វិដេអូៈសិស្សវិទ្យាល័យវាយគ្នា

7 11 2009

វិដេអូនេះប្រហែលជាអ្នកភាគ​ច្រើន​បាន​មើល​រួម​មក​ហើយ​ ​វា​គឺ​ជា​វិដេអូ​អំពី​ការ​វាយ​គ្នា​របស់​សិស្សនារី​ វិទ្យាល័យ​នៅ​ខេត្ត​កំពង់ចាម​(ប្រហែល​ជា​កំឡុង​ដើម​ឆ្នាំ​២០០៩​នេះ?)។​វា​បាន​បង្ហាញ​អោយ​ឃើញ​ពី​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៃ​សីលធម៌​របស់​សិស្ស​និស្សិត​ខ្មែ​រនា​ពេល​បច្ចុប្បន្ន​នេះ។


វិដេអូនេះត្រូវបានYoutubeលុបចោលហើយ បើចង់មើលសូមចូលទៅកាន់៖
http://smallrabbit2009.blogspot.com/2008/11/bad-students-fighting.html


ទង្វើ

Information

21 responses

7 11 2009
លឹម​ ផល្គុន

សូមអរគុណ!

7 11 2009
smallrabbit2009

សួស្តីលោកគ្រូ! អរគុណដែលបានចូលលេងផ្ទះខ្ញុំ😀

8 11 2009
achharia

ក៏អាចថាបានជាការធ្លាក់ចុះខាងសមត្ថភាពនៃការគ្រប់គ្រងសណ្តាប់ធ្នាប់សង្គមផងដែរ ។
ខ្ញុំមិនចង់ជឿថាមានបែបនេះទេ ។

8 11 2009
smallrabbit2009

នឹងហើយ តែថាអានឹងគ្រាន់តែគេថតបានទេនៅមានអាគេថតអត់បានទៀត!
យ៉ាប់ណាស់ឥលូវ!

8 11 2009
អូស្ទីន

ហួសវាចានឹងថ្លែង

9 11 2009
សាយ័ន្ត

កាលខ្ញុំរៀនថ្នាក់ទី៦ ធ្លាប់ត្រូវគេតាមវៃ ញឹកដែរ តែពួកវាមិនដែលហ៊ាន វៃអោយត្រូវខ្លួនខ្ញុំទេ! បើកាលណាប៉ះសាច់ខ្ញុំគឺច្បាស់ជាមានរឿងធំ ហើយ! ហេហេ តែថ្ងៃមួយវាបានរុញ ខ្ញុំធ្លាក់ពីលើកង់ដែលខ្ញុំ ទើបតែធ្វើរួច! ខូច ក-កង់ ខ្ញុំ, ល្ងាចឡើងខ្ញុំក៏កាន់ខ្សែក្រវ៉ាត់មួយមានក្បាលធំ អង្គុយចាំមុខផ្ទះខ្ញុំ ព្រោះដឹងថាវា នឹងដើរទៅមើលគេទាត់បាល់! មកដល់ភ្លាមខ្ញុំក៏ស្ទុះវឹង ដាក់ត្រូវពីរបី ខ្សែក្រវ៉ាត់ រួចវាស្ទុះទៅរកបានរំពាត់មួយខ្ញុំ រត់ចូលរបងផ្ទះទាញបានដំបង(ត្រៀមទុក) វាក៏រត់ តាមបានប្រហែល១០ម៉ែត្រហត់ពេក ក៏មកវិញ! ហៅកូនទាហ៊ានពូខ្ញុំទៅជាមួយ ដើរទៅផ្ទះវាប្រាប់ឪពុកម្តាយវា វាក៏ត្រូវគាត់វាយថែមទៀត!នេះជាថ្ងៃ ចុងក្រោយដែលខ្ញុំ វាយគេ ហើយក៏ជាថ្ងៃ តាំងចិត្តក៏សាងខ្លួន ធ្វើជាមនុស្សកណ្តាល មិនទន់ជ្រាយអោយគេជិះជាន់វាយដំ ហើយក៏មិនរំលោភបំពានអ្នកណាដែរ។
តែខ្ញុំឆ្ងល់ហេតុអីបានជាក្មេងៗ សព្វថ្ងៃនេះចូលចិត្តធ្វើ gangster ម្ល៉េះ? បែបនេះត្រូវ ខ្ញុំគិតថាកែប្រែប្រព័ន្ធអប់រំ និងមជ្ឈដ្ឋានជុំវិញអោយបានល្អសិន! ទើបអាចធ្វើទៅបាន ដើម្បីលុបបំបាត់ក្មេងទំនើង ពាលា អស់ហ្នឹងចេញបាន!

9 11 2009
ចំប៉ី

Very sad, to see all this video!!!

9 11 2009
smallrabbit2009

សួស្តីបងសាយ័ន្ត អូស្ទីន និងចំប៉ី!
អូហ៍…បងសាយ័ន្តអើយ អានហើយរាងភ័យជំនួសស្មានតែម៉េចៗហើយ…
ប្រហែលជាពួកគេគិតថាឡួយហើយមើលទៅ!

10 11 2009
សាយ័ន្ត

សួស្តី, ខ្ញុំសង្ឃឹមថា នឹងមានការកែប្រែអំពើ អត់បានរបស់សិស្សទាំងនោះ! ខ្ញុំសរសើរ មនុស្សដែលតាមវាយខ្ញុំកាលពីមុន នោះណាស់គឺ ម្នាក់ក្នុងចំនោមគេ បានកែប្រែចរិត ហើយមកសុំទោសខ្ញុំក្លាយជាអ្នករៀនសូត្រវិញ! ពិតជាល្អណាស់ តែមិនដឹងធ្វើយ៉ាងណា ដើម្បីអោយក្មេងទំនើងសមួយនេះ ងាយយល់ទេ!

10 11 2009
smallrabbit2009

ពិតជាល្អមែនដែលចេះកែខ្លួន! តែសម័យឥលូវប្រហែលមិនងាយទេ
ប៉ះគ្នាតិចតួចអីអាងតែវាយគ្នា នឹងប្រដៅឯណាបាន មិនស្រួលរកវាយឯងវិញ ក៏ថាបាន!

10 11 2009
វឌ្ឍនា

កាលឆ្នាំ២០០៥ ប៊ិះក្មេងវិទ្យាល័យសន្ធរម៉ុកព្រួតវាយដែរខ្ញុំ ហាហាហហា​ នឹកទៅគួរអោយចង់សើច… គេចោទខ្ញុំទាក់ទងប្រុសស្នេហ៍គេ កាលហ្នឹងកំពុងតែទិញសៀវភៅម្តុំ ខាងលិចរបសាលា ស្រីៗបួននាក់មកក្រៀកខ្ញុំមុខក្រោយ ហើយគេសួរខ្ញុំថាស្គាល់សង្សារគេពី អង្កាល ឃើញជិះម៉ូតូឌុបគ្នារាល់ល្ងាច… គេថាបើចង់សុខខ្លួនអោយខ្ញុំដកខ្លួនចេញពីសង្សារគេ ហេហេហេ… ដឹងទេថាសង្សារគេជានរណា ល្អសើចណាស់ ជាប្អូនពៅម៉ាក់ខ្ញុំ យើងមិនត្រឹមតែជិះម៉ូតូជាមួយគ្នាទេ នៅផ្ទះជាមួយគ្នាទៀតផង ហាហាហា ហើយពូពៅខ្ញុំហ្នឹងតែង ទៅយកខ្ញុំពីកន្លែងធ្វើការរាល់ល្ងាចព្រោះខ្ញុំអត់ចេះជិះម៉ូតូផង។
តែពួកនាងមិនជឿ ខ្ញុំថាបើមិនជឿទេចាំខ្ញុំទូរស័ព្ទហៅវាមក… រឺក៏ទៅរកវានៅផ្ទះក៏បាន គេចិត្តសឿងមែនទែន គេតាមខ្ញុំទៅផ្ទះ គេថាបើអ្វីដែលខ្ញុំនិយាយមិនពិតគេនឹងប្រដៅខ្ញុំម្តង.. កាលហ្នឹងគ្មានខ្លាចពួកអស់ហ្នឹងទេ អាងផ្ទះជិតប៉ុស្តិនគរបាលស្រាប់ ម៉េចៗចាប់ញាត់គុកម៉ង.. មានអីដល់ពេលទៅដល់ផ្ទះ ស្មានតែពួកវាខ្លាំង គ្រាន់តែឃើញខ្ញុំទាញសោរចាក់ចូលទ្វារ វាថា ខ្ញុំជឿបងឯងហើយ ខ្ញុំសុំទោស ហាហាហា ពីមុនហៅដាច់សាច់ រួចហើយហៅបងយ៉ាងលឿន ខ្ញុំមិនមាត់គិតតែសើច ពូពៅខ្ញុំដឹងរឿង ខឹងពួកហ្នឹង ណាស់ ហៅពួកហ្នឹងមកតំរង់ជួរអោយខ្ញុំទះកំផ្លៀង…ហាហាហា កាលហ្នឹងល្អសើចពួកហ្នឹង មែនទែន… ហៅខ្ញុំបងអោយរលួយ… ហើយជួបលើកក្រោយលែងហ៊ានមើលមុខខ្ញុំ… វាអស្ចារ្យពេកហើយ ក្មេងស្រីអាយុមិនទាន់១៧ ឆ្នាំផង ឈ្លក់វង្វេងជាមួយស្នេហាប្រុសឈ្មោល ខ្លាចគេខ្លបស្លឹកត្រចៀ សុខចិត្តឈរអោយក្មេងប្រុសស្តីអោយ… ស្រលាញ់គេឡើងឈ្លក់…​ កាលហ្នឹងកុំតែខ្ញុំហាមណាស់ទេកុំអីប្រហែលមាក្បាលខូចរបស់ខ្ញុំទះកំផ្លៀងពួកហ្នឹងផងក៏មិនដឹង តែហេតុតែស្រឡាញ់គេព្រះអ៊ើយ..ហៅគេបងៗ និយាយលួងគេឡើងទន់ឆ្អឹង… ខ្ញុំមិនដឹងពួកហ្នឹងទស្សនៈស្នេហាគេយ៉ាងម៉េចទេ… តែបើខ្ញុំវិញ ខ្ញុំមិនធ្វើឬកថោកអញ្ចឹងទេ…

10 11 2009
សាយ័ន្ត

ពិតជារឿងមួយដែលកំរ ជួបមែន ! ហេហេ មើលទៅក្មេងៗ ឥឡូវយ៉ាប់ណាស់ ! ពិបាកកែ មិនដឹងថាកូនចៅយើងទៅជាយ៉ាងណា បើមិនអាចកែពីឥលូវទៅបាន!

11 11 2009
វឌ្ឍនា

អត់ចង់មានកូនដែរ ព្រោះអត់ដឹងចិញ្ចឹមយ៉ាងម៉េចទេលោកអ៊ើយ

11 11 2009
សុភា

ហាសហាស អស្ចារ្យម្លេះកូនថ្លែន😆

11 11 2009
smallrabbit2009

វីវរហើយលែងចង់បានកូនគ្រប់គ្នាអញ្ចឹង…ចុះកូនផ្សោតម៉េចដែរ?

10 11 2009
smallrabbit2009

សួស្តីបងកវីវឌ្ឍនា!រីករាយដែលបានស្គាល់!ខ្ញុំនៅចាំបានថាកាលចូលមក
WordPress ដំបូងៗ រចនាធ្លាប់បានប្រាប់ខ្ញុំនូវសំដីមួយរបស់បងគឺ “មនុស្ស
យើងមិនឯកាទេ ប្រសិនបើយើងមិនជ្រើសយកការរស់នៅជាមួយភាពឯកា…”​គិតៗទៅគួរអោយស្តាយដែរកាលពីមុន….
ស្មានតែម៉េចៗម្នាក់ទៀតតែយ៉ាងគួរអោយចង់សើចដែរ😀
គិតទៅរឿងពីមុនចង់ភ័យខ្លួនដែរនឹងណា​​ ​ឧស្សាហ៍ឌុបក្មួយស្រី​ផង​ តែសំណាងអត់ធ្លាប់​មាន​អ្នកណាមករករឿង​

11 11 2009
វឌ្ឍនា

អីយ៉ា… មានអ្នកគាំទ្រទស្សនៈរបស់ខ្ញុំដែរតានេះ ហេហេហេ
សួស្តី អូនកូនទន្សាយញ៉ៗ ហាហាហា
អូនឯងស្តាយអីគេ? មានរឿងអីគួរអោយសោកស្តាយឬ?

ពូបងក្បាលខូចពេក… លើកក្រោយបងលែងហ៊ានជិះម៉ូតូជាមួយគាត់ ខ្លាចមាននារីណា ច្រឡំទៀតវីវរគេជះទឹកប្រហុកដាក់មុខអត់ដឹងខ្លួន ទំរាំងដឹងខុសត្រូវ រុយពងពេញមុខបាត់!

11 11 2009
11 11 2009
smallrabbit2009

ស្តាយមិនបានដើរលេងស៊ីផឹកអោយសប្បាយដូចគេ…😀

10 11 2009
សមុទ្រ

ខ្ញុំសុខចិតអត់យកកូនទេ ព្រោះខ្លាចកូនដូចកញ្ញា២នាក់នឹងដាច់ខ្យល់ស្លាប់ហើយខ្ញុំ។

10 11 2009
smallrabbit2009

មែនឬ?ចាំតែមើលតើអាចមិនយកកូនបានឬអត់!😀

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: