សំនើចជាមួយគណិតវិទ្យា

21 11 2009

វិធីគណនាលីមីតសម័យថ្មីៈ

តើអ្នកអាចរក X ឃើញទេ?

ដោះស្រាយមួយនេះវិញមើលម៉េចដែរ!


ទង្វើ

Information

18 responses

22 11 2009
lysli

​ខ្ញុំសែនចូលចិត្ត …
ថ្ងៃ​មួយ ​ពេលប្រឡង​ខ្ញុំ​បានសរសេរ​ 4+12=18 cf http://lysli.over-blog.fr/article-14441508.html😦

22 11 2009
22 11 2009
22 11 2009
គណិតវិទ្យាថ្ងៃនេះ

សូមសួស្តី កូនទន្សាយតូច ! សុខសប្បាយទេ ? សង្ឃឹមថាកូនទន្សាមានស្មៅបារាំងខ្ចីៗច្រើនចុះ!
ថ្ងៃនេះ ខ្ញុំសូមសរសើរដោយស្មោះ ចំពោះការដែលបង្ហាញអំពីសិល្បះនៃការគណនាដ៏សែនចម្លែកហួសគេហួសឯងនេះ ! ព្រោះថាតាមភាពឡូសិច បើ X ខិតទៅរក 8 នោះវាចេញលទ្ឋផលជា ប្រាំបីដេក នោះគេក៏អាចទាញបានតាមលំនាំគំរូដូចគ្នាដែរថា​បើ x ខិតជិត 5 នោះវានឹងអាចបានលទ្ឋផល 5 ដេកដែរ គឺគ្មានអ្វីអាចប្រកែកលទ្ឋផលនេះទេ ! ពិតជាអស្ចារ្យណាស់ ! តែសូមប្រយ័ត្ន ពេលប្រឡងប្រយ័ត្នបានពិន្ទុ 0 ដេកដែរណា !
អូ ! និយាយអញ្ចឹងខ្ញុំចង់សួរចំណាទគណិតវិទ្យាមួយ ដែលមានដំណើរដូចខាងក្រោម
( ក្នុងថ្នាក់រៀនមួយគ្រូបានសួរទៅកាន់សិស្សថា មើល៍ប្អូនៗ តើ 2 គុណនឹង 2 ស្មើប៉ុន្មាន ?
ពេលនោះមានសិស្សម្នាក់ឈ្មោះ ស៊ីត បានឆ្លើយថា 2 គុណនឹង 2 ស្មើនឹង 4 ! តែគ្រូមិនទាន់ឲ្យ ស៊ីតអង្គុយចុះទេ ហើយក៏សួរទៅកាន់សិស្សដ៏ទៃទៀត ! រំពេចនោះក៏មានសិស្សម្នាក់ទៀតឈ្មោះ ស៊ីន បានឡើង ហើយឆ្លើយផូងថា 2 គុណនឹង 2 ស្មើនឹង 5 !!! )
សំណួរ សួរថា តើ ស៊ីត និង ស៊ីន មួយណាឆ្លាតជាងគេ ? ចូរធ្វើសេចក្តីពន្យល់ផង ។

22 11 2009
ទន្សាយតូច

:Dអរគុណច្រើនលោកគ្រូដែលបានចូលមកលេង។ពិតជាសុខសប្បាយតែថ្ងៃនេះអស់កំលាំង
ណាស់ព្រោះមានកិច្ចការច្រើនត្រូវធ្វើ។សុំឆ្លើយសាកមួយសិនចុះ៖ចំលើយគឺពិតជាស៊ីនឆ្លាតជាង
ហើយមែនទេ។ខ្ញុំគិតថាប្រហែលជាស៊ីនគិតថាបើឆ្លើយថា៤គឺពិតជាត្រូវឈរដូចស៊ីតហើយមើល
ទៅតែចំលើយនេះដូចជាមិនទាន់ឡូស៊ិកបន្តិចត្រង់ថាហេតុអ្វីក៏ស៊ីនជ្រើសរើសយក៥ជាចំលើយ?
ប្រហែលជាមិនទាន់ត្រឹមត្រូវទេមើលទៅ តែបើខុសចាំគិតតទៀត😀 អរគុណច្រើន!

23 11 2009
សមុទ្រ

សុំឆ្លើយសំនួរលោកគ្រូ១ដែល
ខ្ញុំថា​ស៊ីតឆ្លាតជាង ព្រោះគេបានឆ្លើយចំលើយត្រឹមត្រូវ១ក្នុងចំលើយដែលត្រឹមត្រូវ តែគ្រាន់តែមិនទាន់ជាអ្វីដែលលោកគ្រូត្រូវការ ២*២ វាអាចស្មើនឹងតំលែផ្សេងៗដូចជា ២+២ពីដង រឺ ២ការេ …..។
តែស៊ីនបែរជាឆ្លើយចំលើយដែល មិនត្រឹមត្រូវទៅវិញ។

23 11 2009
គណិតវិទ្យាថ្ងៃនេះ

សូមសួស្តី !
តាមពិតចម្លើយដែលអ្នកទាំងពីរ គឺកូនទន្សាយតូច និង សមុទ្ទឆ្លើយសុទ្ឋតែត្រឹមត្រូវទាំងអស់​!​តែខ្ញុំសូមធ្វើសេចក្តីពន្យល់បន្តិចសិនចុះ !
-ការឆ្លើយរបស់ស៊ីតដែលថា 2 គុណនឹង 2 ស្មើនឹង 4 គឺវាត្រឹមត្រូវតាមបែបមនុស្សស្មោះត្រង់ ! ប៉ុន្តែអនាគត វាពិបាក !​ គឹមិនងាយនឹងក្លាយទៅជាអ្នកមានទេ ! ដោយសារតែគេស្មោះត្រង់ពេក ! មិនចេះស៊ីសំណុកសូកប៉ាន់អ្វីទេ !
-ចំពោះស៊ីនវិញដែលបានឆ្លើយថា2 គុណនឹង 2 ស្មើនឹង 5 វាត្រឹមត្រូវបែបមនុស្សឆ្លាត ! ហើយឆាប់ក្លាយជាអ្នកមាន នៅពេលអនាគត !
ជាឧទាហរណ៍ បើស៊ីន ជាអ្នកលក់ផ្លែក្រូច ! អ្នកទិញក្រូចម្នាក់បានទិញក្រូច 2 ផ្លែ ដោយ 1ផ្លែតម្លៃ 2រៀល ដូចនេះបើគេទិញ2ផ្លែគឺស៊ីនត្រូវគិតប្រាក់5រៀលព្រោះ2 គុណនឹង 2 ស្មើនឹង 5 ។

23 11 2009
23 11 2009
សមុទ្រ

😀
ចឹងយើងអាចនិយាយថា
២*២=៤ សំរាប់ប្រើក្នុងសាលា
ចំនែក ២*២=៥ សំរាប់ប្រើក្នុងសង្គម។

24 11 2009
phuylai

អឺ!!លោកគ្រូនាំក្មេងខូច!!

24 11 2009
ទន្សាយតូច

លោកគ្រូមាននាំអោយខូចឯណា គាត់បង្រៀនពីទ្រឹស្តីក្នុងសាលានិងការ
អនុវត្តក្នុងសង្គមតើ!😀

24 11 2009
សេរីបណ្ឌិត

សង្ស័យ​តែ​ទន្សាយ​តូច​ហ្នឹង​ក៏​យ៉ាប់​ដែរ

24 11 2009
ទន្សាយតូច

មានយ៉ាប់ឯណា ម៉ោមកចូលរួមរៀនជាមួយគ្នា😀

25 11 2009
សេរីបណ្ឌិត

ខ្ញុំ​ខ្សោយ​ផ្នែក​ខាង​គណិតសាស្ត្រ​ហ្នឹង​ខ្លាំង​ណាស់
អត់​ហ៊ាន​ចូល​រួម​រៀន​ទេ ខ្លាច​ខ្មាស់​គេ

25 11 2009
ទន្សាយតូច

ខ្សោយចឹងត្រូវតែមករៀន បើចេះហើយមករៀនធ្វើអីទៀត!😀

27 11 2009
សេរីបណ្ឌិត

ដោយ​សារ​តែ​ខំ​រៀន​គណិតសាស្ត្រ​ហ្នឹង គ្រោង​ទុក​មុន​ហើយ​ថា ដល់​ថ្ងៃ​ប្រលង​ច្បាប់ យក​ម៉ាស៊ីន​គិត​លេខ​ទៅ​ចូល​បន្ទប់​ប្រលង​ហើយ….

27 11 2009
ទន្សាយតូច

បើនិយាយអញ្ចឹងអោយមើលរូបមួយនេះមួយ៖
http://www.ahajokes.com/crt453.html

2 12 2010
នៅ​ពេល​រៀន​ខ្លាំង​ដល់​កំពូល​ទៅ… « ពីនេះពីនោះ

[…] ប្រកាសស្រដៀង៖ សំនើចជាមួយគណិតវិទ្យា […]

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: