សូរ្យគ្រាសថ្ងៃ១៥មករា២០១០

11 01 2010


ថ្ងៃទី១៥ខាងមុខនេះបាតុភូតសូរ្យគ្រាសមួយនឹងកើតមានឡើង ជាប្រភេទannular eclipseនិងជា
annular eclipseមួយដែលវែងជាងគេបំផុតក្នុងសវទី២១នេះ។កំរិតអតិបរមាដែលបាំងពន្លីរបស់
ព្រះអាទិត្យគឺ០.៩១៩០%វានឹងឆ្លងកាត់មហាសមុទ្រឥណ្ឌា អាហ្រ្វិកកណ្តាល កុងហ្គោ អ៊ូហ្គង់ដា
កេនយ៉ា ម៉ាល់ឌីវ ឥណ្ឌាភាគអាគ្នេយ៍ ស្រីលង្កា មីយ៉ាន់ម៉ា និងប្រទេសចិនភាគកណ្តាល។ប៉ុន្តែ
តំបន់ខ្លះទៀតក៏អាចមើលឃើញសូរ្យគ្រាសនេះដែរតែមិនពេញដូចជាផ្នែកផ្សេងទៀតនៃទ្វីអាហ្រ្វិក
អឺរ៉ុបខាងកើត តំបន់មជ្ឈិមបូព៌ា​ និងផ្នែកផ្សេងទៀតនៃទ្វីបអាស៊ី។ទីក្រុងភ្នំពេញនៃប្រទេសកម្ពុជា
ក៏អាចមើលឃើញដែរ(តែតាមយោបល់ខ្ញុំកុំមើលល្អជាង វាអាចធ្វើអោយអ្នកខូចភ្នែក​ព្រោះការបាំង
ពន្លឺគឺមានកំរិតតែ៤៣.២០%ប៉ុណ្ណោះ)។នៅទីក្រុងភ្នំពេញវាចាប់ផ្តើមនៅម៉ោង១៤និង១២នាទីបញ្ចប់
នៅម៉ោង១៦និង៥៤នាទី ចំនុចអតិបរមារបស់សូរ្យគ្រាសគឺនៅម៉ោង១៥និង៤០នាទី។បន្ទាប់ពីសូរ្យ
មួយនេះទៅអ្នកដែលនៅប្រទេសកម្ពុជាត្រូវរង់ចាំពេល៦ឆ្នាំទៅមុខទៀតទើបមានសូរ្យគ្រាសកើតមាន
ម្តងទៀត(ថ្ងៃទី៩មីនា២០១៦)។ចំនែកសូរ្យគ្រាសដែលអ្នកនៅប្រទេសកម្ពុជាអាចមើលឃើញបាន
ច្បាស់ល្អដូចកាលឆ្នាំ១៩៩៥ម្តងទៀតនោះគឺត្រូវរង់ចាំរហូតដល់ថ្ងៃទី១១មេសា២០៧០(បាំងក្នុងកំរិត
៩៧.៨១%គឺប្រហាក់ប្រហែលនឹងកាលឆ្នាំ១៩៩៥ដែលកាលនោះបាំងក្នុងកំរិត៩៧.១៦%)។
hmmm….មិនដឹងជានៅរស់ដល់ថ្ងៃនុងឬអត់ទេ!!!😀


ទង្វើ

Information

3 responses

12 01 2010
កុមារកាមទេព

បើខ្ញុំបង្វែគន្លងផែនដី តើអាចមើលឃើញទេ រួចចុះបើខ្ញុំ បញ្ឈប់ចលនារង្វិលជុំផែនដីមានអ្វីកើតឡើងដែរទៅបង?

12 01 2010
ទន្សាយតូច

បញ្ឈប់ចលនារង្វិលខ្ញាល់របស់ផែនដីមួយទៀតតាហ្មងទៅចុង​ ដើម្បីអោយចប់ទាំងអស់គ្នា!​😀

13 01 2010
កុមារកាមទេព

អត់ចប់ទេ តែគ្មានខ្យល់សំរាប់ដកដង្ហើម។ ត្រូវពាក់ម៉ាស់គ្រប់គ្នា

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: