បទ​ចំរៀង​គោរព​ទង់​ជាតិ​ពី​ឆ្នាំ​១៩៤៧​រហូត​ដល់​បច្ចុប្បន្ន

7 01 2010

បទនគររាជគឺបទចំរៀងគោរពទង់ជាតិនៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ពី​ឆ្នាំ​១៩៤៧​ដល់​ឆ្នាំ​១៩៧០​និង​ពី​ឆ្នាំ​១៩៩៣​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន។​បទ​នេះ​ត្រូវ​បាន​និពន្ធ​ឡើង​នៅ​ឆ្នាំ​១៩៤១​ដោយ​សម្ដេច​​ព្រះ​សង្ឃ​រាជ ជួន ណាត។
~សូម​ពួក​ទេព្ដា​ រក្សា​មហាក្សត្រ​យើង
ឱ្យ​បាន​រុងរឿង​​​ ដោយ​ជយ​មង្គល​ សិរីសួស្ដី
យើង​ខ្ញុំ​ព្រះអង្គ​​​ សូម​ជ្រក​ក្រោម​ម្លប់​ព្រះ​បារមី
នៃ​ព្រះ​នរបតី​ វង្ស​ក្សត្រា​ដែល​សាង​ប្រាសាទ​ថ្ម
គ្រប់​គ្រង​ដែន​ខ្មែរ បុរាណ​ថ្កើនថ្កាន។
~ប្រាសាទ​សិលា​ កំបាំង​កណ្ដាល​ព្រៃ
គួរ​ឲ្យ​ស្រមៃ នឹក​ដល់​យសសក្ដិ​ មហា​នគរ
ជាតិ​ខ្មែរ​ដូច​ថ្ម​ គង់វង្ស​នៅ​ល្អ​ រឹងប៉ឹង​ជំហរ
យើង​សង្ឃឹម​ពរ​ ភ័ព្វ​ព្រេង​សំណាង​របស់​កម្ពុជា
មហា​រដ្ឋ​កើត​មាន យូរ​អង្វែង​ហើយ។
~គ្រប់​វត្ត​អារាម​ ឮ​តែ​សូរស័ព្ទ​ធម៌
សូត្រ​ដោយ​អំណរ​ រំឭក​គុណ​ពុទ្ធសាសនា
ចូរ​យើង​ជា​អ្នក ជឿជាក់​ស្មោះស្ម័គ្រ​ តាម​បែប​ដូនតា
គង់​តែ​ទេវតា​ នឹង​ជួយ​ជ្រោមជ្រែង​ផ្គត់ផ្គង់​ប្រយោជន៍​ឱ្យ
ដល់​ប្រទេស​ខ្មែរ ជា​មហានគរ។

បទចំរៀងគោរពទង់ជាតិសម័យសាធារណរដ្ឋខ្មែរ(១៩៧០~១៩៧៥)
~ជនជាតិខ្មែរល្បីពូកែមួយក្នុងលោក មានជ័យជោគកសាងប្រាសាទសិលា
អារ្យធម៌ខ្ពស់បវរជាតិសាសនា កេរ្តិ៍ដូនតាទុកលើភពផែនដី។
~ខ្មែរក្រោកឡើងខ្មែរក្រោកឡើងខ្មែរក្រោកឡើង ​ តស៊ូតំកើងសាធារណរដ្ឋ
ខ្មាំងរំលោភខ្មែរប្រយុទ្ធមិនតក់ស្លុត យកជ័យបំផុតជូនជាតិខេមរា
ឯករាជ្យថ្លៃថ្លាជាមហាប្រទេសតទៅ។

ដប់ប្រាំពីរមេសាជោគជ័យ (បទចំរៀងគោរពទង់ជាតិសម័យកម្ពុជាប្រជាធិបតេយ្យ១៩៧៥~១៩៧៩)
~ឈាមក្រហមច្រាល
ស្រោចសព៌ក្រុងវាល កម្ពុជាមាតុភូមិ
ឈាមកម្មករ កសិករដ៏ឧត្តម
ឈាមយុទ្ធជន យុទ្ធនារីបដិវត្តិ ។
ឈាមប្រក្លាយជា កំហឹងខ្លាំងក្លា
តសូមោះមុត
ដប់ប្រាំពីរមេសា ក្រោមទង់បដិវត្តិ
ឈាមរំដោះ អំពីភាពខ្ញុំគេ ។
~ជយោ! ជយោ! ដប់ប្រាំពីរមេសាជោគជ័យ!
មហាអស្ចារ្យមានន័យធំធេង
លើសសម័យអង្គរ !
យើងរួបរួមគ្នា
កសាងកម្ពុជានឹងសង្គមថ្មី
បវរប្រជាធិបពេយ្យ សមភាពនឹងយុតិធឞ៌
តាមាគ៌឵មច្឵ស់ការ ឯករាជ្យរឹងមាំ។
~ប្តេជ្ញាដាច់ខ឵ត ការពារមាតុភូមិ
ទឹកដីឧត្តម បដិវត្តដ៏រុងរឿង
ជយោ! ជយោ! ជយោ! កម្ពុជាថ្មី
ប្រជាធិបពេយ្យ សំបូរថ្កុមថ្កើង
ប្តេជ្ញាជ្រោងគ្រវី ទង់បដិវត្តិក្រហមខ្ពស់ឡើង
សាងមាតុភូមិយើង អោយច្រើនផ្លោះមហារុងរឿង មហាអស្ចារ្យ!

បទចំរៀងគោរពទង់ជាតិសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា(១៩៧៩~១៩៨៩)
និងសម័យរដ្ឋកម្ពុជា(១៩៨៩~១៩៩៣)

~ពលរដ្ឋកម្ពុជា ជាកំលាំងប្តូរផ្តាច់ សច្ចាកំទេចអស់ពួកបច្ចាមិត្ត
តាំងចិត្តសាមគ្គី ទើបមានមហិទ្ធិឫទ្ធិ ស៊ូប្តូរជីវិតបង្ហូរឈាមប្តូរយកជ័យ។
~កងទ័ពកម្ពុជា ពុះពារក្លាហាន សំរុកឧបសគ្គរាំងមុខ
ឆ្លងកាត់សំរេចបាន ​ កំទេចខ្មាំងចង្រៃពូជសាមាន្យ នាំសិរីថ្កើងថ្កានជូនប្រជាជន។
~វីរកម្ពុជបុត្រ ​ មោះមុតក្នុងសង្រ្គាម ប្តេជ្ញាសងឈាមនឹងខ្មាំងសត្រូវ
ទង់ជ័យប្រាសាទ ពណ៌ឈាមខ្ពស់សន្ធៅ នាំជាតិទៅសាងសុខក្សេមក្សាន្ត។


ទង្វើ

Information

16 responses

8 01 2010
trach

ខ្ញុំស្រឡាញ់បទគោរពទង់ជាតិឆ្នាំ១៩៧០-១៩៧៥

8 01 2010
ទន្សាយតូច

កុំប្រាប់ថាស្រលាញ់ព្រោះខ្លីស្រួលទន្ទេញណា!😀

9 01 2010
achharia

ចុះទន្សាយតូចពូកែទៅជីករើកកាយរកទំនុកបទភ្លេងជាតិកាលពីសម័យ
សាធារណរដ្ឋខ្មែរបានពីទីណាមក ? ពូកែស្រាវជ្រាវមែន !

9 01 2010
ទន្សាយតូច

មានណា រើចេញពីក្នុងសៀវភៅដែរនឹងណា!
ចុះបងឆាយ៉ាចេះច្រៀងបទនឹងទេ ខ្ញុំដើររកក្នុងyoutubeដែរ
តែរកមិនឃើញសោះ

24 01 2011
កូន អ្នកស្រែ

ខ្ញុំក៏ចូលចិត្តដែរ។

24 01 2011
វិសាល

ម៉េចក៏ខុសគ្នាចឹង? មួយណាត្រូវមួយណាខុស?

30 01 2011
កូន អ្នកស្រែ

ភ្លេងជាតិដែលខ្ញុំ Post នេះបានត្រឹមត្រូវ។

9 01 2010
achharia

9 01 2010
achharia

សួស្ដី ទន្សាយតូច ! ខ្ញុំរកឃើញតាម​យូធូបដែរហ្នឹង ៖

10 01 2010
ទន្សាយតូច

នឹងក៏បានដែរ បានម៉ាកំផ្លេហ្មង!
តែស្តាយបន្តិចមានតែភ្លេង អត់មានសំលេងមនុស្សច្រៀង!
អរគុណច្រើន។

21 01 2010
សុភ័ក្ត្រ

មើល​ទៅ​មាន​តែ​បទ​នគរ​រាជ​សម័យ​បច្ចុប្បន្ន​ទេ មាន​អត្ថន័យ​ល្អ​ស័ក្ដិសម​ជា​ប្រទេស​អារ្យធម៌ ក្រៅ​ពី​នេះ​អត្ថន័យ​បង្ហាញ​ពី​សង្គ្រាម​ជាក់​ច្បាស់​តែ​ម្ដង។

19 03 2010
24 01 2011
កូន អ្នកស្រែ

បទ​ភ្លេង​ជាតិ​របស់​ខ្មែរ​កម្ពុជា​ក្រោម៖

ដែនដីខ្មែរប្រែថាសុវណ្ណភូមិ ខ្មែរគ្រប់ភូមិរម្មណីយដ្ឋាន
រៀងដ៏រាបតមកតាំងពីបុរាណ ខ្មែរក្រោមគ្រប់ប្រាណរួមរស់សាមគ្គី។
ថ្ងៃមួយមានសត្រូវប្រទូស្តសារាយ ខ្មែរក្រោមគ្រប់កាយប្តេជ្ញាប្តូរជីវី
ធ្វើសង្គ្រាមឈាមស្រក់លើប្រថពី គ្រប់ទិសគ្រប់ទីតស៊ូយកជ័យ។
ខ្មែរក្រោមមានមកតាំងពីបុរាណ ចិត្តក្លាហានអង់អាចយកជ័យ
មិនកំសាកខ្លបខ្លាចសាសន៍ដ៏ទៃ បន្តស្នាដៃសឺនគុយឧកញ៉ា។
បន្ទំទឹកចិត្តអ្នកជាតិនិយម មិនសម្ងំដេកចាំភ័ព្វវាសនា
ចិត្តមោះមុតព្រោះយើងជាខេមរា កេរ្តិ៍ពីដូនតាទឹកដីខ្មែរក្រោម។

24 01 2011
វិសាល

អរគុណ។

28 09 2012
នាក់ប្រមាញ់ប្រវត្តិសាស្រ្ត

ខ្ញុំពិតជាសុំសរសើរបងៗទាំងអស់គ្នាមែន​ដែលពូកែរករបស់ចាសៗមកបង្ហាញគ្នា ។ កាលមុនខ្ញុំមិនដឹងថាត្រូវទៅរកនៅឯណាទេ។បើបងៗមានអ្វីថ្មីអំពីប្រវត្តិសាស្រ្តសូម​ ជួយចែកគ្នាមើលផង។បងម្នាក់ថាដកស្រង់ចេញពីសៀវភៅ តើខ្ញុំអាចរកទិញនៅទីណាបាន?

28 01 2015
ភា រក្ស

ល្អណាស់ទាំងអស់គ្នាសូមសរសើរ!!!!!!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: