Google Translate Update

17 11 2009

ថ្មីៗ​នេះ​Google Translate​ត្រូវ​បាន​Update​នូវ​Tool​មួយ​​ចំនួន​អោយ​កាន់​តែ​ប្រសើរ​និង​ងាយ​ស្រួល​ប្រើ​ប្រាស់​ជាង​មុន​ដូច​ជា​វា​ធ្វើ​ការ​បក​ប្រែ​អត្ថបទ​ភ្លាម​ៗ​ពេល​យើង​កំពុង​វាយ​និង​ការ​បង្ហាញ​ពី​ប្រភព​ដើម​នៃ​អត្ថបទ​ដែល​វា​បាន​បក​ប្រែ។​Google Translate​ក៏​ត្រូវ​បាន​បន្ថែម​នូវ​Speech Tool​ដែល​អាច​អោយ​អ្នក​អាច​ស្តាប់​ពី​របៀប​បញ្ចេញ​សំលេង​(សំរាប់​ភាសា​អង់គ្លេស)។​លើស​ពី​នេះ​ទៅ​ទៀត​សំរាប់​ភាសា​ផ្សេង​ៗ​ដូច​ជា​ភាសា​ជប៉ុន ចិន​ជា​ដើម Google Translate​ក៏​អាច​បង្ហាញ​ពី​របៀប​អាន​ជា​អក្សរ​ឡាតាំង​ទៀត​ផង។
សូម​មើល​វិដេអូ​ខាង​ក្រោម​ពី​របៀប​ប្រើ​ប្រាស់​Tool​ថ្មី​ៗ​របស់​Google Translate


ទង្វើ

Information

4 responses

18 11 2009
achharia

តែគួរអោយអន់ចិត្ត តូចចិត្តណាស់ រកភាសាខ្មែរយើងអត់ឃើញនឹងគេ ។
ត្រង់ហ្នឹងមិនដឹងពួក ហ្គូហ្កឹល អន់រឺពូកតែទឺកកកខ្មែរយើងនៅខ្សោយទេ ។
បើធ្វើការបកប្រែជាភាសានិងអក្សរខ្មែរយើងបាន វាងាយណាស់ក្នុងការ
ស្វែងយល់ស្ទើរគ្រប់អត្ថបទរឺមេរៀននានាជាភាសាបរទេសបកមកជាខ្មែរ ។
ត្រង់ហ្នឹង អ្នកណាអួតថាចេះកាន់តែខ្ពស់ ដូចបង្អាប់ខ្លួនអែងថាកាន់តែអន់
ព្រោះអត់មានភាសាខ្មែរ តែឃើញមានភាសាយួននិងសៀមក្នុងកម្មវិធិ
បកប្រែរបស់ គ្រូតា GOOGLE នោះ😀 ។

18 11 2009
ទន្សាយតូច

នឹងហើយរឿងប្រើប្រាស់ភាសានៅលើប្រព័ន្ធInternetយើងដូចដើរក្រោយគេ
ឆ្ងាយណាស់!សង្ឃឹមថានៅពេលខាងមុខដ៏ខ្លីភាសាយើងនឹងមានការប្រើប្រាស់
ទូលំទូលាយឡើង។

18 11 2009
សុភា

យើងមិនអត់ទេ តែគ្រាន់តែដើរមិនទាន់ដល់!!!!

សួរថារាល់ថ្ងៃមានក្រុមហ៊ុនរឺអង្គការប៉ុន្មានធ្វើការលើភាសារខ្មែរ។ តើពួកគេមានលុយប៉ុន្មានដើម្បីធ្វើ? តើសាលាអាយធីដំបូងបង្អស់នៅស្រុកខ្មែរ កើតឡើងនៅឆ្នាំណា? ហើយចុះយូន និង សៀមកើតឡើងនៅឆ្នាំណា? តើដើម្បីធ្វើការលើភាសារនិមួយៗ ដូចជាការបកប្រែណឹងត្រូវការចំណាយពេលប៉ុន្មាន? មិនមែនបកប្រែពាក្យតាមពាក្យអោយតែបានឯណា!
….
ដូច្នេះហើយសួមកុំដាក់បន្ទុកលើអ្នកអាយធីនៅស្រុកខ្មែរ!!!

19 11 2009
achharia

.
ខំតែអរ ស្មានតែជួយបកស្រាយប្រាប់ថាម៉េចបានមិនទាន់មាន
បែរជាថែមសំណួរឡើងបួនប្រាំមកទៀត កាន់តែធ្វើអោយឆ្ងល់ឡើង
ថា តើខ្មែរយើងត្រូវការចំណាយលុយប៉ុន្មាន អ្នកចេះខាងអាយធី
ផ្នែកណាមួយហើយដល់ថ្នាក់ណា រួចត្រូវប្រើពេលយូរនិងគ្នាប៉ុណ្ណា
ធ្វើដោយខ្លួនអែងរឺទាល់តែមានក្រុមហ៊ុនរឺអង្ការណាគេមកតំរូវអោយ
ធ្វើបានបាន ????? ហើយបើសួរថែមថាសាលាអាយធីកើតដំបូង
បង្អស់នៅស្រុកខ្មែរពីឆ្នាំណា ហើយនៅស្រុកយួននិងសៀម
ពីឆ្នាំណាទៀតនោះ កាន់តែវង្វែងហើយ ។
ខ្ញុំក៏មានសង្ឃឹមដូចកូនទន្សាយដែរ ថានៅពេលខាងមុខដ៏ខ្លីភាសាយើង
នឹងមានការប្រើប្រាស់ទូលំទូលាយឡើងក្នុងប្រព័ន្ធអ៊ិនធ័រនែតនេះ
មិនខាន ។ ចង់បង្អាប់អ្នកអួតទេ បើនរណាមិនអួតមិនបានអន់ទេ !
.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: