កំប្លែងៈគឺប៉ាស្កាល់មិនមែនញូវតុនទេ!

26 11 2009

ថ្ងៃ​មួយ​អ្នក​រូប​វិទ្យា​ល្បី​ទាំង​អស់​បាន​មក​លេង​បិទ​ពួន​ជា​មួយ​គ្នា​ដោយ​អាញស្តាញ​គឺ​ជា​អ្នក​ចាំ​ទី​ដំបូង។​ក្រោយ​ពី​បិទ​ភ្នែក​រាប់​ដល់​១០០​មក​អាញស្តាញ​ក៏​បើក​ភ្នែក​ស្រាប់​តែ​ឃើញ​ញូវតុន​ឈរ​នៅ​ពី​មុខ​គាត់។
អាញស្តាញ៖​រក​ឃើញ​ឯង​ហើយ​ញូវតុន ​ឯង​ចាញ់​ហើយ!
ញូវតុន៖​ទេ​មិន​មែន​ខ្ញុំ​ទេ​ដែល​ចាញ់​នោះ អ្នក​ដែល​ចាញ់​គឺ​ប៉ាស្កាល់!
អាញស្តាញ៖​តែ​អ្នក​ដែល​ខ្ញុំ​ឃើញ​ជា​ឯង​ណា!(គាត់​បាន​តប​វិញ​ទាំង​ងឿង​ឆ្ងល់)
ញូវតុន៖​ស្តាប់​ខ្ញុំ​ពន្យល់​សិន។
ញូវតុន​ក៏​ទាញ​ឈើ​មួយ​មក​គូស​លើ​ដី​នូវ​ការេ​មួយ​ដែល​មាន​ជ្រុង​១​ម៉ែត្រ។
ញូវតុន៖​ឯង​ឃើញ​ទេ​ញូវតុន​លើ​មួយ​ម៉ែត្រ​ការេ​ជា​អ្វី?​គឺប៉ាស្កាល់!!!


ទង្វើ

Information

15 responses

27 11 2009
សមុទ្រ

កូនទន្សាយ​ ដូរក្បាលថ្មីពិតជាកាលីបមែន

27 11 2009
ទន្សាយតូច

មិនមែនកូនទន្សាយដូរក្បាលទេ គឺកូនទន្សាយដូរក្បាលប្លក!😀 អរគុណច្រើន!

27 11 2009
សេរីបណ្ឌិត

គេ​ចង់​អួត​ថា​គេ​ពូកែ​រូប​វិទ្យា….😀

27 11 2009
ទន្សាយតូច

តាំងពីណាពីណីមកទើបតែឃើញបណ្ឌិតនិយាយត្រូវម្តង!

27 11 2009
achharia

កំប្លែងមួយនេះគួរតែយកទៅកំប្លែងលេងតាមសាលាដែរ
វាអាចជួយអោយចាំរូបមន្តរឺនិយមន័យនៃសម្ពាធនេះបានដែរ ។

27 11 2009
ទន្សាយតូច

ពិតជាគំនិតល្អមែន🙂

28 11 2009
សាយ័ន្ត

ជួយចាក់ចង្កេះគ្នាសើច! ហេហេ
ដូរមុខមាត់ប្លកថ្មីស្អាតតើ !

29 11 2009
ទន្សាយតូច

ប្រហែលជាជិតត្រូវចូលពេទ្យហើយខ្ញុំ គេសរសើរច្រើនពេកចឹង!​😀

7 12 2009
វឌ្ឍនា

នរណាគេអាន អាញស្តាញ ចឹងនោះ ហាហាហហា
តាមសៀងរបស់អាល្លឺម៉ងគឺ អែនស្តែ ។
បងឃើញអូនទន្សាយឯងសរសេរ អាញស្តាញ បងសើចឡើងខ្ទ័រពេញផ្ទះ ហេហេហេ

7 12 2009
វឌ្ឍនា

អែនស្តែន យី…ចេះភ្លេច «ន» ចឹងទៅកើត!

7 12 2009
achharia

បើអាល្លឺម៉ង់នៅខាងស្រុកស្វិស ជាពិសេសនៅម្តុំស៊ូរិច (Zürich) គេអានចេញ
ជាសម្លេង អាញស្តាញ ( EINSTEIN ) អញ្ចឹងអែង គឺ អាញ​ ដូចពាក្យគេរាប់ថា ១
ស្តាញ ដូចពាក្យថា ថ្ម ។ បើអានថា អែនស្តែន វិញគេនៅខាងស្វិសនឹងសើចខ្ទ័រ
សាលាដែរហើយ ។

7 12 2009
ទន្សាយតូច

បើតាមខ្ញុំធ្លាប់អានសៀវភៅដែលបកប្រែជាភាសាខ្មែរមានការសរសេរឈ្មោះគាត់ដល់ទៅ៤របៀបៈ
អាំងស្តាំង​ អេនស្តេន អែនស្តែន​ និង អាញស្តាញ។ដោយសារឈ្មោះគាត់ប្រកបឡាតាំង
Einsteinចឹងទើបធ្វើអោយពួកដែលអានតាមបារាំងទៅជាអាំងស្តាំង(ខ្ញុំឃើញច្រើនគឺសៀវភៅ
របស់ក្រសួងអប់រំ) ហើយអង់គ្លេសទៅជាអេនស្តេនឬអែនស្តែន។ខ្ញុំមិនធ្លាប់ទៅអាល្លឺម៉ង់ទេតែ
បងជីដូនមួយខ្ញុំធ្លាប់ទៅរៀននៅអាល្លឺម៉ង់ ខ្ញុំធ្លាប់សួរគាត់ហើយគាត់បានប្រាប់ថាសំនៀងដែល
ត្រូវតាមភាសាអាល្លឺម៉ង់បំផុតនោះគឺអាញស្តាញ!តាមពិតដំបូងខ្ញុំមិនសូវចង់បកប្រែឈ្មោះនេះ
ប៉ុន្មានទេគិតថាបើសរសេរEinsteinអ្នកអានពិតជាឆាប់ស្គាល់ តែមួយវិញទៀតបើខ្ញុំអាចជៀស
បានគឺខ្ញុំមិនប្រើភាសាបរទេសទេ!ហើយខ្ញុំក៏បានស្តាប់ការបញ្ចេញសំនៀងតាមWikipediaហើយ
មុននឹងបកប្រែនេះគឺអាញស្តាញដែលត្រូវទៅតាមសំនៀងរបស់អាល្លឺម៉ង់។
អរគុណសំរាប់ការបញ្ចេញមតិយោបល់។

7 12 2009
វឌ្ឍនា

បើអញ្ចឹងបងអស់យោបល់ដែរ…តែគ្រាន់តែដឹងថា ភាសាអាល្លឺម៉ង់របស់ពួកស្វ៊ីស គឺដូចជាភាសា ខ្មែរអ្នកសៀមរាបអញ្ចឹង វាមិនខុសអីពីពួកអូទ្រីសដែរ….
ធម្មតាស្រៈផ្សំរបស់អាល្លឡឺម៉ង់គឺ Ei = ស្រៈអៃរឺក៏«អាយ» ធៀបខ្មែរយើង អញ្ចឹងប្រកបខ្លួនឯងទៅ អែន រឺ អាញ ។

តែទោះបីជាយ៉ាងណាក៏ដោយយើងប្រកតាមឡាតាំងក៏មិនដូចសូរខ្មែរដែរ!

28 06 2011
អាណាចក្ររូបវិទ្យា

សួស្ដីបងទាំងអស់គ្នា!! ខ្ញុំគិតថា «អាញស្តាញ» ត្រូវជាង «អែនស្តែន» ។

28 06 2011
វិសាល

សួស្តី រីករាយដែលបានស្គាល់🙂

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: