អង្គរវត្តជាអច្ឆរិយវត្ថុទី៧ក្នុងលោក?

16 02 2010

អ្នករាល់គ្នាប្រហែលជាធ្លាប់បានលឺប្រជាជនខ្មែរមួយចំនួនតែងនិយាយថាអង្គរវត្តជាអច្ឆរិយវត្ថុទី៧
ក្នុងលោកហើយមែនទេ?ហើយអ្នករាល់គ្នាប្រហែលជាធ្លាប់បានលឺនិងបានអានអំពីប្រវត្តិអច្ឆរិយវត្ថុ
ទាំង៧ក្នុងលោកនាសម័យបុរាណហើយមែនទេ?តែម៉េចក៏ក្នុងនោះអត់មានប្រាសាទអង្គរវត្តចឹង?
ចំងល់នេះក៏ស្ថិតនៅក្នុងខួរក្បាលខ្ញុំមួយរយៈដែររហូតដល់ពេលខ្ញុំបានអានសៀវភៅមួយដែល
សរសេរជាភាសាខ្មែរ(ចំនងជើងៈអច្ឆរិយវត្ថុទាំង៧ក្នុងលោកនាសម័យបុរាណ(*) មិនចាំឈ្មោះ
អ្នកអ្នកនិពន្ធឬអ្នករៀបរៀងទេ)ទើបចំងល់នោះបានរលាយបាត់ទៅ។សៀវភៅនោះបានសរសេរ
ថាអច្ឆរិយវត្ថុចែកចេញជាបីសម័យកាលគឺអច្ឆរិយវត្ថុទាំង៧ក្នុងលោកសម័យបុរាណ អច្ឆរិយវត្ថុ
ទាំង៧ក្នុងលោកសម័យកណ្តាល(*) និងអច្ឆរិយវត្ថុទាំង៧ក្នុងលោកសម័យទំនើប(*)។
នៅក្របខាងក្រោយនៃសៀវភៅនោះមានដាក់ផ្សាយអំពីសៀវភៅភាគទីពីរដែលនិយាយអំពី
អច្ឆរិយវត្ថុទាំង៧ក្នុងលោកសម័យកណ្តាល(*) ដោយក្នុងនោះមានប្រាសាទអង្គរវត្តជាអច្ឆរិយវត្ថុ
មួយដែរ(តែឥលូវមិនដឹងថាសៀវភៅនឹងបោះពុម្ពឬមិនទាន់បោះពុម្ពទេ)។
(សៀវភៅភាគទី១គឺអាចរកទិញបាននៅតាមបណ្ណាគារនាទីក្រុងភ្នំពេញ)
តែបានតាមwebsiteរបស់Wikipedia: http://en.wikipedia.org/wiki/Wonders_of_the_World
បានរៀបរាប់អំពីអច្ឆរិយវត្ថុក្នុងលោកទាំងបីសម័យកាលដែលរួមមាន៖
អច្ឆរិយវត្ថុក្នុងលោកសម័យបុរាណ(Seven Wonders of the Ancient World):
1. Great Pyramid of Giza
2. Hanging Gardens of Babylon
3. Statue of Zeus at Olympia
4. Temple of Artemis at Ephesus
5. Mausoleum of Maussollos at Halicarnassus
6. Colossus of Rhodes
7. Lighthouse of Alexandria
អច្ឆរិយវត្ថុក្នុងលោកសម័យកណ្តាល(Wonders of the Medieval World):
1. Stonehenge
2. Colosseum
3. Catacombs of Kom el Shoqafa
4. Great Wall of China
5. Porcelain Tower of Nanjing
6. Hagia Sophia
7. Leaning Tower of Pisa
អច្ឆរិយវត្ថុក្នុងលោកសម័យទំនើប(Wonders of the modern world):
ក្នុងសម័យទំនើបមានចែកចេញជាផ្នែកតូចៗ ដោយឡែកគេអាចរកឃើញអង្គរវត្តស្តិតនៅក្នុង
បញ្ជីTravel wonders of the world>>>Man-made travel wonders:
ក្នុងចំនាត់ថ្នាក់លេខ៦(6. Angkor Wat)។
ហើយគេក៏អាចរកឃើញអង្គរវត្តស្ថិតនៅក្នុងបញ្ជីមួយទៀតគឺ
Eighth Wonder of the World>>>Pre-1900 creations
(http://en.wikipedia.org/wiki/Eighth_Wonder_of_the_World)
បើយោងតាមWikipediaគឺអាចបញ្ជាក់បានថាប្រាសាទអង្គរវត្តមិនមែនជាអច្ឆរិយវត្ថុទី៧ក្នុងលោកទេ!
បញ្ជាក់៖(*)ត្រង់ចំនុចនេះគឺអាចសរសេរខុសពីសំនេរដើមបន្តិច សូមអភ័យទោស។


ទង្វើ

Information

13 responses

16 02 2010
វិចិត្រ

ប្រហែល​ជា​ការ​និយាយ​តៗ​គ្នា​នោះ​មាន​ការ​យល់​ច្រលំ​។
ឧទាហរណ៍ Seven wonders មាន​ន័យ​ថា អច្ឋរិយវត្ថុទាំង៧។ អច្ឆរិយវត្ថុ​ទាំង​៧ នេះ​ជា​ពាក្យសំដី​របស់​ក្រិច​មិន​ដឹង​រ៉ូម៉ាំង​មិន​ដឹង ដែល​គេ​បង្កើត​ឡើង​ដើម្បី​ហៅ​សំនង់​ស្ថាបត្យកម្ម​បុរាណរបស់​ពួក​គេ។
ដូច្នេះ​ពាក្យ​នេះ​គេ​ក៏​យក​មក​ប្រើ ដូច​ជា​ពាក្យ​ឋានសួគ៌ បើ​កន្លែង​មួយ​ស្អាត គេ​ថា​ទីនេះ​ជា​ឋាន​សួគ៌​លោកិយ។ សំនង់មួយ​ស្អាត​អស្ចារ្យ​គេ​ថា តើនេះ​ជា​សំនង់​នៃ​អច្ឆិរិយវត្ថុ​ទាំង​៧ ឬ?
កាល​ពី​ដើម​ឡើយ​ប្រហែល​ជា​មាននរណា​ម្នាក់​ ពោល​សរសើរ​អង្គរ​វត្ត​ដូច្នេះ អង្គរ​ស្អាត​យ៉ាង​នេះ​គួរ​តែ​ជា​សំនង់​នៃ​អច្ឆិរិយ​ទាំង​៧ រឺ សំនង់​នៃ​អច្ឆរិយទាំង៧ នៅ​អាស៊ី។ល។

ក្រោយ​មក ការ​ពោលតៗ គ្នា ពាក្យ ​អង្គរ​ជាសំនង់​មួយ​នៃអច្ឆរិយវត្ថុទាំង៧ ក្លាយ​ជា អង្គរ​ជា​អច្ឆរិយវត្ថុទី៧។
(គ្រាន់​តែ​ស្មានៗទេ)
តាម​ពិត​ទៅ​នោះ មិន​ដែល​មានអ្វី​ជា​ផ្លូវការ​ចាត់​ទុក​ថា អង្គរ​ជា​អច្ឆរិយវត្ថុ​ទី៧ ទេ។

17 02 2010
ទន្សាយតូច

ប្រហែលជាចឹងមែនហើយ!

16 02 2010
peehs07

រឿងអង្គរវត្តជាអច្ឆរិយវត្ថុទី៧នោះ ខ្ញុំធ្លាប់បានឮដែរ តែគេគ្រាន់តែបានដាក់ឈ្មោះ សំរាប់ឱ្យគេ ជួយបោះឆ្នោតឱ្យជាអច្ឆរិយវត្ថុទី៧ក្នុងលោកតែប៉ុណ្ណោះ ដោយសារតែអង្គរវត្ត ពុំសូវមានគេ ស្គាល់ច្បាស់លាស់ ឬអ្នកស្កាល់មានភាគតិច ដូចខ្មែរយើងជាដើម។ល។ ក៏មិនបានជាប់ឆ្នោត និងគេទេ នេះគួរឱ្យសោកស្តាយ! តែយ៉ាងណាក៏ដោយ អង្គរវត្តនៅតែជាអង្គរដ៏ល្អបរណិត គ្មានពីរលើពិភពលោក… អរគុណទន្សាយតូច ដែលបានលើករឿងដ៏ល្អនេះមកនិយាយ នៅពេលក្រោយអង្គរវត្តច្បាស់ជាប់ជា អច្ឆរិយវត្ថុក្នុងពិភពលោកមិនខាន។

ម្យ៉ាងទៀតសូមចូលមើល មតិយោបល់នៅប៉ុសខ្ញុំ ដែលលោកជីវ័ណ ទើបផ្ញើរជាវីឌីអូរ រឿងទាហានខ្មែរដេញទាហានថៃ ឱ្យចេញពីប្រាសាទតាមាន់ធំថ្មីៗនេះ អ្នកនិយាយក្នុងវីឌីអូរនោះ ប្រហែលជាលោកសយ-សុភាពបើតាមឮសម្លេង ល្អណាស់ទីកន្លែងប្រាសាទ មិនត្រូវមានដាក់ ទាហាននៅទិនោះទេ ជាទីកន្លែងសំរាប់គោរពបូជា និងសំរាប់ទេសចរណ៍ ទើបត្រឹមត្រូវ។

http៖//kappolitics.wordpress.com ត្រង់ប្រធានបទ វិភាគនយោបាយខ្មែរ-ថៃបច្ចុប្បន្ន។

16 02 2010
វិចិត្រ

អោយ​បោះ​ឆ្នោត​អញ្ចឹង គេ​ច្បាស់​ជា​បោះឆ្នោត​កាន់​ជើង​តែ​គ្នា​គេ​ហ្នឹង​ម៉េច​នឹង​យុត្តិធម៌។ សាក​រើស​បវរកញ្ញា​ពិភពលោក​ដោយ​បោះ​ឆ្នោត​អញ្ចឹង​ដែរ​មើល បើ​មិន​ចិន​ជាប់​លេខ​មួយ​រហូត។

17 02 2010
peehs07

ពិតណាស់ហើយរឿងនេះ ប្រទេសណាមានសមាជិកច្រើន ប្រទេសនោះឈ្នះ តែបោះឆ្នោតនោះ គេប្រើតាមប្រព័ន្ធអ៊ិនធើណិត វារិតតែ យ៉ាប់ខ្លាំងណាស់ទៅទៀតសំរាប់ខ្មែរ ដោយភាគតិចណាស់ ដែលខ្មែរមាន កុំព្យូទ័រប្រើ បើពួគគេនៅតែប្រើបោះឆ្នោតរបៀបនេះ ខ្មែរនៅតែចាញ់គេ ដដែល។

17 02 2010
ទន្សាយតូច

មិនអាចចឹងទេ ព្រោះលឺចឹងយូរហើយតាំងពីមុនរឿងបោះ​ឆ្នោត​អី​នឹង​ទៀត!

17 02 2010
វិចិត្រ

តែ​រឿង​បោះឆ្នោតអង្គរ​តាម​Internet នេះ​ខ្មែរ​យើង​ធ្វើមក​ក៏​មិន​សម​ដែរ។ ពេល​ចាប់​ផ្ដើម ប្រកូកប្រកាស​អោយ​ខ្មែរ​​ជួយ​បោះឆ្នោត​គាំទ្រ​អង្គរវត្ត​។ ដល់​ចាញ់ តាំង​ថា បោះ​ឆ្នោត​បែប​នេះ​មិន​យុត្តិធម៌។
អេស៊ីប គេ​បាន​បញ្ជា​អោយ​ដក​ពីរ៉ាមីដ​របស់​គេ​ចេញ​តាំង​ពី​ដើម​ទី ព្រោះ​យល់​ថា​ធ្វើ​បែប​នេះ​មិន​ត្រឹមត្រូវ។

17 02 2010
achharia

ខ្ញុំធ្លាប់លឺថា សំណង់បុរាណដ៏ធំស្កឹមស្គៃដែលចាត់បានជាអច្ឆរិយវត្ថុថ្នាក់ពិភពលោកបាន
និងដែលមានចំណាស់ជាងគេគឺពីរ៉ាមីដនៅប្រទេសអេហ្ស៊ីប ហើយបើនិយាយពីធំស្កឹមស្គៃ
ស្អាតឆើតឆាយជាងគេគឺ ប្រាសាទអង្គរវត្តរបស់ខ្មែរយើងហ្នឹងអែង ។ អ្នកដែលធ្លាប់បានទៅ
រឺមកឃើញអង្គរវត្ត មួយចំនួនដែលគេមិនចង់ជឿលទ្ធផលខាងលើបានសរសេរនៅតាម
ភូមិវើដប្រែសយើងនេះដែរថា៖ ….go visit Angkor and judge for yourself whether or not Angkor Wat belongs to the World’s Seven Wonders list.
.

17 02 2010
achharia

បន្ថែម ៖

នៅទំព័រមួយនេះ
http://library.thinkquest.org/27638/angkor.html
គេបានរៀបរៀងដោយដាក់ title ទំព័រថា
7 Wonders of the World ហើយក៏បានជ្រើសយកតែអច្ឆរិយវត្ថុទាំង៧
ពិតប្រាកដមករៀបរាប់បង្ហាញប្រាប់ដែរ ។

.

22 02 2010
បញ្ញា

ជំរាបសួរបងៗៗ ជា មិន ជា យើងគប្បីតែថែរក្សា និងព្យាយាមផ្សព្វផ្សាយបន្ថែមទៅ ជាជាងយើងមកវែកញែកគ្នា!! ត្រូវទេ??? តែក៏ល្អម្យ៉ាងដែរ នេះក៏ជាបញ្ហាមួយដែលយើងត្រូវដឹងដែរ!! អរគុណបងសាលច្រើនហើយ ដែលបានដាក់បង្ហាញការស្រាវជ្រាវមួយនេះ!!

22 02 2010
peehs07

ល្អណាស់ អញ្ចឹងហើយ បានជាខ្ញុំខំព្យាយាម ធ្វើអ្វីៗ ទាញយកនូវកេរ្តិ៍ឈ្មោះ និងអត្ថន័យអង្គរ មកប្រើ ដើម្បីផ្សប់ផ្សាយ ដល់ប្រជាពលរដ្ឋទូទៅ មិនចំពោះតែខ្មែរ តែទូទាំងពិភពលោកតែម្តង។

សូមពិនិត្យមើលបន្ថែមទៀត នូវប៉ុស្តខ្ញុំ http://kapsystem.wordpress.com http://khm4education.wordpress.com

បើមិនធ្វើដូច្នេះទេ យើងជាខ្មែរនិងអាចបាត់បង់ នូវអ្វីដែលខ្មែរយើងធ្លាប់មាន ហើយរឿងដែលខ្ញុំ ធ្វើនេះមិនមែនធម្មតាទេ ខ្ញុំបង្កើតជា “រចនាសម្ព័ន្ធនយោបាយ និងជាប្រព័ន្ធនយោបាយ” ដើម្បីខ្មែរ និងមនុស្សទូទៅក្នុងលោកប្រើប្រាស អញ្ចឹងបានន័យថា អង្គរវត្តរបស់ខ្មែរ មិនមែនជារបស់ ធម្មតាដូចជា អច្ឆរិយវត្ថុផ្សេងៗលើពិភពនោះទេ…!

7 11 2010
19 03 2011

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s




%d bloggers like this: