ទិញ​Rubik’s CubeនិងIQ Ring

24 12 2009

ប៉ុន្មានថ្ងៃមុនដើរទិញឥវ៉ាន់ចុះឡើង ក៏ទិញបានRubik’s CubeមួយនិងIQ Ring​មួយ។​ប៉ង​ទិញ​Rubik’s Cube​មក​លេង​យូរ​ហើយ​តែ​ចេះ​តែ​មិន​បាន​ទិញ​មកលេង។​ដំនោះ​ស្រាយ​ការ​រៀប​Rubik’s Cube​គឺ​ជា​ការ​ពិបាក​តែ​បើ​ដឹង​ពី​ក្បួន​វា​គឹ​មិន​សូវ​ពិបាក​ទេ​បើ​ចេះ​ក្បួន​ហើយ​សំខាន់​ត្រូវ​ប្រើ​ដៃ​អោយ​រហ័ស​(អ្នក​ដែល​អាច​ដោះ​វា​លឿន​បំផុត​ក្នុង​លោក​ប្រើ​ពេល​ត្រឹម​តែ​៧,០៨​វិនាទី​ប៉ុណ្ណោះ។​ចំនែក​IQ Ring​វិញ​គឺ​ត្រូវ​ដោះ​វត្ថុ​ទាំង​ពីរ​អោយ​ដាច់​ចេញ​ពី​គ្នា។​វា​ពិបាក​ទៅ​ប្រភេទ​នីមួយៗ​។​មើល​ទៅ​គឺ​ហាក់​ដូចជា​មិន​អាច​យក​វា​ចេញ​ពី​គ្នា​បាន​ទេ​តែ​ការ​ពិត ពិត​ជា​អាច​យក​វា​ចេញ​ពី​គ្នា​បាន!
Rubik’s Cube

IQ Ring


ទង្វើ

Information

20 responses

24 12 2009
phuylai

ចំជំនាញម៉ាច់តាហ្មង!!!ពេលដែលដឹងគន្លឹះលេងគឺសប្បាយណាស់បានដើរអួតគេពេញថ្នាក់😀

25 12 2009
ទន្សាយតូច

ចឹងចាំមានពេល ប្រណាំងគ្នាលេង!

25 12 2009
phuylai

បានតា!!តអោយកូនទន្សាយ២វិនាទីមុនណោះ!!

24 12 2009
Ratana

ចង់សាកមើលដែរហ្នឹង មិនដែលបានសាកទាល់តែសោះ

25 12 2009
ទន្សាយតូច

ទិញមួយលេងទៅ…ខ្ញុំលក់អោយថោកៗ!

25 12 2009
achharia

មើលទៅ ហាក់ដូចជាល្បែងសំរាប់តែក្មេងៗលេងទេ​ តែចាស់ៗល្មមៗក៏ដោះមិនងាយចេញដែរ
សុទ្ធតែជាគ្រឿងជួយដុសខាត់គំនិតប្រាជ្ញាកុំអោយស្ទក់ គួរតែបង្ហូរចូលស្រុកខ្មែរអោយច្រើនក៏
មិនទាស់ខុសអីដែរ ដូចជាល្បែងស៊ូដូគូជាដើម ។

25 12 2009
cambomaths

នេះ​ជា​ប្រភេទល្បែង​ដុះខាត់ខួរក្បាល ឲ្យ​មាន​រេផ្លិច​រហ័ស…..ឡូយតើ…

25 12 2009
ទន្សាយតូច

មែនហើយ!​
មិនអីទេ ចាស់ៗក៏លេងបានដែរ!
នៅខ្មែរRobik’s Cubeឃើញមានច្រើនតែបើIQ Ringខ្ញុំដូចមិនដែលប្រទះភ្នែកទេ!

17 06 2011
blackstar

ចឹងញ៉ុមចង់បែកគំនិត យក IQ Ring ទៅលក់នៅខ្មែរក្រែងបានចំនេញ😀

19 06 2011
វិសាល

សាកមើលទៅចឹង ចំនេញប្រាប់គ្នាផង😀

19 06 2011
blackstar

ទាល់តែចូលហ៊ុនគ្នាបាន បាន!, ព្រោះនៅកន្លែងបងនៅមានលក់ IQ Ring ហ្នឹងច្រើន ។ ដល់ចឹងមានតែការជំនួយពីបងសិនហើយ,🙂

19 06 2011
វិសាល

ហាហា…រឿងធ្វើជំនួញនឹងដូចគ្មានដុងសោះតាំងពីក្មេងមក ខាតតែរហូតនឹង ហៅចូលប្រយ័ត្នស៊យណា😛

20 06 2011
blackstar

ចឹងចាំគិតមើលម្តងទៀតសិន, វីវរឡុងចុងខាតដើមអស់🙂 អត់ដឹងថាបងអត់មានយីអ៊ុនខាងជំនួញខំតែហៅចូលហ៊ុន , ប៊ីសស៊យ🙂

20 06 2011
វិសាល

ហាហាឆាប់ភ័យម៉េះ😆

27 12 2009
វុឌ្ឍី វុឌ្ឍ

ខ្ញុំឃើញគេលេងក្នុងទូរទស្សន៍ លេងអា Robik’s cube នឹងគេប្រើដៃមួយ ហើយប្រើរយៈពេលមិនដល់កន្លះនាទីផង។ ដល់ខ្ញុំសាក ចង់មួយអាទិត្យក៏មិនទាន់ដោះចេញផង ហាហា គ្មានជំនាញ

19 12 2010
28 03 2011
9 05 2011
2 06 2011
រ៉ូបូតដោះ​​Rubik’s Cubeតែក្នុងរយៈពេល១០.១៨វិនាទី « ពីនេះពីនោះ

[…] Cube 3*3 : ៦.៧៧វិនាទី ទិញ​Rubik’s CubeនិងIQ Ring Magic Cube: […]

21 09 2011
ពិត​ជា​មិន​គួរ​អោយ​ជឿ ឯត​​​ទគ្គ​​កម្ម​ថ្មី​៥.៦៦​​វិនាទី « ពីនេះពីនោះ

[…] Cube 3*3 : ៦.៧៧វិនាទី ទិញ​Rubik’s CubeនិងIQ Ring Magic Cube: Pyraminx Like this:Like this:LikeBe the first to like this […]

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: