥណ្ឌា (India) : ថ្ងៃទី១៥កក្កដា២០១១
អៀកឡង់ (Ireland) : ថ្ងៃទី១៥កក្កដា២០១១
ជប៉ុន (Japan) : ថ្ងៃទី១៥កក្កដា២០១១
លីទួនី (Lithuania)​​ : ថ្ងៃទី១៥កក្កដា២០១១
ប៉ារ៉ាហ្កាយ (Paraguay) : ថ្ងៃទី១៥កក្កដា២០១១
ប៉ូឡូញ (Poland) : ថ្ងៃទី១៥កក្កដា២០១១
រ៉ូម៉ានី (Romania) : ថ្ងៃទី១៥កក្កដា២០១១
អេស្ប៉ាញ (Spain) : ថ្ងៃទី១៥កក្កដា២០១១
អង់គ្លេស (United Kingdom) : ថ្ងៃទី១៥កក្កដា២០១១
អាមេរិក (USA) : ថ្ងៃទី១៥កក្កដា២០១១
អ៊ុយរ៉ាហ្កាយ (Uruguay) : ថ្ងៃទី១៥កក្កដា២០១១
វេណេហ្ស៊ុយអេឡា (Venezuela) : ថ្ងៃទី១៥កក្កដា២០១១
អ៊ីរ៉ង់​ (Iran) : ថ្ងៃទី១៧កក្កដា២០១១
ចិន (China) : ថ្ងៃទី៤សីហា២០១១
ហ្ស៊ីមបាវ៉េ (Zimbabwe) : ថ្ងៃទី១មីនា២០១២

Trailer:








តាមដាន

Get every new post delivered to your Inbox.

Join 36 other followers