Love Story (Amuro Namie)

28 02 2015

Love Story គឺ​ជា​បទ​ចំរៀង​មួយ​នៅ​ក្នុង​រឿង​ភាគ​ជប៉ុន The reason I can’t find love​ (私が恋愛できない理由) ដែល​បញ្ចាំង​នៅ​ក្នុង​ឆ្នាំ​២០១១។​ បទ​នេះ​ត្រូវ​បាន​ច្រៀង​ដោយ អាមឹរ៉ុ ណាមីអិ (Amuro Namie)។  អាមឹរ៉ុ ណាមិអិ គឺ​ជា​អ្នក​ចំរៀង​J-Pop​ដ៏​ល្បី​ល្បាញ​មួយ​រូប​មក​​ពី​កោះ​អូគីណាវ៉ា។ អាមឹរ៉ុ ណាមិអិ ត្រូវ​បាន​គេ​ប្រសិទ្ធិ​នាម​ថា​ជា “Teen Queen” “Queen of J-Pop” ឬ “Japanese Madonna”។

Love Story ដោយ អាមឹរ៉ុ ណាមីអិ

Love Story នៅក្នុងរឿងThe reason I can’t find love

អាមឹរ៉ុ ណាមីអិ នៅក្នុងឆ្នាំ២០០៥ (២៨ឆ្នាំ)
Namie_Amuro





ឡូស៊ិក៖ លេខប៉ុន្មាន?

3 02 2015

សំនួរ៖ តើលេខប៉ុន្មានដែលជំនួសសញ្ញាសួរក្នុងលំដាប់ខាងក្រោម?

លេខប៉ុន្មាន





ឡូស៊ិក៖ M<V<?<M<J

7 12 2014

តើ​អក្សរ​អ្វី​ដែល​ជំនួស​អោយ​សញ្ញា​?​នៅ​ក្នុង​លក្ខ​ខណ្ឌ​ខាង​ក្រោម៖

MVMJ





ឡូស៊ិក៖ ការរត់ប្រណាំង

30 11 2014

នៅ​ក្រោយ​ការ​រត់​ប្រណាំង​មួយ​ដែល​មាន​អ្នក​ចូល​រួម​ចំនួន​៤​នាក់​គឺ​A B CនិងD ម្នាក់​ៗ​បាន​និយាយ​ដូច​ខាង​ក្រោម៖
A៖ ខ្ញុំ​រត់​បាន​លេខ​៤ ចំណែក B បាន​លេខ​៣។
B៖ ខ្ញុំ​រត់​បាន​លេខ​៣ ចំណែក C បាន​លេខ​១។
C៖ ខ្ញុំ​រត់​បាន​លេខ​២ ចំណែក D បាន​លេខ​៣។
D៖ ខ្ញុំ​រត់​បាន​លេខ​៣ ចំណែក A បាន​លេខ​១។

គេ​ដឹង​ថា​នៅ​ក្នុង​សំដី​របស់​មនុស្ស​ម្នាក់​ៗ ពិត​​ពាក់​កណ្តាល​និង​កុហក​ពាក់​កណ្តាល។

សំនួរ៖ តើ​ក្នុង​ចំលើយ​ខាង​ក្រោម ចំលើយ​មួយ​ណា​ដែល​ផ្ទៀង​ធ្ទាត់​សម្មតិកម្ម​ខាង​លើ។
ក. Aរត់បានលេខ១។
ខ. Bរត់បានលេខ៤។
គ. Cរត់ឈ្នះA។
ឃ. Dរត់ឈ្នះA។
ង. Bរត់ឈ្នះD។





យឺបារី៖ ពី​១២​ម៉ឺន​មក​ត្រឹម​១​ម៉ឺន​នាក់​​ក្នុង​រយៈពេល​៥០​ឆ្នាំ

17 10 2014

យឺបារី​(Yūbari)​ជា​ក្រុង​មួយ​ស្ថិត​នៅ​កោះ​​ហុកកៃដូ ភាគ​ខាង​ជើង​ប្រទេស​ជប៉ុន។ តាម​ស្ថិតិ​នា​ថ្ងៃ​ទី​៣១​មីនា​ឆ្នាំ​២០១២ ក្រុង​យឺបារី​មាន​ប្រជាជន​សរុប​ចំនួន​១០៤៧១​នាក់។ នៅ​ឆ្នាំ​១៩៦០ ក្រុង​យឺបារី​ធ្លាប់​មាន​ប្រជាជន​រហូត​ដល់​ទៅ​១២០០០០​នាក់ ដែល​ជា​ពេល​ដែល​ក្រុង​យឺបារី​មាន​ចំនួន​ប្រជាជន​អតិបរា និង​ថយ​ចុះ​មក​ត្រឹម​២១០០០​នាក់​នៅ​ឆ្នាំ​១៩៩០។ ពោល​គឺ​ក្នុង​រយៈពេល​ប្រមាណ​តែ​៥០​ឆ្នាំ​ប៉ុណ្ណោះ​ ក្រុង​យឺបារី​បាន​ថយ​ចុះ​ចំនួន​ប្រជាជន​ប្រមាណ​ជា​៩០%​នៃ​ប្រជាជន​សរុប​របស់​ខ្លួន។

ក្រុង​យឺបារី​គឺ​​ជា​ក្រុង​​មួយ​ដែល​ល្បី​ដោយ​សារ​ផ្លែ​មិឡុង​(Yubari Melon)​ដ៏​ឆ្ងាញ់។ យឺបារី​ក៏​​គឺ​ជា​ក្រុង​ដែល​ចាស់​ជាង​គេ​បំផុត​នៅ​ប្រទេស​ជប៉ុន​ផង​ដែរ។ លើស​ពីនេះ​ទៅ​ទៀត​យឺបារី​គឺ​ប្រហែល​ជា​ក្រុង​តែ​មួយ​គត់​នៅ​លើ​ពិភពលោក​នេះ​ដែល​មាន​មេដ្យាន​ប្រជាជន​​ខ្ពស់​រហូត​ដល់​៥៧​ឆ្នាំ​(២០១០)។ នៅ​ឆ្នាំ​២០២០​ខាង​មុខ មេដ្យាន​ប្រជាជន​នឹង​កើន​ដល់​៦៥​ឆ្នាំ ហើយ​ពេល​នោះ ចំនួន​ប្រជាជន​ដែល​មាន​អាយុ​ច្រើន​ជាង​៨០​ឆ្នាំ​នឹង​ច្រើន​ជាង​ចំនួន​ប្រជាជន​​ដែល​មាន​អាយុ​ក្រោម​​៤០​​ឆ្នាំ។ សព្វ​ថ្ងៃ​ក្នុង​ចំនោម​ប្រជាជន​២០​នាក់ មាន​តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​មាន​អាយុ​ក្រោម​១៥​ឆ្នាំ។

yubari

ទីតាំងក្រុងយឺបារី

yubari melon

មិឡុងយឺបារី

yubari city1

ក្រុងយឺបារីដឺសែនស្ងាត់

yubari city2

យឺបារី ក្រុងដែលមានចំនួនមនុស្សចាស់ដ៏ច្រើន

yubari city3

យឺបារី ក្រុងដែលមានចំនួនក្មេងតិចតួច

អានផងដែរ៖
Yūbari, Hokkaido
Yubari, Japan: a city learns how to die





14.10.14: HB 2 ME, HB 2 My BLOG!

14 10 2014

120123_politico_cake_wuerker_605





My Feeling 03092014

3 09 2014

It is the worst failure of the year so far. But can’t help. Maybe I am not belong to that place








តាមដាន

Get every new post delivered to your Inbox.

Join 61 other followers

%d bloggers like this: