រកកន្លែងខុស

3 03 2010

ឃ្លាខាងក្រោមនេះមានកំហុសចំនួនពីរកន្លែង។​
១. ញូវយ៉កគឺជារដ្ឋធានីរបស់សហរដ្ឋអាមេរិច។
២. ប៉េកាំងគឺជារដ្ឋធានីរបស់ប្រទេសចិន។
៣. តូក្យូគឺជារាជធានីរបស់ប្រទេសជប៉ុន។
សំនួរ៖ចូររកកន្លែងខុស។


សកម្មភាព

Information

46 responses

3 03 2010
វុឌ្ឍី វុឌ្ឍ

កំហុសអី គ្មានឃើញទេ!

3 03 2010
វិសាល

ថាមានគឺមានហើយ! អត់បោកហេ!

4 03 2010
Ratana

អត់មាន គឺ ទេ មានន័យថាត្រូវលប់គឺចោល

4 03 2010
វិសាល

ហាហានិយាយរឿងអីមើលមិនយល់ទេ

4 03 2010
Ratana

ខ្ញុំថាត្រូវលុប “គឺ” ចោល

4 03 2010
វិសាល

អូ…

4 03 2010
សេរីបណ្ឌិត

១. ញូយ៉ក​គឹ​ជា​រដ្ឋរបស់​សហរដ្ឋអាមេរិក មិន​មែន​ជា​រដ្ឋធានី​ទេ ។ ទីក្រុង​ញូយ៉ក​ស្ថិត​នៅ​រដ្ឋ​ញូយ៉ក ។

4 03 2010
រតនា

ចុះប៉េកាំង? តូក្យូ?

4 03 2010
វិសាល

អូខេចាត់ទុកថាត្រូវមួយកន្លែងហើយ តាមពិតចង់សរសេរថាក្រុងញូវយ៉កទេ។
តែញូវយ៉កក៏ដោយ ក្រុងញូវយ៉កក៏ដោយខុសដូចតែគ្នាទេ។
រដ្ឋធានីរបស់សហរដ្ឋអាមេរិចគឺក្រុងវ៉ាស៊ីនតោន។

5 03 2010
ក្មេងស្រែ

ហេតុអីក៏ ញូវយ៉ក និងប៉េកាំង ប្រើ “រដ្ឋធានី” តែ តូក្យូ ប្រើ “រាជធានី”? រាជធានី ប្រើសំរាប់ប្រទេស មានស្តេច? ជប៉ុនមានស្តេចដែរឬ? ញ៉ុមថាជប៉ុនអត់មានស្តេចទេ បើមានគេប្រើ ពាក្យថា នាយករដ្ឋមន្ត្រីហើយ មិនប្រើពាក្យថា ប្រធានាធិបតី ទេ, ចឹងខុសកាឡែងហ្នឹងមួយទៀតចុះ!

5 03 2010
វិសាល

សំនាងមិនល្អទេ ខុសឆ្ងាយ… :mrgreen:។កន្លែងនឹងអត់ខុសទេ រាជធានី
គឺសំរាប់ប្រទេសមានស្តេច។ ជប៉ុនមានស្តេចគឺអធិរាជអាគិហ៊ិតុ ហើយក៏
មាននាយករដ្ឋមន្រ្តីដែរគឺលោកហាតុយ៉ាម៉ា។

5 03 2010
ក្មេងស្រែ

តាមពិតញ៉ុមនិយាយចង់អោយខុសទេ, ញ៉ុមចង់ដឹង តែខ្ជិល Google , ចឹងយាយចឹងទៅ ដឹងតាគេប្រាប់ហើយ! មិនចឹងហី? lolz

5 03 2010
វិសាល

យ៉ាប់មែនខុសហើយនៅគ្រាន់បើទៀត! googleមានមិនប្រើ មកប្រើមនុស្សអោយឆ្លើយជំនួសវិញ…គ្មានលើកទីពីរទេ! 🙂

5 03 2010
សេរីបណ្ឌិត

ហាហាហា ! ជប៉ុន​អត់​មាន​ព្រះមហាក្សត្រ​ទេ មាន​តែ​អធិរាជ !

6 03 2010
5 03 2010
ក្មេងស្រែ

ប្រើមនុស្សបាន ចេះតាប្រើទៅ! google ធ្វើអី ខ្ជិលបកប្រែ ហើយបើប្រើមនុស្សទៅ វាមិនកាន់តែរឹតបន្តឹងចំណងមិត្តភាពយើងមិនចឹងហី?:D

5 03 2010
វិសាល

កុំភ័យបានតាម្តងនឹងទេ​ បើមិនចឹងទេ​ លើកក្រោយប្រាប់អោយខុសហ្មង!

5 03 2010
ក្មេងស្រែ

ចុះអីក៏ចិត្តបានម្ល៉េះ? បើជ្រុលប្រាប់ទៅហើយ ម៉េចមិនប្រាប់អាត្រូវ?

5 03 2010
វិសាល

ប្រាប់ខុសចឹង ទើបលែងបោកប្រើចឹងទៀត!

5 03 2010
កុមារកាមទេព

រៀបថាឆ្លើយរដ្ឋធានីវាស៊ីតោន ទៅហើយ បងវិសាល ប្រញ៉ាប់តែដាក់ចំលើយ ខ្ញុំមកបានតែថ្ងៃហ្នឹងផង កុំអីគ្មានវាចាអីច្រើនហូរហែរអីចឹងទេ តែខ្ញុំម្នាក់ឆ្លើយត្រូវបានត់ទៅហើយ។
ពិតជាយ៉ាប់មែន អ្នកពូកែទាំងអស់គ្នានេះ!!!!

5 03 2010
វិសាល

នៅចំលើយម៉ាកំនាត់ទៀតតើ!

5 03 2010
វិចិត្រ

ទី១ ដឹង​តែខុស​ហើយ។
ហើយ​ចុះ​អាខុស​មួយ​ទៀតនោះ ជា​អ្វីទៅ?
ចំនុចទី២ បើ​ដាក់​ថាប៉េកាំងរដ្ឋធានីរបស់​ចិនដីគោក គឺច្បាស់​ថាមិន​ខុស​តែម្ដង។

5 03 2010
វិសាល

ដាក់ចិនដីគោកទៀតក៏បានដែរ ដើម្បីអោយច្បាស់លាស់។
ចឹងទីពីរក៏អត់មានអីខុសដែរ។​​ 🙂

5 03 2010
ក្មេងតូច

ញុមថា ប៉េកាំង អត់មែនរដ្ឋធានីបស់ចិនទេ 😛

5 03 2010
វិសាល

បើមិនមែនប៉េកាំង ស្អីគេចឹង?

5 03 2010
បញ្ញា

ខ្ញុំដឹង!!!! ១. ញូវយ៉កមិនមែនជារដ្ឋធានីរបស់សហរដ្ឋអាមេរិច តែវ៉ាស៊ីនតោនទេទើបជារដ្ឋធានីរបស់សហរដ្ឋអាមេរិច ឯញូវយ៉ក់គ្រាន់តែជាទីក្រុងBusiness របស់អាមេរិច។ បើមិនជឿអាចយោងតាមពាក្យ Washington D.C… ពាក្យ«D.C» លោកគ្រូ ខ្ញុំគាត់ពន្យល់ថា តំណាងឲ្យរដ្ឋធានី… យើងក៏អាចដាក់ថា Phnom Penh D.C បានដែរ។ បើខុស ខុសគ្រូទេ មិនមែនខុសខ្ញុំទេ!!! 😉

5 03 2010
វិសាល

ចឹងខុសគ្រូហើយ :mrgreen:

5 03 2010
សេរីបណ្ឌិត

Washington D.C មក​ពី​ពាក្យ​ថា Washington, District of Columbia
បើ​តាម​ខ្ញុំ​ចាំ ៖ Washington ស្ថិត​នៅ​ភាគ​ពាយ័ព្យ ហើយ Washington, DC ស្ថិត​នៅ​ភាគ​ខាង​កើត

6 03 2010
វិសាល

Washingtonជា​ឈ្មោះ​រដ្ឋ Washington, D.C.ជា​រដ្ឋធានី​តែ​ភាគ​ច្រើន​គេ​ហៅ​ត្រឹម​តែ​Washington​ក៏​សំគាល់​ថា​ជា​រាជធានី​បាន​ដែរ​។

6 03 2010
achharia

កំហុសទីពីរនោះគឺត្រង់ ប៉េកាំង គេដូរហៅជាប៉ីយិង(Beijing) វិញហើយ ។

6 03 2010
វិចិត្រ

ប៉េកាំង​និង ប៉ីជិង គឺ​តែមួយ​ទេ គ្រាន់​តែប៉េកាំង ភាសា​ដែល​ពួកបារាំង​ហៅ​ ប៉ីជិង (ព្រោះ​បារាំង​អ្នក​នាំ​ហៅ​នោះ​មិន​សូវ​ចេះ​ចិន :D)។
បើ​និយាយ​ថា ហៅ​ថាប៉េកាំង​ ខុស​នោះ​មិន​សម​ទេ។ ព្រោះ​បើ​អញ្ចឹង ពាក្យថា ជប៉ុន ក៏​ខុស​ដែរ ពាក្យ​ថាបារាំង​ក៏​ខុស​ដែរ។

6 03 2010
achharia

Peking & Beijing គឺតែមួយមែនហើយ តែជាផ្លូវការគេយកប៉ីជិង
ប្រហែលចាប់ពីឆ្នាំ១៩៨០មក ។ ខ្ញុំក៏ធ្លាប់តែហៅ ប៉េកាំងដែរ ដូច
ភូមាក៏ដែរ មិនដឹងពីអង្កាល់ណាមកទេ ស្រាប់តែគេហៅ មីយ៉ានម៉ា
វិញ ។ រឿងឈ្មោះបេកាំង ត្រូវហៅជាផ្លូវការថា ប៉ីជិង ឃើញមាន
គេសរសេរពន្យល់ថាដូចតាមតំណនេះ ។
ប្រហែលវិសាលចង់យកថាជាកំហុសហើយបានដាក់មកដែរ បើមិន
អញ្ចឹងទេ ដូចគ្មានអ្វីខុសទៀតទេ ព្រោះ ទី៣. តូក្យូគឺជារាជធានីរបស់
ប្រទេសជប៉ុន ក៏មិនខុសដែរ ។

6 03 2010
វិសាល

រឿងឈ្មោះនឹងគឺអត់មានកំហុសអីទេ។ បើទី១ខុស ទី២ត្រូវ​ ទីបីក៏ត្រូវដែរ ចឹង​នៅ​សល់​តែ​ឃ្លា​ខាង​លើ​បំផុត​មួយ​ទេ​ដែល​ខុស​នោះ។ 😀

6 03 2010
achharia

ឃ្លាខាងលើបំផុតនោះ មិនខុសអីទេ ។
ដែលខុសនោះគឺឃ្លាក្រោមគេបង្អស់
បើថាជាសំណួរត្រង់ៗ(direct question) ម៉េចគ្មានសញ្ញាសួរនៅខាងចុង ?
ចូរធ្វើនេះ ចូរធ្វើនោះ…មិនមែនជាសំនួរទេ
វាជា បញ្ជារ រឺ សំណើរ រឺ ដំបូន្មាន…។ល។ 😛

មិនដឹងថា វិសាល ចង់សំដៅលើកំហុសបែប
អក្ខរាវិរុទ្ធ រឺកំហុសន័យនៃពាក្យក្នុងឃ្លាទេ ។
(អាមេរិក ថង់ប្លាស្ទិក ប៉ាស៊ីហ្វ៊ិក ក្រាហ្វិក…
សរសេប្រកបនឹង ក សមជាងនិងមានដំណូច
គ្នាផង ) ។

6 03 2010
ហុកល័ង

ខ្ញុំគាំទ្រachharia ត្រង់ថា អាមេរិក … សរសេរនឹង ក ។ មិនគូរសរសេរនឹង ច ទេ។

7 03 2010
វិសាល

បើ​ប្រើ​ចូរ​ពី​មុខ​ចឹង​គឺ​ត្រូវ​ដាក់​សញ្ញា​”។”​មិន​ប្រើ​សញ្ញា​”?”​ទេ ឧទាហរណ៍​ដូច​ជា​ចូរ​គណនា​…ចូរ​កំនត់​…(បើតាមចាំមក :D)
រឿង​អក្ខរាវិរុទ្ធ​នឹង​អត់​មាន​បញ្ហា​អី​ទេ​។

6 03 2010
បញ្ញា

អូស៍!!! ខុសទៀតហើយ!!! 😦 ឈប់លេងហើយចាំស្ដាប់គេវិញ…

7 03 2010
វិសាល

កុំភ្លេចមកមើលចំលើយនឹងគេផង 😀

6 03 2010
ហុកល័ង

អាមេរិក មិនមែនអាមេរិចទេ។

6 03 2010
វិសាល

កន្លែងនឹងគ្មានបញ្ហាទេ មើលបន្ថែមត្រង់commentនៅទំព័រនេះ
http://www.dahlina.com/news/facebook-update-feed.html
កន្លែងខុសគឺនៅជួរលើគេបំផុត។

6 03 2010
ហុកល័ង

អញ្ចឹងកន្លែងខុសមួយទៀតនោះគឺ ការប្រើពាក្យ ឃ្លា នៅក្នុងល្បះដំបូង។
កាពិតនៅត្រង់កន្លែងនោះគួរតែប្រើពាក្យថា ល្បះ ទើបត្រូវ។

6 03 2010
ហុកល័ង

អូ! កន្លែងខុសមួយទៀតនោះគឺ ត្រង់ក្នុងល្បះដំបូងសរសេរថា មានកំហុសចំនួនពីរកន្លែង។ តែតាមពិតគឺខុសតែមួយកន្លែងទេ។

7 03 2010
វិសាល

ត្រូវហើយ។​​កំហុស​មួយ​ទៀត​គឺ​នៅ​ឈ្លា​ខាង​លើ​ត្រូវ​កែ​ថា​​
“ឃ្លា​ខាង​ក្រោម​នេះ​មាន​កំហុស​ចំនួន​មួយ​កន្លែង។​​”

6 03 2010
សេរីបណ្ឌិត

សង្ស័យ​តែ​ពេល​សសេរ​ហ្នឹង លោក​បង​វិសាល​ដាក់​ជ្រុល​ទេ​ដឹង !!!!!!!!!!
😀

7 03 2010
វិសាល

ដាក់ជ្រុលអី…ពេលសរសេរអារម្មណ៍នៅល្អណាស់!!!

13 10 2010
Happy Bday 2 ME & Happy Bday 2 My BLOG! « ពីនេះពីនោះ

[…] សិស្សសាលាជប៉ុនស្លៀកខ្លី… រកកន្លែងខុស ២០១២ ឆ្នាំដែលពិភពលោកត្រូវវិនាស??? […]

ទំលាក់ មួយចំលើយតប ទៅ វិសាល បោះ​បង់​ការ​ឆ្លើយ​តប