វិស្សមកាលខ្ញុំ

26 01 2010

រកសរសេរពីអ្វីដែលខ្ញុំបានទៅនិងបានជួបក្នុងកំលុងពេលវ៉ាកងយូរហើយតែចេះតែហីៗ
មនុស្សខ្ជិលគឺចឹង😀 ឥលូវចូលរៀនវិញបានពីរអាទិត្យទៅហើយ ទើបបានសរសេរ!

ថ្ងៃទី១៧ខែធ្នូឆ្នាំ២០០៩៖ ទៅលេងនៅកំពង់ផែតូក្យូ។

ថ្ងៃទី២០និង២១ខែធ្នូឆ្នាំ២០០៩៖ ទៅលេងនៅTokyo University of Foreign Studies។
នៅទីនោះក៏មានជំនាញបរិញ្ញាប័ត្រផ្នែកភាសាខ្មែរដែរ។

ថ្ងៃទី២២ខែធ្នូឆ្នាំ២០០៩៖ ទៅជិះស្កេតទឹកកកលើកទីមួយ។​មើលទៅស្មានតែស្រួល
ដល់ពេលសាកបានដឹងថាវេទនា។មកផ្ទះវិញដេកឈឺខ្លួនអស់ពីរបីថ្ងៃ។



្ងៃទី២៦ខែធ្នូឆ្នាំ២០០៩៖ ទៅអុងសេនលើកដំបូង(Kusatsu Onsen)នៅGunma ជាខេត្តដែល
ខ្ញុំត្រូវទៅរៀនឆ្នាំក្រោយ។Gunmaគឺជាខេត្តដែលល្បីខាងអុងសេន។

ថ្ងៃទី២៧ខែធ្នូឆ្នាំ២០០៩៖ ទៅOdaibaជាលើកទីពីរ(ទៅលើកទឺមួយនៅកំលុងខែ៦)។
ទៅលើកមុនអត់បានចូលមើលMiraikan(មជ្ឈមណ្ឌលអនាគតកាល?)។ទៅលើកនេះគឺ
ប៉ងចូលមើលនឹងហ្មង។របស់របរភាគច្រើនដែលដាក់បង្ហាញនៅទីនោះគឺភាគច្រើនទាក់
ទងនឹងកាំរស្មីឡាស៊ែ។របស់ដែលខ្ញុំចាប់អារម្មណ៍ជាងគេគឺASIMO។ASIMOគឺជាប្រភេទ
រ៉ូបូតមួយដែលបង្កើតឡើងដោយក្រុមហ៊ុនហុងដានៅឆ្នាំ២០០៥។លក្ខណៈពិសេសរបស់
ASIMOចុងក្រោយនេះគឺមានទំហំតូច មានចលនារហ័សរហួននិងអាចរត់បានលឿន។

វិដេអូASIMO(មើលហើយប្រយ័ត្នវិលមុខដោយសារស្នាដៃអ្នកថត :D)

ASIMOដើរថយក្រោយត្រលប់ទៅវិញ

ថ្ងៃទី៣១ខែធ្នូឆ្នាំ២០០៩៖ បន្ទាប់ពីខោនដោនរួចមកខ្ញុំក៏បាននាំគ្នាទៅShrineដើម្បីធ្វើការ
បន់ស្រន់និងទៅបោះកាក់(ប្រជាជនជប៉ុនមានទំនៀមទំលាប់បោះកាក់ដើម្បីបួងសួងសុំ
សេចក្តីសុខនៅថ្ងៃចូលឆ្នាំថ្មី)។

ចប់ដោយសង្ខេប៕


ទង្វើ

Information

21 responses

26 01 2010
សេរីបណ្ឌិត

ចឹង​មាន​តែ​បង​ទន្សាយ​ចេះ​ជប៉ុន​ទៀត ….
មែន​ឬ​អត់ ?
បើ​មែន​ជួយ​បង្រៀន​ផង ព្រោះ​ខ្ញុំ​ក៏​ចង់​ចេះ​ជប៉ុនដែរ……….

26 01 2010
សេរីបណ្ឌិត

ចង់​សូរ​ថា​ចេះ​ជប៉ុន​ច្រើន​ឬ​អត់ ? ជួយ​បង្រៀន​តិចតួច​ផង ទុក​គ្រាន់​ដើរ​អួត​គេ….
នឹក​ឃើញ​រឿង​ភាសា​ជប៉ុន​ហ្នឹង នឹក​រឿង​ដ៏​ជូរចត់​មួយ ៖
មាន​ថ្ងៃ​មួយហ្នឹង នៅ​សុខៗ​ទៅ​និយាយ​ជប៉ុន​ជាមួយ​មិត្ត​ប៉ុន្មាន​នាក់ ដោយ​ស្មាន​ថា​ពួក​ហ្នឹង​ចេះ​ជប៉ុន ។ ចូល​ទៅ​ដល់​និយាយ こんにちわ ស្រាប់​តែ​ពាក់​ហ្នឹង​មាន​ឮ​ចឹង​អី គេ​ថា​ឯង​នេះ​ជេ​គេ ។ បង​ទន្សាយ​ឯង​គិត​មើល៍​ទៅ មួយ​ឃ្លា​ហ្នឹង​បើ​និយាយ​មិន​ច្បាស់​ វា​មាន​ន័យ​ថា​ម៉េច ។ តាំង​ពី​ថ្ងៃ​ហ្នឹង​មក៍ លែង​ហ៊ាន​រហូត…..
អូ៎ ! សរសេរ​ហ្នឹង អត់​ដឹង​ខុស​ឬ​ត្រូវ​ទេ ព្រោះ​អី​ខ្ញុំ​ចេះ​ពី​មិត្តភក្ដិ​ខ្ញុំ​ដែរ……

26 01 2010
សេរីបណ្ឌិត

សុំ​កែ​ពី
« ពាក់ » ទៅ « ពាក្យ »

27 01 2010
សេរីបណ្ឌិត

អត់​ទាន់​ប្រាប់​ថា​សរសេរ こんにちわ ហ្នឹង​ខុស​ឬ​ត្រូវ​ទេ…
កាល​មុន​ធ្លាប់​ត្រូវ​មិត្តភក្ដិ​ធ្វើ​បាប​ម្ដង​រួច​ហើយ ។ នឹក​ថា​វា​ចេះ​កូរ៉េ ក៏​សួរ​វា​ថា​ពាក្យ​សួស្ដី​ហ្នឹង កូរ៉េ​ថា​ម៉េច ។ អ៎ា​សម្លាញ់​ខ្ញុំ​វា​ប្រាប់​វិញ​ថា « សារ៉ាំងហេយ៉ុ » ។ ខំ​ទន្ទេញ​ឡើង​ចាំ​មាត់ ដល់​តែ​បទ​កូរ៉េ​វាយ​លុក​ពិភព​សិល្បៈ​ខ្មែរ ទើប​ដឹង​ថា​ពាក្យ​ហ្នឹង​មាន​ន័យ​ផ្សេង ។ សំណាង​ហើយ​ដែល​អត់​យក​ទៅ​និយាយ​ផ្ដេសផ្ដាស ។ អើយ ! អ៎ា​សម្លាញ់​ខ្ញុំ​មួយ​នេះ ពិត​ជា​សម្លាញ់​អាប់​មែន….

28 01 2010
ទន្សាយតូច

ជិតត្រូវហើយ ខុសបន្តិច គេសរសេរこんにちはទេ។
សំនាងហើយដែលមិននិយាយនោះ​ កុំអី…

28 01 2010
សេរីបណ្ឌិត

ចឹង​អ៎ា​លោក​បង​ហ្នឹង បោក​ខ្ញុំ​ទៀត​ហើយ….
គិត​រក​ទៅ​រៀន​ជប៉ុន​ម្ដង កុំ​ឱ្យ​គេ​បោក​បាន​ទៀត…

28 01 2010
សេរីបណ្ឌិត

អូ៎ ! ឮ​អ៎ា​សម្លាញ់​ខ្ញុំ​វា​ប្រាប់​ថា Konnichiwa ចុះ​ម៉េច​បាន​សរសេរ​ជា Konnichiha វិញ​អីចឹង….
ឬ​មួយ​ក៏ទាក់ទង​នឹង​រឿង​វេយ្យាករណ៍​ ?

28 01 2010
ទន្សាយតូច

កុំភ័យអត់បោកទេ!
សរសេរはតែអានថាわ

29 01 2010
ទន្សាយតូច

はពេល​នេះ​ជា​បរិវាស័ព្ទ​ត្រូវ​អាន​ថា​わ​វិញ

30 01 2010
សេរីបណ្ឌិត

ថត​ទុក​ក្នុង​អង្គ​ចង​ចាំ
លើក​ក្រោយ​កុំ​ឱ្យ​ខុសទៀត….

26 01 2010
សេរីបណ្ឌិត

បែប​សប្បាយ​ហើយ​មើល៍​ទៅ ! ពេល​មាន​លុយ​គិត​ចង់​ទៅ​ដើរ​លេង​ឱ្យ​បាន​ស្គាល់​ស្រុក​ទេស​គេ​ម្ដង…

27 01 2010
ទន្សាយតូច

លឺតែរឿងជូរចត់រហូតហើយ…បើចាំមិនខុសកាលមុនត្រូវគេឌឺជាមួយស្រីស្អាត
ណានោះ ហើយឥលូវម៉េចហើយ ជោគជ័យទេ?
ចេះតិចៗទេមិនមានសមត្ថភាពបង្រៀនទេ តែបើអាចបង្រៀនក៏អត់ទទួលយក
សិស្សប្រុសដែរ😀

27 01 2010
សេរីបណ្ឌិត

បើ​ខ្ញុំ​ស្រលាញ់ មិន​ចាំ​បាច់​ឱ្យ​គេ​មក​ឌឺ​មក​បង្អាប់​ទេ
តែ​បើ​ខ្ញុំ​មិន​ស្រលាញ់ ទោះ​ជា​ចង់​ឌឺ​យ៉ាងណា ស្រីស្អាត​យ៉ាង​ណា ក៏​មិន​ចាប់​អារម្មណ៍​ដែរ…
អូ៎ ! បើ​បង​ទន្សាយ​ឯង​មិន​ទទួល​សិស្ស​ក៏​មិន​អី​ដែរ,​ ខ្ញុំ​ទៅ​រក​អ្នក​គ្រូ​ក្មេង​ឱ្យ​បង្រៀន​វិញ…😀

29 01 2010
កុមារកាមទេព

មានបានថតរូបក្មេងៗដែររឺទេ? បើមានសូមផ្ញើរឲ្យខ្ញុំផង
ចង់ទៅលេងជប៉ុនដែរហ្នឹងណា!!!!!!

29 01 2010
កុមារកាមទេព

ពួកជប៉ុនមិនកំណាញ់ទេ អារឿងសុំគេថតរូបនោះ !!!!! ជាពិសេសក្មេងៗហ្នឹងតែម្តង

29 01 2010
ទន្សាយតូច

ក្មេងៗអត់កំនាញ់ទេ តែវាអត់ក្មេងថត ពួកជប៉ុននឹងលែងចង់បានកូនហើយ!

29 01 2010
កុមារកាមទេព

ចុះពេលទៅមើលគេសំដែងមនុស្សយន្តនោះ ក្មេងម៉ាគំនរ ម៉ាគគោក ហើយពេលជិះស្អីនោះខ្ញុំក៏ឃើញក្មេងដែរ។ បើខ្ញុំវិញ គេមកដល់ផ្ទះតែម្តងហើយ!!!!!!!🙂

30 01 2010
ទន្សាយតូច

ចឹងស្រួលហើយមិនបាច់ដេញតាមថត!

30 01 2010
ក្មេងតូច

ទៅជិះស្កេតទឹកកក ទៀត! កាលមុន ញុមទៅជិះដែរ ទៅរៀនជិះ ជិតមួយអាទិត្យ មិនត្រឹមតែមិនចេះទេ ថែមទាំងឈឺខ្លួនទៀត។​ តែក៏សប្បាយដែរតើ ទៅលើកក្រោយ ហៅញុមទៅផងណា ^_^

30 01 2010
ទន្សាយតូច

មានអី…ម៉េចៗជួយបង្រៀនញ៉ុមផង!

25 04 2014
ASIMO​ចុង​ក្រោយ​បំផុត | កំនត់ហេតុខ្ញុំ

[…] អានផងដែរ៖ All-New ASIMO៖ ប្រភេទ​រ៉ូបូត​ថ្មី​ដែល​អាច​ដើរ​គេច​ពី​របស់​របរ​នានា​ដោយ​ស្វ័យ​ប្រវត្តិ វិស្សមកាលខ្ញុំ […]

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: