តើអ្នកទាំងពីរជានរណា?

11 11 2009

ជន​ជាតិ​អាមេរិច​ពីរ​នាក់​ដែល​មិន​ធ្លាប់​បាន​ឃើញ​គ្នា​ពី​មុន​មក បាន​ជួប​គ្នា​នៅ​ស្ថាន​ទូត​អាមេរិច។ក្រោយ​មក​ពួក​គេ​ក៏​សំរេច​ចិត្ត​ទៅ​ញ៉ាំ​អាហារ​ពេល​ថ្ងៃ​ជា​មួយ​គ្នា​នៅ​ក្បែរ​នោះ។​មនុស្ស​ម្នាក់​ជា​ឪពុក​របស់​កូន​នៃ​មនុស្ស​ម្នាក់​ទៀត។​តើ​ហេតុ​អ្វី​ក៏​មាន​រឿង​បែប​នេះ​កើត​ឡើង​កើត?​ចូរ​ពន្យល់។


ទង្វើ

Information

17 responses

11 11 2009
សមុទ្រ

ជនជាតិអាមេរិចពីរនាក់ដែលមិនធ្លាប់បានឃើញគ្នាពីមុនមក៏(ព្រោះ កូនក្នូងពោះម្តាយមិនទាន់កើត) បានជួបគ្នានៅស្ថានទូតអាមេរិច(កើតហើយ គឺកើតនៅស្ថានទូតអាមេរិច)។
ក្រោយមកពួកគេក៏សំរេចចិត្តទៅញ៉ាំអាហារពេលថ្ងៃជាមួយគ្នានៅក្បែរនោះ( មិនយល់ទេកន្លែងនឹង )។

11 11 2009
smallrabbit2009

មិនទាន់ត្រូវទេ។សំនួរប្រហែលជាធ្វើអោយច្រលំបន្តិច។គឺគ្រាន់តែចង់ដឹងថាតើអ្នកទាំងពីរត្រូវ
ជាអ្វីនឹងគ្នា?(ហេតុអ្វីក៏មនុស្សម្នាក់ជាឪពុករបស់កូននៃមនុស្សម្នាក់ទៀត?)

11 11 2009
សមុទ្រ

សុំចុះចាញ់ហើយចឹង!!

11 11 2009
smallrabbit2009

ម៉េចឆាប់ចុះចាញ់ម៉េះ!គិតបន្តិចទៀតទៅវាគ្រាន់តែបន្លំយើងបន្តិចទេ!

11 11 2009
phuylai

ទុកអោយគេឆ្លើយអោយអស់ចិត្តសិន ចាំភុយឡៃឆ្លើយ!! ហិហិ

11 11 2009
សមុទ្រ

បង្ហើបតិចមើលទ្រាំមិនបានទេ។

12 11 2009
smallrabbit2009

ហេតុតែជាអ្នកលក់ដូរ មកកក់ទុកមុនទៀត​!

12 11 2009
achharia

.
យី! កូនទន្សាយបានរឿងកំសត់មកពីណា ?
អោយតែប្រុសណាមានកូន គឺសុទ្ធតែត្រូវជាឪពុកនៃ
កូនរបស់មនុស្សម្នាក់ទៀតដែលត្រូវជាម្តាយរបស់កូននោះ
ដែរហើយ ។ មុខតែមានរឿងបែកគ្នាតាំងពីកូនមិនទាន់កើត
ហើយយូររាប់ឆ្នាំទាល់តែកូននោះត្រូវមានការទៅស្ថានទូត
ទើបជួបគ្នា ដឹងរឿងក៏បបួលគ្នាទៅញ៉ាំបាយទៅ ។😀
.

12 11 2009
smallrabbit2009

@achharia: អ្នកទាំងពីរត្រូវជាប្តីប្រពន្ធនឹងគ្នាពិតជាត្រឹមត្រូវតែថាអ្នកទាំងពីរបែកគ្នានោះគឺ​
មិនទាន់ត្រឹមត្រូវទេ។ព្យាយាមបន្តិចទៀត!
@សមុទ្រ: ការបង្ហើបគឺដូចដែលachhariaបានឆ្លើយអញ្ចឹង!(អ្នកទាំងពីរត្រូវជាប្តីប្រពន្ធនឹងគ្នា)
ឥលូវរឿងទៅញ៉ាំអីជាមួយគ្នាលុបចោលក៏បានដែរតាមពិតដាក់គ្រាន់តែបន្លំទេ។
សំនួរដែលនៅសល់គឺហេតុអ្វីក៏អ្នកទាំងពីរមិនដែលបានឃើញគ្នាពីមុនមក?

13 11 2009
សាយ័ន្ត

ប្រហែលជាលើកទីមួយហើយដែលគាត់មកជួបគ្នានៅ ស្ថានទូតអាមេរិច😆

13 11 2009
រតនាតារាមុន្នី

មកពីអ្នកទាំងពីនោះ ជាតាហើយនឹងចៅទេដឹង? សុំទោសខ្ញុំអត់បានគិតច្រើនទេ ព្រោះរវល់ណាស់
សុំថាមួយទៅចុះ។

13 11 2009
achharia

.
កូនទន្សាយអើយ!
ដល់ពេលឆ្ងល់ហើយ បើពីរនាក់នោះជាប្តីប្រពន្ធនឹងគ្នា
ហើយថាមិនដែលឃើញគ្នាសោះពីមុនមករួចស្រាប់តែ
មានកូនជាមួយគ្នា ? មានតែខ្វាក់ទាំងពីរនាក់ ៕
អូយ៎! ករណីនេះវារឹតតែកំសត់ជាងមុនទៅទៀត !!!
.

13 11 2009
smallrabbit2009

អ្នកទាំងអស់គ្នា​ ចំលើយដែលត្រឹមត្រូវគឺចំលើយរបស់achharia!អ្នកទាំងពីរជាមនុស្សខ្វាក់។
រង្វាន់ចាំជូនតាមក្រោយ ជំពាក់មួយសិន!

15 11 2009
achharia

យកល្អ យករឿងប្រស្នាណាបានសប្បាយផងខ្លះមក ។
រង្វាន់តាមក្រោយក៏បាន ម្យ៉ាងដែរតើ !😀😀😀

16 11 2009
ទន្សាយតូច

គ្រាន់តែជាប្រស្នាតើ…តែមិនអីទេខ្ញុំនឹងព្យាយាមយកប្រស្នាដែល
សប្បាយៗបើអាចរកបាន😀
ថ្ងៃនេះជូនរង្វាន់អោយហើយកុំអោយជំពាក់យូរពេក តែមិនដឹងថាតើachhariaចូលចិត្តមើលរឺអត់ទេនៀក!

17 11 2009
ទន្សាយតូច

សុំជូនកាដូថ្មី អាលើកមុនដូចជាមិនសូវល្អសោះ សូមរីករាយជាមួយអាមួយនេះវិញ

16 11 2009
warriorskid

បើខ្វាក់ ហើយ សុំថែមគរ និងថ្លង់ថែមទៀតទៅ ទើបរឹតតែកំសត់។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: