ការបំពេញលេខក្នុងប្រអប់4*4

18 10 2009

លើក​នេះ​សូម​បន្ត​សំនួរ​ជា​មួយ​នឹង​ការ​បំពេញ​លេខ​ក្នុង​ប្រអប់​4*4:
ចូរ​ប្រើ​ប្រាស់​លេខ​ពី​1​ដល់​16​មក​បំពេញ​ក្នុង​ប្រអប់​ខាង​ក្រោម​ដើម្បី​ធ្វើ​យ៉ាង​ម៉េច​អោយ​ផល​បូក​គ្រប់​ជួរ​ដេក ជួរ​ឈរ និង​អង្កត់​ទ្រូង​ស្មើ​នឹង​34។​បញ្ជាក់៖ មួយ​លេខ​ប្រើ​បាន​តែ​ម្តង​គត់។

images


ទង្វើ

Information

14 responses

20 10 2009
សេរីបណ្ឌិត

លើក​មុន​ឆ្លើយ​ម្ដង​រួច​ហើយ, ប្រើ​កម្លាំង​ធាតុ​អស់​ច្រើន​ណាស់
លើក​នេះ​ទុក​ឱ្យ​គេ​ផ្សេង​ម្ដង ព្រោះ​ត្រូវ​សន្សំ​កម្លាំងធាតុ​ឡើង​វិញ
ទុក​ឱ្យលោក​បងរដ្ឋ មក​ចាត់​ការ​កូនទន្សាយតូច​​​ម្ដង​ចុះ

21 10 2009
smallrabbit2009

សាំងវ៉ិចមួយហើយមិនទាន់មានកំលាំងធាតុវិញទៀត ញ៉ាំច្រើនម៉េះប្រយ័ត្នធាត់! អូហ៍ហៅបងរដ្ឋមកចាត់​ការ​ទៀត???

21 10 2009
achharia

ខ្ញុំចាំឆ្លើយ អាប្រអប់ធំជាងនេះ 8*8 ដូចក្រឡាក្តារអុកតែម្តង😀

21 10 2009
nimol

ខ្ជិល​គិត​ណាស់ តែ​ចម្លើយ​នៅ​ទីនេះ🙂

http://www.markfarrar.co.uk/msq4x401.htm

21 10 2009
smallrabbit2009

អរគុណច្រើនបងនិមល!
អីចឹងពេលនេះមានតែដល់វគ្គachhariaឆ្លើយអាក្រឡាក្តារអុក8*8ម្តង😀

22 10 2009
achharia

ដើម្បីកុំអោយចេះតែដេញៗទៅក្រឡាច្រើនឡើងៗប្រាប់ម្ដងអោយដល់ 20*20
តែម្តង ហើយបើចង់ដឹងដល់ក្រឡាទី n*n ចាំខ្ញុំបង្ហាញក្បួនគ្រូតាខ្ញុំក៏បាន😀 ៖

http://mathforum.org/te/exchange/hosted/suzuki/MagicSquare.byTAMORI.html

22 10 2009
សេរីបណ្ឌិត

អូ៎ ! ដល់​កហើយ, គេ​បើក​ក្បួន​មក​សុទ្ធ​តែ​សាហាវៗ
កូនទន្សាយតូច​អើយ ប្ដូរ​ក្បួន​វិញ​ទៅ កុំ​ឱ្យ​ខ្មាស់​គេ​ទាន់…

22 10 2009
smallrabbit2009

មិនទាន់ខ្មាសគេទេ នៅមានអាក្បាច់គុនចុងក្រោយប្រចាំត្រកូលទៀត!
គឺដកខ្លួនចេញពីពិភពគុន!និយាយលេងទេឥលូវគឺសូមអោយachharia ប្រាប់ពីក្បួនគ្រូតា n*n ទៅចុះដើម្បីអោយអ្នកគ្រប់គ្នាបានដឹង!

23 10 2009
achharia

.
ត្រូវហើយ កូនទន្សាយ ដ៏សែនឆ្លាតអើយ ! កុំអាលរត់ទៅណា ។
ឆ្លាតត្រង់ បើឆ្លើយត្រូវហើយនោះ រង្វាន់ត្រូវបានគឺសំណួរមួយទៀត !
ប្រាប់អោយឃើញដល់ទី20*20 ហើយអត់មានរង្វាន់ទេ សួររកអាទី n*n
ទៀត ។ ម្តងនេះខ្ញុំឈប់ចង់បានរង្វាន់ហើយណា៎ គឺមិនទទួលសំណួរ
ទៀតទេប្រាប់មុនអោយហើយ ។ ទៅមើលក្បួនគ្រូតាខ្លូនអែងទៅ៖

http://www.mathpages.com/home/kmath295.htm😀

.

23 10 2009
smallrabbit2009

ម៉េចឆាប់ខឹងម៉េះ!ខ្ញុំគ្រោងថាចាំអោយរង្វាន់អាធំចុងក្រោយតែម្តងនឹងណា!
ខ្ញុំបានមើលវេបសាយដែលachhariaផ្ញើមករួចហើយ តែវាមិនមែនជាចំលើយ
ដែលខ្ញុំចង់បាននោះទេ។វាគឺជាវិធីដើម្បីរកអោយដឹងថាក្នុងការេ n*n មានចំនួន
ប៉ុន្មានចំលើយដែលយើងអាចរកមកបំពេញបាន។អ្វីដែលខ្ញុំចង់បានគឺវិធីបំពេញ។
វិធីបំពេញទាំងបីរបៀប(សំរាប់ក្រលា2n+1, 4n និង4n+2)ដែលងាយស្រួលចាំនោះគឺ
http://mathworld.wolfram.com/MagicSquare.html
អូហ៍!ប៊ិះភ្លេចរង្វាន់។រង្វាន់ធំសំរាប់ achharia អីចឹងត្រូវមានច្រើនពេញចិត្តមួយណាយក មួយនុងចុះបើមិនពេញចិត្តខ្ញុំរកអោយថែម តែថែមបានតែម្តងទេណា!😀




23 10 2009
achharia

ហេសហេ៎! រអ៊ូលេងៗសោះ បានរង្វាន់ខ្លះៗដែរ ។ អរគុណ កូនទន្សាយ !
ខ្ញុំមកមិនដៃទទេទេ យកក្បួនបត់អាវយឺតមកផ្ញើមួយដែរ ៖

23 10 2009
smallrabbit2009

ក្បួននេះឡូយវ៉ស់គេ! រាល់ដងអោយតែបត់ខោអាវទៅណាមកណា ពិបាកដល់ហើយ….អរគុណ!

23 10 2009
សេរីបណ្ឌិត

អាង​តែ Internet គេ​លឿន, គេ​យក​ Video មក​ចែក​គ្នា, ហើយ​ខ្ញុំ​នេះ​ Internet យឺត​ជាង​អណ្ដើក​ផង
អញ្ចឹង​គឹ​មាន​តែ​អង្គុយ​ធ្វើ​មាត់​ស្ញេញ, ចាំ​គេ​យក​​សាំងវិច​មក​ឱ្យ​ទៀត

24 10 2009
smallrabbit2009

ចាំខួបកំនើតឆ្នាំក្រោយទៅ ខ្ញុំនឹងទិញសាំងវិចអាធំអោយតែម្តង!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: