មិនឯកោទេ!

14 10 2009

កាល​ពី​មុន​ខ្ញុំ​តែង​តែ​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​រស់​នៅ​ឯ​កា​មិន​សូវ​មាន​មិត្ត​ភក្តិ​មិន​សូវ​មាន​អ្នក​រវី​រវល់​តែ​ថ្ងៃ​នេះទើប​ខ្ញុំ​ដឹង​ថា​មិន​មែន​ចឹង​ទេ។​ពិត​ជា​មាន​មិត្ត​ភក្តិ​ដែល​ខ្វល់​ខ្វាយ​មិន​ភ្លេច​ខ្ញុំ។នៅ​ថ្ងៃ​ខួប​កំនើត​របស់​ខ្ញុំ​បើ​ទោះ​ជា​មិន​បាន​ទទួល​អំនោយ​ពី​នរណា​ក៏​ដោយ​ក៏​មាន​មាន​មិត្ត​ភក្តិ
ប្រហែល​ដប់​ម្ភៃ​នាក់​ផ្ញើ​សារ​ជូន​ពរ​ដែរ។​ពិត​ជា​សប្បាយ​ចិត្ត​មែន!!!


សកម្មភាព

Information

11 responses

15 10 2009
រចនា

មនុស្ស​យើង​មិន​ឯកា​ទេ ប្រសិន​បើ​យើង​មិន​ជ្រើស​យក​ការ​រស់​នៅ​ជាមួយ​ភាព​ឯកា.. បង​ស្រី​ខ្ញុំ តែង​តែ​និយាយ​អ៊ីចឹង!

15 10 2009
smallrabbit2009

សួស្តីរចនា!ពិតមែនហើយ តាមពិតគឺមកពីមុនខ្ញុំចូលចិត្តរស់នៅម្នាក់ឯងពេក
ទើបបានជាអ៊ីចឹង…អរគុណច្រើនរចនា! អូហ៍មានរឿងមួយទៀត
មិននឹកស្មានថាបងស្រីរបស់រចនាគឺជាដងស្ទឹងពណ៌ស្វាយសោះ!

16 10 2009
រដ្ឋ

ទន្សាត​តូច​គឺ​ជា … មែន​ទេ?

16 10 2009
smallrabbit2009

ទន្សាយតូចជានរណា? អត់យល់ទេ?ទន្សាយតូចគឺជាទន្សាយតូចនឹងណា… បងរដ្ឋប្រហែលច្រលំហើយព្រោះខ្ញុំមិនធ្លាប់ស្គាល់បងពីមុនមកទេ!

17 10 2009
រដ្ឋ

អូខេ! ឲ្យ​តែ​ថា​មិន​ស្គាល់ នេះ​កូន​ទន្សាយ​តូច​និយាយ​ខ្លួន​ឯង​ទេ​ណា៎ បង​អត់​បាន​ថា​ទេ ។ ហេហេ បង​ថា​កូន​ទន្សាយ​តូច​គឺ… ហ្នឹង​ហើយ ។

17 10 2009
រចនា

បង​រដ្ឋ… ខ្ញុំ​ដឹង​ថា​បង​សំដៅ​លើ​នរណា… ហើយ​ខ្ញុំ​ចង់​ប្រាប់​បង​ថា​ខ្ញុំ​ក៏​គិត​អ៊ីចឹង​ដែរ!

17 10 2009
smallrabbit2009

អីគេនឹងបងរដ្ឋនិងរចនា…ខ្ញុំថាអ្នកទាំងពីរពិតជាច្រលំហើយ!

18 10 2009
សេរីបណ្ឌិត

ចុម ! គេ​នាំ​គ្នា​និយាយ​ពី​អី​ហ្នឹង ចង់​សំដៅ​លើ​នរណា ដូច​អត់​យល់​សោះ

18 10 2009
smallrabbit2009

ខ្ញុំក៏មិនយល់ដែរ…

20 10 2009
សេរីបណ្ឌិត

អេ៎ ! ដល់​ថ្នាក់​សាមី​ខ្លួន​អត់​យល់​ហើយ
កុំ​ធ្វើ​ពើ ឆ្លើយ​ឱ្យ​ផាំងៗ​ឆាប់ៗ​ទៅ ឱ្យ​ឆាប់​អស់​មន្ទិល

21 10 2009
smallrabbit2009

ចង់អោយឆ្លើយផាំងៗគឺថាខ្ញុំពិតជាមិនដែលស្គាល់បងរដ្ឋ និងរចនាពីមុនមកទេ។

ទំលាក់ មួយចំលើយតប ទៅ សេរីបណ្ឌិត បោះ​បង់​ការ​ឆ្លើយ​តប