ចូលអុងសេនលើកទីមួយ

26 12 2009

អុងសេន​(Onsen រឺ​ Hot Spring)​គឺ​ជា​កន្លែង​ដែល​គេ​នាំ​គ្នា​ត្រាំ​ទឹក​ក្តៅ​ដែល​ផុស​ចេញ​ពី​ក្រោម​ដី។​សីតុណ្ហ​ភាព​គឺ​ប្រហែល​ជា​ជាង​៤០​ដឺក្រ​និង​ph​អាច​មាន​រហូត​ដល់​២​រឺ​១។​ការ​ចូល​អុង​សេន​គឺ​មាន​សារៈ​ប្រយោជន៍​ណាស់ វា​​​​​​​​​អាច​ជួយ​អោយ​សុខភាព​ល្អ អាច​ព្យាបាល​ជំងឺ​ផ្សេងៗ និង​ធ្វើ​អោយ​យើងមាន​អារម្មណ៍​ស្រស់​ថ្លា។​ពី​មុន​ខ្ញុំ​ពិត​ជា​មិន​សូវ​ជឿ​ទេ​ថា​ការ​ចូល​អុង​សេន​នោះ​គឺ​ធ្វើ​អោយ​អារម្មណ៍​របស់​យើង​ស្រស់​ថ្លា ទើប​តែ​ពេល​ចូល​លើក​នេះ​ទេ​ទើប​ដឹង​ថា​ពិត​ជា​មាន​អារម្មណ៍​ថា​ស្រួល​ខ្លួន អារម្មណ៍​ជ្រះ​ស្រលះ គឺ​ពិត​ជា​អាច​បំបាត់​ភាព​ស្រ្តេស​ដូច​គេ​និយាយ​មែន។​ប៉ុន្តែ​បញ្ហា​មួយ​ដែល​ជន​បរទេស​មិន​សូវ​ចង់​ចូល​អុង​សេន​គឺ​ខ្មាស​អៀន​ព្រោះ​ថា​មុន​នឹង​ចូល​ត្រាំ​ខ្លួន​គ្រប់​គ្នា​ត្រូវ​ដោះ​ខោ​អាវ​ចេញ​អស់​និង​ត្រាំ​រួម​គ្នា​ជា​មួយ​អ្នក​ដទៃ។


ទង្វើ

Information

13 responses

27 12 2009
វុឌ្ឍី វុឌ្ឍ

ដោះស្លៀកខោក្នុងមានទៅអី កុំអោយតែស្រាត😀

27 12 2009
ទន្សាយតូច

បើអោយទុកខោក្នុងមានអីឯណា តែនេះគឺដោះទាំងអស់!
ប៉ុន្តែស្រីនិងប្រុសគឺអត់នៅរួមគ្នាទេ!

27 12 2009
phuylai

នៅនេះអត់មានទឹកផុសអីទេ តែមានបន្ទប់ស្ពុង កន្លែងខ្លះគឺតំរូវអោយដោះ​ចេញ​ទាំងអស់ដែរ!ចង់ទៅសាកម្តង😳

27 12 2009
វុឌ្ឍី វុឌ្ឍ

នៅសាលាខ្ញុំ មានបន្ទប់ Steam Suona តែគ្នានណាគេស្រាតរ៉េ យ៉ាងណាក៏ស្លៀកខោក្នុង ឬ ក៏boxer ដែរ

28 12 2009
Samady KS

ស្រាត​ក៏​បាន​ដែរ គ្មាន​ច្អី​ទេ ឲ្យ​តែ​មាន​ស្រី​ស្អាត មក​ស្រាត​ជា​​មួយ​!

28 12 2009
វុឌ្ឍី វុឌ្ឍ

ច្រឡំមាត់ហើយល្បង មិនឃើញគេសរសេរទេហ្អី ថាស្រីប្រុសត្រាំដាច់ពីរគ្នា បើចង់ត្រាំពីរនាក់ជាមួយស្រីស្អាតទាល់តែខៀវ ហាហាហា

27 12 2009
achharia

ថ្ងៃណាបានទៅលេងជប៉ុន ខ្ញុំនឹងទៅត្រាំសាកមើលម្តង ត្រឹមតែម៉ាច្រាតវាមានទៅច្អី😀

29 12 2009
ទន្សាយតូច

អ្នកទាំងអស់គ្នាបើមានឱកាសល្អចាំទៅត្រាំលេងជាមួយគ្នាម្តង តែដកភុយឡៃចេញមួយអត់អោយទៅជាមួយទេ!

29 12 2009
cambomaths

សុំទៅដែរ!

29 12 2009
ទន្សាយតូច

មានអីបានតើ ហាមតែស្រីៗទេ!

31 12 2009
cambomaths

ចឹង ហ៍!

30 12 2009
ភារម្យ

ធ្លាប់តែឃើញក្នុងរឿងឈេណូសិកិ ឈីងចាំង ដឹងអីមានកន្លែងនេះពិតមែន!
អៀនស្លាប់ហើយ!!!!

26 01 2010
វិស្សមកាលខ្ញុំ « ពីនេះពីនោះ

[…] ថ្ងៃទី២៦ខែធ្នូឆ្នាំ២០០៩៖ ទៅអុងសេនលើកដំបូង(Kusatsu Onsen)នៅGunma ជាខេត្តដែល […]

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: