២០១២ ឆ្នាំដែលពិភពលោកត្រូវវិនាស???

18 11 2009

ទ្រឹស្តីអំពីការបញ្ចប់នៃពិភពលោកឬការវិនាសអន្តរាយនៃពិភពលោកនៅថ្ងៃទី២១ខែធ្នូឆ្នាំ២០១២គឺជា
ទ្រឹស្តីមួយដែលត្រូវបានគេយកមកជជែកពិភាក្សាគ្នាយ៉ាងផុសផុល។
ហេតុផលមួយចំនួនដែលធ្វើអោយមនុស្សមានជំនឿលើទ្រឹស្តីនេះ:
Mayan Calendar: ពូក Mayan បានទាយទុកថាទី២១ខែធ្នូឆ្នាំ២០១២គឺជាថ្ងៃបញ្ចប់នៃពិភពលោក។
វាគឺជាថ្ងៃដែលប្រក្រតីទិនរបស់ពួកMayanត្រូវបានបញ្ចប់។វាគឺជាហេតុផលចំបងដែលធ្វើអោយទ្រឹស្តី
នេះកើតឡើង។(Mayanគឺជាពួកដែលពូកែខាងគណិតវិទ្យានិងតារាសាស្រ្ត។)
Sun Storm: Sun Stormនឹងកើតមានដល់កំរិតកំពូលនៅកំលុងឆ្នាំ២០១២ដែលនឹងអាចបំផ្លាញ
ពិភពលោក។
Super Volcano: Super Volcanoដែលល្បីជាងគេនៅYellowstone National Park (USA)
អាចនឹងផ្ទុះឡើងនៅឆ្នាំ២០១២។
The Bible: កម្ពីប៊ីបបានិយាយអំពីថ្ងៃArmageddonជាថ្ងៃនៃសង្រ្គាមចុងក្រោយរវាងGood and Evil?
ដែលបានកំនត់នៅឆ្នាំ២០១២។
(នៅមានហេតុផលផ្សេងៗទៀត…)
ហេតុផលចំពោះអ្នកដែលប្រឆាំងមិនជឿលើទ្រឹស្តីនេះ:
ចំពោះក្រុមដែលប្រឆាំងគេជឿជាក់ថាការបញ្ចប់ទៅនៃប្រក្រតីទិនរបស់ពួកMayanមិនមែនមានន័យ
ថាជាការបញ្ចប់ទៅនៃពិភពលោកដែរហើយការទាយទុករបស់ពួកMayanក៏មិនមែនត្រឹមត្រូវរហូតដែរ។
ចំពោះហេតុការមួយចំនួនទៀតដូចជាSun Storm, Super Volcano,…វាហាក់ដូចជាមិនបញ្ជាក់អោយ
បានច្បាស់គ្រាន់តែថាវាអាចកើតឡើងអាចនឹងបំផ្លាញផែនដី។រឿងទាំងអាចនិយាយបានថាវាជាការ
ព្យាយាមរកអំនះអំនាងផ្សេងៗទៀតដើម្បីគាំទ្រទ្រឹស្តីនេះ។ម្យ៉ាងវិញទៀតវាក៏អាចជាការធ្វើអាជីវកម្ម
លើការវិភាគលើទ្រឹស្តីទាំងនេះដូចជាមានការសរសេរនូវអត្ថបទជាច្រើនផ្សព្វផ្សាយតាម​ Internet
ការសរសេរសៀវភៅនានាដើម្បីបោះពុម្ពលក់ ព្រមទាំងការផលិតនូវខ្សែភាពយន្តរឿង​“២០១២”ទៀតផង។
សរុបមកវិញការរលត់រលាយនៃពិភពលោកអាចនឹងកើតមានឬមិនកើតមានគឺមិនមាននរណាដឹងច្បាស់ទេ។
មនុស្សមួយចំនួននៅតែជឿចំនែកមនុស្សមួយចំនួនទៀតគឺនៅតែមិនជឿ។ការពិតដែលអាចបញ្ជាក់បានគឺ
មានតែរង់ចាំរហូតដល់ថ្ងៃទី២១ខែធ្នូឆ្នាំ២០១២តើមានអ្វីកើតឡើងយើងនឹងបានឃើញ។

អានបន្ថែមៈ
២០១២ Phenomenon wikipedia
How the Mayan Calendar Works
និងសូមកុំភ្លេចទស្សនារឿង“២០១២”
Watch the movies 2012 online (Release date Nov 13, 2009)
The movies trailer:


ទង្វើ

Information

27 responses

19 11 2009
phuylai

មិនទាន់បានសប្បាយអស់ចិត្តផង ចង់ចប់ទៅណា!!!

19 11 2009
achharia

៣ឆ្នាំទៀត ? ដល់ពេលនោះសុំតោងកន្ទុយកូនទន្សាយទៅឋានព្រះចន្ទដែរហើយ
ចាំមើលស្ថានការបានស្រួលចាំនាំគ្នាចុះមកវិញ😀

19 11 2009
ជីវិតអមតៈ

មិនទាន់បានអីៗផង ពិភពលោកនឹងត្រូវបញ្ចប់មែនឬ???
បើដូច្នេះមែនពិតជាបើកភ្នែកមិនជិតទេ គួរឲ្យសោកស្តាយណាស់…

19 11 2009
សមុទ្រ

ចង់ធ្វើអឺធ្វើអោយហើយទៅ ណាប្រយ័ត្នស្តាយ។

19 11 2009
កុមារចម្បាំង

គ្រាន់តែជារឿងតើ កុំទៅភ័យអី ព្រោះគេថាអាយុផែនដីមិនទាន់អស់ទេ នៅ៤ពាន់លានឆ្នាំទៀត។
ហើយអាយុព្រះអាទិត្យ ទាំងអស់ជិត 9 ពាន់លានឆ្នាំ តែ យើងប្រើអស់ 4,5 ពាន់លានឆ្នាំ វានៅសល់
ជិត៤ពាន់លានឆ្នាំទៀត កុំទៅព្រួយ ខ្លាចតែគេមានសង្រ្គាមបរមាណូ ដល់ពេលហ្នឹង សូម្បីតែ
ម្នាក់ក៏មិនរស់ផង អី្វៗកា្លយជាធូលី សង្ស័យតែធូលីក៏អត់សល់ផង។

19 11 2009
nimol

ពួក Mayan បាន​រលាយ​មុនប្រតិទិនដែលខ្លួន​បាន​បង្កើត​​ទៅ​ទៀត។

19 11 2009
ទន្សាយតូច

ការជឿរឺមិនជឿគឺអាស្រ័យលើមនុស្សម្នាក់ៗ!
សូមបញ្ជាក់បន្ថែមថាៈពួកMayanធ្លាប់បានគណនាថេរវេលាដែលព្រះច័ន្ទវិលជុំវិញផែនដីមួយជុំ
ដោយភាពល្អៀងយ៉ាងតូចតាំងពីរាប់ពាន់ឆ្នាំមកហើយ!
អានបន្ថែម​ http://www.gap-system.org/~history/HistTopics/Mayan_mathematics.html

19 11 2009
សុទ្ធា

អូ! ខ្ញុំអត់ទាន់រៀនចប់ផង ។ ឆ្នាំនេះទើបតែរៀនឆ្នាំទី២ នៅសល់៣ឆ្នាំកន្លះទៀតឯណោះ ។ សង្ឃឹមថាចាំខ្ញុំរៀនចប់បានបរិញ្ញាប័ត្រសិនទៅ រឺក៏ចាំខ្ញុំរកការងារបានធ្វើអោយបានបទពិសោធន៍៤ទៅ៥ឆ្នាំទៀតកាន់តែល្អ ! រង់ចាំមើលទាំងអស់គ្នា !!!

19 11 2009
ទន្សាយតូច

@ភុយឡៃ៖ នៅចង់សប្បាយអីទៀតចាស់ឡើងគេហៅថាយាយហើយនឹង!
@Achharia៖ តោងម៉េចកើតបើកូនទន្សាយអត់ទៅទេ ចង់នៅមើលហេតុការជាមួយគេឯង
@ជីវិតអមតៈ៖​ មិនទាន់ច្បាស់ឯណា កុំអាលភ័យពេក
@ឈាង៖​ ចុះឈាងឯងធ្វើអីមុនគេបើដឹងថាវាជាការពិត?
@កុមារចម្បាំង៖​ ខ្លាចដែរនឹងណាអាសង្រ្គាមបរមាណូ!
@បងនិមល៖​ ខ្ញុំមិនជឿថាពួកនឹងទាយឆុតដល់ថ្នាក់នឹងទេ!
@សុទ្ធា៖​ ចាំប្រាប់ផងបើម៉េចៗ?​😀

20 11 2009
កុមារចម្បាំង

អីយ៉ា !!!! យកគំនិតគេមកវិភាគទៀត មិនធម្មតាទេ បងទន្សាយតូច។
ខ្ញុំគ្រាន់តែដឹងថា នៅជប៉ុនគេប្រើមនុស្សយន្តអោយធ្វើការហើយ តិចទៀតយើងមិនដឹងថា
មនុស្សយើង និង មនុស្សយន្តវាខុសគ្នាត្រង់ណាទេ ព្រោះតិចទៀតគេផលិតស្បែកមនុស្ស
យន្តដូចស្បែកមនុស្សបេះបិទ មានភាពយឺត ត្រូវនឹងចលនាកាយវិកាទៀតផង។
ខ្ញុំ គ្រាន់តែជាអ្នកដែលបញ្ចេញយោបល់ផ្ទាល់ខ្លួនតែប៉ុន្នោះ អ្វីដែលខ្ញុំដឹង ខ្ញុំនឹងប្រាប់។

20 11 2009
ក្មេងតូច

2012 0_0!!
លឿនម៉េះ?? ញុមមិនទាន់បានចប់ទី​១២​ផង
អត់ទាន់ចង់ទៅទេ😦

21 11 2009
ទន្សាយតូច

ធ្វើចិត្តអោយនឹងនរ នៅក្មេងអញ្ចឹងខំរៀនសិនទៅ កុំភ័យនាំតែខាតអាយុ🙂

20 11 2009
សេរីបណ្ឌិត

បើ​តាម​ខ្ញុំ​ដឹង ៖
អាយុ​របស់​ព្រះអាទិត្យ​សល់​ប្រហែល​ពាក់​កណ្ដាល​ទៀត (លាន​ឆ្នាំ) ដូច្នេះ​ពុំ​អាច​មាន​រឿង​ដែល​ថា​ព្រះ​អាទិត្យ​ផ្ទុះ​បំផ្លាញ​ភព​រណប​ព្រះ​អាទិត្យ​បាន​ក្នុង​ឆ្នាំ ២០១២ ទេ​ ។
បើ​តាម​ទ្រឹស្ដី​ Big bang គេ​មិន​ដឹង​ថា​អាច​ជឿ​បាន ឬ អត់​ទេ ដែល​ថា​ចក្កវាឡ​រីក​មាឌ នឹង​ថាម​ពល​ទ្រទ្រង់​ដ៏​អាថ៌កំបាំង​មួយ (កន្លែង​ហ្នឹង​អត់​សូវ​ច្បាស់​ថា​ជា​ថាមពល​អី​ទេ) ។ គេ​ថា​ចក្កវាឡ​នឹង​រួម​តូច​រហូត​រាលយ​ចក្កវាឡ បើ​អស់​ថាម​ពល​ស្អី​គេ​ហ្នឹង តែ​បើ​ថាម​ពល​ហ្នឹង​ថេរ ចក្រវាល​នឹង​នៅ​ថេរ​ លែង​រីក លែង​រួម តែ​បើ​ថាម​ពល​ហ្នឹង​ចេះ​តែ​កើន នោះ​ចក្កវាឡ​នឹង​ចេះ​តែ​រីក​ដែរ ។
ប៉ុន្តែ​អ្វី​ដែល​គេ​ភ័យ​នោះ​គឺ ផែនដី​ដើរ​ខុស​គន្លង ទៅ​បុក​ព្រះ​អាទិត្យ ។ គេ​មិន​អាច​ស្មាន​បាន​ថា​ប៉ុន្មាន​ឆ្នាំ​ទៀត​ទេ ព្រោះ​វា​ជា​រឿង​ដែល​មិន​អាច​ទាយ​ទុក​បាន ដែល​ខុស​ពី​ការ​កំណត់​អាយុ​របស់​ព្រះអាទិត្យ ។
ហើយ​ចំពោះ​ជំនឿ​របស់​លទ្ធិ​ផ្សេងៗ​ដែល​ថា​មាន​ភ្លើង​ប្រល័យ​កប្ប ឬ ភ្លើង​ឆេះ​កល្ប ឆេះ​កប្ប ស្អី​គេ​ហ្នឹង ប្រហែល​ជា​គេ​ចង់​សំដៅ​លើ​ការ​ផុត​អាយុ​របស់​ព្រះ​អាទិត្យ ។ បើ​ព្រះ​អាទិត្យ​អស់​អាយុ នោះ​ព្រះ​អាទិត្យ​នឹង​ផ្ទុះ តែ​មុន​នឹង​ផ្ទុះ​បំផ្លាញ​ភព​ផ្សេង​ជុំ​វិញ​ខ្លួន ព្រះ​អាទិត្យ​នឹង​ពង្រីក​ខ្លួន​រហូត​ដល់​ភព​មួយ(អត់​ចាំ) ដែល​កម្ដៅ​ព្រះ​អាទិត្យ​ពេល​នោះ​មាន​លទ្ធភាព​ពង្រីង​សមុទ្ទ​នៅ​ផែនដី​បាន ។ តែ​ចំពោះ​បញ្ហា​នេះ​មិន​បាច់​ភ័យ​ទេ ព្រោះ​វា​កើន​ឡើងនៅ​រាប់​លាន​ឆ្នាំ​ទៅ​មុខ​ទៀត (ការ​ស្មាន​របស់​អ្នក​វិទ្យាសាស្ត្រ) ហើយ​ទម្រាំង​នឹង​ដល់​ពេល​ហ្នឹង គេ​មាន​វិធី​បញ្ចៀស​មនុស្ស​ពី​គ្រោះ​ថ្នាក់​ហើយ ។

20 11 2009
កុមារចម្បាំង

អាហ្នឹងគេហៅថា blackhole ពេលដែលព្រះអាទិត្យផ្ទុះឆេះនោះ វានឹងមានដំនើរការភ្លាម
ចំនុចស្នូលនៃផ្កាយគឺត្រង់ចំនុចហ្នឹងហើយ មិនដឹងថាអាចំនុចខ្មៅហ្នឹង ពេលចូលទៅ ដល់ទីណាទេ។

20 11 2009
សេរីបណ្ឌិត

បើ​តាម​ទ្រឹស្ដី ភព​រណប​របស់​ព្រះ​អាទិត្យ​នឹង​ខ្ទេច មុន​នឹង Blackhole ហ្នឹង​ចាប់​កំណើត​ទៅ​ទៀត ។

20 11 2009
សេរីបណ្ឌិត

ភ្លេច​បញ្ជាក់ Blackhole ហ្នឹង​វា​កើត​ពេល​ដែល​មាន​ផ្កាយ​ងាប់, តែ​ភាគរយ​ដែល​នាំ​ឱ្យ​កើត Blackhole គឺ​ទាប​ណាស់ ។
ផ្កាយ​ងាប់​ហើយ​អាច​កើត​ជា ភព​ថ្មី ឬ ផ្កាយ​ថ្មី ឬ Blackhole ។

20 11 2009
កុមារចម្បាំង

សួរខ្ញុំដល់ក!!!! ខ្ញុំអត់យកទ្រឹស្តីអីទេ ខ្ញុំឃើញយ៉ាងណាមួយថាយ៉ាងនោះ។
ចាំតែទ្រឹស្តី មកងាប់ហើយទេរឺ។ ភាគរយដែលនាំឲ្យកើត blackhole វាទាប
មែន ផ្តាយងាប់អាចកើតជាភពថ្មីបាន តែត្រូវការពេលវេលាយូណាស់។
ចំនែកblackhole វាកើតនៅពេល ដែលភពផ្កាយដែលមានកំដៅបានផុតរលត់
ជីវិតទៅ ខ្ញុំពិបាកនិយាយប្រាប់ណាស់ ព្រោះខ្ញុំមិនចេះនិយាយ តែខ្ញុំដឹង។

20 11 2009
សេរីបណ្ឌិត

ហេតុ​តែ​ថា​ឈ្មោះ កុមារ​ចម្បាំង វិភាគ​តាំង​ពី​រឿង​សង្គ្រាម​ទៀត ។ ដឹង​ថា​សង្គ្រាម​លោក​លើក​ទី ១ និង ទី ២ មាន​ប្រភព​ចេញ​ពី​ទ្វីបណា​ទេ ? បើ​ដឹង​ហើយ​ គួរ​ដឹង​ថា​តើ​នៅ​ទ្វីប​ហ្នឹង​ឥឡូវ​គេ​មាន​ស្អី​មក​ចង​​ប្រទេស​ក្នុង​ទ្វីប​​ហ្នឹង​កុំ​ឱ្យ​ឈ្លោះ​គ្នា​ទេ ? មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ​ប្រទេស​ក្នុង​ទ្វីប​មួយ​ហ្នឹង​ស្ទើរ​តែ​រលាយ​ជា​ប្រទេស​ថ្មី​មួយ​ដែល​មាន​លក្ខណៈ​ជា « រដ្ឋ​សហពន្ធន៍ », បច្ចុប្បន្ន​នៅ​ខ្វះ​តែ​ការ​ដាក់​ទ័ព​ចូល​គ្នា និង​ទូត​រួម​គ្នា​ទេ ។ បើ​ឆ្ងល់​ថា រដ្ឋ​សហពន្ធន៍ ហ្នឹង​​អីគេ មើល​តែ សហរដ្ឋ​អាម៉េរិគ ទៅ​ គឺ​រដ្ឋ​មួយ​ដែល​កើត​ឡើង​ពី​ការ​រួម​គ្នា​នៃ​រដ្ឋ​ផ្សេងៗ ។
បើ​តាម​ការ​វិភាគរបស់​ខ្ញុំ បច្ចុប្បន្ន​ប្រទេសពិភព​លោក​កំពុង​បំពេញ​បេសកកម្ម​មួយ ដែល​ជា​គោលការណ៍​សំខាន់ របស់​លទ្ធិ​កុម្មុយនីស្ត គឺ​ពិភពលោក​រួម​គ្នា​តែ​មួយ ។ ហើយ​ខ្ញុំ​ជឿ​ថា​ទៅ​អនាគត​ដ៏​វែង​ឆ្ងាយ​ទៀត បេសកកម្ម​នេះ​នឹង​បាន​សម្រេច ។ ចាំ​មាន​ពេល​ទំនេរ ​ខ្ញុំ​នឹង​​សរសេរ​អត្ថបទ​មួយ​ដែល​បរិយាយ​ឱ្យ​បាន​ក្បោះក្បាយ​​ពី​ការ​ដែល​ពិភពលោក​​កំពុង​​អនុវត្ត​គោលការណ៍​នៃកុម្មុយនីស្ត ដែល​តម្រូវ​ឱ្យ​ប្រទេស​ក្នុង​ពិភពលោក​រួម​គ្នា​ជា​រដ្ឋ​មួយ ទាំង​​ប្រជាជន​ទាំង​អស់​ដែល​ស្អប់​កុម្មុយនីស្តកំពុង​ចូល​រួម​ធ្វើ​ទាំង​មិន​ដឹង​ខ្លួន ។ មិន​បាច់​សួរ​ថា​អ្នក​ណា​ជា​អ្នក​ផ្ដើម​គំនិត​អនុវត្ត​វា​ទេ តែ​វា​ជា​លក្ខណៈ​ពី​ធម្មជាតិ​របស់​មនុស្ស​ដែល​នាំ​ឱ្យ​មនុស្ស​​ធ្វើ​វា ។
បរិមាណូ​ឥឡូវ គេ​កំពុង​ដាក់​កំញើញ​គ្នា​ទេ ជា​ពិសេស​គឹ​កំញើញ​ប្រទេស​តូចៗ​ឱ្យ​បាក់​ស្បាត តែ​គេ​អត់​បាញ់​វា​ទេ ព្រោះ​បើ​បាញ់​ទៅ វា​ខាត​ច្រើន​ណាស់ ។

20 11 2009
សេរីបណ្ឌិត

សរសេរ​ច្រឡំ​អត្ថន័យ ៖
«…​បិរិយាយ​ឱ្យ​បាន​ក្បោះ​ក្បាយ​ពី​ការ​ដែល​….» ==> « …​បិរយាយ​ឱ្យ​បាន​ក្បោះក្បាយ​ពី​មូលហេតុ​ដេល​នាំ​ខ្ញុំ​វិភាគ​ថា… »

20 11 2009
សេរីបណ្ឌិត

សុំ​កែរ​មួយ​ទៀត ៖
បរិមាណូ ==> បរមាណូ

20 11 2009
កុមារចម្បាំង

អាឡឺម៉ង់ទេដឹង តាមមើលប្រហែលជា សូវៀត។
ពិភពលោក​រួម​គ្នា​តែ​មួយ ? ខ្ញុំដូចជាធ្លាប់លឺ។ អូហ៍ គឹ ប្រទេសទាំងអស់ក្លាយជាសម្ព័ន្ធនឹងគ្នា
ហើយ មានមេសម្ព័ន្ធមួយដែលដឹកនាំសេដ្ឋកិច្ចតែមួយ។
វិទ្យាសាស្រ្តខាងតារាវិទូទេបងអើយ ខ្ញុំអត់សូវដឹងពីសង្រ្គាមអីទេ ។​ ឈ្មោះនេះខ្ញុំចូលចិត្ត តែមិនមែនយកមកច្បាំងមែនទែនឯណា។
បងឯង កើតមុនខ្ញុំត្រូវតែដឹងគ្រប់រឿង។

21 11 2009
សេរីបណ្ឌិត

ហ្នឹង​ហើយ ! តែ​គ្រាន់​តែ​ការ​អនុវត្ត​ដើម្បី​ឱ្យ​រួម​គ្នា​ហ្នឹង ខុស​ពី​អ្វី​ដែល​មេ​ដឹកនាំ​ផ្ដាច់​ការ​ធ្លាប់​ប្រើ(ហ៊ីត្លែរ) ។ គេ​ត្រូវ​ការ​ពេលវេលា​ដើម្បី​ឱ្យ​វប្បធម៌​របស់​ប្រទេស​នីមួយ​តាម​តំបន់ រលាយ​ចូល​គ្នា ។
ខ្ញុំ​ក៏​មិនមែន​ដឹង​ខាង​សង្គ្រាម​ហ្នឹង​ច្រើន​អី​ដែរ គ្រាន់​តែ​វិភាគ​លើ​ព្រឹត្តការណ៍​ពិភពលោក និង​លក្ខណៈ​ចិត្ត​សាស្ត្រ​របស់​មនុស្ស ។
**** គ្រាន់​តែ​ជា​ការ​វិភាគ​របស់​ខ្ញុំ​ទេ !!!!!!

21 11 2009
ទន្សាយតូច

wow…ខានមកចូលមើលតែ២ថ្ងៃនាំគ្នាវិភាគដល់ណាហើយនៀកតាមមិនចង់ទាន់😀
យ៉ាងណារឿងដែលសំខាន់គឺបញ្ជាក់ថាអ្វីដែលពួកMayanបាននិយាយគឺមិនពិត!

21 11 2009
peehs07

កុំទាន់ប្រញាប់ភ័យពេក ទៅមើលបព្រុំដែនកម្ពុជា-វៀតណាមសិនទៅ នៅប៉ុសខ្ញុំបាន និយាយរឿងនោះដែរ នៅប៉ុស http://kapsystem.wordpress.com and http://peehs07.wordpress.com និយាយពីទាហានចាប់ជាឈ្លើយសឹក កាលសម័យសង្គ្រាម ។

សូមអរគុណ!

22 11 2009
សុទ្ធា

អូ! ខ្ញុំទើបតែនឹកឃើញ ! សង្រ្គាមលោកលើកទី៣នឹងកើតឡើងនៅទ្វីបអាស៊ីយើងនេះ មិនដឹងជាកើតនៅប្រទេសណាទេ ! ប្រហែលជាកូរ៉េខាងជើងហើយមើលទៅ !

24 11 2009
សេរីបណ្ឌិត

បើ​មែន​មាន​តែ​សុទ្ធា​ជា​អ្នក​ផ្ដើម…………:D

13 10 2010
Happy Bday 2 ME & Happy Bday 2 My BLOG! « ពីនេះពីនោះ

[…] រកកន្លែងខុស ២០១២ ឆ្នាំដែលពិភពលោកត្រូវវិនាស??? សាកគិតមួយនេះមើល! […]

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: