រូបភាពប្លែកៗ

29 01 2010

គិតគូរពីគ្រោះថ្នាក់ផង!

អ្នកធាក់ស៊ីក្លូមើលផ្លូវម៉េចទៅ?

មិនអោយខាតទេ ដឹកមនុស្សក៏បានដែរ!

ម៉ូតូឌុបលេខមួយគ្នានពីរ!

ពាក់មួកចឹងប៉ូលិសចាប់អត់?

ប៉ិនរកកន្លែងជិះមែន!


ទង្វើ

Information

15 responses

29 01 2010
ហនុមាន

ទប់សំណើចមិនបាន ខ្ញុំ សូមជូន ពាក្យខ្លះ ដល់រូបភាព បើម្ចាស់ផ្ទះ មិនប្រកាន់ (មានពាក្យខ្លះ មិនគប្បី សូមអភ័យទោស)

រូប ទី ១
( ម៉ែវា តោងអៅយជាប់ ប្រយ័ត្នធ្លាក់ស្លាប់វើយ ! )😀
រូបទី ២
( ខាងមុខមានស្ពានទេ វើយ ? )😀
រូបទី ៣
( មេច ឡិកសើុស (Lexus) ចង់វ៉ា អីហ្នឹង ម៉ែវា ? )😀
រូបទី ៤
( ចុះអាណាគេ យកអីមកចាក់គូថ អញ ហ្នឹង វើយ ? )😀
រូបទី ៥
( ចាំពាក់មួកអី ចានក្បាក់ ក៏បានដែរ បើបែកក្បាល ស្រួលខួ វា ហ៊ារចូល ចាន ! )😀
រូបទី ៦
( ម៉ែ វា ចាំដល់ផ្ទះ បានរ៉េ ? )😀

30 01 2010
achharia

…តស៊ូដើម្បីជីវិត ជាទិដ្ឋភាពដែលរកឃើញនៅតែតាបប្រទេសក្រីក្រប៉ុណ្ណោះ
ខ្ញុំមិនសើចមិនយំទេ ។

30 01 2010
ហនុមាន

មិនចង់សើចនឹងសេចក្តី ក្រ លំបាក រ៉េ សើចនោះគឺថាត្រង់ម្ចាស់ផ្ទះ បិុន រក រូបដាក់ ។ សើចច្រើន ចំរើនអាយុ កើតទុក្ខ ឆាប់ស្លាប់រ៉េ ឆាយ៉ា អើយ កុំបារម្ភអី !😀

30 01 2010
achharia

.
មែនហើយ ហនុមាន ! សើចច្រើន ចំរើនអាយុ …
អ្នកណាបានសើចញឹកញាប់ ពិតជាមានសំណាងហើយ ។
តែរូបទាំងនេះធ្វើអោយខ្ញុំនឹកឃើញកាលនៅស្រុកខ្មែរ
ខ្ញុំក៏ធ្លាប់ប្រើកង់កញ្ចាស់របស់ខ្ញុំដឹកសណ្តោងបន្តុបបន្តោង
រយីងងរយោងដែលបើកាលនោះបានថតទុកមើលបាន
នឹងឃើញមានលក្ខណៈជាកំប្លែងស្ងួតមិនចាញ់រូបនេះទេ ។
…នឹកឃើញពី ការតស៊ូដើម្បីរស់ របស់ខ្ញុំ របស់មនុស្ស
ដែលមានករណីខ្លះត្រូវកាត់កេរ្តិ៍កាត់ខ្មាស់ អត់ធ្មត់សង្កត់
ចិត្ត ធ្មេចបំភ្លេចបំពានទាំងឧត្តមគតិម្តងៗផងក៏មាន ។
ចំពោះតែខ្ញុំទេ បើមានប៉ះពាល់រំខានដល់អារម្មណ៍សប្បាយ
លេងសើចរបស់ ហនុមានក្តី អ្នកដ៏ទៃណាក្តី សូមអធ្យាស្រ័យ
ផងណា៎បាទ ! ។

បន្ថែម ៖ ហនុមាន កុំសើចច្រើនពេក ប្រយ័ត្នដេកយល់សប្តិ
មមើល៍មមាយលឺតែសើចកក្អឹក និយាយចេញអស់រឿងពីថ្ងៃជា
មួយអារីអារ៉ាបុប្ផាដកម៉ៃអែណា… អោយគេដឹងអស់😀 ។
.

31 01 2010
ហនុមាន

សូមអភ័យទោស ឆាយ៉ា បើខ្ញុំបានធ្វើអោយឆាយ៉ា មានការធុញថប់នឹងការអាប់អួក្នុងក្តី កប្លែង របស់ខ្ញំ បើមានប៉ះពាល់ សូមអភ័យទោស ផង បាទ ! ។

ក្រលំបាក ក្តីតោកយ៉ាក ជាការពិសោធន៍ របស់ខ្មែរយើងគ្រាប់គ្នាតើ ឆាយ៉ា ខ្ញុំក៏ជាខ្មែរ ធ្លាប់ក្រ ធ្លាប៉​លំបាក ក៏នៅតែអត់ដដែលហ្នឹង មានលុយឯណា រាប់មឺុន ដុល្លា ដូចគេ ដូចឯងនោះ ? ។

ខ្ញុំក៏យល់ព្រមដែរថា ក្តីអៀនខ្មាស់ ក្រីក្រពី អតីតកាល ត្រូវលាតត្រដាងអោយក្មេងជំនាន់ក្រោយគ្នា យល់ដឹង ផង បើតែរវល់ ប្រាប់តែ ដំណឹងល្អ ដល់ពួកគេ ពួកគេច្បាស់ជា មិនស្គាល់នៅសេចក្តី វាទនា ក្រលំបាក ដែលពួកយើងជារៀមច្បង បានឆ្លងកាត់មករួច ហើយ មែនរ៉េ ?

គ្រាន់តែសើច មិនអីរ៉េ បើស្រវឹងហើយសើចអាហ្នឹង បាន ” និយាយចេញអស់រឿងពីថ្ងៃជា
មួយអារីអារ៉ាបុប្ផាដកម៉ៃអែណា… អោយគេដឹងអស់ ” បាន😀

ខ្ញុំគ្មានចេតនា ចង់បញ្ឍឺ នឹងធ្វើអោយ មិត្តភ័ក្រណា កើតទុក្ខ ឬ​ក៏ មាន បំណងចង់បង្អាប់ ដល់ខ្មែរណាម្នាក់រ៉េ គោលបំណងគឺ ចង់តែរំលែក ទុក្ខកង្វល់ខ្លះៗ ដល់ មិត្តភ័ក្រ តែ ប៉ុណ្ណោះ សូមអភ័យទោស ចំពោះប្អូនៗ ដែលមានកាេយល់ខុសពីបំណង ខ្ញុំបាទ ! សូមអធ្យាស្រ័យ !

30 01 2010
វុឌ្ឍី វុឌ្ឍ

បងហនុមានពូកែមែន ហាហ ខ្ញុំសើចឡើងរឹងពោះ

31 01 2010
ហនុមាន

អរគុណ កុំសើចខ្លាំងពេក ប្រយ័ត្ននោមដាក់ខោណា !😀

30 01 2010
ទន្សាយតូច

ប៉ិនបរិយាយរូបដល់ហើយបងហនុមាន។😀
មែនហើយបងឆាយ៉ារួបទី១ ទី២ ទី៣និងទី៦គឺអាចរកបាននៅប្រទេសក្រីក្រ…
ប៉ុន្តែរូបទី៤និងទី៥ដូចជាមិនចឹងទេ។
ខ្ញុំមើលទៅបងឥលូវដូចមិនសូវរីករាយដូចពីមុនសោះ បងប្រហែលនឹកឃើញ
រឿងលំបាកៗពីអតីតហើយមែនទេ?

30 01 2010
achharia

ខ្ញុំបានខំធ្វើខ្លួនអោយទៅជាអ្នកចូលចិត្តរឿងកំប្លែងលេងសើច
បានសប្បាយ បន្ថែមទៅលើសេចក្តីសុខដែលកំណត់សន្មតបាន
ក្នុងកំរិតមួយដោយផ្លូវចិត្តរួចហើយដែរ​ តែត្រង់រូបខាងនេះ
ដូចខ្ញុំបានសរសេរតប ហនុមាន ខាងលើនោះហើយ ។
សង្ស័យតែខ្ញុំមិនសូវស្រួលខ្លួន ស្រួលអារម្មណ៍ទេពីរបីថ្ងៃនេះ😀 ។

31 01 2010
ហនុមាន

អាចប្រាប់ពួកយើងបានតើ ! ខ្ញុំគ្មានចេតនា ធ្វើអោយឆាយ៉ា មានការពិបាកផ្លូវចិត្តរ៉េ សុំទោស !

31 01 2010
achharia

ហនុមាន មិនមានរឿងអីចាំបាច់ត្រូវសុំទោសអីទេ
សុទ្ធតែគ្នាអែងសោះ ។ ខ្ញុំគិតថាវាគ្រាន់តែជារូប
បែបកំប្លែងស្ងួត(Humor) ដែលមួយក្រលេករឺ
មួយភ្លែតដំបូងអាចធ្វើអោយបានជាសំណើច
តែដល់នឺកពិចារណាបន្តបន្តិចទៅ អាចគិតឃើញ
ទៅជារឿងកំសត់ខ្លះបានដែរចំពោះអ្នកខ្លះ ។
ឧទាហរណ៍ មនុស្សម្នាក់រើសបានក្រដាសប្រាក់
១០០០ ក៏ស្រែកថា យីនរណានេះចេះធ្វើលុយ
ក្លែងក្លាយបានហើយគ្រាន់ដាក់លេខសូន្យ
ក៏អោយលើសមួយបានដែរ ក៏បោះចោលលុយ
នោះទៅវិញទៅ ។ ដំបូងនរណាក៏សើចបានដែរ
តែដល់គិតតទៅ គឺគ្នាក្រមិនដែលស្គាល់ជាតិ
ក្រដាសប្រាក់ ១០០០ ហ្នឹងទេ ស្មានតែជាលុយ
ក្លែងក្លាយបោះលើសលេខសូន្យទើបគេចោល។
.

31 01 2010
Ratana

ពិតជាគួរអោយគ្រោះថ្នាក់ណាស់

31 01 2010
phuylai

មួយៗដូចជាសប្បាយចិត្តដល់ហើយ ឯងសើចអត់ចេញសោះ!!

31 01 2010
ទន្សាយតូច

ម្តងគេ ម្តងគេតើ!😀
ខំទៅដើម្បីអនាគតភ្លឺស្វាង!

3 02 2010
ក្មេងស្រែ

ញ៉ុមគិតថារូបទាំងនេះ ថតបាននូវប្រទេសជិតខាងយើងនេះឯង គឺប្រទេសវៀតណាម! ជាប្រទេសមហាសន្សំ អោយតាតោងជាប់ ជិះម៉េចក៏បាន! ក្នុងប្រទេសយើង ក៏មានលក្ខណៈស្រដៀងគ្នាហ្នឹងដែរ គឺឡានតាក់ស៊ី និងម៉ូតូឌុបផ្សាដើមគរ បើមិនជឿចាំទៅលួចមើលទៅ ដាក់នោះដាក់សឹងតាមើលមិនឃើញតួរឡាន រឺតួរម៉ូតូរ៉េ!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: