ប្រកាសដូរឈ្មោះប្លក

22 01 2010

ថ្ងៃនេះខ្ញុំមានដំនឹងមួយចង់ប្រកាសប្រាប់អ្នកភូមិទាំងអស់គ្នាថាចាប់ពីថ្ងៃនេះទៅខ្ញុំនឹងផ្លាស់
ប្តូរឈ្មោះប្លករបស់ខ្ញុំពីកំសាន្តជាមួយកូនទន្សាយតូចមកជាពីនេះពីនោះវិញ។
សូមអ្នកភូមិទាំងអស់មេត្តាជ្រាបនិងជួយកែតំរូវឈ្មោះតំនភ្ជាប់ដែលភ្ជាប់មកប្លក់ខ្ញុំផង។
សូមអរគុណ។

បញ្ជាក់ៈសូមធានាថានឹងមិនមានការប្តូរឈ្មោះប្លកជាលើកទីពីរទេ។
បន្ថែមៈអរគុណបងហនុមានហៅស្តេចស្វាចំពោះក្បាលទំព័រថ្មីនេះ។


ទង្វើ

Information

37 responses

22 01 2010
Samady KS

ហេតុ​អី ក៏​នៅ​​ក្បាល​ទំព័រ​ខាង​លើ នៅ​ដាក់​ចំណង​ជើង​ថា អំពី​កូន​ទន្សាយ​តូច ?

22 01 2010
ទន្សាយតូច

នឹងហើយបង ខ្ញុំគិតថាវាដូចជារញ៉េរញ៉ៃបន្តិចសំរាប់អ្នកដែលចូលមកមើលថ្មីៗ…
តែគិតថាចង់ទុកវា…វាជាអនុស្សាវរីយ៍ដែលខ្ញុំចូលមកភូមិwordpressនេះជាលើកដំបូង

22 01 2010
achharia

សូមសរសើរទាំងទន្សាយតូច ទាំងហនុមាន ដូរកែបានថ្មីលើកនេះចំជាស្អាតហើយមាន
ន័យមួយកុំផ្លេថា ពីនេះពីនោះ មែន ។​ មានតាំងពីសត្វដល់មនុស្ស តាំងពីអង្គរវត្តដល់
អាញស្តាញ តាំងពីរឿងសូញសាញដល់រឿងងាយៗផុយៗលើគោកៗ តែខ្លះទាល់តែប្រឹង
ឈ្ងោកទំរាំបានឃើញដែរ ។ ឡូយជាងមុន !

22 01 2010
ទន្សាយតូច

អរគុណច្រើន…មើលឃ្លាចុងក្រោយដូចជាមិនសូវយល់សោះ សង្ស័យតែរឿងចាស់ៗទៀតហើយមើលទៅ!

22 01 2010
ហនុមាន

មេចក៏មិនយល់? ខំបន្តិចរ៉ៅ បើយល់គង់តែដឹង រ៉េ !😀

23 01 2010
achharia

ហនុមាន​ទៅហើយ និយាយរឿងចាស់រឿងក្មេងស្ដាប់បាន
ទាំងអស់ហ្នឹង ។ ឃ្លាចុងក្រោយ ចង់មានន័យថា បន្ថែមទៅលើ
អាថ៌កំបាំងនានាដែលបានលាក់កប់បាត់នៅក្នុងប្រវត្តិសាស្ត្រក្តី
ក្នុងចំណេះដឹងខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក្តី ក្នុងទស្សនៈ
និងគំនិតក្តី តែមានខ្លះគឺលាក់កំបាំងតែជាមួយភ្នែកដែលត្រូវបាន
មើលឃើញភ្លាមយល់ភ្លាមដឹងភ្លាមតែប៉ុណ្ណោះ ហ្នឹងហើយដែល
ត្រូវប្រឹងឈ្ងោករកមើលនោះ ។ សរុបទាំងអស់មកគឺពីនេះពីនោះ
ហ្នឹងអែង ។ ឧ. ហនុមាន ប្រឹងវែករកអំបិលនៅកប់ ជាប់តាមគល់
រោមពានរដទៃដែលសំងំអោយវែករក មិនមែនវែករកចៃទេ😀
គឺមិនបាច់ចាំចេះក្បួនខ្នាត លេខអត្តៈអីទេ ប្រើតែភ្នែកប្រឹងឈ្ងោក
ដៃវែករកប៉ុណ្ណោះ។

23 01 2010
achharia

ខំសរសេរស្មើបន្ទាត់អោយព្រិញ
ចុចសាប់មិតរួច វើតប្រែសចុះបន្ទាត់
អោយតាផ្តាស ? យី ! ចំមែន !

23 01 2010
ហនុមាន

ហេស​ះេស សុំទោស !

22 01 2010
phuylai

ដូរឈ្មោះបានល្អណាស់ តែបើថែមនិយាយដើមគេពីនេះពីនោះរឹតតែល្អ!! ហិហិ

22 01 2010
ទន្សាយតូច

បើដាក់ចឹង មានតែអ្នកថានឹងហើយដែលចូលមកនិយាយដើមគេនោះ!😀

22 01 2010
ហនុមាន

មេចពីរនាក់ហ្នឹងចេះតែឈ្លោះគ្នាអាចឹង ? មានអីអាចអោយពួកយើងដឹងផងបានរ៉េ ? ប្រយ័ត្នគេថាស្អប់ជំពប់លើណា តែសម័យអាលូវ ស្អប់អត់ជំពប់លើរ៉េ គឺមាន baby តាហ្មង !😀

23 01 2010
ទន្សាយតូច

ឆុងឆ្នាំ!!!ស្អប់ជំពប់លើ តែនេះអត់ស្អប់ទេ គឺឈ្លោះគ្នាតាហ្មង
គេថាបើមិនវ៉ៃគ្នាពិតជាមិនស្គាល់គ្នាទេ តែសម័យឥលូវវ៉ៃគ្នា
ហើយច្បាស់ជាចូលពេទ្យហើយ😀

23 01 2010
phuylai

ម្នាក់ឯងមិនដែលនិយាយដើមគេរួចទេ មានតែមានការចូលរួមពី​អ្នកដទៃ​និងការគាំទ្ររបស់ម្ចាស់ប្លុក!! តាហនុមានអីនឹងពូកែណាស់ខាងចឹង!! ហិហិ

23 01 2010
ហនុមាន

ចៅចាប់ហួយ ចោទតា មិនខ្លាចបាបទេអីហ្នឹង ? តាចាស់ហើយ មិនកាន់ជើងខាងណាៗរ៉េ សុខចិត្តកាន់ដៃ ឯកាន់ជើងអត់រ៉េ !😀

24 01 2010
ទន្សាយតូច

ចឹងចាប់ម្ចាស់ប្លកបង្កើតប្រធានបទអោយនិយាយដើម​😀
ម៉េចចោទលោកតាចឹងគាត់និយាយតាមតែគាត់មើលឃើញទេ!
បងហនុមានឆ្លាតមែនកាន់ជើងតែប្រុសៗទេតែបើស្រីៗវិញកាន់
ដៃឡើងស្អិត

22 01 2010
សេរីបណ្ឌិត

ចុះ​បើ​តំណ​របស់​ខ្ញុំ​ដាក់​ថា « កូន​ទន្សាយ​តូច » ចឹង ចាំបាច់​ដូរ​ឬ​អត់ ?

22 01 2010
ហនុមាន

មិនបាច់ដូរក៏បានដែរ កូនទន្សាយតូចជាឈ្មោះម្ចាស់ សន្នឋានថាអាចប្រើការបានហើយ !

23 01 2010
ទន្សាយតូច

គឺដូចបងហនុមានបានឆ្លើយចឹងមិនបាច់ដូរក៏បានដែរខ្ញុំដូរតែឈ្មោះប្លកទេ
ចំនែកឈ្មោះខ្ញុំចង់ហៅមួយណាក៏បានដែរ ឆ្លើយតបតែទាំងអស់នឹង​😀

25 01 2010
សេរីបណ្ឌិត

ហេហេហេ‌ ! បើ​អីចឹង​មិន​បាច់​ដូរ​ទេ

23 01 2010
achharia

ទើបតែឃើញអង់គ្លេសប៉ុន្មានម៉ាត់ខាងលើ​ ។ Gift ? gift ហ្នឹង បើជាភាសា អាល្លឹម៉ង់ គឺជារបស់ពុល
ត្រូវនឹង poison ទៅវិញ ។ ដូច្នោះ បើលឺថាមានអំណោយរឺកាដូ គេអាចនឹកឃើញដល់ present
រួចហួសទៅដល់ពាក្យអាល្លឹម៉ង់ gift ដែរ ។ នេះជាភាសាសម្ងាត់នៃមនុស្សពិសេសមួយក្រុម
តែកាលណាគេចង់ស្ដីបន្ទោសគ្នា ព្រមានគំរាមគ្នា​គេថា អ្នកអែងគួរតែត្រូវបានរង្វាន់ឆាប់ៗទើប
សម ! ។ គ្រាន់តែលឺប៉ុណ្ណឹង អ្នកដែលត្រូវគេស្ទីបន្ទោសនោះភ័យឡើងភ្នែកស រកមើលកំហុស
ខ្លូនអែងអោយឆាប់ឃើញនិងត្រូវកែជាបន្ទាន់ រឺពុករលួយនៅទីណាពីកាលណាត្រូវសារភាពទូទាត់
វិញអោយអស់ភ្លាមៗ ។ នេះជាវិន័យដ៏តឹងរ៉ឺងសំរាប់ថ្នាក់ដឹកនាំនៅលើកោះមួយដែលមានអត្រា
នៃការពុករលួយទាបបំផុត ប្រៀបទៅនឹងប្រទេសនានាក្នុងពិភពលោកនេះ។ និយាយលេងទេ !

23 01 2010
achharia

.
បន្ថែម៖ សូមទន្សាយតូចជួយរកកំហុសបែបឡូហ្ស៊ិកនេះមួយផង ។
ការចុះបន្ទាត់មិនត្រឹមត្រូវនៃសំណេរខាងលើរបស់ខ្ញុំមានប្រភព៣
គឺ ខ្ញុំអ្នកសរសេរ ពុម្ពអក្សរខ្មែរយូនីកូដ និង Text Editor របស់
វើដប្រែសនេះ ។ ខ្ញុំអ្នសរសេរផ្ទាល់ខ្ញុំប្រាកដហើយថា ខ្ញុំសរសេរ
ចុះបន្ទាត់បានត្រឹមត្រង់ល្អហើយទើបចុចសាប់មិត ។ អីឡូវស្រាប់
តែឃើញការចុះបន្ទាត់មិនធម្មតាសោះ ។ កំហុសនៅទីណា​ ?😀
.

23 01 2010
ទន្សាយតូច

អក្សរនឹងទើបតែដូរដាក់ថ្ងៃនេះទេ…និយាយលេង?ចុះgiftជាភាសា
អាល្លឺម៉ង់មានន័យថាpoisonមែនអត់?កំហុសនោះគឺសង្ស័យមកពីអក្សរ
ខ្មែរអត់ដកឈ្លាដូចអង់គ្លេសមួយពាក្យៗទេដឹង​។តែបើចង់បន្ទោសវើដ
ប្រែសគួរតែថាវើដប្រែសគួរដាក់ប្រអប់អោយប៉ុនទំហំក្រោយសាប់មិត។
ចំនែកអ្នកសរសេរចង់ថាមានកំហុសក៏បានដែរ អ្នកសរសេរគួរលៃមើល
ប្រវែងណាដែលសមល្មមសំរាប់ការវាយចុះបន្ទាត់…ថាបានតែថាទេតែ
ខ្ញុំក៏ឧស្សាហ៍ស្មានខុសដែរ​😀

23 01 2010
ហនុមាន

អារឿងខុសហ្នឹង មកពី កម្មវិធី អិនធើនិត យើងប្រេរ៉េ ដូចជា Firefox,Opera,Safari ពួកវាមានភាព ខុសៗគ្នា ជួនកាល អាខ្លះ សសេរស្រួល អាខ្លះទៀត មិន ទ្រាំទ្រ យូនីកូដ ដូចអ្នកទាំងអស់គ្នា ដឹងហើយ កុំបារម្ភពេក អោយតែបានសសេរហើយមើលដាច់ នឹង យល់នោះបានហើយ !

24 01 2010
achharia

ខ្ញុំគិតថា មកពីពុម្ពអក្សរយូនីកូដយើងដែលនៅមិនទាន់
ចូលអោយបានដើរស៊ីសង្វាក់ជាមួួយកម្មវិធីសំរាប់
កុំព្យូទ័រនានា ដែលគេបានគិតចំបងតម្រូវតែជាមួួយ
ពួកអក្សរឡាតាំង ដែលគ្មានដៃជើងហើយត្រងោលៗ
អត់សក់ទៀត ។ …ជាកិច្ចការរបស់អ្នកជំនាន់ក្រោយ
ហើយ គឺធើយ៉ាងណាអោយបានកាន់តែស្រួលឡើង ។

25 01 2010
ហនុមាន

ថាអាចឹងក៏បានដែរ តាមពិតទៅមកពីអ្នក បង្កើត ប្រូក្រាមរ៉េ ព្រោះកាលពី ពួកគេ បង្កើត ពួកគេ មិនបានគិតដល់អក្សរខ្មែរ ព្រោះអ្វីក៏ដោយ យើងច្រើនតែឃើញមាន អក្សរ ចិន ជប៉ុន គូរ៉េ ឥណ្ឌា ថៃ​នឹង វៀតណាម មិនដែលឃើញមាន ខ្មែរ រ៉េ ។ ណាមួយអក្សរខ្មែរពិបាកនឹង បង្កើតណាស់ មានជើង ច្រើន ណាមួយពួកគេមិនសូវយល់ពី ខ្មែរ ផងដែរ ។ នេះជាការសង្កេតរបស់ខ្ញុំរ៉េ

24 01 2010
achharia

មែន ! Gift បើជាភាសាអាល្លឺម៉ង់ប្រែថាគ្រឿងពុលមែន ។

25 01 2010
សេរីបណ្ឌិត

ម៉េច​ក៏​បង​ទន្សាយ​ឯង​មិន​ប្រើ​ចន្លោះ​មិន​ឃើញ​សម្រាប់​ផ្ដាច់​ពី​ពាក្យ​មួយ​ទៅ​ពាក្យ​មួយ ដូច​ដែល​ខ្ញុំ​ប្រើ​អីចឹង ។ សាក​មើល៍​ទៅ ! ល្អ​តើ !

25 01 2010
សេរីបណ្ឌិត

អូ៎ ! បន្ថែម​បន្តិច​ទៀត !
បើ​ប្រើ​ចន្លោះ​មិន​ឃើញ​ហ្នឹង ម៉ាស៊ីន​វា​អាច​សម្គាល់​បាន​ថា ត្រូវ​កាត់​ពាក្យ​ចុះ​មក​ត្រឹម​ណា…..
ប៉ុន្តែ​កម្មវិធី​មួយ​ចំនួន​មិន​ស្គាល់​ចន្លោះ​មិន​ឃើញ​នឹង​ទេ….

25 01 2010
សេរីបណ្ឌិត

សុំ​កែ​អក្ខរាវិរុទ្ធ ៖
« ….ចន្លោះ​មិន​ឃើញ​នឹង​ទេ…. » ទៅ​ជា « ….ចន្លោះ​មិន​ឃើញ​ហ្នឹង​ទេ…. »

25 01 2010
ទន្សាយតូច

អរគុណច្រើន សាកមើល៍រួច​ហើយ​គឺ​អាច​ប្រើ​តាម​វិធី​នឹង​បាន។តែ​ចំនាយ​ពេលច្រើន​​បន្តិច!

26 01 2010
សេរីបណ្ឌិត

យូរ​ទៅ​ស៊ាំហើយ….

25 01 2010
សេរីបណ្ឌិត

អូ៎ ! និយាយ​ចឹង​ត្រង់​កន្លែង « Yesterday is history…… called the present. » ដូច​ជា​ដក​ស្រង់​ទាំង​ដុល​ពី​ក្នុង​រឿង Kungfu Panda ។ មែន​ឬ​អត់ ?

25 01 2010
ទន្សាយតូច

មិនផុតពីភ្នែកសេរីបណ្ឌិតមែន ពិតជាចឹងហើយ។​មើល​រឿង​មួយ​នឹង​ចប់​ចាំ​ឈ្លា​មួយ​នឹង​ជាង​គេ។😀

25 01 2010
ហនុមាន

ហើយមានពេលច្រើនម៉ាលេស មើលរឿងនេះផង រៀនផង ដើរមើលកូនសិស្ស ស្លៀកខ្លីៗផង ហើយមានពេលឯណា គេងរ៉ៅ ?😀

25 01 2010
ទន្សាយតូច

ព្យាយាមធ្វើអោយបានគ្រប់មុខទៅ ធ្វើម៉េច
សុទ្ធតែជារបស់ត្រូវធ្វើខានមិនបានទៅ​ហើយ​… ដេកជាពេលសំរាក រៀន​ជាកាតព្វកិច្ច មើល​រឿង​ជា​ពេលលំហែ​​… ចំនែករឿងមើលកូនសិស្ស​សាលា​ជួយ​អត់​បាន​ទេគេ​ដើរ​មក​អោយ​មើល​ទេ!😀

25 01 2010
ហនុមាន

ហ្នឹងហើយអាហ្នឹងបានពេញ​ចិត្ត ហនុមាន !😀

26 01 2010

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: