រូបភាពបន្លំភ្នែក

21 10 2009

ប្រសិនបើអ្នកសំលឹងមើលទៅលើកងរឺរង្វង់ណាមួយ អ្នក​នឹង​មាន​អារម្មណ៍​ថា​កង​រឺ​រង្វង់​ដ៏ទៃ​ទៀត​កំពុង​មាន​ចលនា​តែ​តាម​ពិត​វា​គ្មាន​ចលនា​ទេ។​ចូរ​សាក​ល្បង​មើល​ជា​មួយ​គ្នា!

moving-background-800x600

moving-spiral-illusion-500
អ្នកអាចមើលរូបភាពប្លែកៗផ្សេងៗទៀតតាមរយៈ
http://www.coolopticalillusions.com/
http://www.psy.ritsumei.ac.jp/~akitaoka/3Dforum2006.html


ទង្វើ

Information

34 responses

22 10 2009
lysli

ខ្ញុំ​ធ្លាប់​ឃើញ​រូបភាព​​បន្លំភ្នែក​នេះ អា​ហ្នឹង​ធ្វើ​ឲ្យ​ឈឺភ្នែក​o_O

22 10 2009
Ysb

Of course! I hurt my eues also!

See me at http://www.thecambodia.blogspot.com

22 10 2009
មុន្នីរតនាតារា

ខ្លួនជាកូនទន្សាយសោះ បែរជាមកបោកប្រាស់គេចឹងកើត។ ពួកទន្សាយតែងតែបោកគេចឹងរី?

22 10 2009
smallrabbit2009

សួស្តីមុន្នីរតនាតារា! មានបោកណា ប្រាប់មុនហើយតើថាវាជារូបភាពបន្លំភ្នែក

22 10 2009
cambomaths

អញ្ចឹង​បានគេថាកុំទុក​ចិត្ត​លើ​អ្វី​ដែល​អ្នក​មើ​ល​ឃើញ សូម​សង្កេត​ពីវា!

23 10 2009
smallrabbit2009

ពិតមែនហើយcambomathsពេលខ្លះឃើញអ្វីនឹងភ្នែកហើយក៏នៅតែខុស!

22 10 2009
សុភាព

ថ្ងៃនេះ ខ្ញុំអត់ទៅរៀនទេ ប្រាប់ម៉ាក់ជូនខ្ញុំ ទៅពេទ្យមើលភ្នែកសិន ព្រោះតែខ្ញុំ មើលរូបបន្លំភ្នែក របស់បងកូនទន្សាយក្បាលខូច ហ្នឹងណា៎។ បងឯង ត្រូវតែដាក់រូបអីផ្សេង ដូចប្លកបងរតណាតារា ដើម្បីកែភ្នែកខ្ញុំ ដូចដើមវិញរៅ ។

22 10 2009
smallrabbit2009

ពិតមែនរឺ? បើចឹង ដើម្បីលុបលាងទោស ខ្ញុំនាំសុភាពទៅមើលរូបភាពស្អាតវិញ! តុះទៅ:
http://www.flowerspictures.org/
http://www.mikeleejohnson.com/FunnyPic.html
http://www.prelovac.com/vladimir/beautiful-nature-pictures

22 10 2009
វិចិត្រ

តើ​យើង​អាច​ពន្យល់​ថា​មក​ពី​ហេតុអ្វី​បាន​ទេ?

23 10 2009
smallrabbit2009

សួស្តីលោកគ្រូវិចិត្រ! សំនួរនេះដូចជាពិបាកបន្តិចតែខ្ញុំនឹងព្យាយាមឆ្លើយសំនួរនេះ!

22 10 2009
សេរីបណ្ឌិត

រូប​អញ្ចឹង​ខ្ញុំ​ឃើញ​ឡើង​ធុញ​ហើយ
ជា​ពិសេស​កាល​ពី​ខ្ញុំ​រៀន​ចិត្តវិទ្យាទូទៅ ហ្នឹង​ក៏​មាន​សិក្សា​ពី​រូបភាពមួយ​ចំនួន​​ដែល​បន្លំ​ភ្នែក​មនុស្ស​ដែរ ។

23 10 2009
smallrabbit2009

ពិតមែនហើយគឺវាទាក់ទងនឹងចិត្តវិទ្យាច្រើន!

22 10 2009
ឈាង

វិលមុខណាស់!!!​​
ចង់តាដូលទេមើលហើយ!!!

22 10 2009
smallrabbit2009

សួស្តីlysli, the cambodia, សុភាពនិងឈាង, អោយខ្ញុំសុំទោសផងដែលខ្ញុំភ្លេច
ប្រាប់ថាអោយមើលតែមួយភ្លែតបានហើយ។ខ្ញុំខ្លួនឯងក៏វិលមុខឈឺភ្នែកដែរ😀

23 10 2009
smallrabbit2009

បើតាមខ្ញុំដែលធ្លាប់បានមើលសៀវភៅនិងស្រាវជ្រាវតាម internet អំបាញ់ម៉ិញ
ឃើញថារូបភាពនេះគឺជារូបភាព illusory motion រឺ motion illusion ដែលវាជា
ផ្នែកមួយនៃ Optical illusion។ហើយមានការបកស្រាយជាច្រើនដែលសមហេតុ
ផលដូចជា:
1. បណ្តាលមកពីទីតាំងរូបរាង ពណ៌ ពន្លឺនៃរូបភាព ធ្វើអោយការបកប្រែបញ្ជូន ព័ត៌មានទៅកាន់ខួរក្បាល(តាមប្រព័ន្ធណឺរ៉ូ)ខុសពីរូបភាពពិត។
2. បណ្តាលមកពីការអោយរូបភាពខុសពីរូបភាពពិតទៅលើរេទីននៃភ្នែក។
3. បណ្តាលមកពី perception របស់មនុស្សធ្វើអោយមនុស្សយល់ខុសពីរូបភាពពិត។
ត្រង់នេះសូមលើកយកឧទាហរណ៍ពី Moon Illusion មកពិភាក្សា: តើអ្នកមានដែលចាប់អារម្មណ៍ទេថានៅពេលដែលព្រះច័ន្ទស្ថិតនៅជើងមេឃធំជាងពេល ដែលព្រះច័ន្ទស្ថិតនៅចំលើក្បាលយើង? តាមពិតព្រះច័ន្ទគឺប៉ុនគ្នាទេ។នេះបណ្តាលមកពី ការដែលយល់ថាមេឃមានរៀងជាដោម (dome) ដែលមានន័យថាជើងមេឃនៅឆ្ងាយ ជាងមេឃដែលនៅពីលើក្បាល។អីចឹងធ្វើអោយគេយល់ថាព្រះច័ន្ទនៅជើងមេឃតូចជាង ពេលដែលព្រះច័ន្ទនៅចំលើក្បាលពូកគេ។តែដោយសារតែព្រះច័ន្ទប៉ុនគ្នានាំអោយព្រះច័ន្ទ ដែលគេយល់ថាតូចនោះទៅជាធំវិញ។ (ត្រង់នេះរៀងពិបាកពន្យល់បន្តិចសូមព្យាយាមគិតទាំងអស់គ្នា!)

23 10 2009
វិចិត្រ

ចំនុច​ចុងក្រោយ​នេះ​ធម្មតា​ទេ បើ​ខួរ​ក្បាល​យើង​ជឿ​ថា​វត្ថុ​មួយ​នៅ​ឆ្ងាយ មាន​ទំហំ​ប៉ុន​វត្ថុ​មួយ​នៅ​ជិត​នោះ​ ខួរ​ក្បាល​យើង​នឹង​បញ្ចេញ​លទ្ធផល​មក​ថា​រូប​ទី​១​ធំ​ជាង​ទី​២។ ប៉ុន្តែ​គេ​មាន​ក្បួនដើម្បី​ផ្ទៀងផ្ទាត់។ ដូច​ជា​ប្រើ​ម្រាម​ដៃ​វាស់​ទំហំ​ព្រះ​ចន្ទ​ពេល​នៅ​ជើង​មេឃ និង​ពេល​នៅ​ពីលើ​ក្បាល។ យើង​នឹង​បាន​ទំហំ​ប៉ុនគ្នា។

តែចំនុច​១​និង​២ ពន្យល់​ដូច​អត់​ពន្យល់។ ថា​ហេតុអ្វី​ក៏​រូបភាព​បែប​នេះ ខួរ​ក្បាល​យើង​បែរ​ជា​Error ? រូបផ្សេង​ទៀត តិច​មាន​Error ដែរ តែ​យើង​អត់​ដឹង​ទៅ​?

24 10 2009
smallrabbit2009

ខ្ញុំគ្រាន់តែដឹងថាទីតាំងពិសេសណាមួយនៃរូបរាង ពណ៌ ពន្លឺធ្វើអោយខួរក្បាល Error។
តែបើសួរដល់ក្នុងខួរក្បាលទៀតខ្ញុំពិតជាមិនយល់ទេ!🙂
អីចឹងតើចំពោះបញ្ហានេះលោកគ្រូយល់យ៉ាងម៉េចដែរ?

25 10 2009
សេរីបណ្ឌិត

បើ​តាម​ខ្ញុំ​ធ្លាប់​រៀន, មនុស្ស​ឆ្កួត​ក៏​អាច​បណ្ដាល​មក​ពី​ខួរ​ក្បាល​របស់​គាត់​វិភាគ​ខុស​ទៅ​លើ​ព័ត៌មាន​ដែល​វិញ្ញាណ​បាន​បញ្ជូន​ឱ្យ​ ។ ឧទាហរណ៍ ៖ ពេល​ខ្លះ​គាត់​ឃើញ​អណ្ដាត​ភ្លើង​ថា​ជា​ផ្កា…
នៅ​មាន​រូប​ច្រើន​ទៀត​ដែល​ខួរ​ក្បាល​មនុស្ស​វិភាគ​ខុស ។ បើ​ចំពោះ​ថា​អាច​មាន​រូប​ច្រើន​ទៀត​ដែល​ខួរ​ក្បាល​វិភាគ​ខុស​តែ​យើង​អត់​ដឹង, ខ្ញុំ​ក៏​អត់​ដឹង​ដែរ ព្រោះ​គេ​មិន​ទាន់​រក​ឃើញ ។
គិត​ឱ្យ​សព្វៗ​ទៅ មនុស្ស​ឆ្លាត តែ​មាន​វិញ្ញាណ​ខ្សោយ ខណៈពេល​ដែល​សត្វ មិន​ឆ្លាត​វៃ តែ​មាន​វិញ្ញាណ​ខ្លាំង ។

26 10 2009
smallrabbit2009

សុំសួរតាមត្រង់សេរីបណ្ឌិតឯងធ្លាប់មើលឃើញអណ្ដាត​ភ្លើង​ថា​ជា​ផ្កាទេ?😀

27 10 2009
សេរីបណ្ឌិត

សុំ​ទោស​ផង​បាទ !
អត់​ដែល​ឃើញ​អណ្ដាត​ថា​ជា​ផ្កា​ទេ
តែ​ឃើញ​កូន​ទន្សាយ​តូច ថា​ជា​មាន់​ដុត
…..😀

27 10 2009
សេរីបណ្ឌិត

សរសេរ​ខ្វះ​​ពាក្យ
ចង់​និយាយ​ថា អណ្ដាត​ភ្លើង

28 10 2009
smallrabbit2009

អីចឹងខ្ញុំត្រូវប្រយ័ត្នខ្លួនបន្តិចមិន
អោយបណ្ឌិតជួបមុខទេខ្លាចបាត់ខ្លួន
តែកូនខ្ញុំមានបំនងល្អមួយគួរតែទៅរក
ពេទ្យហើយ😀

23 10 2009
មុន្នីរតនាតារា

ចេះអីចឹង តើអ្នកមើលចិត្តមនុស្សធ្លុះទេ? បើអាចមែន ញុំសុំរៀនជាមួយផង អស់ប៉ុន្មានក៏សុខចិត្តដែរ ខ្ញុំយល់នូវអ្វីដែល little rabbit talk about… by the way,,,,, don’t forget to see my blog either…..

23 10 2009
smallrabbit2009

អូហ៍ខ្ញុំជាមនុស្សធម្មតាទេមិនចេះមើលចិត្តមនុស្សអីទេ!បើចេះមែន
ទៅរកស៊ីនៅវត្តភ្នំនឹងគេហើយ!
ខ្ញុំធ្លាប់ចូលទៅលេងប្លករបស់មុន្នីរតនាតារាឯងតាំងពីមុនពេលដែល
បង្កើតប្លកនេះម្ល៉េះតែមិនបានណែនាំខ្លួន។សុទ្ធតែរូបកូនក្មេងស្អាតៗ។
ចាំប្រាប់បងប្អួន មិត្តភក្តិខ្ញុំដែលមានផ្ទៃពោះអោយឧស្សាហ៍ចូលមើល
ប្លកមុន្នីរតនាតារា ឯងដើម្បីអោយកូនកើតមកស្អាតៗដូចអីចឹង!😀

23 10 2009
សេរីបណ្ឌិត

ស្ដាយ​ណាស់ ! កាល​ពី​ពេល​រៀន​ចិត្ត​វិទ្យា​ហ្នឹង គេ​សង្កត់​ធ្ងន់​តែ​លើ​ការ​ជំរុញ​ទឹក​ចិត្ត ព្រោះ​វា​ទាក់ទង​នឹង​មុខជំនាញ​ដែល​ខ្ញុំ​រៀន (តែ​ឥឡូវ​ឈប់​រៀន​បាត់​ហើយ)

នៅ​ខាង​មុន្នីរតនាតារា​គេ​មាន​រូប​ក្មេង​ស្អាត, ចុះ​កូន​ទន្សាយ​តូច​មាន​រូប​អី​ស្អាត​មក​អួត​គេ​ដែល​ឬ​ទេ ?

24 10 2009
smallrabbit2009

បើរៀនចេះមែនទែនប្រហែលជាត្រូវភ័យមិនស្ទើរទេមើលចិត្តខ្ញុំអស់ហើយ។
រូបក្មេងស្អាតមុន្នីរតនាតារាយកអស់ហើយ ចំនែកខ្ញុំមានតែរូបឈឺក្បាលវិលមុខ!

25 10 2009
សេរីបណ្ឌិត

បើ​រៀន​ចេះ​វិញ​ខ្ញុំ​ប្រាកដ​ជា​ក្លាយ​ជា​កំពូល​________ហើយ😀
(គិត​ខ្លួន​ឯង​ចុះ, ថា​កំពូល​អី​)

26 10 2009
smallrabbit2009

កំពូលអី គិតមិនឃើញទេ ប្រាប់មក!

27 10 2009
សេរីបណ្ឌិត

តើ​មាន​អ្នក​ណា​អាច​នឹង​គិត​ឃើញ​ទៅ បើ​សុភាទន្សាយ​គិត​មិន​ឃើញ​ទៅ​ហើយ

28 10 2009
smallrabbit2009

មានឈ្មោះថ្មីទៀតហើយតែមិនហ៊ានទទួលទេ
បើខ្ញុំគិតមិនចេញមានមនុស្សម្នាក់គិតចេញគឺ
សេរីបណ្ឌិត និស្សិតដ៏ឆ្លាតនៅសាលាច្បាប់ មែនទេ?

29 10 2009
សេរីបណ្ឌិត

បើ​ខ្ញុំ​ជា​និស្សិត​ដ៏​ឆ្លាត, ច្បាស់​ជាំ​លែង​មាន​​អ្នក​ប្រឡង​សង​នៅ​សាលា​ច្បាប់​ទេ ?

30 10 2009
smallrabbit2009

ពិតជាបានសំដីមែនសុំចាញ់ហើយ។
តែយ៉ាងណាប្រាប់មកកំពូលអីគេ?

5 03 2010
ក្មេងស្រែ

មិនចាំបាច់សំឡឹងមើលរង្វង់ដទៃដូចដែលប្រាប់ទេ, តាមសង្កេត អោយតែយើងមើលដោយកន្ទុយ ភ្នែក ងាកកាន់តែឆ្ងាយ រង្វង់ដែលមើលសឹងតែមិនចង់ឃើញវិលកាន់តែលឿន ។ មិនមែនជាចិត្តវិទ្យាអីទេ តែជាបញ្ហាប្រព័ន្ធគំហើញច្រើនជាង ។

13 10 2010
Happy Bday 2 ME & Happy Bday 2 My BLOG! « ពីនេះពីនោះ

[…] Erika Sawajiriលែងលះ រូបភាពបន្លំភ្នែក សិស្សសាលាជប៉ុនស្លៀកខ្លី… […]

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: