កំប្លែងៈអាល្ងីល្ងឺបួននាក់

24 10 2009

កាល​ពី​ព្រេង​នាយ​មាន​បុរស​បួន​នាក់​ត្រួវ​គេ​ដាក់​ឈ្មោះ​អោយ​ថា​អា​ល្ងី​ល្ងឺ​បួន​នាក់​ពី​ព្រោះ​តែ​ពួក​វា​ល្ងង់​រក​លេខ​ដាក់​គ្មាន។​ថ្ងៃ​មួយ​វា​បាន​នាំ​គ្នា​ទៅ​រក​អណ្តើក​នៅ​ក្នុង​ព្រៃ។​បន្ទាប់​ពី​រក​មួយ​កំនាត់​ថ្ងៃ​មក​ពួក​វា​រក​បាន​អណ្តើក​ចំនួន​ប្រាំ​ក្បាល។​ពេល​វា​នាំ​គ្នា​ចែក​អណ្តើក​គ្នា​វា​ចែក​មិន​ដាច់​សោះ យកម្នាក់មួយ​សល់​មួយ យក​ម្នាក់​ពីរ​ខ្វះ​បី។​​មិន​ដឹង​ធ្វើ​ម៉េច​ទេ ចែក​អស់​ពេល​មួយ​មួយ​ល្ងាច​ទៀត! គាប់​ជួន​ចៃ​ដន្យ​អី​មាន​តា​ចំនាស់​ម្នាក់​​បាន​ដើរ​​កាត់​(កុំ​អី​ប្រហែល​អង្គុយ​ចែក​ទាល់​ភ្លឺ​ទៀត​ហើយ​មើល​ទៅ)។​ក្រោយ​ពី​តា​ចំនាស់​បាន​ដឹង​រឿង​គាត់​ក៏​បាន​ជួយ​ចែក​អោយ​ដោយ​ខ្លួន​គាត់​យក​បាន​អណ្តើក​មួយ​នឹង​គេ​ដែរ​(យក​បាន​អា​ធំ​ជាង​គេ​ទៀត)🙂 អា​ល្ងី​ល្ងឺ​បួន​នាក់​សប្បាយ​ចិត្ត​ជា​ខ្លាំង​​ ហើយ​​​ដោយ​សារ​ឃើញ​តា​ចំនាស់​នោះ​ជា​មនុស្ស​ឆ្លាត ពួក​វា​ក៏​បាន​សុំ​ទៅ​នៅ​រៀន​ជា​មួយ​តា​ចំនាស់​នោះ។​នៅ​បាន​ប៉ុន្មាន​ថ្ងៃ​តា​ចំនាស់​ក៏​បាន​ប្រាប់​អោយ​អា​ល្ងី​ល្ងឺ​ទាំង​បួន​នាក់​ទៅ​រក​ឃ្មុំ​នៅ​ក្នុង​ព្រៃ។​ពេល​ពួក​វា​ទៅ​ដល់​ក្នុង​ព្រៃ​អា​ល្ងី​ល្ងឺ​ទាំង​បួន​នាក់​បាន​ឃើញ​ឃ្មុំ​មួយ​នៅ​លើ​ដើម​ឈើ​ខ្ពស់​មួយ​ក្បែរ​មាត់​ទឹក។​អា​ល្ងី​ល្ងឺ​ទី​មួយ​រៀប​នឹង​ឡើង​យក​ស្រាប់​តែ​អា​ល្ងី​ល្ងឺ​ទី​ពីរ​បន្លឺ​ឡើង​“វ៉ើយ​អា​ខាង​ក្រោម​នេះ​ជិត​ស្រួល​យក​ជាង​កុំ​ពិបាក​ទៅ​ឡើង​យក​អា​លើ​ដើម​ឈើ​ខ្ពស់​នោះ​អី“​(វា​បាន​ចង្អុល​ទៅ​ក្នុង​ស្រមោល​ឃ្មុំ​ដែល​នៅ​ក្នុង​ទឹក)។​លឺ​ដូច្នេះ​អា​ល្ងី​ល្ងឺ​ទី​មួយ​ក៏​លោត​ប្រូង​ទៅ​ក្នុង​ទឹក​ហើយ​ងើប​មក​វិញ​ហើយ​និយាយ​ថា​“ឃ្មុំ​នេះ​ចេះ​បំបាំង​កាយ​ហើយ​មិន​ដឹង​ជា​ពួក​វា​ប្រើ​កំលាំង​អី​ទេ​រុញ​អញ​ឡើង​មក​លើ​វិញ“។​វា​បាន​សាក​ជា​ច្រើន​ដង​តែ​មិន​បាន​សំរេច។​ក្រោយ​ពី​គិត​គ្នា​មួយ​សន្ទុះ​មក​ពួក​វា​ក៏​បាន​សំរេច​ចិត្ត​ចង​ខ្លួន​ពួក​វា​នឹង​ដុំ​ថ្ម​ទាំង​បី​នាក់​រួច​លោត​ចុះ​ទៅ​ក្នុង​ទឹក​ដោយ​ទុក​អោយ​អា​ល្ងី​ល្ងឺ​ទី​បួន​នៅ​ចាំ​មើល​ស្ថាន​ការណ៍។​អង្គុយ​ចាំ​អស់​បី​ថ្ងៃ​បី​យប់​នៅ​តែ​មិន​ឃើញ​សំលាញ់​វា​ត្រលប់​មក​វិញ។​​និយាយ​ពី​តា​ចំនាស់​ដោយ​បាត់​អា​ល្ងី​ល្ងឺ​ទាំង​បួន​នាក់​យូរ​ពេក គាត់​ក៏​ដើរ​មក​រក​ពួក​វា​នៅ​ក្នុង​ព្រៃ​ស្រាប់​តែ​ឃើញ​អា​ល្ងី​ល្ងឺ​ទី​បួន​នៅ​អង្គុយ​ម្នាក់​ឯង​ហើយ​ក៏​សួរ​រក​គ្នា​វា​ដ៏ទៃ​​ទៀត។​វា​ក៏​ឆ្លើយ​ថា​ពួក​វា​ ចុះ​ទៅ​យក​ឃ្មុំ!​ស្រាប់​តែ​ចៃ​ដន្យ​អី​ស្រាប់​តែ​សាក​សព​ទាំង​បី​នាក់​នោះ​អណ្តែត​ឡើង​មក​។​វា​ក៏​ភ្លាត់មាត់​ស្រែក​ឡើង​ថា​“នោះ​ពួក​វា​ត្រលប់​មក​វិញ​ហើយ!!!“ តា​ចំនាស់​ហួស​ចិត្ត​រួច​ក៏​បាន​ពន្យល់​វា​ថា​ តែ​ពេល​ណា​ហើម​ស្អុយ​អី​ចឹង​បាន​ន័យ​ថា​ស្លាប់​ហើយ!​យល់​អី​ចឹង​ហើយ​វា​ក៏​បាន​សុំ​តា​ចំនាស់​នោះ ទៅ​ដើរ​ផ្សង​ព្រេង​នៅ​កន្លែង​ដ៏ទៃ​ទៀត​វិញ។​ក្រោយ​ពី​ធ្វើ​ដំនើរ​ហត់​អស់​មួយ​មួយ​ព្រឹក​មក​វា​ក៏​អង្គុយ​ឈប់​សំរាក​ក្រោម​ដើម​ឈើ​មួយ។​ចៃ​ដន្យ​អី​ស្រាប់​តែ​វា​លេច​ផើម​ធំ​ក្លិន​ស្អុយ​មែន​ទែន😀 ។​ក្រោយ​ពី​ពិចារ​ណា​មួយ​សន្ទុះ​ពី​សំដី​ចុង​ក្រោយ​ដែល​តា​ចំនាស់​បាន​ប្រាប់​វា​មក​វា​ក៏​ស្រែក​ឡើង​ថា“ពុទ្ធោ​ខ្ញុំ​ស្អុយ​​អី​ចឹង​ខ្ញុំ​ពិត​ជា​ស្លាប់​ហើយ។“ ហើយ​វា​ក៏​ទៅ​ដេក​ស្លាប់​លើ​ផ្លូវ​ក្បែរ​នោះ។​ក្រោយ​មក​មាន​អ្នក​បរទេស​គោ​បរ​កាត់​តាម​ផ្លូវ​នោះ​ក៏​ស្រែក​ឡើង​ថា​“ម៉េច​បាន​មក​ដេក​នៅ​កណ្តាល​ផ្លូវ​អី​ចឹង​កិន​ស្លាប់​ឥលូវ​ហើយ។“ វា​ក៏​ឆ្លើយ​វិញ​ថា​“កិន​ស្លាប់​កិន​ទៅ​ព្រោះ​វា​ស្លាប់​ស្រាប់​ហើយ​នឹង“ អ្នក​បរ​ទេស​មិន​ដឹង​ធ្វើ​ម៉េច​ក៏​យក​ខ្សែ​មោង​គោ​មក​ចាក់​ក្រលេក​វា​ពេញ​ខ្លួន។​ដោយ​ទ្រាំ​មិន​បាន​នឹង​ភាព​រសើប​វា​ក៏​ស្ទុះ​ឡើង​ហើយ​ស្រែក​ឡើង​ថា​“វា​បាន​រស់​ឡើង​វិញ​ហើយ​ខ្សែ​តី​មោង​គោ​នេះ​ពិត​ជា​អស្ចារ្យ​មែន។“​វា​ក៏​បាន​យក​របស់​របរ​ដែល​វា​មាន​ជាប់​ខ្លួន​ទាំង​ប៉ុន្មាន​យកទៅ​​ដូរ​យក​ខ្សែ​តី​វេទមន្ត​នោះ​។​រួច​ក៏​បាន​បន្ត​ដំនើរ​ទៅ​ទៀត​ទៅ​ដល់​ភូមិ​មួយ​វា​បាន​លឺ​សំលេង​ម្តាយ​កំពុង​យំ​ដោយ​សារ​កូន​ស្រ្តី​នោះ​ទើប​​តែ​ស្លាប់។​វា​បាន​ចូល​ទៅ​មើល​ហើយ​ប្រាប់​អោយ​ស្រ្តី​នោះ​រៀប​ចំ​ដាំ​បាយ​ទឹក​សំរាប់​កូន​នោះ​ទៅ​វា​នឹង​ជួយ​អោយ​រស់​ឡើង​វិញ។​វា​ក៏​បាន​ទាញ​ខ្សែ​តី​វេទ​មន្ត​របស់​វា​មក​ចាក់​ក្រលេក​កូន​នោះ។​ចាក់​យ៉ាង​ណា​ក៏​កូន​នោះ​មិន​កំរើក​វា​គិត​តែ​នៅ​ប្រឹង​ចាក់។​លុះ​ស្រ្តី​នោះ​ត្រលប់​ពី​រៀប​ចំ​បាយ​ទឹក​រួច​មក​ឃើញ​កូន​ខ្លួន​នៅ​ស្លាប់​ដដែល​ហើយ​គិត​ថា​អាល្ងី​ល្ងឺ​គឺ​ជា​មនុស្ស​បោក​ប្រាស់​ក៏​ដេញ​វា​យអា​ល្ងី​ល្ងឺ។​អា​ល្ងី​ល្ងឺ​រត់​យ៉ាង​លឿន​រវល់​តែ​មើល​ក្រោយ​បុក​ដើម​ល្ហុង​ប៉ាំង​ធ្លាក់​ផ្លែ​ល្ហុង​ត្រូវ​ក្បាល​វា​ក៏​លាន់​មាត់​ថា​លេង​ដាក់​អន្ទាក់​ពី​មុខ​ហើយ​គប់​ពី​ក្រោយ​ចំ​ក្បាល​អស់​ទាស់ ពិត​ជា​ដៃ​ត្រង់​មែន​ចំងាយ​ឆ្ងាយ​ប៉ុណ្ណឹង​ហើយ​​គប់​​ត្រូវ​ទៀត៕😀😀😀
(សុំ​ទោស​ផង​សរសេរ​មិន​សូវ​បាន​ល្អ​ទេ រាល់​ដង​ធ្លាប់​តែ​និយាយ​អោយ​គេ​ស្តាប់​ដល់​សរសេរ​ពិបាក​​រៀប​ពាក្យ​ដល់​ហើយ!)


ទង្វើ

Information

6 responses

25 10 2009
25 10 2009
25 10 2009
សុភា

😆 អស្ចារ្យណាស់ ហាស​ហាស

26 10 2009
27 12 2009
រត្តនា

ឡូយមែន ហាស់​ហាស់​

29 12 2009
ទន្សាយតូច

សួស្តីរត្តនា!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: