ការ​មាន​ឈ្មោះ​ពិត​ថា​Harry Potter​គឺ​ជា​រឿង​សំនាង​រឺ​ជា​រឿង​អកុសល?

26 10 2009

Harry Potterពិតប្រកដនិងDaniel RadcliffeដែលដើរតួជាHarry Potter
article-0-06E787AB000005DC-955_224x368article-0-06E7C776000005DC-508_224x368

មនុស្សភាគច្រើនពិតជាធ្លាប់បានស្គាល់និងដឹងអំពីតួអង្គHarry Potter, Harry Potterគឺជាតួអង្គ
ដ៏ល្បីល្បាញមួយនៅក្នុងរឿងនិទានវេទមន្តរបស់អ្នកស្រីJ.K. Rowling។តើអ្នកមានធ្លាប់គិតទេថា
តើក្នុងលោកនេះមានអ្នកដែលមានឈ្មោះពិតថា Harry Potter រឺអត់?តើការដែលមានឈ្មោះថា
Harry Potterនឹងនាំអោយជីវិតរបស់អ្នកល្អប្រសើរមានប្រជាប្រិយភាពរឺក៏ធ្វើអោយជីវិតរបស់អ្នក
កាន់តែអាប់អួរ?ការពិតដែលមិនអាចប្រកែកបានគីមានមនុស្សម្នាក់ដែលមានឈ្មោះពិតថាHarry
Potterកើតនៅឆ្នាំ១៩៨៩ ប្រាំបីឆ្នាំមុនការបោះពុម្ពសៀវភៅHarry Potterភាគទី១។គេបានរស់
នៅយ៉ាងស្ងប់សុខក្នុងកំលុងពេលប្រាំបីឆ្នាំនោះ។ម្តាយរបស់Harry Potter, អ្នកស្រី Traceyបាន
និយាយថាមនុស្សគ្រប់គ្នាពេលនោះគ្រាន់តែគិតថាឈ្មោះនេះត្រូវបានយកតាម Prince Harry កូនប្រុសរបស់ម្ចាស់ក្សត្រីយ៍Dianaប៉ុណ្ណោះ។ប៉ុន្តែចាប់ពីការភាពល្បីល្បាញនៃតួអង្គHarry Potter
ពីឆ្នាំ១៩៩៧មកជីវិតរបស់Harry Potterបានផ្លាស់ប្តូរយ៉ាងខ្លាំង។ឈ្មោះរបស់គេត្រូវបានមិត្តភក្តិនិង
គ្រូបង្រៀននៅសាលាយកមកធ្វើការនិយាយលេងសើចចំអកដូចជាការនិយាយពីសាលាវេទម្ត ចង្កឹះ
វេទមន្តជាដើម។រឺក៏ត្រូវបានអ្នកធ្វើអត្ថាធិប្បាយកីឡាបាល់ទាត់និយាយលេងសើចនៅពេលដែលHarry
Potterលេងបាល់ទាត់ថា”Harry Potterកំពុងប្រើវេទមន្តទៅលើគូប្រកួតហើយ!”។ហើយនៅក្នុងជីវិត
ប្រចាំថ្ងៃវិញគ្មាននរណាម្នាក់ជឿថា Harry Potter និយាយការពិតទេនៅពេលដែលHarry Potter
ព្យាយាមប្រាប់ឈ្មោះរបស់ខ្លួនទៅពួកគេ។Harry Potterបាននិយាយថាគេថែមទាំងធ្លាប់ត្រូវបង្ខំចិត្ត
បង្ហាញលិខិតឆ្លងដែនរឺសៀវភៅធនាគារទៅសង្សាររបស់គេនៅពេលដែលពួកគេជួបគ្នាដំបូងដោយ
សារតែសង្សាររបស់មិនជឿថាគេមានឈ្មោះថាHarry Potter។នៅក្នុងធនាគារដែលHarry Potter
ធ្វើការHarry Potter គឺជាមនុស្សតែម្នាក់គត់ដែលមិនអនុញ្ញាតអោយនិយាយឈ្មោះពេញនៅពេល
ដែលHarry Potterនិយាយទូរស័ព្ទ។ព្រោះការប្រាប់ឈ្មោះពេញថា Harry Potter នឹងធ្វើអោយគូ
សន្ទនារបស់មានការភ្ញាក់ផ្អើលមិនជឿ។សរុបមកវាគឺជាការពិបាកនឹងប្រាប់អោយមនុស្សគ្រប់គ្នាជឿ
ថាគេពិតជាមានឈ្មោះថាHarry Potterពិតប្រាកដមែន!ចុះបើអ្នកមានឈ្មោះថាHarry Potterវិញ
តើអ្នកនឹងមានអារម្មណ៍បែបណាចំពោះស្ថានភាពបែបនេះ???

article-1221925-06E7A46C000005DC-129_468x307_popup
រូបភាពHarry Potterបង្ហាញលិខិតឆ្លងដែន


ទង្វើ

Information

6 responses

29 10 2009
សេរីបណ្ឌិត

ចាំ​បាច់​និយាយ​ដល់ Harry Potter ធ្វើ​អី
ត្រឹម​តែ​ឈ្មោះ បណ្ឌិត គេ​ឌឺ​ឡើង​ស្ពឹក​ហើយ

30 10 2009
smallrabbit2009

អីគេឈ្មោះបណ្ឌិតហើយគេឌឺទៀត?អីចឹងដូរឈ្មោះវិញទៅ!

3 11 2009
រដ្ឋ

ចូល​រួម​សោក​ស្ដាយ​ផង !😕

3 11 2009
smallrabbit2009

បងសោកស្តាយនរណាគេ សោកស្តាយ Harry Potter រឺសោកស្តាយបណ្ឌិតយើង?😀

5 11 2009
សេរីបណ្ឌិត

មិនបាច់ប្រាប់ក៏ដឹងដែរ លោកបងមួយហ្នឹងចង់ថាឱ្យទាំងពីរហ្នឹង

5 11 2009
smallrabbit2009

😀 អញ្ចឹងសុំចូលរួមសោកស្តាយដែរ…

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: