ទំនៀម​ទំលាប់​ថ្ងៃ​បុណ្យ​Valentine​របស់​ជន​ជាតិ​ជប៉ុន​

15 02 2010

ថ្ងៃ​បុណ្យ​នៃ​សេចក្តី​ស្រលាញ់​អាច​ចាត់​ទុក​ជា​ថ្ងៃ​ដ៏​មាន​ន័យ​មួយ​ដែល​មនុស្ស​គ្រប់​គ្នា​អាច​បង្ហាញ​នូវ​សេចក្តី​ស្រលាញ់​របស់​ចំពោះ​គ្រួ​សារ បង​ប្អូន មិត្ត​ភក្តិ រឺ​ក៏​គូ​សង្សារ (តែ​ក៏​មិន​ត្រូវ​ធ្វើ​អោយ​លើស​ពី​ព្រំ​ដែន​នៃ​សេច​ក្តី​ស្រលាញ់​ផង​ដែរ​!!!)។​ទំនៀម​ទំលាប់​នៃ​ការ​រៀប​ចំ​ថ្ងៃ​បុណ្យ​នៃ​សេច​ក្តី​ស្រ​លាញ់​គឺ​ខុស​ៗ​គ្នា​ទៅ​តាម​ទី​កន្លែង​ផ្សេង​ៗ។​ដោយ​ឡែក សំរាប់​ជន​ជាតិ​ជប៉ុន​ក៏​មាន​ទំនៀម​ទំលាប់​ខុស​ពី​គេ​ដែរ​ដោយ​នៅ​ថ្ងៃ​១៤​កុម្ភៈ​គឺ​មាន​តែ​មនុស្ស​ស្រី​ទេ​ដែល​អាច​ជូន​សូកូឡា​ទៅ​កាន់​​មនុស្ស​​ប្រុស​។​​សូកូឡា​​ដែល​​ជូន​ទៅ​មនុស្ស​ប្រុស​មាន​ពីរ​ប្រភេទ​គឺ​Giri-Choco​(Obligation Chocolate)​និង​Honmei-Choco​(True Feeling Chocolate)។​​Giri-Choco​​គឺ​ជា​ប្រភេទ​សូកូឡា​ដែល​មនុស្ស​ស្រី​ជូន​ទៅ​កាន់​មិត្ត​រួម​ការងារ​ប្រុស ចៅ​ហ្វាយ​នាយ​ប្រុស មិត្ត​ភក្តិ​ប្រុស​រឺ​បង​ប្អូន​ប្រុស​ជា​ដើម។​ចំនែក​ឯ​Honmei-Choco​​គឺ​ជា​ប្រភេទ​សូកូឡា​សំរាប់​ជូន​ទៅ​កាន់​ស្វាមី​រឺ​គូសង្សារ។​Honmei-Choco​ភាគ​ច្រើន​គឺ​មនុស្ស​ស្រី​ជា​អ្នក​ធ្វើ​វា​ដោយ​ផ្ទាល់​ដៃ​។មួយ​​ខែ​ក្រោយ​ថ្ងៃ​បុណ្យ​នៃ​សេចក្តី​ស្រលាញ់​មក​គឺ​​នៅ​ថ្ងៃ​ទី​១៤​ខែ​មីនា​(គេ​ហៅ​ថា​White Day)​គឺ​ជា​ភារ​កិច្ច​របស់​មនុស្ស​ប្រុស​ម្តង​ដែល​ត្រូវ​ជូន​កាដូ​ទៅ​កាន់​មនុស្ស​ស្រី​ណា​ដែល​បាន​ជូន​សូកូឡា​មក​គេ​កាល​ពី​ថ្ងៃ​១៤​កុម្ភៈ​វិញ​។​របស់​ដែល​សង​ត្រលប់​ទៅ​វិញ​អាច​ជា​សូកូឡា​រឺ​ក៏​អាច​ជា​កាដូ​ផ្សេង​ៗ។
នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ក៏​មាន​ទំនៀម​ទំលាប់​បែប​នេះ​ដែរ តែ​ចំនែក​នៅ​តៃវ៉ាន់​គឺ​ផ្ទុយ​ពីនេះ​ដោយ​មនុស្ស​ប្រុស​ជា​អ្នក​ជូន​សូកូឡា​នៅ​ថ្ងៃ​១៤​កុម្ភៈ​ឯ​មនុស្ស​ស្រី​ជា​អ្នក​សង​វិញ​នៅ​ថ្ងៃ​១៤​មីនា។


សូកូឡា​ដែល​ខ្ញុំ​បាន​ទទួល​ពី​មិត្ត​រួម​ថ្នាក់ (Thank you ディラ :D)


ទង្វើ

Information

7 responses

15 02 2010
achharia

នៅស្រុកខ្មែរ លឺថាមានយុទ្ធនាការចែកស្រោមអនាម័យហ្វ្រ៊ីៗ
ដល់ទៅចំនួន២ម៉ឹន និងខាងម្ខាងជួយអោយដំបូន្មានដល់យុវជន
កុំនាំគ្នាប្រព្រឹត្តខុសប្រពែណី…។
យី!​ ដល់វាបានស្រោមអោយវាយកទៅណា ?😛

15 02 2010
ទន្សាយតូច

អត់ដឹងអីបន្តិច បើដឹងចឹងទៅយកអោយច្រើនទុកចែកអ្នកភូមិប្រើ😀

15 02 2010
សុភា

ចឹងកូនទន្សាយឯងត្រូវដឹងហើយថា ត្រូវទិញកាដូរជួនគេវិញ😀

15 02 2010
ទន្សាយតូច

ចង់អោយដែរតែគេប្រាប់ថាអត់យកទេព្រោះគេត្រូវត្រលប់ទៅលេងស្រុកគេ
(ប៊្រុយណេ)វិញពេលវ៉ាកងខែបីនឹង។​ ធូរដែរចឹងមិនបាច់ត្រូវទិញកាដូ:mrgreen:

15 02 2010
សុភា

ហេនវិន ឡ

14 03 2010
14 02 2011

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: