ឡាវនិងកីឡាស៊ីហ្គេម២០០៩

3 12 2009

ប្រទេសឡាវនឹងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី២៥ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១៨ខែធ្នូឆ្នាំ២០០៩។

យើងដឹងហើយថាប្រទេសឡាវក៏ជាប្រទេសមួយដែលក្រីក្រដូចខ្មែរដែរតែគេអាចមានសមត្ថភាពក្នុង

ការរៀបចំធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមបាន នេះបើមើលមួយភ្លែត តែបើពិនិត្យមើលអោយដិតដល់

យើងនឹងឃើញថាការរៀបចំធ្វើជាម្ចាស់ផ្ទះនេះគឹប្រទេសឡាវបានទទួលការជួយជ្រោមជ្រែងយ៉ាងច្រើន

ពីសំនាក់បរទេស តួយ៉ាងដូចជាប្រទេសចិននិងប្រទេសវៀតណាម។ប្រទេសចិនបានជួយកសាង

National Sports Complexមួយ(រួមមាន20,000-capacity main stadium, two indoor stadiums

with a seating capacity of 3,000 each, tennis courts, a shooting range and an aquatic sports

centre) ដោយក្រុមហ៊ុនចិន(ចំនាយពេល២ឆ្នាំដោយប្រើប្រាស់កម្មករចិនជាង៣០០០នាក់)ដែលមាន

តំលៃជាង១០០លានដុល្លាអាមេរិក។ប្រទេសវៀតណាមបានជួយកសាង4000-bed Games Village

(ជាផ្ទះស្នាក់នៅសំរាប់កីឡាករ)ដោយក្រុមហ៊ុនវៀតណាមក្នុងតំលៃ៤លានដុល្លាអាមេរិកនិងផ្តល់ជា

កំចីមិនគិតការប្រាក់ចំនួន១៥លានដុល្លាអាមេរិក។ក្រៅពីនោះនៅមានប្រទេសជប៉ុន ប្រ៊ុយណេ កូរ៉េ

ខាងត្បូង ថៃនិង​ Olympic Council of Asiaក៏បានចូលរួមជួយកសាងកន្លែងផ្សេងៗទៀតដែរ។

មកនិយាយពីរឿងចិនវិញដែលសុខចិត្តលះបង់ទឹកប្រាក់១០០លានដុល្លាអាមេរិកតើចិនបានចំនេញអ្វី?

ចិនពិតជាបានចំនេញដោយរដ្ឋាភិបាលឡាវបានយល់ព្រមធ្វើសម្បទានដីទំហំ១៦៤០ហិចតាអោយចិន

កសាងទីក្រុងរណប(ជាChinatown?)មួយនៅជាយទីក្រុងវៀងច័ន្ទន៍អោយទៅចិនគ្រប់គ្រងរយៈពេល

៥០ឆ្នាំនិងអាចបន្តរយៈពេល២៥ឆ្នាំ។ផលចំនេញដែលប្រទេសឡាវទទួលបានគឺការអភិវឌ្ឍទីក្រុងដោយ

មិនចំនាយថវិកាក្នុងការកសាងនិងបានធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម។តើបើមើលពីការបត់បង់ក៏មិនតិច

ដែរ!លើសពីនេះនៅមានពាក្យចចាមអារ៉ាមថារដ្ឋាភិបាលឡាវបានព្រមព្រៀងអោយជនជាតិចិនរាប់ពាន់

នាក់ចូលមកតាំងទីលំនៅនៅក្នុងក្រុងរណបថ្មីនេះ។

ងាកមកមើលប្រទេសកម្ពុជាដែលក្រោយពីការលុបចោលការធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមឆ្នាំ

២០១១(ដោយសារបញ្ហាថវិកា)បានគ្រោងនឹងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមនាឆ្នាំ២០២១ តើនៅ

ពេលនោះកម្ពុជានឹងត្រូវដោះស្រាយរបៀបណា ខណៈដែលស្តាតអូឡាំពិកតែមួយគត់របស់ខ្លួន

សឹងតែជិតរលាយបាត់រូបទៅហើយនោះ?តើកម្ពុជានឹងត្រូវមានការធ្វើសម្បទានអ្វីដូចប្រទេស

ឡាវពេលនេះទេ? រឺក៏អាចបាត់បង់អ្វីផ្សេងទៀត?…

អានបន្ថែមៈ

http://www.atimes.com/atimes/Southeast_Asia/JG26Ae02.html

http://www.bernama.com/bernama/v5/newsfeatures.php?id=455449


ទង្វើ

Information

4 responses

3 12 2009
សុភ័ក្ត្រ

តាម​ខ្ញុំ​ដឹង​ការ​លុប​ចោល​ស៊ីហ្កេមស៍​ឆ្នាំ​២០១១​នៅ​កម្ពុជា​នោះ មិន​មែន​ដោយ​សារ​ថវិកា​ទេ គឺ​ដោយ​សារ​ការ​មិន​ចុះ​សម្រុង​គ្នា​របស់​អតីត​ប្រធាន​រដ្ឋសភា​គ្រា​នោះ នឹង​នាយករដ្ឋមន្ត្រី​ខ្មែរ​បច្ចុប្បន្ន!

3 12 2009
ទន្សាយតូច

បញ្ហានេះខ្ញុំបានមើលកាសែតរដ្ឋាភិបាលបាននិយាយថានៅកំលុងឆ្នាំ២០១១និង២០១២ រដ្ឋាភិបាលត្រូវចំនាយថវិកាច្រើនលើការបោះឆ្នោតឃុំសង្កាត់​ សភា​ និងព្រឹទ្វសភា។
តែចំពោះបញ្ហាផ្ទៃក្នុងខ្ញុំមិនបានដឹងទេ។បង!ខ្ញុំដូចជាមិនសូវច្បាស់រឿងមួយ តើអតីត​
ប្រធាន​រដ្ឋសភា​គឺជាអតីតប្រធានអូឡាំពិកកម្ពុជាមែនទេ?

4 12 2009
Kdarm Sork

To prevent Cambodia from losing anything, the only possible way is to not host any game because in the game there is only win and lose! Our government is not taking the strategy of win-lose (in politics, we say zero sum game).

5 02 2011

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: