ប្រស្នាឆ្លងស្ទឹង

26 02 2010

អ្នក​ទាំង​អស់​គ្នា​នៅ​ក្នុង​រួប​ខាង​ក្រោម​នេះ(ប៉ូលិស​ម្នាក់ ឧក្រិដ្ឋ​ជន​ម្នាក់ ឪពុក​ម្នាក់ កូន​ប្រុស​ពីរ​នាក់ ម្តាយ​ម្នាក់​និង​កូន​ស្រី​ពីរ​នាក់)​មាន​បំនង​ឆ្លង​ស្ទឹង​ទៅ​ត្រើយ​ម្ខាង​ទៀត ដោយ​ក្បូន​ចំលង​មួយ។

ហើយគេមានលក្ខខណ្ឌដូចខាងក្រោម៖
១. ក្បូនចំលងអាចជិះបានតែពីរនាក់ទេ
២.​ ឪពុកមិនអាចនៅជាមួយកូនស្រីដោយគ្នានវត្តមានរបស់ម្តាយបានទេ
៣. ម្តាយមិនអាចនៅជាមួយកូនប្រុសដោយគ្នានវត្តមានរបស់ឪពុកបានទេ
៤. ឧក្រិដ្ឋជនមិនអាចនៅជាមួយអ្នកដទៃទៀតដោយគ្នានវត្តមានរបស់ប៉ូលិសបានទេ
៥. មានតែប៉ូលិស ឪពុក និង ម្តាយទេដែលចេះអុំក្បូនចំលងនេះ
សំនួរ៖ចូររកវិធីដើម្បីអោយអ្នកទាំងអស់គ្នាអាចឆ្លងទៅដល់ត្រើយម្ខាងទៀត


សកម្មភាព

Information

22 responses

26 02 2010
កន្និកា

សូមគ្រប់គ្នាចូលរួមប្រែសំរួល ទំព័រប្លក Facebook ជាភាសាខ្មែរ
http://www.facebook.com/translations

27 02 2010
វុឌ្ឍី វុឌ្ឍ

ធ្លាប់លេងហើយអាហ្គេមនឹងនោះ!

27 02 2010
kk@111

ធ្លាប់ធ្វើ​ប្រស្នានេះ មិន​សូវ​ជា​លំបាក​ប៉ុន្មានទេ។ សាក​អាក្រោម​នេះ​លមើល ។ ពេល​ដោះ​ស្រាយ​វារួច​ហើយ​ នឹង​ដឹង​ថា​វា​មាន​រសឆ្ងាញ់ប៉ុនណា។……from your senpai. lols.

គេ​មាន​កាត​៥​សន្លឹក​ដែល​មាន​សរសេរ​ពី​លេខ​១​ដល់​លេខ​៥។ គេ​ផ្កាប់​កាត​ទាំង​នោះ​ចុះ​រួច​ច្របល់​វា​កុំ​អោយ​ដឹង​ថា​កាត​មួយ​ណា​មាន​ លេខ​អ្វី​។ លោក A, B និង​ C យក​កាត​ម្នាក់​មួយ​សន្លឹក​ៗ​ ហើយ​កាត​ដែល​សល់​ពីរ​សន្លឹក​នោះ​គេ​ផ្កាប់​វា​ដដែល​ ដោយ​មិន​បើក​អោយ​ឃើញ​ទេ។ ​ម្នាក់​ៗមិន​អាច​មើល​លេខ​របស់​កាត​ខ្លួន​ឯង​ទេ។ មា្នក់​ៗត្រូវ​យក​កាត​ដាក់​បង្ហាញ​អោយ​ពីរ​នាក់​ទៀត​អាច​មើល​ឃើញ​ក្រៅ​ពី​ ខ្លួន​ឯង។
អ្នក​ណា​ដែល​មាន​លេខ​ធំ​ជាង​គេគឺ​ជា​អ្នក​​ឈ្នះ ហើយ​ពីរនាក់​ទៀតត្រូវ​​ចាញ់។
​ បើ​ប្រាកដ​ថាកាត​របស់​ខ្លួន​​ធំជាង​ពីរ​នាក់​ទៀត​​នោះ ត្រូវ​និយាយ​ថា​ «​ខ្ញុំ​ឈ្នះ», បើ​ប្រាកដ​ថា​មាន​នរណា​ម្នាក់​ក៏​ដោយ​ដែល​មាន​កាត​ធំ​ជាងខ្លួន​​ ត្រូវ​និយាយ​ថា​ «ខ្ញុំ​ចាញ់», តែ​បើ​គិត​មិន​ដឹង​ទេ ត្រូវ​និយាយ​ថា​ «ខ្ញុំ​មិន​ដឹង​​ទេ»។

A «ខ្ញុំ​មិន​ដឹង​​ទេ»
B «ខ្ញុំ​មិន​ដឹង​​ទេ»
C «ខ្ញុំ​ចាញ់»

តាម​លំដាប់​រៀង​ A, B, C គាត់​ម្នាក់​ៗ​បាន​ឆ្លើយ​​ដូច​ខាង​លើនេះ។ សំនួរ​សួរ​ថា​តើ​ម្នាក់​ៗ​កាន់​កាត​លេខ​ប៉ុន្មាន។
សំគាល់៖ សន្មត​ថា​អ្នក​ទាំង​បី​​មាន​វៃ​ឆ្លាត​ក្នុង​ការ​គិត​ទាយ ហើយ​អ្នក​បន្ទាប់​អាច​យក​ចំលើយ​អ្នក​ឆ្លើយ​មុន​មក​គិត​បាន។ ចំលើយ​មាន​ពីរ។

27 02 2010
វិសាល

先輩?久しぶり!だれかな…宇都宮の先輩?បើនៅនឹងមែនច្បាស់ជាRubik’s Cube Senpaiហើយមែនទេ?រសជាតិអាចចាត់ទុកថាឆ្ងាញ់ជាងyakiniku​ :mrgreen:

27 02 2010
វិសាល

ប្រស្នាស្រដៀងប្រស្នាទាយមួកបីមានពីរពណ៌ដែរ 😀
ចំលើយ៖ Aកាន់លេខ៤ Bកាន់លេខ២ Cកាន់លេខ៣
ឬAកាន់លេខ២ Bកាន់លេខ៤ Cកាន់លេខ៣
បំនកស្រាយ៖ ម្នាក់ៗគឺមិនអាចកាន់កាតលេខ៥ឬលេខ១ទេព្រោះបើ
មានលេខនឹងAនិងBពិតជាមិនឆ្លើយចឹងទេ។
Cមិនអាចកាន់កាតលេខ៤ទេព្រោះបើCមានកាតលេខ៤>>មើលលើA
Aច្បាស់ជាមិនអាចកាន់លេខ៥ទេ ហើយAក៏មិនអាចកាន់លេខតូចជាង
៤ដែរព្រោះបើចឹងAមិនឆ្លើយថា”ខ្ញុំមិនដឹងទេ”ចឹងទេ។>>Cកាន់លេខ៤
មិនអាចទៅរួចទេ។ករណីកាន់លេខ២ក៏មិនអាចទៅរួចដូចគ្នា។
>>Cកាន់លេខ៣
>>AនិងBកាន់លេខ៤ឬក៏លេខ២

27 02 2010
ហុកល័ង

ចំលើយ៖ – Aកាន់លេខ១ Bកាន់លេខ៤ Cកាន់លេខ៣ ឬ
– Aកាន់លេខ២ Bកាន់លេខ៤ Cកាន់លេខ៣ ។

27 02 2010
វិសាល

thank for giving answer here… have a nice snowboard trip. see you soon 😀

27 02 2010
kk@111

ហុក​ល័ង​ឆ្លើយ​ត្រូវ។

ពូកែស្មាន​គ្រាន់បើ បែប​មក​ពី​មើល​ Live traffic feed ហើយ​មើល​ទៅ។ ដាក់​អា​ហ្នឹង​ក្នុង​ប្លុក​ទៅ ដូច​ខ្ញុំ​អី​មិន​សូវ​ចង់​មក​លើក​ទី​ពីរ​ទេ ព្រោះ​មក​ពី​គេ​ដឹង​ថា​ខ្ញុំ​ជា​មក​ពី​ណា។​​
សំណាងល្អ!

27 02 2010
វិសាល

ចុះមានផ្លូវណាផ្សេង ហើយមានតែបងទេដែលចូលចិត្តរឿងចឹងៗនោះ
ចុះទៅខ្លាចអីបង អ្នកនៅនឹងមានពីណាស្គាល់បង មានតាញ៉ុមទេ
សំនាងល្អដូចគ្នា…អូភ្លេចប្រាប់មួយខ្ញុំប្រហែលជាអាចទៅលេង
កន្លែងបងនៅពេលឆាប់ៗនេះពេលខ្ញុំប្រលងចប់…​​ 😀

27 02 2010
វិសាល

ហាហា…ក្រោយពីមើលចំលើយល័ងហើយពិនិត្យចំលើយខ្លួនឯងវិញទើបដឹងថាខុស…
លើកនេះសុំស្តារមុខមាត់វិញ 😀
1. ករណីAកាន់លេខ5ហើយBឆ្លើយថា”ខ្ញុំមិនដឹងទេ”>>ខុស
2. ករណីAកាន់លេខ4ហើយAឆ្លើយថា”ខ្ញុំមិនដឹងទេ”>>Bសន្និដ្ឋានថាខ្លួនឯងកាន់
លេខតូចជាង4>>Aត្រូវឆ្លើយថា”ខ្ញុំចាញ់”>>ខុសពីសម្មតិកម្ម​
3. ករណីAកាន់លេខ3ហើយCឆ្លើយថា”ខ្ញុំចាញ់”>>ករណីដែលអាចគឺBកាន់លេខ4
និងCកាន់លេខ1ឬ2។តែបើមើលលើស្ថានភាពBពេលនុងBខ្លួនឯងគិតថាខ្លួនមិន
អាចកាន់លេខពីរទេគឺBដឹងថាខ្លួនច្បាស់ជាកាន់លេខ4>>Bត្រូវឆ្លើយថា”ខ្ញុំឈ្នះ”
>>ខុសពីសម្មតិកម្ម​
4. ករណីAកាន់លេខ2ហើយCឆ្លើយថា”ខ្ញុំចាញ់”>>ករណីដែលអាចគឺមានBកាន់
លេខ4ហើយCកាន់លេខ1ឬ3 និងមួយទៀតគឺBកាន់លេខ3និងCកាន់លេខ1។
មើលលើBដែលឆ្លើយថា”ខ្ញុំមិនដឹងទេ”វិញនោះគឺករណីដែលCកាន់លេខ1គឺមិន
អាច>>ចំលើយ៖Aកាន់លេខ2 Bកាន់លេខ4 Cកាន់លេខ3
5. ករណីAកាន់លេខ1ហើយCឆ្លើយថា”ខ្ញុំចាញ់”>>ករណីដែលអាចគឺមានBកាន់
លេខ4ហើយCកាន់លេខ2ឬ3 និងមួយទៀតគឺBកាន់លេខ3និងCកាន់លេខ2។
មើលលើBដែលឆ្លើយថា”ខ្ញុំមិនដឹងទេ”វិញនោះគឺករណីដែលCកាន់លេខ2គឺមិន
អាច>>ចំលើយ៖Aកាន់លេខ1 Bកាន់លេខ4 Cកាន់លេខ3
សង្ឃឹមថាមិនខុសទេលើកនេះ 😀

27 02 2010
វុឌ្ឍី វុឌ្ឍ

កូនទន្សាយមានលីងលេងហ្គេមនឹងហ្អេ?

27 02 2010
វិសាល

http://freeweb.siol.net/danej/riverIQGame.swf
រួចចុចត្រង់អក្សរ開始

27 02 2010
វុឌ្ឍី វុឌ្ឍ

អរគុណច្រើន!

28 02 2010
achharia

បើថាអោយអ្នកទាំងអស់គ្នាបានទៅនៅត្រើយម្ខាងជ្រោងទាំងអស់គ្នា រកនឹកមិន
ទាន់ឃើញទេ។
តែបើថាត្រឺមតែអោយអ្នកណាក៏បានទៅដល់ស្គាល់ត្រើយម្ខាងគ្រប់ៗគ្នានោះគឺ
អោយប៉ូលិសនិងអ្នកទោសឆ្លងទៅមុន រួចអោយប៉ូលិសមកវិញនិងយកកូនប្រុស
មួយទៅ បន្តមកអោយប៉ូលិសនិងអ្នកទោសមកវិញហើយអោយអូវពុកចម្លងកូន
ប្រុសមួយទៀតទៅម្តង ។ ចំពោះម្តាយនិងកូនស្រីទាំងពីរធ្វើលំនាំដូចគ្នា 😛 ។

28 02 2010
វិសាល

ចឹងអ្នកទោសម៉េចសុខចិត្ត ប៉ូលិសបានទៅលេងត្រើយម្ខាងទៀត
ច្រើនដងជាងអ្នកទោស 😀

28 02 2010
achharia

លក្ខខ័ណ្ខខាងដើមមានថាហាមមិនអោយនរណាទៅមកច្រើន
ដងអែណា ? 😛
http://sabbaysabbay.ning.com/profile/271fnzpj2d49e?xg_source=activity

1 03 2010
វិសាល

អរគុណច្រើន…ឃើញថានៅខាងសប្បាយពិតជាមាន
ងាយស្រួលដាក់វិចារជាងមែន…ចាំពេលរួចពីប្រលងខ្ញុំនឹង
ទៅសាកល្បងនៅខាងសប្បាយម្តង…លើកមុនគ្រាន់តែចុះ
ឈ្មោះចូលមិនទាន់បានធ្វើអីៗ

28 07 2011
កូ​នខ្មែរ

ចំណែកប៉ូលីសមិនអាច​យក អ្នកទោសទៅម្តងទៀត​ ហើយត្រលប់មកវិញតែ​ម្នាក់ឯងបានព្រោះមានក្មេងប្រុសនៅទីនោះហើយ។​ ចំលើយនេះមិនត្រឹមត្រូវទេ

1 03 2010
ក្មេងស្រែ

អារឿងប្រើគំនិតហ្នឹង ញ៉ុមសុំចាញ់ម៉ង! គេប្រាប់ចំលើយហើយនៅយកមកផ្ទៀងមិនដឹងទៀត ។ ចំណែកអាហ្គេមឆ្លងស្ទឹងខាងលើ ធ្លាប់លេង តែទំរាំតាលេងឈ្នះហ្នឹង លេងរាប់សិបដង! ហើយបើអោយលេងម៉ាដងទៀតដឹងតាអត់ចាំតាម៉ង!

1 03 2010
វិសាល

ប៉ុន្មានដងក៏ដោយ អោយតាគិតចេញ​ មិនចឹង 🙂

1 03 2010
ក្មេងស្រែ

បាទ អាចេញនោះគឺចេញហើយ, តែបើគិតត្រឹមត្រូវទៅ បើប្រលង IQ វិញ ញ៉ុមច្បាស់ជាចំណេញមិនខាន ព្រោះបាន សេរ៉ូពងទា ទុកទៅផ្ទះវិញ!

16 09 2011
ល្បងប្រាជ្ញា៖ មនុស្ស​៣​នាក់​និង​កាត​៥​សន្លឹក « ពីនេះពីនោះ

[…] ល្បងប្រាជ្ញា៖ មនុស្ស​៣​នាក់​និង​កាត​៥​សន្លឹក 16 09 2011 ចំលងចេញមកទាំងស្រុងពីវិចាររបស់ kk@111 ក្នុងប្រកាស ប្រស្នាឆ្លងស្ទឹង៖ […]

ទំលាក់ មួយចំលើយតប ទៅ វិសាល បោះ​បង់​ការ​ឆ្លើយ​តប