អ្នកនិពន្ធរឿងLove Storyទទួលមរណៈភាព

24 01 2010


កាលពីថ្ងៃអាទិត្យទី១៧សប្តាហ៍មុនErich Segalអ្នកនិពន្ធរឿងLove Storyដ៏ល្បីល្បាញបាន
ទទួលមរណៈហើយដោយជំងឺគាំងបេះដូង។គាត់គឺជាអ្នកនិពន្ធរឿង អ្នកសរសេរស្រ្គីបរឿងនិង
ជាសាស្រ្តាចារ្យ(នៅសាកលវិទ្យាល័យHarvard សាកលវិទ្យាល័យYale និងសាកលវិទ្យាល័យ
Princeton)។កើតនៅថ្ងៃទី១៦ខែមិថុនាឆ្នាំ១៩៣៧គាត់បានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតផ្នែក
អក្សរសិល្បិ៍ប្រៀបធៀបពីសាកលវិទ្យាល័យHarvardនៅឆ្នាំ១៩៦៥។នៅឆ្នាំ១៩៧០គាត់បាន
និពន្ធរឿងមួយមានចំនងជើងថាLove Storyដែលទទួលបានជោគជ័យយ៉ាងខ្លាំង។រឿងនេះ
ក៏ត្រូវបានគេយកទៅបកប្រែជាច្រើនភាសាផងដែរគឺរហូតដល់៣៣ភាសា។រឿងនេះក៏ត្រូវបាន
គេបកប្រែជាភាសាខ្មែរផងដែរ ដែលមានចំនងជើងថាស្នេហាមួយ។នៅឆ្នាំ១៩៧០ដដែលនោះ
រឿងនេះក៏ត្រូវបានថតជាខ្សែភាពយន្តផងដែរ(ទទួលបានចំនូលសរុបច្រើនជាងគេប្រចាំឆ្នាំ
១៩៧០)។ស្នាដៃមួយទៀតដែលទទួលការគាំទ្រផងដែរនោះគឺរឿងOliver’s Story(និពន្ធនៅ
ឆ្នាំ១៩៧៧ដែលសាច់រឿងគឺបន្តពីរឿងLove Story)។

Famous Quotation from Love Story: “Love means never having to say you’re sorry.”


ទង្វើ

Information

5 responses

25 01 2010
achharia

.
ការបាត់បង់មនុស្សដែលមានទេពកោសល្យខ្ពស់ធ្លាប់មានស្នាដៃល្បីពាសពេញ
ពិភពលោកបាន គឺជារឿងគួរអោយសោកស្ដាយបំផុត ។ សំរាប់លួងចិត្តវិញខ្លះ
នោះ មានផ្លូវមួយគឺគិតដល់ថា មនុស្សគ្រប់គ្នាជៀសស្លាប់មិនរួចទេ !

សម្រង់ឃ្លាដែលល្បីល្បាញជាប់ជាមួយរឿង Love Story ដូចខាងលើនោះថា
Love means never having to say you’re sorry. តើ ទន្សាយតូច រឺអ្នកណាផ្សេងអាច
បកប្រែជាភាសាខ្មែរបានទេ ? ថាម៉េចអោយសមទៅនឹងន័យនៃឃ្លានោះផង ?
បើខ្ញុំល្បងបកប្រែតាមតែពាក្យ(ម៉ូប៉ាម៉ូ)ថា ៖
ស្នេហាមានន័យថា មិនដែលត្រូវនិយាយថាអ្នកសោកស្ដាយទេ
ខ្ញុំស្ដាប់ខ្លួនអែងកមិនសូវយល់ដែរ ។ តែខ្ញុំគិតបន្តថា ស្នេហា នេះវាដូចរឿងនយោបាយ
ដឹកនាំប្រទេសដែរ វាមិនមែនជារឿងតូចតាចសាកមើលលេងៗ ដល់មានការខុសធ្លោយ
គ្រាន់តែនិយាយថា សុំទោស រឺខ្ញុំសោកស្ដាយណាស់​តែមួយម៉ាត់ចប់រួចគ្នានោះទេ ។
.
.

25 01 2010
ទន្សាយតូច

បងសាកលុប​ “ដែល” ចេញទៅស្រួលស្តាប់វិញហើយ។ សោកស្តាយ​រឺ​សុំទោសនៅ​ក្នុង​រឿង​នឹង​គឺ​មាន​ន័យ​ប្រហែល​គ្នា​ទេ។នៅក្នុងសាច់រឿងគឺ​យល់ខុស​ពីបង​។ឃ្លា​នៅក្នុង​សាច់​រឿង​គឺ​ចង់​បញ្ជាក់​ថាប្រសិន​បើ​អ្នក​ស្រលាញ់​គេ​ពិត​ប្រាកដ​មែន​ ហើយ​នៅ​ពេលអ្នក​បាន​ធ្វើ​អ្វី​មួយ​ខុស​អ្នក​មិនចាំបាច់​និយាយថា​អ្នក​សុំទោស​ទេ​។ហើយអ្នក​ដែល​អ្នក​ស្រលាញ់​ក៏​មិន​ចង់​បាន​នូវពាក្យ​សុំទោស​នោះដែរ។(បើ​ស្រលាញ់​គ្នា​ពិត​ប្រាកដ​គឺ​មិនមិន​ចាំបាច់​និយាយ​ពាក្យ​សុំទោស​ទេ)

26 01 2010
achharia

ខ្ញុំបកតាមវចនានុក្រមហ្នឹងណា ។​ never គេថា មិនដែល ។
មែនហើយនិយាយដូច ទន្សាយតូច បានត្រូវក្នុងន័យស្នេហា ។
គេក៏និយាយដែរថា ស្នេហាធ្វើអោយមនុស្សខ្វាក់បាន ! គឺមើល
មិនឃើញភាពឆ្គាំឆ្គងរឺកំហុសដល់គ្នាជាធំដុំទេ គេធ្មេចធ្វើជាមិន
ឃើញដូចខ្វាក់ហ្នឹងដែរ ។ អញ្ចឹងឃ្លាដ៏ល្បីនោះ អាចប្រែយកន័យ
ថា ស្នេហាគឺមិនបាច់ត្រូវការពាក្យសុំទោសពីគ្នាទេ ជាក្លើ១០០ឆ្នាំនឹងគ្នា ។

26 01 2010
ទន្សាយតូច

ត្រូម៉ាច់តាហ្មង!

30 11 2010
Love means never having to say you’re sorry « ពីនេះពីនោះ

[…] អានរឿងទាំងពីរ៖ Love Story និង Oliver’s Story ដោនឡូដខ្សែភាពយន្ត៖ Love Story ប្រកាសទាក់ទង៖ អ្នកនិពន្ធរឿងLove Storyទទួលមរណៈភាព […]

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: