អនាគតរបស់ឈីងចាំង!

12 11 2009

shinchan
Shin-Chan(ស៊ីនចានឬឈីងចាំង?)ដែលមានឈ្មោះពេញថាCrayon Shin-Chan(クレヨン新ちゃん)
គឺជា​សៀវភៅ​គំនូរជីវចល(ម៉ាំងហ្កា=漫画)ដ៏ល្បីល្បាញមួយដែលត្រូវបានសរសេរដោយYoshito Usui​
និងបានចាប់បោះពុម្ពចាប់តាំងពីខែមករាឆ្នាំ១៩៩០។ស៊ីនចានក៏ត្រូវបានបញ្ចូលទៅជាខ្សែភាពយន្ត
គំនូរជីវចលចាប់តាំងពីខែមេសាឆ្នាំ១៩៩២។ប៉ុន្តែជាអកុសលលោកYoshito Usuiអ្នកនិពន្ធរឿងស៊ីន
ចាននេះបានទទួលអនិច្ចកម្ម នៅថ្ងៃទី11ខែកញ្ញាឆ្នាំ២០០៩ ដោយរអិលជើងធ្លាក់ពីលើចំនោទថ្មនៃ
ភ្នំមួយនៅពេលដែលគាត់ទៅធ្វើដំនើរកំសាន្តឡើងភ្នំតែម្នាក់ឯងនៅខេត្ត Gunma។ ក្នុងខណៈដែល
រឿងស៊ីនចានមិនទាន់បានបញ្ចប់តើស៊ីនចានអាចនឹងបន្តដំនើរទៅមុខទៀតទេ?​នៅក្រោយការស្លាប់
របស់Yoshito Usui​មិនទាន់មានការធានាអះអាងជាណាមួយដែលថារឿងស៊ីនចាននឹងបន្តបោះពុម្ព
រឺបញ្ឈប់ការបោះពុម្ពទេ។លុះមកដល់ថ្ងៃទី៥ខែវិច្ឆិកាទើបមានការអះអាងជាផ្លូវការថាគេនឹងបន្តបោះ
ពុម្ពភាគដែលនៅសល់ដែលលោកYoshitoUsui​ បានសរសេររួចរហូតដល់ថ្ងៃទី៥កុម្ភៈ២០១០ហើយ
ខ្សែភាពយន្តក៏នឹងត្រូវបន្តរហូតដល់ទីបញ្ចប់។ប៉ុន្តែចាប់ពីខែកុម្ភៈទៅនឹងគ្មានការសរសេររឿងស៊ីន
ចានបន្តទៀតទេ។


ទង្វើ

Information

11 responses

13 11 2009
phuylai

😦 ឆីងចាងនិមិត្តរូបខ្ញុំផង លូវលឺចឹងចង់តែបោកក្បាលនឹងខ្នោយទេ!!!

13 11 2009
smallrabbit2009

ឃើញអញ្ចឹងចង់តែយកដុំថ្មទៅញាត់ក្នុងខ្នើយទេ🙂

13 11 2009
រតនាតារាមុន្នី

新ちゃん សិងចាំង មានន័យថា ថ្មីស្រស់​ ហើយបានន័យថា សើចប៉ប្រិម ញញឹមប៉ព្រាយ។

13 11 2009
រតនាតារាមុន្នី

សូមអរគុណដែលបានភ្ជាប់តណផ្ទះខ្ញុំនឹងផ្ទះបងទន្សាយឯង។

13 11 2009
smallrabbit2009

ដាក់ដើម្បីងាយស្រួលឆ្លងទៅលួចរបស់របរ😀

15 11 2009
សុទ្ធា

🙂
និយាយពីខ្ញុំវិញជាអ្នកងប់ងល់នឹងឈីងចាំងហ្នឹងហើយ
ហើយមានប្រភពរបស់ព៌តមានច្រើនទៀតទេ
ញុំចង់ដឹងខ្លាំងណាស់

15 11 2009
ទន្សាយតូច

បើតាមដឹងខ្សែភាពយន្តប្រហែលនៅវែងទៀតទំរាំចប់​ ត្រឹមខែ២នឹងគឺអស់តែសៀវភៅអានទេ

16 11 2009
warriorskid

រតនាតារាមុន្នី សរសេរខុសឈ្មោះហើយ ឥឡូវ ផ្ទះខ្ញុំគេលួចអស់ហើយ ព្រោះភ្លេចចាក់សោរ
ផ្ទះ ហើយភ្លេចប្រមូល អាវុធចូលផ្ទះ ដល់អីចឹងទៅពួក ចោរ ពួកប្រឆាំងនឹងភេរវកម្ម បានមកផ្ទះខ្ញុំ
ប្រមូលយករបស់របរ យលទៅអស់ហើយ សូម្បីតែជើងសរសេរផ្ទះក៏មិនទុកដែរ។
ឥឡូវ ទើបតែទិញផ្ទះមួយទៀត ឈ្មោះ កុមារចម្បាំង។

16 11 2009
ទន្សាយតូច

មិនអីទេកសាងវាវិញទៅ។គេថាបើមិនបាត់បង់អាចាស់ច្បាស់ជាមិនបានអាថ្មីទេ!😀
តែលើកក្រោយpostអីត្រូវប្រយ័ត្នប្រយែងបន្តិច!

8 08 2011
foolish kid

បើ​បាន​ប្អូន​ដូច​ជា​ជីញ​ចាំង​អី សុំ​យក​មក​ផ្ញើរ​ជា​មួយ​បង​ទន្សាយ​ហ្ហើយ​! ហាហាហា

8 08 2011
វិសាល

ហាហា ទាល់តាយូរបានព្រមទទួល😛

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: